គង់ ចាន់ស្រីមុំ ប្រកាសថានឹងចែកម៉ាសជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ
សង្គម January 28, 2020 naren khmernote

ខណៈដែលកម្ពុជាបានប្រកាសថាមានជនជាតិចិនម្នាក់បានផ្ទុកមេរោគកូរ៉ូណា នៅខេត្តព្រះសីហនុ ហើយមានអ្នកឆ្លៀតឱកាសលក់ម៉ាស និងទឹកលាងដៃ មានតម្លៃថ្លៃគុណនឹង២ យ៉ាងណាមិញក៏មានសប្បុរសជនមួយចំនួនបានប្រកាសចែកជូននូវម៉ាសពាក់ការពារដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ។

ក្នុងនោះផងដែលនៅថ្ងៃនេះតារាសម្តែងអ្នកនាង គង់ ចាន់ស្រីមុំ ក៏បានឲ្យដឹងថាខាងមុខនេះអ្នកនាងនឹងចែកម៉ាសជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ប៉ុន្តែពុំទាន់កំណត់កាលបរិច្ឆេទ និងចំនួនម៉ាសដែលចែកប៉ុន្មានឡើយ។ ដោយគង់ ចាន់ស្រីមុំ បានសរសេររៀបរាប់ថា៖ “ម៉ាមីសន្យាថានឹងចែកម៉ាស់ជូន Free តែសំរាប់ចំនួននៅមិនទាន់ច្បាស់នៅឡើង ពេលម៉ាសមកដល់ម៉ាមីនឹងប្រកាសជូនដំណឹងម្តងទៀត សូមផ្តាំផ្ញើទៅបងប្អូនទាំងអស់គ្នាកុំភ្លេចពាក់ម៉ាស់គ្រប់ទីកន្លែងដើម្បីការពារវីរុសកូរូណា និងដើម្បីសុខភាពខ្លួនឯងនិងក្រុមគ្រួសារ ជូនពរសំណាងល្អ”៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖