មកដឹងពីការផលិតទឹកលាងដៃសម្លាប់មេរោគ ដែលកំពុងត្រូវប៉ាន់ខ្លាំង ដោយសារវីរុសកូរ៉ូណា (មានវីដេអូ)
សង្គម March 1, 2020 SAM

នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញតម្លៃម៉ាស់ និងទឹកលាងដៃ មានការកើនឡើងយ៉ាងខ្លាំង ហើយកន្លែងខ្លះមិនអាចផ្គត់ផ្គង់ទាន់ពេលថែមទៀតផង ដោយសារតែតម្រូវការមានការកើនឡើងយ៉ាងខ្លាំង ព្រោះតែការផ្ទុះឡើងនៃវីរុសកូរ៉ូណាថ្មី COVID-19 ដែលកំពុងតែរីករាលដាលយ៉ាងឆាប់រហ័សពាសពេញពិភពលោក។ តោះឥលូវយើងនឹងបង្ហាញទាំងអស់គ្នានូវដំណើរការនៃការផលិតទឹកលាងដៃ (Hand Sanitizer) នៅឯរោងចក្របរទេស ដើម្បីដឹងថា តើទំរាំតែផលិតបានទឹកលាងដៃមួយដបតូច តើត្រូវប្រើប្រាស់វត្ថុធាតុដើមអ្វីខ្លះ? ហើយចំណាយពេលប៉ុន្មានដែរទើបផលិតបាន?