មេរោគថ្មី Coronavirus រាលដាលកើនឡើងដល់ ១៥ប្រទេសលើពិភពលោក ក្នុងនោះកម្ពុជា ក៏មានឈ្មោះក្នុងតារាងដែរ
សង្គម January 27, 2020 sovann khmernote

មេរោគផ្លូវដង្ហើមថ្មីមានឈ្មោះថា Coronavirus បានរីករាលដាលកើនឡើងដល់ ១៥ប្រទេសនៅលើពិភពលោក បើគិតត្រឹមម៉ោង ៩ និង ១១នាទី យប់ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ ដោយក្នុងនោះកម្ពុជា ក៏មានឈ្មោះនៅលើតារាងផងដែរ។ ជំងឺថ្មីដែលកំពុងគំរាមកំហែងដល់ពិភពលោកនោះ បានរាលដាលចេញពីខេត្ត Wuhan ប្រទេសចិន ហើយមកទល់ពេលនេះ វាបានរាលដាលដល់ប្រទេសដូចជា៖ ចិន ហុងកុង ថៃ អូស្ត្រាលី ម៉ាកាវ សហរដ្ឋអាមេរិក ជប៉ុន ម៉ាឡេស៊ី សឹង្ហបូរី បារាំង កូរ៉េខាងត្បូង តៃវ៉ាន់ វៀតណាម កម្ពុជា និង នេប៉ាល់

គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះមានអ្នកឆ្លងជំងឺ Coronavirus កើនដល់ 2817 នាក់ និងមានអ្នកស្លាប់កើនដល់ 81 នាក់ ស្របពេលដែលតំបន់សំខាន់ៗនៅក្នុងខេត្ត Wuhan ត្រូវបានគេបិទចោលទាំងស្រុង៕