ក្មេងស្រីអាយុ 7ឆ្នាំ ម្ចាស់ពាន Norway’s Got Talent កាលពីឆ្នាំ 2014 ត្រឡប់មកវិញខ្លាំងជាងមុនទៀត គឺទទួលបានប៊ូតុងមាស ក្នុងកម្មវិធី AGT: The Champions

ក្មេងស្រីជនជាតិ Norway ម្នាក់ដែលមានឈ្មោះថា Angelina Jordan ធ្លាប់ជាម្ចាស់ពាននៅក្នុងកម្មវិធី Norway’s Got Talent កាលពីឆ្នាំ 2014 គ្រាដែលនាងមានអាយុទើបតែ 7ឆ្នាំ ប៉ុណ្ណោះ។ ក្រោយពេលប្រឡងជាប់និងក្លាយជាម្ចាស់ពាន Norway’s Got Talent រួចមក នៅក្នុងឆ្នាំ 2016 នាងបានធ្វើការសម្តែងនៅក្នុងកម្មវិធីទូរទស្សន៍ របស់អាមេរិក Little Big Shots ដែលជាកម្មវិធីបង្ហាញសមត្ថភាពពិសេសរបស់កុមារ ដោយនាងបានលើកបទចម្រៀងដែលនាងប្រឡងជាប់កាលពី 2ឆ្នាំមុន មកសម្តែងគឺបទ “Fly Me to the Moon”។

ស្រាប់តែនៅក្នុងឆ្នាំ 2020 នេះក្មេងស្រីតូច Angelina Jordan មានអាយុ 13ឆ្នាំ ធំមើលមិនចង់ស្គាល់ ដោយនាងបានមកប្រកួតសារជាថ្មីនៅក្នុងកម្មវិធី American’s Got Talent ក្នុងវគ្គ The Champions ម្តងទៀត។ មកប្រកួតលើកនេះ Angelina Jordan កាន់តែខ្លាំងជាងមុនដោយនាងបានទទួលប៊ូតុងមាស Golden Buzzer ពីគណៈកម្មការ ថែមទៀតផង៕

https://www.youtube.com/watch?v=NGsD8Emcv9k

Written By

sovann khmernote