ប្អូនស្រីរស់នៅសិង្ហបុរី បានណែនាំរបៀបការពារខ្លួនកុំឲ្យឆ្លងវីរ៉ុស កូរ៉ូណា តាមការណែនាំរបស់ប្រទេសសឹង្ហបុរីទៅប្រជាពលរដ្ឋគេ
សង្គម January 28, 2020 naren khmernote

ខណៈដែលជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona) កំពុងតែរាតត្បាតស្ទើរតែជុំវិញពិភពលោក ហើយកម្ពុជាក៏បាន រកឃើញករណីជំងឺផ្លូវដង្ហើម កូរ៉ូណាវីរុសនៅលើជនជាតិចិនម្នាក់ នៅកំពង់សោម និង នៅ ៣ នាក់ទៀតកំពុងដាក់ក្នុងបន្ទប់តាមដាន។ ប្រជាពលរដ្ឋជាច្រើនមានភាពភ័យខ្លាច ដោយនាំគ្នាការពារខ្លួនពីការឆ្លងជម្ងឺ តាមរយៈការពាក់ម៉ាស ពុំមានមូលដ្ឋានច្បាស់លាស់ រហូតដល់មានអ្នកឆ្លៀតឱកាសមួយចំនួនបានតម្លើងថ្លៃម៉ាសគុណនឹង២។

យ៉ាងណាមិញថ្មីៗនេះនារីខ្មែរម្នាក់កំពុងរស់នៅប្រទេសសិង្ហបុរី ក៏បានចែករំលែកនូវការជ្រើសយកប្រភេទម៉ាសឲ្យបានត្រឹមត្រូវ ដោយម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sreypor Chan បានឲ្យដឹងថា នៅប្រទេសសិង្ហបុរី គេណែនាំឲ្យប្រជាពលរដ្ឋពាក់ម៉ាស surgical (ម៉ាស់ពេទ្យ) ដែលមានសំលី២ជាន់ការពារទឹកមាត់ប់ះពាល់មាត់និងច្រមុះ បងប្អូនពុំចាំបាច់ត្រូវការពាក់ម៉ាសប្រភេទ N95 នោះទេ។ ប្រភពដដែលបានឲ្យដឹងថាជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona) ពុំឆ្លងតាមរយៈខ្យល់អាកាសឡើយ ហើយអ្នកដែលពាក់ម៉ាសនោះគឺសម្រាប់តែតែអ្នកដែលមានជំងឺផ្តាសាយនិងហៀរសំបោរប៉ុណ្ណោះ។ ប៉ុន្តែបងប្អូនអាចពាក់ម៉ាសបានប្រសិនបើចង់ការពារ ដោយពាក់ម៉ាសប្រភេទ surgical ហើយការពាក់ម៉ាសមួយមុខគឺពុំគ្រប់គ្រាន់ឡើយ បងប្អូនត្រូវតែចៀសវាងទៅទីកន្លែងសាធារណៈ លាងដៃឲ្យបានញឹកញាប់ ហាមយកដៃទៅប៉ះភ្នែក និងច្រមុះ មាត់៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖