គេថាខ្ញីកាន់តែចាស់កាន់ហឺរមែន ! បេក្ខជនវ័យ៦០ឆ្នាំ ចូលប្រឡង Britain’s Got Talent ផ្អើលគេឯង ហើយបានប៊ូតុងមាសពីគណៈកម្មការទៀត
Got Talent March 6, 2020 SAM

បេក្ខជនវ័យ៦០ឆ្នាំឈ្មោះថា Donchez បានចូលប្រឡងប្រជែងក្នុងកម្មវិធី Britain’s Got Talent ដែលធ្វើអោយគណៈកម្មការនិងអ្នកទស្សនាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ស្រាប់តែគ្រាន់តែចាប់ក្បាលមេក្រូច្រៀនភ្លាម ធ្វើអោយទស្សនិកជននាំគ្នាឡើងរាំតែម្តងជាមួយនឹងចម្រៀងមួយបទចំណងជើងថា Wiggle and Wines។

ច្រៀងមិនទាន់បានពាក់កណ្តាលបទស្រួលបួលផងស្រាប់តែគណៈកម្មការទ្រាំមិនបានក៏ឡើងទៅរាំដល់លើឆាក ផ្អើលអស់អ្នកទស្សនានាំគ្នាហ៊ោរកញ្ច្រៀវតែម្តង។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះ បេក្ខជនវ័យចំណាស់រូបនេះបានទទួលប៊ូតុងមាសពីគណៈកម្មការថែមទៀតផង ដោយសារតែទេពកោសល្យរបស់គាត់៕