វីដេអូស្តែងៗ កាម៉េរីឆ្លាមត្រូវរថយន្តកុងតឺន័រកៀរវាត់កន្ទុយមួយជុំ​ ឡើងញាក់សាច់តែម្តង!
សង្គម February 3, 2020 naren khmernote

បញ្ហាចរាចរណ៍នៅតែកើតមានជារៀងរាល់ថ្ងៃ ដោយសារតែអ្នកបើកបរមួយចំនួននៅតែមិនមានការយល់ដឹងនិងចេះតែប្រមាថអាយុជីវិតអ្នកដទៃដែលធ្វើដំណើរនៅលើដងផ្លូវតែមួយ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនធំភ័យខ្លាចក្នុងការធ្វើដំណើរម្តងៗ។ យ៉ាងណាមិញថ្មីនេះមានការចែករំលែកនូវវីដេអូមួយដែលបង្ហាញនូវករណីរថយន្តកាម៉េរីឆ្លាមពណ៌សំបកឪឡឹក ត្រូវរថយន្តកុងតឺន័រកៀរបណ្តាលឲ្យវាត់កន្ទុយមួយជុំ ដែលធ្វើឲ្យមហាជននៅលើបណ្តាញសង្គមបង្ហាញការភ្ញាក់ផ្អើលជាខ្លាំង។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sorphea Ly ដែលបានជួបហេតុការណ៍នេះពេលធ្វើដំណើរតាមដងផ្លូវលេខ៥ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ដោយប្រភពដដែលបានសរសេររៀបរាប់ថា៖ “នាគវាត់កន្ទុយមានពិតៗ បើមិនជឿកុំប្រមាថ ស្រុកមង្គលបុរី ផ្លូវជាតិលេខ5″៕

ប្រភព​៖ Sorphea Ly