អ្នកលក់ខ្លះកំពុងឆ្លៀតឱកាសលក់ម៉ាស់តំឡើងថ្លៃ តែបងប្រុសម្នាក់នេះប្រកាសលក់ម៉ាស់បញ្ចុះតំលៃវិញ កាលមុន1 ប្រអប់ 1.2$ ឥឡូវសល់តែ 1$ វិញ ព្រោះមិនចង់ឃើញខ្មែរយើងឆ្លងមេរោគ

មេរោគថ្មីកំពុងតែផ្ទុះ អ្នកលក់ម៉ាស់មួយចំនួន បានឆ្លៀតឱកាសតំឡើងថ្លៃរហូតតម្លៃខ្លះទទួលយកមិនបាន ជាធម្មតាម៉ាស់ ១ ប្រអប់ ២ $ លក់រហូតដល់ទៅ ៦ […]

ឯកឧត្តមអភិបាលខេត្តសៀមរាប អរគុណថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ស្កែនវីរុសកូរ៉ូណាដោយម៉ាស៉ីនដែលផ្តល់ដោយក្រសួងសុខាភិបាល

ថ្មីៗនេះមានការព្រួយបារម្ភដោយសារការផ្ទុះឡើងរបស់មេរោគរលាកសួតធ្ងន់ធ្ងរ corona ដែលធ្វើឲ្យបណ្តាលប្រទេសជាច្រើនមានអ្នកឆ្លងមេរោគនេះ ខណៈកម្ពុជាមិនទាន់រកឃើញមានករណីឆ្លងវិរុសនេះទេ។ លោកទៀ សីហាអភិបាលខេត្តសៀមរាប បានបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមរបស់លោកថា៖ “សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលក្នុងការស្វែងរកជំងឺផ្លូវដង្ហើម (រលាកសួតធ្ងន់ធ្ងរ) ដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មីនេះតាមរយៈការស្កែនដោយម៉ាស៉ីនដែលផ្តល់ដោយក្រសួងសុខាភិបាល […]

មេរោគកំពុងផ្ទុះលឿនណាស់! ក្រសួងសុខាភិបាលកម្ពុជាបង្ហាញប្រការ០៦ចំនុចសម្រាប់ការពារខ្លួនពីជំងឺរលាកសួតថ្មី ដែលកំពុងរាតត្បាតនៅប្រទេសចិន

នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញជំងឺរលាកសួត ដែលកំពុងតែរាតត្បាតយ៉ាងខ្លាំងនៅប្រទេសចិនបានរាតត្បាតដល់ប្រទេសនានាដូចជាប្រទេសថៃ និងកូរ៉េជាដើម។ ហើយរហូតមកដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ មានចំនួន២២២ករណី ក្នុងនោះប្រទេសចិន មាន២១៨ករណី […]

សិស្ស IFL ម្នាក់កំពុងអង្គុយរៀនសុខៗ ស្រាប់តែដាច់ធ្លាក់កង្ហារចាស់ វៀចឆ្អឹងខ្ទង់ច្រមុះ ,របួសលើផ្ទៃមុនជ្រៅដេរអស់ ៥ថ្នេរ ,បាតភ្នែកហើប មានឈាមដក់ ខាងវិទ្យាស្ថាន IFL គ្មានដំណោះស្រាយ បានត្រឹមតែពាក្យ “សូមទោស” និងថា ” ករណីនេះពុំមែនជាការធ្វេសប្រហែស និងមិនអើពើរបស់អង្គភាពឡើយ”

ធ្លាប់ទេអង្គុយរៀនក្នុងថ្នាក់នៅក្រោមកង្ហារចាស់ៗវិលយ៉ាងលឿន ហើយអ្នកគ្រប់គ្នាធ្លាប់គិតថាប្រសិនបើថ្ងៃណាមួយវាដាច់ធ្លាក់មកនឹងមានរឿងអ្វីកើតឡើង។ ជាក់ស្តែងណាស់មានករណីដាច់ធ្លាក់កង្ហារចំនិស្សិតមួយរូបដែលកំពុងអង្គុយរៀននៅក្នុងថ្នាក់ នៃវិទ្យាស្ថានភាសាបរទេស ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ បណ្តាលឲ្យនិស្សិតរូបនោះរងរបួសត្រង់ខ្ទង់ច្រមុះ និងកន្ទុយភ្នែក និងខូចខាតកុំព្យូរទ័រយួរដៃមួយគ្រឿង។ […]

ជូនប៉ាទៅវះយកគ្រួសក្នុងប្រម៉ាត់ ពេទ្យវះបរាជ័យ រហូត៣ លើក ដាច់ថ្នេរផង ហូរទឹក និងខ្ទុះផង លើកទី៤ ទារវះម្តងទៀត តែគាត់មិនព្រមបញ្ជូនទៅវៀតណាម ទៅដល់ពេទ្យវៀតណាមថា “មេរោគធ្ងន់ធ្ងរហើយអស់លទ្ធភាពជួយហើយ គេកោតថាកម្ពុជាវះមនុស្សបានសាហាវ គ្រវីក្បាល គេខ្លោចចិត្តអាណិតប៉ាគាត់មិនដឹងឈឺចុកចាប់យ៉ាងណា”

យោងតាមប្រភពពីបងប្រុសម្នាក់ដែលមានឈ្មោះក្នុងហ្វេសបុក Hai Ravid បានបង្ហោះរៀបរាប់ឲ្យដឹងពីការឈឺចាប់របស់គាត់ ដោយសារជូនឪពុករបស់គាត់ចូលទៅវះកាត់នៅមន្ទីរពេទ្យព្រះកេតុមាលាដើម្បីធ្វើការវះកាត់ចោះ និងចាប់យកគ្រួសពីក្នុងថង់និងទងប្រម៉ាត់ ដើម្បីការវះកាត់មិនជោគជ័យ ត្រូវវះកាត់ ៣ លើក […]

អំពើល្អមិនសាបសូន្យ! បងប្រុសម្នាក់បានភ្លេចទូរស័ព្ទក្នុងបន្ទប់ទឹកផ្សារ ជិះឡានឆ្ងាយទៅហើយទើបនឹកឃើញ សំណាងល្អតេរកវិញ មានប្អូនប្រុសម្នាក់រើសបាន ហើយជិះម៉ូតូយកឲ្យវិញទៀត

ថ្មីៗនេះម្ចាស់គណនីហ្វេសបុកឈ្មោះ Sovann Outdom បានបង្ហោះឲ្យដឹងពីទឹកចិត្តល្អ មិនចង់បានរបស់ទ្រព្យអ្នកដទៃរបស់ប្អូនប្រុសម្នាក់ដោយគាត់បានភ្លេចទូរស័ព្ទនៅបន្ទប់ទឹក ហើយជិះទៅរាងឆ្ងាយហើយ ស្រាប់តែប្អូនម្នាក់រើសបាន ជិះតាមយកឲ្យគាត់ទៀត គាត់បានរៀបរាប់ដំណើររឿងថា៖ លើលោកនេះមនុស្សល្អដូចប្អូនមានមិនច្រើននោះទេ […]

លើវិស័យអប់រំវិញម្តង! អភិបាលស្រុកវ័យក្មេង អនុវត្តបង្កើតសាលាគំរូមួយប្រចាំស្រុកបន្ទាយស្រី យកគំរូតាមសាលាវត្តបូព៌ និងរកជំនួយឧបត្ថម្ភបាន ទូរស័ព្ទ៧០០គ្រឿងជូនសិស្សសាលា, បន្ទប់កុំព្យូទ័របំពាក់កុំព្យូទ័រ៣០គ្រឿង, Tablet ៣គ្រឿង, បំពាក់ Wifi និងកង្ហារគ្រប់បន្ទប់សិក្សា

ថ្មីៗនេះលោកអភិបាលស្រុកបន្ទាយស្រីវ័យក្មេង ឃឹម ហ្វីណង់ បានសម្រេចសាកល្បងផ្ទះមួយអំពូលមួយនៅភូមិព្រះដាក់ ធ្វើឲ្យមានការគាំទ្រជាខ្លាំង ចំនែកពេលនេះវិញ លោកអភិបាលស្រុកកំពុងយកចិត្តទុកដាក់ចង់បង្កើតសាលាគំរូមួយប្រចាំស្រុកបន្ទាយស្រី ដែលមានការចូលរួមពីលោកគ្រូនាយកសាលាវត្តបូព៌ ពឹង គឹមឆេន […]

ពិសេសណាស់! រដ្ឋមន្រ្តីបរិស្ថានបានឲ្យដឹងថា កំពុងសិក្សានិងការរចនាផ្លូវក្រុង និងហេដ្ឋារចនាសម្ព័ន្ធក្រុងព្រះសីហនុ បង្កើតជាទីក្រុងទំនើប មានផ្លូវរថយន្ត ផ្លូវថ្មើរជើង ផ្លូវជិះកង់ ផ្លូវជនពិការ និងផ្លូវដែលអាចដើរកម្សាន្តបាន

ការអភិវឌ្ឍន៍ខេត្តកំពង់សោម រីកចំរើនគួរឲ្យកត់សម្គាល់ នាពេលថ្មីៗនេះរដ្ឋាភិបាលបានបញ្ចេញថវិកាជាតិជាច្រើនលានដុល្លារ សម្រាប់ធ្វើផ្លូវថ្នល់ ហើយមុននេះបន្តិច ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបង្ហោះឲ្យដឹងពីការសិក្សាហេដ្ឋារចនាសម្ព័ន្ធក្រុងព្រះសីហនុ […]