(Update): តួលេខឡើងរហូត! វីរុសកូរ៉ូណាសម្លាប់មនុស្សជាង ៣០០នាក់ហើយ ឯអ្នកឆ្លងវិញឡើងជាង ១៤ ០០០នាក់
សង្គម February 2, 2020 SAM

យោងតាមរបាយការណ៍ពីប្រទេសចិនបានឲ្យថា ចំនួនអ្នកស្លាប់នៅខេត្ត Hubei ប្រទេសចិន ដោយសារតែការផ្ទុះឡើងនៃវីរុសកូរ៉ូណាបានកើនឡើងពី ៤៥នាក់រហូតដល់ ៣០៤នាក់។ ប្រភពព័ត៌មានបរទេសបានឲ្យដឹងទៀតថា ក្នុងរយៈពេលតែ១ថ្ងៃ មានអ្នកឆ្លងវីរុសកូរ៉ូណានេះដល់ទៅ ២ ៥៩០នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបបានកើនឡើងដល់ ១៤ ៣៨០នាក់ហើយ ដែលនេះជាចំនួនដ៏ច្រើនមួយ។

ប្រទេសចិនកំពុងប្រឈមនឹងភាពឯកោកាន់តែខ្លាំងនៅពេល ដែលប្រទេសនានាបង្កើនការរឹតត្បិតលើការធ្វើដំណើរទៅប្រទេសចិន ហើយក្រុមហ៊ុនអាកាសចរណ៍ក៏ផ្អាកការហោះហើរចេញចូលពីចិនផង។ បណ្តាប្រទេសមួយចំនួនបានជម្លៀសពលរដ្ឋរបស់ពួកគេចេញពីទីក្រុងអ៊ូហាន តាមរយៈយន្តហោះពិសេស៕