អញ្ចឹងបានពេជ្រមានតម្លៃកប់ពពក ទំរាំច្នៃបានមួយៗត្រូវឆ្លងកាត់ដំណាក់កាលពិបាកទាំងនេះសិន
សង្គម March 1, 2020 SAM

ពេជ្រ គឺជាគ្រឿងអលង្ការលំអខ្លួនមួយ ដែលមានតម្លៃថ្លៃកប់ពពកតែម្តង ដែលតម្លៃរបស់វាខ្លួនហក់ឡើងដល់រាប់សិបលានដុល្លារសហរដ្ឋអាមេរិកឯណោះ។ គ្រាប់ពេជ្រត្រូវបានគេយកទៅច្នៃជាម៉ូដក្បូរក្បាច់រចនាប្លែកៗជាច្រើន ដើម្បីពាក់លំអខ្លួន។ ប៉ុន្តែទំរាំតែក្លាយទៅជាពេជ្រមួយគ្រាប់ៗ វាត្រូវបានឆ្លងកាត់ការកែច្នៃជាច្រើនដំណាក់ការ និងត្រូវការអ្នកជំនាញទៀត ទើបធ្វើឲ្យពេជ្រច្នៃចេញមកល្អ។ ខាងក្រោមនេះគឺជាដំណើរការកែច្នៃគ្រាប់ពេជ្រតាំងពីនៅជារ៉ែ រហូតក្លាយជាដុំពេជ្រដ៏មានតម្លៃ។ ចង់ដឹងដំណើរការរបស់វាយ៉ាងណា? ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖