ក្រសួងអប់រំ ចេញវិធានការ០៩ចំណុចឲ្យតាមគ្រឹះស្ថានសិក្សាអនុវត្ត ការពារជំងឺរលាកសួតវីរុសកូរ៉ូណា
សង្គម January 27, 2020 SAM

គិតត្រឹមវេលាម៉ោង០៩យប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នេះ ចំនួនអ្នកស្លាប់សរុបកើនដល់៨១នាក់ ចំណែកឯអ្នកឆ្លងមេរោគនេះនៅទូទាំងពិភពលោកសរុបបានកើនឡើងដល់ ២ ៨១៧នាក់ហើយ។ ក្នុងនោះ ប្រទេសកម្ពុជាយើងបានរកឃើញ១ករណី ដោយបុរសជនជាតិចិន​ អាយុ​៦០​ឆ្នាំ​ ធ្វេីដំណេីរមកពី​ទីក្រុង​ វូហាន​ ជាមួយគ្រួសារ​ ៤នាក់​ តែ​វិជ្ជមាន​តែគាត់ម្នាក់​ ដោយគាត់បានចេញដំណេីរពីទីក្រុង​ វូហាន​ មកក្រុងព្រះសីហនុ​ ថ្ងៃទី​២៣​ ខែមករា​ ហើយចេញរោគសញ្ញា​នៅថ្ងៃទី២៥​ ខែមករា​ (គ្រុនក្តៅ​ ហៀរសំបោរ)​។

ជុំវិញការរាតត្បាតមេរោគវីរុសកូរ៉ូណាថ្មីនេះះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញក្តីណែនាំដល់គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា សាធារណៈនិងឯកជនទាំងអស់ ត្រូវណែនាំបន្តដល់បុគ្គលិកអប់រំ និងអ្នកសិក្សាឲ្យអនុវត្តនូវវិធានការចំនួន០៩ចំណុចដូចខាងក្រោម៖