SAM
  • សង្គម

    ទីក្រុងម៉ានីល៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយប្រកាសនៅថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ឆ្នាំ២០២០នេះថា មានជនរងគ្រោះម្នាក់នៅឯប្រទេសហ្វីលីពីន បានបាត់បង់ជីវិត ដោយសារតែវីរុសកូរ៉ូណា ដែលនេះជាករណីទី១មានអ្នកស្លាប់នៅក្រៅប្រទេសចិន។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះជាបុរសមានអាយុ៤៤ឆ្នាំ ជាពលរដ្ឋមកពីទីក្រុងវូហាន ដែលជាកន្លែងផ្ទុះវីរុសនេះ។ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា បុរសជនរងគ្រោះនោះគឺជាអ្នកឆ្លងវីរុសកូរ៉ូណាទី២នៅក្នុងប្រទេសហ្វីលីពីន ហើយគាត់បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។ មន្រ្តីនាយកដ្ឋានសុខាភិបាលនៅប្រទេសហ្វីលីពីនបានបញ្ជាក់ពីការស្លាប់នេះនៅក្នុងសន្និសីទសារព័ត៌មានមួយនាព្រឹកថ្ងៃអាទិត្យនេះ។ មន្ត្រីសុខាភិបាលហ្វីលីពីនទើបតែប្រកាសពីករណីឆ្លងវីរុសកូរ៉ូណាជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថ្មីៗប៉ុណ្ណោះ៕

    February 2, 2020
  • សង្គម

    ចិន៖ អាជ្ញាធរសុខាភិបាលចិនបានប្រកាសនៅថ្ងៃអាទិត្យនេះថា គិតមកទល់នឹងពេលនេះ អ្នកជំងឺសរុបចំនួន ៣២៨នាក់ ដែលឆ្លងវីរុសកូរ៉ូណាបានចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយពីវីរុសកូរ៉ូណា។ គណៈកម្មាធិការសុខភាពជាតិ (NHC) បាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថា កាលពីថ្ងៃសៅរ៍ មានមនុស្ស ៨៥ នាក់បានជាជះស្បើយពីវីរុសកូរ៉ូណា (ក្នុងនោះមាន៤៩នាក់មកពីខេត្ត Hubei) ហើយត្រូវបានចាកចេញពីមន្ទីរពេទ្យជាបន្តបន្ទាប់។ យោងតាមរបាយការណ៍ចុងក្រោយបានឲ្យដឹងថា ចំនួនអ្នកស្លាប់បាត់បង់ជីវិត ដោយសារវីរុសកូរ៉ូណាមានចំនួនសរុប ៣០៤នាក់ និងអ្នកឆ្លងវីរុសនេះទូទាំងពិភពលោកបានកើនឡើងដល់ ១៤ ៣៨០នាក់៕ ប្រភព៖ Xinhua

    February 2, 2020
  • សង្គម

    ក្រសួងកសិកម្ម និងកិច្ចការជនបទចិន បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសចិនមានការផ្ទុះឡើងនៃវីរុសផ្តាសាយបក្សីប្រភេទ H5N1 នៅកសិដ្ឋានមួយក្នុងទីក្រុង Shaoyang ខេត្ត Hunan ភាគខាងត្បូង ប្រទេសចិន។ ករណីនេះបានកើតឡើងនៅក្នុងកសិដ្ឋានមួយកន្លែង ដែលមានមាន់ចំនួន ៤ ៥០០ក្បាលបានស្លាប់ក្នុងចំណោមមាន់ ៧ ៨៥០ក្បាល ដោយសារជំងឺផ្តាសាយបក្សី។ អាជ្ញាធរបានចាប់សត្វបក្សីចំនួន ១៧ ៨២៨ ក្បាលបន្ទាប់ពីការផ្ទុះវីរុសផ្តាសាយបក្សីនេះ។ មិនមែនតែប្រទេសចិនទេ ដែលព្យាយាមកាត់បន្ថយការរីករាលដាលនៃវីរុសនេះ ដោយកាលពីដើមសប្តាហ៍កន្លងមកនេះ អាជ្ញាធរក្នុងប្រទេសឥណ្ឌាក៏បានចាប់ផ្តើមចាប់មាន់ និងបំផ្លាញពងមាន់ ដែលផ្ទុកវីរុសផ្តាសាយបក្សីផងដែរ។ យោងតាមអ្នកជំនាញអង្គការសហប្រជាជាតិបានឲ្យដឹងថា ការផ្ទុះជំងឺផ្តាសាយបក្សីនៅប្រទេសចិនកាលពីឆ្នាំ ២០១៣កន្លងទៅ បានធ្វើឲ្យខាតបង់សេដ្ឋកិច្ចចិនរហូតដល់ ៦,៥ ពាន់លានដុល្លារ៕

    February 2, 2020
  • សង្គម

    យោងតាមរបាយការណ៍ពីប្រទេសចិនបានឲ្យថា ចំនួនអ្នកស្លាប់នៅខេត្ត Hubei ប្រទេសចិន ដោយសារតែការផ្ទុះឡើងនៃវីរុសកូរ៉ូណាបានកើនឡើងពី ៤៥នាក់រហូតដល់ ៣០៤នាក់។ ប្រភពព័ត៌មានបរទេសបានឲ្យដឹងទៀតថា ក្នុងរយៈពេលតែ១ថ្ងៃ មានអ្នកឆ្លងវីរុសកូរ៉ូណានេះដល់ទៅ ២ ៥៩០នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបបានកើនឡើងដល់ ១៤ ៣៨០នាក់ហើយ ដែលនេះជាចំនួនដ៏ច្រើនមួយ។ ប្រទេសចិនកំពុងប្រឈមនឹងភាពឯកោកាន់តែខ្លាំងនៅពេល ដែលប្រទេសនានាបង្កើនការរឹតត្បិតលើការធ្វើដំណើរទៅប្រទេសចិន ហើយក្រុមហ៊ុនអាកាសចរណ៍ក៏ផ្អាកការហោះហើរចេញចូលពីចិនផង។ បណ្តាប្រទេសមួយចំនួនបានជម្លៀសពលរដ្ឋរបស់ពួកគេចេញពីទីក្រុងអ៊ូហាន តាមរយៈយន្តហោះពិសេស៕

    February 2, 2020
  • សង្គម

    គិតត្រឹមវេលាម៉ោង០៩យប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នេះ ចំនួនអ្នកស្លាប់សរុបកើនដល់៨១នាក់ ចំណែកឯអ្នកឆ្លងមេរោគនេះនៅទូទាំងពិភពលោកសរុបបានកើនឡើងដល់ ២ ៨១៧នាក់ហើយ។ ក្នុងនោះ ប្រទេសកម្ពុជាយើងបានរកឃើញ១ករណី ដោយបុរសជនជាតិចិន​ អាយុ​៦០​ឆ្នាំ​ ធ្វេីដំណេីរមកពី​ទីក្រុង​ វូហាន​ ជាមួយគ្រួសារ​ ៤នាក់​ តែ​វិជ្ជមាន​តែគាត់ម្នាក់​ ដោយគាត់បានចេញដំណេីរពីទីក្រុង​ វូហាន​ មកក្រុងព្រះសីហនុ​ ថ្ងៃទី​២៣​ ខែមករា​ ហើយចេញរោគសញ្ញា​នៅថ្ងៃទី២៥​ ខែមករា​ (គ្រុនក្តៅ​ ហៀរសំបោរ)​។ ជុំវិញការរាតត្បាតមេរោគវីរុសកូរ៉ូណាថ្មីនេះះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញក្តីណែនាំដល់គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា សាធារណៈនិងឯកជនទាំងអស់ ត្រូវណែនាំបន្តដល់បុគ្គលិកអប់រំ

    January 27, 2020
  • សង្គម

    យោងតាមរបាយការណ៍ចុងក្រោយបង្អស់ចុះផ្សាយដោយសារព័ត៌មាន channelnewsasia បានឲ្យដឹងថា គិតត្រឹមវេលាម៉ោង០៩យប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នេះ បានបញ្ជាក់ថា ចំនួនអ្នកស្លាប់សរុបកើនដល់៨១នាក់ ចំណែកឯអ្នកឆ្លងមេរោគនេះនៅទូទាំងពិភពលោកសរុបបានកើនឡើងដល់ ២ ៨១៧នាក់ហើយ។ ក្នុងនោះផងដែរ នៅប្រទេសកម្ពុជាយើងបានរកឃើញ១ករណី ដោយបុរសជនជាតិចិន​ អាយុ​៦០​ឆ្នាំ​ ធ្វេីដំណេីរមកពី​ទីក្រុង​ វូហាន​ ជាមួយគ្រួសារ​ ៤នាក់​ តែ​វិជ្ជមាន​តែគាត់ម្នាក់​ ដោយគាត់បានចេញដំណេីរពីទីក្រុង​ វូហាន​ មកក្រុងព្រះសីហនុ​ ថ្ងៃទី​២៣​ ខែមករា​  ហើយចេញរោគសញ្ញា​នៅថ្ងៃទី២៥​ ខែមករា​ (គ្រុនក្តៅ​ ហៀរសំបោរ)​៕

    January 27, 2020
  • សង្គម

    យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា យេីងរកឃេីញជំងឺរលាកសួតបង្កឡេីងដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មី​ លេីអ្នកជំងឺម្នាក់ជាលេីកដំបូង​។ អ្នកជំងឺ​​ជាជនជាតិចិន ភេទ​ ប្រុស​ អាយុ​ ៦០​ឆ្នាំ​ ធ្វេីដំណេីរមកពី​ ក្រុង​ វូហាន​ ជាមួយគ្រួសារ​ ៤នាក់​ តែ​វិជ្ជមាន​តែគាត់ម្នាក់​  គាត់ចេញដំណេីរពីក្រុង​ វូហាន​ មកក្រុងព្រះសីហនុ​ ថ្ងៃទី​ ២៣​ មករា​ ចេញរោគសញ្ញា​ ២៥​ មករា​ (គ្រុនក្តៅ​ ហៀរសំបោរ)​យកវត្ថុវិភាគ​ ២៦​ មករា​ និង​ វិជ្ជមាន​ ២៧​ មករា​ ដោយ​វិទ្យស្ថាន​

    January 27, 2020
  • សង្គម

    យោងតាមប្រសាសន៍​លោក​ ម៉ម ប៊ុន​ហេង រដ្ឋមន្រ្តីក្រសួង​សុខាភិបាល​បាន​ថ្លែង​មុននេះបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជាយើង បានរកឃើញមេរោគកូរ៉ូណាវីរុសលើកដំបូង នៅលើជនជាតិ​ចិន​ម្នាក់​ នៅខេត្តព្រះសីហនុ។ ជនជាតិ​ចិនខាងលើបាន​ធ្វើ​ដំណើរ​មក​ពីក្រុង​វ៉ូហាន ប្រទេសចិន។ ពេលនេះ ជនជាតិចិនរូបនោះត្រូវបានគេដាក់ឲ្យដាច់ដោយឡែកពីគេ នៅមន្ទីរពេទ្យបង្អែកខេត្ត ហើយក៏មានក្រុមគ្រូពេទ្យនៅតាមដានសុខភាពរបស់គាត់ផងដែរ។

    January 27, 2020