naren khmernote
  • សង្គម

    កាលពីពេលថ្មីៗនេះអភិបាលស្រុកវ័យក្មេងលោក ឃឹម ហ្វីណង់ អនុវត្តបង្កើតសាលាគំរូមួយប្រចាំស្រុកបន្ទាយស្រី យកគំរូតាមសាលាវត្តបូព៌ និងរកជំនួយឧបត្ថម្ភបាន ទូរស័ព្ទ៧០០គ្រឿងជូនសិស្សសាលា បន្ទប់កុំព្យូទ័របំពាក់កុំព្យូទ័រ៣០គ្រឿង Tablet ៣គ្រឿង បំពាក់ Wifi និងកង្ហារគ្រប់បន្ទប់សិក្សា។ យ៉ាងណាមិញលោកអភិបាលស្រុកក៏បានបកស្រាយពីហេតុផលនៃការផ្តល់ទូរស័ព្ទ ដល់សិស្សវិទ្យាល័យបន្ទាយស្រី ដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ។ ដោយលោកបានរៀបរាប់ថាដើម្បីជៀសវាងការភាន់ច្រឡំ និងការបកស្រាយខុស អនុញ្ញាតអោយខ្ញុំបាទពន្យល់និងបញ្ជាក់ពីគោលបំណងនៃការផ្តល់ទូរស័ព្ទ ជូនសិស្សវិទ្យាល័យទាំង៧០០នាក់ដូចខាងក្រោម៖ – នេះគឺជាអំណោយរបស់សប្បុរសជនដែលមានអាជីវកម្មជាក្រុមហ៊ុនទូរស័ព្ទ។ ក្នុងនាមខ្ញុំជាអ្នកតំណាង ខ្ញុំមានសិទ្ធិបដិសេធមិនទទួល តែមិនអាចទាមទារអោយសប្បុរសជនដូរជាសម្ភារៈសិក្សារឺអំណោយផ្សេងដូចការលើកឡើងបានទេ ហើយខ្ញុំត្រូវមានហេតុផលច្បាស់លាស់ ប្រសិនបើចង់បដិសេធឱកាសដ៏ល្អនេះ។ ហេតុដូច្នេះហើយទើបមានការគិតគូរម៉ត់ចត់ និងកំណត់ថាទាល់តែវ័យចាប់ពី១៦ឆ្នាំឡើងទៅទើបផ្តល់ជូន។ ក្នុងវ័យនេះ ពួកគាត់ភាគច្រើនសុទ្ធមានទូរស័ព្ទផ្ទាល់ខ្លួនរួចទៅហើយ គ្រាន់តែចាស់រឺថ្មី ថ្លៃរឺថោកតែប៉ុណ្ណោះ –

    January 24, 2020
  • សង្គម

    តាមទំលាប់អ្នកស្រុក ជាទូទៅ តែកាលណាមានបុណ្យអ្វីមួយ តម្រូវឲ្យមានទីសក្ការបូជា ដូចជា រាន គ្រែ បុស្បុក ឬទីតម្កល់ម្ឈូសសម្រាប់ពិធីបូជាភ្លើង គេតែងមានការតាំងលម្អនូវការចាក់ក្បូរក្បាច់ផ្កាភ្ញីផ្សេងៗលើស្រទបចេក ដែលទង្វើនេះហៅថា ចាក់ចេក។ ដោយ លោក ព្រាប ចាន់​ម៉ា​រ៉ា ព្រឹទ្ធបុរស​រង​មហាវិទ្យាល័យ​បុរាណវិទ្យា នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​បានរៀបរាប់ឲ្យដឹងថា៖ “សូម​អនុញ្ញាតបញ្ជាក់បន្ថែមជូន​លោកអ្នកទូទៅ សម្រាប់​ស្វែង​យល់​តទៅថ្ងៃមុខ​ទៀត៖ «ចាក់ចេក» ជាក្បូរក្បាច់រចនានៅលើស្រទបចេក (ពិសេសចេកជ្វា) ហើយមានទ្រាប់ក្រដាសពណ៌ពីខាងក្នុងឲ្យលេចចេញជារូបរាងក្បាច់ល្អស្រស់ និងខ្លះទៀតគេលាយល័ក្តពណ៌ផ្សេងៗគូរពីលើបន្ថែមក៏មានដែរ។ តាមទំនៀមប្រពៃណីជាអង្វែងមក គឺក្បាច់ចាក់ចេកនេះគេប្រើនៅកន្លែងជាទីសក្ការៈ គោរពបូជា មានអាសនៈតម្កល់ព្រះបដិមា, បុស្បុកតម្កល់ព្រះពុទ្ធរូបឬទេពផ្សេងៗ, កន្លែងតម្កល់គម្ពីរធម៌អាថ៌, បុស្បុកស្រោចទឹក, កន្លែងតម្កល់ក្តារមឈូសសព, ភ្នំយោងឬមេរុបូជាសព។

    January 18, 2020
  • សង្គម

    បន្ទាប់ពីករណី​ យុវតីបង្កហិង្សាទាំងបួននាក់​ បានដោះស្រាយបញ្ចប់ ដោយធ្វើការយល់ព្រម​ទទួល​កំហុស​ និងសុំទោសជនរងគ្រោះ​ ព្រមទាំងរួមគ្នាសងជម្ងឺចិត្តចំនួន​ ២០០០​ ដុល្លារ​ ដល់ជនរងគ្រោះ​ ។ ចំណែក​ជនរងគ្រោះ​បានយល់ព្រមទទួលយកការសុំទោសនិងថវិកា​ ២០០០​ដុល្លារ​ ជាថ្នូរ​ដកពាក្យ​បណ្ដឹង​។ ការបញ្ចប់នេះមានមហាជនជាច្រើនមិនពេញចិត្តជាខ្លាំង ដោយចង់ឲ្យយុវតីបង្កហិង្សាទទួលទោសតាមផ្លូវច្បាប់ ក៏មានមហាជនមួយចំនួនក៏យល់ស្របចំពោះការសម្របសម្រួលនេះផងដែរ។ ក្នុងនោះផងដែលតារាសម្តែង សូ ដានីតា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “អ្នកណាក៏ខឹងដែរ បើមើលតាមវិដេអូ ប្អូនៗ៤នាក់ ពិតជាវ៉ៃប្អូនស្រីសាហាវមែន បងក៏សែនអាណិតប្អូនស្រីខ្លាំងណាស់ដែរ តែអ្វីៗគួរតែលើកលែងទោសអោយបានក៏លើកទៅ ព្រោះគ្នានៅក្មេងៗមិនទាន់ចេះគិតៗតាមតែតាមអាត្មាអញចង់ឈ្នះនិងចង់មានអំនួត អោយគេខ្លាចតែប៉ុណ្ណោះ ដោយមិនចេះគិតរឿងវែងឆ្ងាយ រឺ ខូចកិត្តិយសម៉ែឪ រឺ អនាគតនោះទេ។ លើលោកនេះ

    January 18, 2020
  • សង្គម

    ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវរឿងរ៉ាវអ៊ុំប្រុសមួយរូប ដែលត្រូវបានគេស្គាល់ថាជាជាងគំនូរដ៏ល្បីល្បាញកាលពីជំនាន់ដើម ដោយអ៊ុំប្រុសមានសមត្ថភាពសរសេរអក្សរឆ្លាក់ សារជូនពរ សាររំលែកទុក្ខ ជាដើម។ ដោយសព្វថ្ងៃនេះអ៊ុំប្រុសនៅតែបន្តរបរនេះនៅខាងកើតផ្សារធំថ្មី មុំតូបលក់ផ្កា ដោយអ៊ុំប្រុសចាំទទួលការងារឆ្លាក់លើផ្ទាំងក្រណាត់ ឬផ្ទាំងក្រដាសដែលខាងអ្នកលក់ផ្កា ឬក៏អតិថិជនចាស់ៗប្រគល់អោយ។ នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក ភួង តេងសុន បានសរសេររៀបរាប់ថា៖ “អ៊ុំប្រុសម្នាក់នេះគឺជាជាងគំនូរដ៏ល្បីល្បាញម្នាក់ក្នុងទសវត្សរ៍ឆ្នាំ៨០ និង៩០។ គាត់ជាជាងគំនូរដែលគូររូបប៉ាណូ (Banner) រឿងកុន តាមរោងកុននានាក្នុងរាជធានីភ្នំពេញ សរសេរអក្សរឆ្លាក់លើស្លាកពាណិជ្ជកម្មផ្សេងៗ ព័ត៌មានផ្សព្វផ្សាយ សារជូនពរ សាររំលែកទុក្ខ ។ល។ លើផ្ទាំងក្រណាត់ ឬផ្ទាំងក្រដាស។ ដោយសារបច្ចេកទេសនៃការបោះពុម្ពកាន់តែទំនើប ចំនេះជំនាញ ភាពប៉ីនប្រសព្វ និងទេពកោសល្យរបស់គាត់ស្ទើរតែគ្មាននរណាម្នាក់បានស្គាល់ ត្រូវបានបំភ្លេច និងបោះបង់។

    January 17, 2020
  • សិល្បៈ

    កាលពីពេលថ្មីៗនេះមានដំណឹងគួរឲ្យសោកស្តាយនិងរន្ធត់ចិត្តជាពន់ពេកដោយតារាសម្តែង លោក ប៉ា ច័ន្ទពិសិទ្ធ ស្វាមីតារាសម្តែង ឡោម លក្ខិណា បានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ ដោយពិធីបុណ្យសពរបស់តារាសម្តែងលោក ពិសិទ្ធ ត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្ត ក្រាំងធ្នង់ ហើយត្រូវបូជានៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៩យប់។ ក្នុងនោះក៏មានវត្តមានសិល្បករសិល្បការិនី សាច់ញាតិ ជិតឆ្ងាយ បានចូលរួមពិធីបុណ្យសព ក្នុងនោះផងដែលអ្នកនាង Ah RY Noun ហៅស្រីអូន ក៏បានបង្ហាញវត្តមានព្រមទាំងបានយំឱបផ្តល់កម្លាំងចិត្តដល់ ឡោម លក្ខិណា ដោយស្រីអូន បានសរសេររៀបរាប់ថា៖ “គាត់ទ្រហ៊ោយំប្រាប់ខ្ញុំថា គាត់កំព្រាឪពុកតាំងពីតូចមិនទាន់ដឹងក្ដីដោយសារចោរប្លន់សំលាប់ពេលរត់ម៉ូតូឌុបព្រោះគ្រួសារក្រ ពេលនេះកូនគាត់អាយុ១០ខែក៏កំព្រាឪពុកដែរ

    January 17, 2020
  • សិល្បៈ

    នៅទីបំផុត បានរកឃេីញហេីយម្ចាស់មកុដបវរកញ្ញាភពផែនដីកម្ពុជា Miss Planet Cambodia ឆ្នាំ២០២០ គឺបានទៅលេី ប៉ុន សុរ៉ាវត្តី ដែលមានអាយុ២០ឆ្នាំ កម្ពស់ 1.70 cm មកពីខេត្តកំពង់ស្ពឺ។ ដោយកាលពីរាត្រីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ការប្រកួតសម្រស់«Miss Planet Cambodia» ឆ្នាំ២០២០ បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ ដោយការជម្រុះយ៉ាងសម្រិតសម្រាំងក្នុងចំនោមបេក្ខភាព១៥នាក់។ កញ្ញា ប៉ុន សុរ៉ាវត្តី ពាក់ស្លាកលេខ១៤ ជានិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង សិក្សាឆ្នាំសិក្សាមូលដ្ឋាននៃមហាវិទ្យាល័យទេសចរណ៍។ Miss Planet Cambodia ឆ្នាំ២០២០ កញ្ញា

    January 16, 2020
  • សង្គម

    មហាជនច្បាស់ជាស្គាល់ច្បាស់ថា លោកឧកញ៉ា ទៀ វិចិត្រ នាយកក្រុមហ៊ុនកាណូតលឿន ជី.ធី.វី.ស៊ី ស្ពីដបូត តែងតែធ្វើនូវអំពើសប្បុរសធម៌ជួយដល់ពលរដ្ឋដែលកំពុងខ្វះខាតទីទាល់ក្រ ជាហេតុធ្វើឲ្យលោកទទួលបានការគោរពស្រលាញ់ខ្លាំងពីមហាជន។ ក្នុងនោះផងដែលកាលពីពេលថ្មីៗនេះលោកឧកញ៉ា ទៀ វិចិត្រ បានធ្វើដំណើរតាមផ្លូវចូលរមណីយដ្ឋានគីរីរម្យក៏ប្រទះឃើញលោកយាយ២នាក់ ដែលមានវ័យចំណាស់ក៏នៅតែប្រឹងលក់កម្រងផ្កា ដើម្បីរកប្រាក់ដោះស្រាយជីវភាព ដោយក្តីអាណិត លោកយាយវ័យចំណាស់ទាំងពីរ លោកឧញ៉ា ក៏បានចុះទៅសួរសុខទុក្ខនិងបានជួយទិញកម្រងផ្កាយកទាំងអស់ ព្រមទាំងបានជូនថវិកាបន្ថែមក្នុងម្នាក់ចំនួន២០មុឺនរៀលផងដែរ។ ដោយ លោកឧកញ៉ា ទៀ វិចិត្រ បានបង្ហោះវីដេអូព្រមទាំងសរសេររៀបរាប់ថា៖ “កូនអើយ! កូនម្តាយបណ្តូលចិត្ត ចូរស្តាប់ពាក្យពិតពីម្តាយថ្លៃ ម្តាយតែងទូន្មានកូនរាល់ថ្ងៃ ឲ្យស្ងួនចរណៃខំសិក្សា កូនអើយ! ខំរៀនឲ្យបានខ្លាំង ម្តាយមានកម្លាំងប្រឹងធ្វើការរកលុយឲ្យកូនទៅសាលា ព្រោះចង់ប្រាថ្នាឲ្យកូនល្អ

    January 16, 2020
  • សិល្បៈ

    នៅព្រឹកនេះមានការភ្ញាក់ផ្អើល និងសោកស្តាយជាខ្លាំងក្រោយតារាសម្តែង លោក ផា ពិសទ្ធិ ជាស្វាមីរបស់តារាសម្តែង ឡោម លក្ខិណា បានទទួលមរណៈភាពដោយគ្រោះថ្នាក់ចរាចរណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០នេះ ដោយសពតម្កល់ទុកនៅវត្តក្រាំងធ្នុង ជិតបុរីឈូកវ៉ា ៣ ។ ក្រោយទទួលដំណឹងនេះ ក្នុងនាមខ្លួនធ្លាប់ជាសមាជិកក្រុមរ៉ៃមាស ឆៃ លីដាឡែន ​បានបង្ហោះសាររំលែកទុក្ខយ៉ាងដូច្នេះថា៖ “បងពិតជារន្ធត់ចិត្តណាស់​ ពេលបងបានលឺដំណឹងនេះ​ បងឃេីញប្អូនស្រីមានគ្រួសារបងសប្បាយចិត្តហេីយពេលឃេីញប្អូនមានក្តីសុខបងកាន់តែសប្បាយចិត្ត​ ទោះយេីងមិនមែនបងប្អូនបង្កេីត​ តែយេីងជាបងប្អូននៅក្នុងក្រុមរ៉ៃមាសដូចបងប្អូនបង្កេីតអញ្ចឹង​។ ត្រូវតែរឹងមាំណាប្អូនស្រី​ ប្អូនជាមនុស្សរឹងមាំតាំងពីដេីមមកហេីយ​ អូនត្រូវតែរឹងមាំបន្តទៀតណា​ ដេីម្បីកូនអូន​ មេីលថែកូនអោយល្អ​ ត្រូវរឹងមាំដេីរទៅមុខជាមួយកូនបន្តទៀត បងពិតជាសោកស្តាយនឹងចូលរួមរំលែកទុក្ខប្អូនស្រីផងឡោម លក្ខិណា”៕

    January 16, 2020