SAM
  • សង្គម

    តើអ្នកចូលចិត្តឈរមើលគេលេងតន្ត្រីតាមដងផ្លូវ ដែលយើងហៅថា Street Artist ដែររឺទេ? មនុស្សភាគតិចដែលគាំទ្រសិល្បៈបែបនេះ ព្រោះតែពួកគេមិនចង់ចំណាយពេលរបស់ពួកគេដើម្បីទស្សនាការសម្តែងរបស់អ្នកសិល្បៈតាមដងផ្លូវ។ ជាក់ស្តែងដូចករណីអ្នកចម្រៀងតាមដងផ្លូវជនជាតិម៉ាឡេស៊ីរូបនេះ ដែលមិនមានមនុស្សណាម្នាក់គាំទ្រការសម្តែងគាត់ឡើយ តែបែជាមានហ្វេនផ្កាប់មុខចំនួន៤ក្បាលទៅវិញដែលគាំទ្រសម្តែងតាំងពីដើម រហូតដល់ចប់។ ហ្វេនទាំង៤នោះត្រូវបានគេស្គាល់ថាជាកូនឆ្មាដែលមានអាយុប្រហែលជា៣ខែ ជាអ្នកគាំទ្រស្មោះស្ម័គ្ររបស់តន្ត្រីកររូបនេះ។ ទោះបីជាមិនមានមនុស្សច្រើនចូលរួមទស្សនាគាត់ក្តី តែយ៉ាងហោចណាស់គាត់ក៏មានប្រិយមិត្តស្រលាញ់តន្ត្រី៤រូប ដែលគួរឲ្យគ្រឺតខ្នាញ់បំផុតគាំទ្រ៕ ប្រភព៖ Thewildchild

    January 24, 2019
  • សង្គម

    មួយរយៈចុងក្រោយនេះ ការធ្វើសកម្មភាពចោរកម្មតាមរយៈអ្នករត់កង់បីឥណ្ឌា ហាក់មានការកើនឡើងជាលំដាប់។ ដូចជាមុននេះបន្តិច មានករណីថ្មីមួយទៀតដែលទាក់ទង​នឹងករណីដដែល គឺកង់បីឌុបភ្ញៀវទៅកន្លែងស្ងាត់រួច ឲ្យគ្នាមកប្លន់យកទ្រព្យសម្បត្តិ ដែលបានកើតឡើងលើនារីម្នាក់ដែលមានគណនីឈ្មោះ Oun Meas ដែលបាន Lives ប្រាប់ពីហេតុការណ៍។ ដោយនាងបានហៅកង់បីឥណ្ឌាជិះ ដោយមិនបានប្រើប្រាស់ App នោះទេ គឺហៅផ្ទាល់ដើម្បីជូនមកផ្ទះ ដោយមិនបានចាប់អារម្មណ៍អ្នករត់កង់បីក៏ឌុបនាងទៅកន្លែងស្ងាត់ ហើយមានគ្នាវាមកប្លន់ហើយគេចខ្លួនទៅបាត់ តែអ្នករត់កង់បីគាត់ធ្វើជាមិនដឹងហើយជូនយើងទៅប៉ុស្តិ៍ប៉ូលីស ក្រោយមកពេលដែលនារីនោះមកដល់ផ្ទះទើបនាងដឹងខ្លួនថាគេធ្វើស៊ីអស់ទ្រព្យសម្បត្តិ តែជាសំណាងមិនមានរបួសអ្វី។ ដូច្នេះសូមបងប្អូនទាំងអស់គ្នាមានការប្រុងប្រយ័ត្ន ជាពិសេសចំពោះនារីៗដែលធ្វើដំណើរពេលរាត្រី ជៀសវាងករណីបែបនេះកើតឡើងលើខ្លួនអ្នក៕

    January 24, 2019
  • សង្គម

    ករណីឆបោកនៅប្រទេសកម្ពុជានៅតែមានជាបន្តបន្ទាប់ ទោះបីជាខាងសមត្ថកិច្ចបានខិតខំបង្ក្រាបយ៉ាងដុតដៃដុតជើង តែវាហាក់នៅមានកម្រិតនៅឡើយ។ ជាក់ស្តែងករណីជនខិលខូចឆបោកដោយប្រើល្បិចទំលាក់យោង តែងមានសកម្មភាពម្តងហើយម្តងហើយ ដូចជាករណីស្ត្រីលក់នំបញ្ចុកម្នាក់ ដែលត្រូវបានក្រុមទំលាក់យោងបោកអស់របស់មានតម្លៃនឹងប្រាក់ ព្រោះតែងាយឆាប់ជឿគេ។ តាមប្រភពគណនី Heng Heng Ly បានបង្ហោះនៅលើគណនីហ្វេសប៊ុកឲ្យដឹងថា «កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក​ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅលើស្ពានអាកាសថ្មើរជើង ផ្លូវជាតិលេខ៤ មុខផ្សារជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ ដោយមានស្ត្រីវ័យចំណាស់ម្នាក់ ឈ្មោះ ចាប ឈី អាយុ ៤៦ឆ្នាំ មុខរបរ លក់នំបញ្ចុក បានរត់ត្រហេបត្រហបយំសស្រាក់ កាន់គ្រាប់កាំកង់១កូនថង់

    January 23, 2019
  • សិល្បៈ

    ដែនដីព្រះរាជាណាចក្រកម្ពុជា ជាដែនដីដែលសម្បូរទៅដោយធនធានវប្បធម៌ អរិយធម៌ សម្បត្តិធម្មជាតិជាច្រើនដែលលាក់បង្កប់ខ្លួន។ សម្រស់ធម្មជាតិនាតំបន់នីមួយៗ តែងត្រូវបានលើកសរសើរ ជាពិសេសតំបន់សៀមរាបអង្គរដែលជាតំបន់ទេសចរណ៍វ័យចំណាស់មួយ ដែលសម្បូរទៅដោយប្រាង្គប្រាសាទ រូបចម្លាក់ និងវប្បធម៌ដែលបានប្រកាន់ខ្ជាប់ខ្ជួនពីសំណាក់បងប្អូនប្រជាជនខ្មែរដែលរស់នៅឯខេត្តសៀមរាប។ យ៉ាងណាមិញកូនខ្មែរមួយរូបលោក Tim Angkor ដែលជាអ្នកជាងថតជំនាញមួយរូប បានផ្តិតយកនូវសម្រស់ដ៏ល្អឯកនៅឯតំបន់ប្រាសាទអង្គររបស់ប្រទេសកម្ពុជាយើង។ តោះចង់ដឹងថារូបទាំងនោះស្អាតដល់កម្រិតណា ចូរមើលរូបខាងក្រោមនេះទាំងអស់គ្នា៖

    January 23, 2019
  • សង្គម

    គេសង្កេតឃើញថា នៅដើមឆ្នាំ២០១៩នេះ មានករណីអគ្គីភ័យឆាបឆេះផ្ទះជាច្រើនបានកើតឡើងដោយបណ្តាហេតុផ្សេងៗដូចជាឆ្លងចរន្ត ផ្ទុះហ្គាសជាដើម។ ជាក់ស្តែងថ្មីៗនេះមានករណីអគ្គីភ័យមួយឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅឯភូមិស្ពាន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ វេលាម៉ោង២១ និង០០យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។ តាមរយៈប្រភពបានឲ្យដឹងថា ករណីភ្លើងឆេះនេះកើតឡើង ដោយឈ្មោះ ហ៊ន់ ហ៊ុយ ភេទប្រុស អាយុ ២១ឆ្នាំ បានលួចដុតបំផ្លិចបំផ្លាញផ្ទះរបស់ជនរងគ្រោះឈ្មោះ សំ ពែក ភេទប្រុស អាយុ ២៩ឆ្នាំ ដែលរស់នៅភូមិជាមួយគ្នា ព្រោះតែកើតសេចក្តីអផ្សុក បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ទាំងស្រុងតែម្តង។ បញ្ជាក់ឲ្យដឹងផងដែរថា នគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់

    January 23, 2019
  • សង្គម

    ធ្លាប់តែឮគេនិយាយថា ស្វាយខុសរដូវ តែឥឡូវនេះបែជាមានទឹកឡើងខុសរដូវទៅវិញ។ រឿងហេតុទឹកឡើងខ្លាំងខុសខែនេះបានកើតឡើងនៅឯខេត្តកំពង់ចាម ដែលបានធ្វើអោយស្ពានឬស្សី ឬប្រដឹសឆ្លងទៅកោះប៉ែនលិចទឹកជាដំណំ។ តាមប្រភពរដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា លោកឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យស្ពានឬស្សីកោះប៉ែន ដែលកំពុងរងការគំរាមកំហែងដោយសារការកើនឡើង នៃទឹកទន្លេមេគង្គ ដែលបណ្ដាលមកពីនៅភាគខាងលិចប្រទេសចិនទទួលរងគ្រោះដោយទឹកភ្លៀងទើបបណ្ដាលឲ្យចរន្តទឹកទន្លេមេគង្គ មានការកើនឡើងគួរអោយកត់សម្គាល់ចាប់តាំងពីថ្ងៃមិ្សលមិញទី២១ ខែមករា ឆ្នាំ២០១៩។ ការកើនឡើងនៃទឹកទន្លេមេគង្គនេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានអោយដឹងថាមានរយៈពេលប្រមាណជាមួយសប្តាហ៍ នឹងអាចស្រកទៅវិញ។ យ៉ាងណាមិញ ឯក ឧត្តម គួច ចំរើន ក៏បានបញ្ជាក់ថា ការជួសជុលស្ពានឬស្សី ឬប្រដឹសឡើងវិញនៅតែបន្ត ដើម្បីឲ្យទាន់ពិធីបុណ្យចូលឆ្នាំចិននាពេលខាងមុខនេះ សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យមកទស្សនាខេត្តកំពង់ចាម

    January 22, 2019
  • សិល្បៈ

    តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសលោក ណុប បាយ៉ារិទ្ធ ចូលសិល្បៈអស់ពេលជាង២០ឆ្នាំមកហើយ ប៉ុន្តែប្រជាប្រិយភាពរបស់លោកនៅតែមាន ដោយបទចម្រៀងរបស់លោកដែលបានបញ្ចេញសុទ្ធសឹងតែមានការគាំទ្រខ្លាំងពីសំណាក់មហាជន។ ក្រៅពីមានអាជីពជាតារាចម្រៀងលោកក៏មានទេពកោសល្យខាងសម្តែង ដោយបច្ចបុ្បន្ន ណុប បាយ៉ារិទ្ធិ ទទួលបានតំណែងជាតួឯកនៅក្នុងរឿងភាគថ្មីៗរបស់ស្ថានីយទូរទស្សន៍ហង្សមាស។ ស្រាប់តែមុននេះលោកបានរូបកាលពី១០ឆ្នាំមុន ដែលបានធ្វើអោយប្រិយមិត្តអ្នកគាំទ្ររបស់លោកមានការភា្ញក់ផ្អើល ជាពិសេសលើទម្រង់មុខរបស់លោកតែម្តង។ យ៉ាងណាលោកក៏បានបញ្ជាក់ថារូបថតទាំងនោះថតនៅឆ្នាំ២០០៩ កាលពីលោកនៅអាយុ២៧ឆ្នាំ ដោយពេលនោះលោកមានគីឡូប្រហែល ៥៨ ទៅ ៨០ ប៉ុណ្ណោះ។ ចង់ដឹងច្បាស់ចូរមើលរូបភាពខាងក្រោមនេះទាំងអស់គ្នា៖

    January 22, 2019
  • សង្គម

    ថ្មីនេះៗ ផ្ទុះការចែករំលែកពេញបណ្តាញសង្គមពី ករណីអ៊ុំប្រុសចំណាស់ម្នាក់ជាអតីតតន្ត្រីករបុរាណខ្មែរ បានធ្លាក់ខ្លួនក្លាយជាអ្នកសុំទាននៅតាមដងផ្លូវ។ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Phalla Phorn បានបង្ហោះឲ្យដឹងថា «ដោយផ្អែកទ្រ និង ស្គរដៃមួយនៅក្បែខ្លួន តន្រ្តីករផ្នែកបុរាណម្នាក់ដែលមានដើមកំណើតមកពីស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានធ្លាក់ខ្លួនជាអ្នកសុំទានតាមចិញ្ចើមផ្លូវ ។ ក្រោយពីជិះជួបលោកតាដោយចៃដន្យ ខ្ញុំបាទក៏បានចុះមកសំណេះសំណាលជាមួយនឹងលោកតាមួយសន្ទុះ ដើម្បីសួរលោកក្នុងការចង់ដឹងអំពីស្ថានភាពនៃជីវិតរបស់លោកតាខ្លះៗ ។ ក្រោយពីបានស្តាប់នូវការចែកចាយរបស់លោកតាហើយ ខ្ញុំពិតជាមានក្តីអាណិតអាសូរដល់លោកតាជាពន់ពេក នៃជីវិតតន្រ្តីករផ្នែកបុរាណដ៏ជំនាញម្នាក់ មិនគួរណាធ្លាក់ខ្លួនដល់កំរិតនេះសោះ ។ មុននឹងលាលោតតា ខ្ញុំក៏បានជូនថវិការខ្លះដល់លោកតាផងដែរ ។ ហ៊ឹមៗៗៗ ចាស់ៗអស់ហើយ មិនដឹងរំពឹងអី»៕ អត្ថបទ៖ មេសា

    January 21, 2019