ប្រពៃណាស់! បងស្រីម្នាក់ប្រកាសចែក ម៉ាសចំនួន ១,០០០ និងសាប៊ូលាងដៃ ៣០០ដបតូច ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅចំណុចមាត់ទន្លេ មុខព្រះបរមរាជវាំង
សង្គម January 28, 2020 sovann khmernote

ខណៈដែលជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona) កំពុងតែរាតត្បាតស្ទើរតែជុំវិញពិភពលោក ហើយកម្ពុជាក៏បាន រកឃើញករណីជំងឺផ្លូវដង្ហើម កូរ៉ូណាវីរុសនៅលើជនជាតិចិនម្នាក់ នៅកំពង់សោម ប្រជាពលរដ្ឋជាច្រើនមានភាពភ័យខ្លាច ដោយនាំគ្នាការពារខ្លួនពីការឆ្លងជម្ងឺ តាមរយៈការពាក់ម៉ាស ពុំមានមូលដ្ឋានច្បាស់លាស់ រហូតដល់មានអ្នកឆ្លៀតឱកាសមួយចំនួនបានតម្លើងថ្លៃម៉ាសគុណនឹង២។

យ៉ាងណាមិញនៅមុននេះបន្តិចមានបងស្រីម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Ann Sreyleak បានប្រកាសថានៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ស្អែកនេះ បងស្រីនឹងធ្វើការចែកជូននូវម៉ាសចំនួន១ពាន់ម៉ាស និងសាប៊ូលាងដៃ ៣០០ដបតូច ដែលធ្វើការចែកជូននៅចំណុចមាត់ទន្លេ មុខព្រះបរមរាជវាំង។ ដោយបងស្រីបានសរសេររៀបរាប់ថា៖ “ស្អែកនេះ ម៉ាស ១,០០០ និងសាប៊ូលាងដៃ ៣០០ដបតូច នឹងធ្វើការចែកជូនដោយឥតគិតថ្លៃនៅចំណុចមាត់ទន្លេ មុខព្រះបរមរាជវាំង ម៉ោង១២ថ្ងៃត្រង់ តទៅ បើបងប្អូនចង់ចូលរួមចែក អាចទំនាក់ទំនងមកនាងខ្ញុំបាន”៕