ទេសចរណ៍
  • ពិសេសណាស់! រដ្ឋមន្រ្តីបរិស្ថានបានឲ្យដឹងថា កំពុងសិក្សានិងការរចនាផ្លូវក្រុង និងហេដ្ឋារចនាសម្ព័ន្ធក្រុងព្រះសីហនុ បង្កើតជាទីក្រុងទំនើប មានផ្លូវរថយន្ត ផ្លូវថ្មើរជើង ផ្លូវជិះកង់ ផ្លូវជនពិការ និងផ្លូវដែលអាចដើរកម្សាន្តបាន
    ទេសចរណ៍
    January 23, 2020 បក្សីចាំក្រុង

    ការអភិវឌ្ឍន៍ខេត្តកំពង់សោម រីកចំរើនគួរឲ្យកត់សម្គាល់ នាពេលថ្មីៗនេះរដ្ឋាភិបាលបានបញ្ចេញថវិកាជាតិជាច្រើនលានដុល្លារ សម្រាប់ធ្វើផ្លូវថ្នល់ ហើយមុននេះបន្តិច ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបង្ហោះឲ្យដឹងពីការសិក្សាហេដ្ឋារចនាសម្ព័ន្ធក្រុងព្រះសីហនុ មានគោលដៅក្នុងការបង្កើតបានជាទីក្រុងទំនើប។ ឯកឧត្តមបានសរសេររៀបរាប់លើហ្វេសបុករបស់ឯកឧត្តមថា៖ “ការសិក្សានិងការរចនាផ្លូវក្រុង និងហេដ្ឋារចនាសម្ព័ន្ធក្រុងព្រះសីហនុ មានគោលដៅក្នុងការបង្កើតបានជាទីក្រុងទំនើប ទីក្រុងដែលមានផ្លូវរថយន្ត ផ្លូវថ្មើរជើង ផ្លូវជិះកង់ ផ្លូវជនពិការ និងផ្លូវដែលអាចដើរកម្សាន្តបាន ដែលមានមេត្រីភាពរវាងមនុស្ស ធម្មជាតិ បរិស្ថាន នឹងផ្លូវរថយន្ត។”

  • ប្រាសាទបាគង នៅខេត្តសៀមរាប ស្រស់ស្អាត និងមានអាយុកាលជាង មួយពាន់ មួយរយឆ្នាំ តែភ្ញៀវទេសចរពុំសូវស្គាល់
    ទេសចរណ៍
    January 22, 2020 បក្សីចាំក្រុង

    សៀមរាប៖ ប្រាសាទបាគង ត្រូវបានជ្រើសយកសម្រាប់ការរចនាជាវិមានឯករាជ្យនៅក្រុងភ្នំពេញ តែក៏មានភ្ញៀវទេសចរមួយចំនួនមិនសូវជាស្គាល់បានទៅហួសមកហួស មិនដែលបានទៅលេងព្រោះតែទីតាំងនៃ ប្រាសាទស្ថិតនៅឆ្ងាយពីប្រាសាទអង្គរវត្ត ពោលគឺ នៅខាងកើតទីរួមខេត្តសៀមរាប ។ ប្រាសាទបាគង មានទីតាំងស្ថិតនៅក្នុងភូមិឪឡោក ឃុំបាគង ស្រុកបាគង ខេត្តសៀមរាប និងស្ថិតនៅចំកណ្តាលនៃរាជធានីហរិហរល័យ ស្ថិតនៅភាគខាងត្បូងនៃប្រាសាទព្រះគោ សាងសង់ឡើង ក្នុងរាជ្យព្រះបាទឥន្ទ្រវរ្ម័នទី១ ក្នុងឆ្នាំ៨៨១ សម្រាប់ឧទ្ទិសថ្វាយព្រះឥសូរ ក្នុងព្រហ្មមញ្ញសាសនាបើគិតមកទល់ពេលនេះមានអាយុកាលជាង មួយពាន់ មួយរយឆ្នាំមកហើយប្រាសាទនេះមានឈ្មោះដើមថា ឥន្រ្ទស្វារៈ ដែលស្ថិតនៅចំកណ្តាលនៃរាជធានីហរិហរាល័យ(រលួស) គឺប្រាសាទនៃទីក្រុងរបស់ព្រះបាទឥន្ទ្រវរ្ម័នទី១ ប្រាសាទនេះជានិម្មិតរូបនៃភ្នំមេរុ ដែលស្រដៀងគ្នានឹងប្រាសាទ បួរួបូឌួ នៅប្រទេសឥណ្ឌូនេស៊ី ( ប្រទេសជ្វា អតីតកាល) ។