Update: សឹង្ហបូរី រកឃើញអ្នកឆ្លងជំងឺ Coronavirus ម្នាក់ទៀតហើយនៅមុននេះបន្តិច
សង្គម January 27, 2020 sovann khmernote

កាសែត channelnewsasia បានចុះផ្សាយនៅមុននេះបន្តិចថា ប្រទេសសឹង្ហបូរី បានរកឃើញអ្នកឆ្លងជំងឺ Coronavirus ម្នាក់ទៀតហើយ ដោយមកទល់នឹងពេលនេះ មានអ្នកជំងឺ Coronavirus ចំនួន 5 នាក់ហើយនៅក្នុងប្រទេសដែនកោះមួយនេះ។ ក្រសួងសុខាភិបាល សឹង្ហបូរី បានអោយដឹងថាស្ត្រីជនជាតិចិន អាយុ 56ឆ្នាំម្នាក់ ត្រូវបានរកឃើញថាមានជំងឺ Coronavirus ដោយគាត់ចេញដំណើរពីខេត្ត Wuhan មកកាន់ប្រទេសសឹង្ហបូរី កាលពីថ្ងៃទី 18 ខែមករា ជាមួយនឹងក្រុមគ្រួសារ។

បច្ចុប្បន្នស្ត្រីរូបនេះ កំពុងស្ថិតនៅបន្ទប់ដាច់ដោយឡែកនៃមជ្ឈមណ្ឌលជាតិសម្រាប់ប្រយុទ្ធប្រឆាំងជំងឺឆ្លង ហើយស្ថានភាពរបស់គាត់មិនទាន់ធ្ងន់ធ្ងរនោះឡើយ៕