ពិធីការិនី ជីមមី បង្ហាញរូបសម្រស់ស្រស់សោភា ឡើងទទួលពានរង្វាន់ Thailand Digital Awards 2020 ​នៅទីក្រុងបាងកក
សិល្បៈ January 28, 2020 sovann khmernote

កាលពីពេលថ្មីៗនេះ ពិធីការិនី ជីមមី បានបង្ហាញវត្តមានក្នុងកម្មវិធីTHAILAND DIGITAL AWARDS 2020 លើកទី៣ ក្នុងតំណែងជាតារាកម្ពុជាដែលមានស្នាដៃល្អក្នុងសម័យឌីជីថល ដែលបានធ្វើឡើងនៅទីក្រុងបាងកក ដោយមានការចូលរួមពីសំណាក់តារាសម្តែងល្បីៗនៅកម្ពុជា ក៏បានបង្ហាញវត្តមាននៅក្នុងកម្មវិធីនេះផងដែរ មានដូចជា ដួង ម៉ានិច,ស៊ីន យូប៊ីន និង លោក ខាត់ វាំងហាំង។

គេសង្កេតឃើញ ពិធីការិនី ជីមមី បង្ហាញរូបសម្រស់ស្រស់សោភាមានភាពលេចធ្លោជាខ្លាំង។ សូមបញ្ជាក់ថាកាលពីពេលកន្លងទៅនេះ ពិធីការិនី ជីមមីទទួលបានការគាំទ្រច្រេីនពីសំណាក់មហាជន ដោយចង់ឃើញពិធីការិនីរូបនេះបង្ហាញសមត្ថភាពតំណាងកម្ពុជា ចូលរួមប្រកួតបវរកញ្ញាលេីឆាកអន្តរជាតិណាមួយ។ ដោយសារតែពិធីការិនីរូបនេះ ក្រៅពីមានរូបរាងមុខមាត់ស្រស់ស្អាតនោះទេ ជីមមី មានចំណេះដឹងទូលំទូលាយ ថែមទាំងអាចនិយាយបានបួនភាសា ខ្មែរ អង់គ្លេស ចិន និងថៃ៕ តោះមកមើលរូបភាពនៅខាងក្រោមនេះ៖

រូបភាព៖ Mac Ernelson