Category: សិល្បៈ

អីយ៉ាស់! កំលោះសង្ហារ សុវត្ថិ មុន្នីវណ្ណ កូនច្បងលោក ព្រាប​ សុវត្ថិ បង្ហើរសំនៀជាភាសាថៃពិរោះកប់តែម្តង

កំលោះសង្ហារ សុវត្ថិ មុន្នីវណ្ណ ដែលជាកូនច្បងរបស់លោក ព្រាប សុវត្ថិ ដែលជាអ្នកសិល្បៈជំនាន់ក្រោយដែលមានទេពកោសល្យខ្ពស់ និងមានប្រជាប្រិយភាពល្បីល្បាញជាពិសេសក្នុងស្រទាប់យុវវ័យនោះ បានបង្ហាញខ្លួន​ជាផ្លូវការក្រោមដំបូលផលិតកម្ម រស្មីហង្សមាសជាមួយឪពុករបស់ខ្លួន មួយឆ្នាំបាត់ទៅហើយ។យើងតែងសង្កេតឃើញថា កម្លោះសង្ហាររូបនេះឆក់យកដួងចិត្តប្រិយមិត្តអ្នកស្តាប់ជាមួយបទចម្រៀងថ្មីៗ អត្ថន័យជ្រាលជ្រៅ ជាពិសេសគឺឆក់យកបេះដូងនារីៗតែម្តង។យ៉ាងណាមិញថ្មីៗនេះបុរសសង្ហារ សុវត្ថិ មុន្នីវណ្ណ បានបង្ហើរសំនៀងយ៉ាងក្រអួនក្រអៅ ជាពិសេសថែមទាំងច្រៀងជាភាសាថៃទៀតផង។ចង់ដឹងទេថាពិរោះកម្រិតណា តោះចូលមើលវីដេអូខាងក្រោមនេះ!អត្ថបទ៖ មេសា

LISA សមាជិក BLACKPINK ទទួលបានការគាំទ្រយ៉ាងលើសលប់ពីប្រជាជន និងតារាថៃ

ក្រោយពីការប្រគំតន្ត្រីរបស់ក្រុម BLACKPINK នៅឯប្រទេសថៃបានបញ្ចប់ទៅដោយភាពជោគជ័យរួចមក គេសង្កេតឃើញថា BLACKPINK ហាក់ទទួលបានការគាំទ្រកើនឡើងយ៉ាងខ្លាំងសម្បើមពីសំណាក់ប្រជាជនថៃ មិនត្រឹមតែប៉ុណ្ណោះតារាថៃល្បីៗជាច្រើនដួងបានបង្ហាញពីអារម្មណ៍ស្រលាញ់ និងគាំទ្រក្រុម BLACKPINK ជាពិសេស LISA ដែលជាសមាជិកក្មេងជាងគេបង្អស់។ គួរបញ្ជាក់ផងដែរថា LISA ធ្លាប់ត្រូវបានរងការវាយប្រហារពីសំណាក់ប្រជាជនកូរ៉េពីរូបរាង ពណ៌សម្បុរ និងសញ្ជាតិរបស់នាងកាលពីមួយរយៈកន្លងទៅនេះ តែនាងក៏ត្រូវបានអ្នកគាំទ្រចេញមុខការពារ និងលើកទឹកចិត្តជាច្រើនក្នុងនោះក៏មានតារារួមជាតិរបស់នាងដូចជាលោក Mario, នាង Knomjean ជាដើម។ ខាងក្រោមនេះគឺជារូបថតមួយចំនួនរបស់តារាថៃជាមួយ LISA ដែលបានបង្ហោះចូល Instagram របស់ពួកគេ ដើម្បីបញ្ជាក់ពីការស្រលាញ់ …

អីយ៉ាស់! មកមើលយាយក្រវីសក់ មករាំលើឆាកជាមួយនឹង ប៉ែន ចំរ៉ុង ក្នុងកម្មវិធី ស៊ីអារម្មណ៍

ប្រិយមិត្តច្បាស់ជ្រាបរួចមកហើយថា តារាហ្វេសប៊ុកជនជាតិថៃម្នាក់ ឈ្មោះ Sitang Buathong ហៅយាយក្រវីសក់ ដែលជាបុរសកែភេទ តែងតែបង្ហាញក្បាច់រាំជាមួយនឹងបុរសៗ បែបក្រវីសក់ និងមានភាពល្បីល្បាញទាំងនៅក្នងស្រុកថៃ និងនៅក្រៅប្រទេស។តារាហ្វេសប៊ុកភេទទី៣រូបនេះ មានភាពល្បីល្បាញជាខ្លាំង រហូតមានការអញ្ជើញជាភ្ញៀវកិត្តយសនៅតាមកម្មវិធីនានានៅក្នុងស្ថានីយទូរទស្សន៍ថៃ និងនៅតាមប្រទេសមួយចំនួននៅក្នុងអាស៊ី។ យ៉ាងណាមិញ យាយក្រវីសក់ ដែលធ្លាប់មកប្រទេសកម្ពុជាកាលពីចុងឆ្នាំ ២០១៨ ក៏ត្រូវបាន លោក ប៉ែន ចំរ៉ុង អញ្ជើញធ្វើជាភ្ញៀវកិត្តិយសក្នុងកម្មវិធី ស៊ីអារម្មណ៍ របស់ស្ថានីយទូរទស្សន៍ PNN។ក្នុងការសម្ភាសន៍​ជាមួយនឹងលោក ប៉ែន ចំរុង លោក …

ពេជ្រ សោភា នាំអ្នកគាំទ្រជប់លៀងម៉ាសប្បាយ ក្រោយឆ្លងកាត់ព្យុះភ្លៀង អស់រយៈពេល១៥ឆ្នាំលើវិថីសិល្បៈ

តារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ពេជ្រ-សោភា ជាតារាចម្រៀងដែលមានប្រជាប្រិយភាពខ្លាំងនៅក្នុងផលិតកម្មរស្មីហង្សមាស ក្រោយពីចូលសិល្បៈជាង១៥ឆ្នាំមក នាងទទួលបានកេរ្តិ៍ឈ្មោះល្បីតាមរយៈបទចំរៀងជាច្រើនមានទាំងចំរៀងទោល និង ចំរៀងជាដៃគូ។ ជាក់ស្តែងណាស់ដោយសារតែអត្តចរិតរួសរាយ និងទេពកោសល្យពីធម្មជាតិ ពេជ្រ សោភា ទទួលបានការគាំទ្រស្រលាញ់រាប់អានច្រើនពីសំណាក់អ្នកគាំទ្រ។ យ៉ាងណាមិញកាលពីរាត្រីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ពេជ្រ សោភា និងអ្នកគាំទ្ររបស់អ្នកនាង បានរៀបចំធ្វើពិធីជប់លៀងគំរប់ខួប១៥ឆ្នាំ នៃការចូលសិល្បរបស់ ពេជ្រ សោភា។ ដោយមានការតុបតែងនូវរូបអាល់ប៊ុមជាច្រើនរបស់ ពេជ្រ សោភា និងមានការពិសាអាហារ និងរាំកម្សាន្តជុំគ្នា ដោយមានអ្នកគាំទ្របានកោតសរសើរចំពោះ ពេជ្រ …

អីយ៉ាស់! សុវត្ថិឌី ធារិកា ស្លៀកពាក់បែបសម័យកាលទស្សវត្សទី៥០ ស្អាតប្លែក

អតីតបេក្ខភាព Cambodian Idol កញ្ញា សុវត្ថិឌី ធារិកា កំពុងតែមានប្រជាប្រិយខ្លាំង ដោយតារាស្រីរូបនេះតែងតែបានបញ្ចេញបទចម្រៀង​ម​នោ​សញ្ចេតនាស្នេហា និងcover នូវបទចម្រៀងមរតកដើម ព្រមទាំងបទបែបប្រពៃណីជាច្រើន។ ខណៈដែលមានភាពល្បីឈ្មោះ សុវត្ថិឌី ធារិកា កាន់តែមានវត្តមានច្រើននៅក្នុងកម្មវិធីទូរទស្សន៍ ជាពិសេសទៅទៀត ធារិកា ត្រូវប៉ាន់ជាមួយនឹងការថតសម្អាងការផងដែរ។ ជាក់ស្តែងណាស់ថ្មីៗនេះ សុវត្ថិឌី ធារិកា បានឡើងឆាកបកស្រាយបទចម្រៀង ជាពិសេសថែមទាំងបានតុបតែងខ្លួន ស្លៀកពាក់បែបសម័យកាលទស្សវត្សទី៥០។ ដោយ សុវត្ថិឌី ធារិកា បានសរសេររៀបរាប់ថា៖ “វិលទៅរកសម័យកាលទស្សវត្សទី៥០ …

ស្រីស្អាតលីលី ប្រកាសស្វែងរកបងស្រី ដែលខ្លួនជួយសម្រាលកូនកណ្តាលផ្លូវ​ ក្រោយឃើញគាត់ខ្វះខាតគួរឲ្យអាណិត

ប្រិយមិត្តជាច្រើនច្បាស់ជាជ្រាបនូវករណីនារីរូបស្រស់សោភា ជាតារាសម្ដែងវ័យក្មេងរូបស្រស់កញ្ញា លីលី រួមទាំងប្រជាពលរដ្ឋជាច្រេីនទៀត បាននាំគ្នាជួយស្ត្រីអនាថាវ័យជាង៣០ឆ្នាំម្នាក់ ខណៈពេលកំពុងឈឺពោះសម្រាលកូនតាមចិញ្ចេីមផ្លូវ។ដោយហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី១៣ ខែមករា ឆ្នាំ២០១៩នៅតាមបណ្តោយផ្លូវ៣១៥ កែងផ្លូវ៥១៦ ជាប់ផ្សារTK ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រោយពីបានជួយសង្គ្រោះបឋម និងបានបញ្ជូនស្រ្តីឈឺពោះសម្រាលកូន ទៅមន្ទីរពេទ្យកាលម៉ែត្រ តារាសម្តែងស្រី លីលី ក៏បានបាត់ដំណឹងបងស្រីរូបនោះ ដោយ កញ្ញា លីលី បានធ្វើការ LIVE វីដេអូប្រកាសស្វែងរកដើម្បីធ្វើជាមូលនិធិ។ដោយ លីលី បានសរសេររៀបរាប់ថា៖ “នាងខ្ញុំ …

អ្នកនាងចន ច័ន្ទ បើនាយទុយហ៊ានពិនិត្យទឹកនោម បងប្អូនដែលចង់ដឹងរឿងរបស់គេ តើបងប្អូនមានអ្វីអោយគាត់វិញ ?

បន្ទាប់ពីនាយទុយធ្វើការបកស្រាយរឿងដែលគេចោទថាជក់ថ្នាំ ដោយឃើញការ live ជាប់ដបទឹកមានទុយោមក អ្នកនាងចន ច័ន្ទលក្ខិណា បានធ្វើការបង្ហោះដោយលើកឡើងថា៖ “តាមរយះការបកស្រាយវិដេអូនេះហើយនៅមានការលើកមតិជាច្រើនដែលជាចំណុចអវិជ្ជមាន បើគាត់ហ៊ានពិនិត្យទឹកនោមដើម្បីបកស្រាយបញ្ជាក់ការពិតអោយបងប្អូនដែលចង់ដឹងរឿងរបស់គេអស់ចិត្តតើបងប្អូនមានអ្វីអោយគាត់វិញ ? អោយលុយ អោយផ្ទះ អោយការងារមានប្រាក់ខែដល់គាត់ឬ ? ខ្ញុំមិនកាន់ជើងនិងគាំទ្រលើកទឹកចិត្តអ្នកប្រើប្រាស់គ្រឿងញៀនទេ តែខ្ញុំនិយាយតាមការបកស្រាយរបស់គាត់គឺគាត់បាននិយាយហើយ តែមតិរបស់មនុស្សមួយចំនួនគឺចូលចិត្តដេញជើងនិងជាន់គេណាស់ តាមរយះរឿងរ៉ាវមួយចំនួនកន្លងមកគឺបើបុគ្គលណាធ្វើអ្វីមួយឆ្គាំឆ្គងហើយបុគ្គលនោះបានបកស្រាយសុំទោសជាសាធារណះ នៅតែឃើញមានមតិជាច្រើនដែលមិនទទួលស្គាល់យល់ព្រមនូវការសុំទោសទាំងនោះ ។បញ្ជាក់ថាប្រជាជនយើងមួយចំនួនគ្មានការអធ្យាស្រ័យជនមានកំហុសដែលដឹខុសនោះទេ ។សួរថាពួកអ្នកជាអ្វីបានជាត្រូវបញ្ជារអោយគេធ្វើតាមការចង់បានរបស់ខ្លួន ?ទំនេរណាស់មនុស្សមួយចំនួន សំបូរពេលវិភាគរឿងគេណាស់ ហើយក៏ចូលចិត្តរុញមនុស្សអោយស្លាប់ដែរ”។ គួរបញ្ជាក់ថាកាលពីព្រឹកមិញនេះលោកទុយក៏បានធ្វើការ Live វីដេអូជាថ្មីម្តងទៀតទាក់ទងនឹងការចោទប្រកាន់សង្ស័យ រូបលោកប្រើប្រាស់សារធាតុញៀននេះផងដែរ។លោកទុយ បានឲ្យដឹងថា …

ប្អូនស្រីនាយទុយ រៀបរាប់អ្វីខ្លះ បន្ទាប់ពីគេសង្ស័យបងប្រុសប្រើប្រាស់សារធាតុញៀន កាលពីព្រឹកមិញ

មុននេះបន្តិចប្អូនស្រីនាយទុយ គឺកញ្ញាអ៉ឹង និមល បានបង្ហោះនៅលើហ្វេសបុករបស់កញ្ញាថា៖ ” អរគុណអ្នកទាំងអស់គ្នាដែលរាប់អាននិងបារម្ភពីបងប្រុសរបស់ខ្ញុំ​ ទាំងឆាតនិងខលមកខ្ញុំ​​ សុំទោសខ្ញុំអត់មានពេលបកស្រាយនិងឆ្លេីយសំនួរអ្នកទាំងអស់គ្នាបានអស់នោះទេ បេីច្រេីនម្លឹងៗ ព្រោះបងប្រុសខ្ញុំគាត់live បកស្រាយហេីយខ្ញុំគិតថាយល់ហេីយណាឈប់សួរខ្ញុំទៀតព្រោះខ្ញុំមានការងារដែលត្រូវធ្វេីរកលុយចិញ្ចឹមក្រពះ”។ គួរបញ្ជាក់ថាកាលពីព្រឹកមិញនេះលោកទុយក៏បានធ្វើការ Live វីដេអូជាថ្មីម្តងទៀតទាក់ទងនឹងការចោទប្រកាន់សង្ស័យ រូបលោកប្រើប្រាស់សារធាតុញៀននេះផងដែរ។លោកទុយ បានឲ្យដឹងថា ដបទឹកសុទ្ធ និងបំពង់ទុយោ ដែលបងប្អូនបានឃើញនៅក្នុង Live វីដេអូលើកមុននោះគឺគ្រាន់តែជាដបទឹកសុទ្ធធម្មតា និងបំពង់ទុយោធម្មតា ដែលរូបលោកទុកសម្រាប់ហូបទឹកប៉ុណ្ណោះ មានដូចពាក្យគេចោទប្រកាន់អ្វីឡើយ៕