SAM
  • Got Talent

    Joseph Allen គឺជាបេក្ខជនម្នាក់ដែលទទួលបានប៊ូតុងមាសពីគណៈកម្មការ America’s Got Talent តាមរយៈការច្រៀងចម្រៀង Original Song មួយបទនៅលើឆាកប្រកួត។ ចម្រៀងដែល Allen លើកយកមកបកស្រាយបានធ្វើអោយទស្សនិកជនដែលជាអ្នកទស្សនា មានអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង ហើយសូម្បីតែគណៈកម្មការក៏ញញឹមមិនបិទមាត់ដែរ។ ទីបំផុត Allen ទទួលបានប៊ូតុងមាសពីគណៈកម្មការ Howie ធ្វើអោយបេក្ខជនរូបនេះរំភើបរហូតស្រក់ទឹកភ្នែកតែម្តង។ ដើម្បីជ្រាបកាន់តែច្បាស់ពីសមត្ថភាពរបស់ Joseph Allen សូមទស្សនាវិដេអូខាងក្រោម៖

    March 6, 2020
  • Got Talent

    បេក្ខជនវ័យ៦០ឆ្នាំឈ្មោះថា Donchez បានចូលប្រឡងប្រជែងក្នុងកម្មវិធី Britain’s Got Talent ដែលធ្វើអោយគណៈកម្មការនិងអ្នកទស្សនាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ស្រាប់តែគ្រាន់តែចាប់ក្បាលមេក្រូច្រៀនភ្លាម ធ្វើអោយទស្សនិកជននាំគ្នាឡើងរាំតែម្តងជាមួយនឹងចម្រៀងមួយបទចំណងជើងថា Wiggle and Wines។ ច្រៀងមិនទាន់បានពាក់កណ្តាលបទស្រួលបួលផងស្រាប់តែគណៈកម្មការទ្រាំមិនបានក៏ឡើងទៅរាំដល់លើឆាក ផ្អើលអស់អ្នកទស្សនានាំគ្នាហ៊ោរកញ្ច្រៀវតែម្តង។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះ បេក្ខជនវ័យចំណាស់រូបនេះបានទទួលប៊ូតុងមាសពីគណៈកម្មការថែមទៀតផង ដោយសារតែទេពកោសល្យរបស់គាត់៕

    March 6, 2020
  • សង្គម

    ដោយសារតែបច្ចេកវិទ្យាកាន់តែទំនើបពីមួយថ្ងៃទៅមួយថ្ងៃ វាបានផ្តល់ភាពងាយស្រួលយ៉ាងច្រើនដល់ការរស់នៅរបស់មនុស្សនាពេលបច្ចុប្បន្ន។ ជាក់ស្តែងដូចជាទូដកលុយចល័ត ATM ជាដើម គឺមនុស្សទូទៅមិនបាច់ត្រូវការដាក់លុយជាប់ខ្លួនច្រើនពេលធ្វើដំណើរទៅណាមកណាឡើយ គឺគ្រាន់តែមានកាតរបស់ធនាគារ នោះយើងអាចដកលុយតាមទូ ATM បានយ៉ាងងាយស្រួល ឆាប់រហ័ស ហើយមានសុវត្ថិភាពទៀត។ អញ្ចឹងតើទូ ATM នោះផលិតឡើងយ៉ាងដូចម្តេចខ្លះ បានជាមានសុវត្ថិភាពក្នុងការដក-ដាក់ប្រាក់បែបនេះ? តើចោរអាចលួចទូនេះបានដែរឬទេ? ចង់ដឹងចម្លើយទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

    March 3, 2020
  • សង្គម

    ធ្យូងគឺជារបស់ម៉្យាង ដែលគេតែងតែប្រើប្រាស់ក្នុងការបង្កាត់ភ្លើងទៅតាមតម្រូវការ ហើយជាធម្មតាយើងឧស្សាហ៍ឃើញគេប្រើប្រាស់ធ្យូង ដែលបានពីការដុតដើមឈើងាប់ផ្សេងៗ។ ថ្ងៃនេះ Khmernote TV នឹងបង្ហាញអ្នកទាំងអស់គ្នានូវកន្លែងផលិតធ្យូងធម្មជាតិ ដែលមិនប៉ះពាល់ដល់បរិស្ថាន ហើយទទួលផលចំណេញបានច្រើនទៀតផង។ តោះកុំឲ្យខាតពេលយូរយើងមកមើលទាំងអស់គ្នាដើម្បីដឹងថា តើធ្យូងធម្មជាតិនោះគេយកអ្វីមកធ្វើ? តើដំណើរការនៃការផលិតមានភាពលំបាកយ៉ាងណាខ្លះ? តោះមកទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

    March 3, 2020
  • សង្គម

    នៅតាមផ្ទះសម្បែងនីមួយៗតែងតែមានត្បាល់សម្រាប់បុកគ្រឿង ដែលវាអាចជាត្បាល់ធ្វើពីឈើ ឬក៏ត្បាល់ធ្វើពីថ្ម។ ត្បាល់នេះគឺជាឧបករណ៍ម៉្យាង ដែលមានអាយុកាលជាយូរណាស់មកហើយ ដោយវាអាចយកមកបុកគ្រឿងនានាសម្រាប់ស្លស្លុកផង និងអាចយកមកបុកថ្នាំសង្កូវផ្សេងៗសម្រាប់ផឹកផងដែរ។ ថ្ងៃនេះ Khmernote TV នឹងបង្ហាញអ្នកទាំងអស់គ្នានូវដំណើរការនៃការផលិតត្បាល់បុកគ្រឿងធ្វើពីថ្ម ដើម្បីដឹងថា តើត្បាល់នោះគេធ្វើពីថ្មអ្វីបានជាធុនមិនងាយបែក? ទំរាំបានត្បាល់មួយៗតើគេត្រូវចំណាយពេលប៉ុន្មានក្នុងការផលិត?

    March 3, 2020
  • សង្គម

    ភាសាទូទៅតែងតែហៅថា ធុបមូស គឺជាវត្ថុម៉្យាងសម្រាប់អុជដេញមូស ឬក៏ធ្វើឲ្យមូសស្លាប់បាន ដើម្បីកុំឲ្យមូសទាំងនោះមកខាំបឺតឈាមយើងបាន។ បច្ចុប្បន្នមានធុបមូសជាច្រើនជម្រើសដាក់លក់នៅលើទីផ្សារ ដែលមានតម្លៃថោកសមរម្យ និងងាយស្រួលទិញណាស់។ តើអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ដែរទេថា តើធុបមូសទាំងនោះផលិតឡើងពីវត្ថុធាតុដើមអ្វីខ្លះ បានជាធ្វើឲ្យសត្វមូសដែលគ្រាន់តែហើរកាត់ផ្សែងរបស់វាសោះ អាចធ្វើឲ្យមូសស្រងល់ ឬរហូតដល់ស្លាប់បាន? តើផ្សែងដែលចេញពីធុបមូសនោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពឬទេ? ដើម្បីដឹងចម្លើយទាំងនេះ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

    March 2, 2020
  • សង្គម

    ប្រសិនបើអ្នកកើតនៅចន្លោះឆ្នាំ១៩៩០ ដល់ឆ្នាំ២០០០ អ្នកប្រាកដជាធ្លាប់ស្គាល់ និងធ្លាប់លេងបាញ់ឃ្លីកាលពីក្មេងជាមិនខាន ដោយសារតែនៅជំនាន់នោះមិនសូវមានឧបករណ៍លេងសម្បូរបែបដូចសម័យឥលូវ ហើយក៏មិនសូវមានលុយទិញសំភារៈថ្មីៗ ទំនើបៗផងដែរ។ នៅជំនាន់នោះភាគច្រើនក្មេងៗច្រើនតែនាំគ្នាគាស់កំប៉ុងថ្នាំ ដែលគេប្រើរួច ដើម្បីយកគ្រាប់ឃ្លីមកលេង ប៉ុន្តែមិនដឹងថាតើគ្រាប់ឃ្លីនោះគេផលិតឡើងដូចម្តេចឡើយ? ដើម្បីចង់ដឹងថា គ្រាប់ឃ្លីគេផលិតឡើងយ៉ាងដូចម្តេចនោះ? មកទស្សនាវីដេអូការផលិតឃ្លីនៅរោងចក្រជប៉ុនទាំងអស់គ្នា៖

    March 2, 2020
  • សង្គម

    ឈើគូសគឺជាសំភារៈម៉្យាងដែលយើងនិយមប្រើប្រាស់ ដើម្បីបង្កាត់ភ្លើង ដោយសារតែវាមានលក្ខណៈងាយស្រួលក្នុងការទុកដាក់យកតាមខ្លួន ងាយស្រួលប្រើ អាចប្រើប្រាស់បានយូរ និងជាពិសេសមានតម្លៃថោកសមរម្យទៀតផង។ ឈើគូសត្រូវបានគេនិយមប្រើប្រាស់ជាយូរណាស់មកហើយ ប៉ុន្តែអ្នកទាំងអស់គ្នាមានបានដឹងថា តើដំណើរការនៃការផលិតឈើគូសមានអ្វីខ្លះ? តើគេយកដើមឈើអ្វីមកផលិតជាឈើគូស? តើដើមឈើមួយដើម អាចផលិតចេញជាឈើគូសតូចៗប៉ុន្មានប្រអប់? ដើម្បីដឹងចម្លើយទាំងនេះ Khmernote TV នឹងបង្ហាញអ្នកទាំងអស់គ្នាពីចង្វាក់ផលិតកម្មនៃការផលិតឈើគូសដូចខាងក្រោមនេះ៕

    March 2, 2020