គិតមកទល់នឹងពេលនេះ អ្នកផ្ទុកវីរុសកូរ៉ូណាជាង ៣០០នាក់ហើយបានជាជះស្បើយ

ចិន៖ អាជ្ញាធរសុខាភិបាលចិនបានប្រកាសនៅថ្ងៃអាទិត្យនេះថា គិតមកទល់នឹងពេលនេះ អ្នកជំងឺសរុបចំនួន ៣២៨នាក់ ដែលឆ្លងវីរុសកូរ៉ូណាបានចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយពីវីរុសកូរ៉ូណា។ គណៈកម្មាធិការសុខភាពជាតិ (NHC) បាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថា កាលពីថ្ងៃសៅរ៍ មានមនុស្ស ៨៥ នាក់បានជាជះស្បើយពីវីរុសកូរ៉ូណា (ក្នុងនោះមាន៤៩នាក់មកពីខេត្ត Hubei) ហើយត្រូវបានចាកចេញពីមន្ទីរពេទ្យជាបន្តបន្ទាប់។

យោងតាមរបាយការណ៍ចុងក្រោយបានឲ្យដឹងថា ចំនួនអ្នកស្លាប់បាត់បង់ជីវិត ដោយសារវីរុសកូរ៉ូណាមានចំនួនសរុប ៣០៤នាក់ និងអ្នកឆ្លងវីរុសនេះទូទាំងពិភពលោកបានកើនឡើងដល់ ១៤ ៣៨០នាក់៕ ប្រភព៖ Xinhua

Written By

SAM