Category: សិល្បៈ

ហេង ឡុង ព្រលះធ្ងន់ៗទាំងព្រឹកទៅកាន់ ថេណា និង ចំប៉ីខ្មៅ ក្រោយពេលដែលផ្ទុះរឿងរិះគន់កើតឡើង

កាលពីម្សិលមិញនេះបទថ្មីដែលមានចំណងជើងថា “អេម” របស់លោក ថេណា បានសាងភាពភ្ញាក់ផ្អើល និងផ្ទុះការរិះគន់ពេញបណ្តាញសង្គម ពីសំណាក់មហាជន និងបងប្អូនប្រិយមិត្តជាច្រើនអ្នក។ ស្រាប់តែប្រហែលជាមុននេះបន្តិច នៅព្រឹកថ្ងៃទី១២ ខែមករានេះ អ្នកជំនួញដែលត្រូវបានគេស្គាល់ថាជាគូស្នេហ៍របស់អ្នកនាង ចន ច័ន្ទលក្ខិណា លោក ហេង ឡុង បានបង្ហោះសារមួយនៅលើទំព័រផ្លូវការរបស់លោកទៅកាន់ ថេណា ព្រមជាមួយ ចំប៉ីខ្មៅ ក្នុងពេលតែមួយថា «អរុណ​សួស្ដី​! ចំបុីខ្មៅ និងម្ចាស់បទ”អេម” ម្នាក់​ដៀលជាតិសាសន៍ខ្លួនឯង​ ម្នាក់ទៀតជាន់ពន្លិចវប្បធម៌ប្រពៃណីដ៏ល្អ​ផូរផង់​របស់ខ្លួន​ ព្រោះតែវង្វេងជាមួយប្រជាប្រិយភាព​ ឬផលប្រយោជន៍​ផ្ទាល់ខ្លួន​​។ …

សុខ ជំនោរ និយាយអ្វីខ្លះក្រោយពេល ថេណា លុបចម្រៀងរបស់ខ្លួនចោលត្រឹម១៦ម៉ោង

ថ្មីៗនេះ តារាចម្រៀង Original Song ដ៏ល្បីឈ្មោះ គឺលោក ថេណា បានបញ្ចេញបទចម្រៀងថ្មីមួយរបស់ខ្លួនមានចំណងជើងថា “អេម” បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយក៏ទទួលការរិះគន់ផងដែរ ដោយសារតែអត្ថន័យបទចម្រៀងនោះហាក់ស្រើបស្រាលយ៉ាងខ្លាំង ធ្វើឲ្យមហាជនទទួលយកមិនបាន។ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងមក នារសៀលមិញនេះ លោក ថេណា ក៏បានលុបបទចម្រៀងនោះចេញពី Channel Youtube របស់លោកវិញ ហើយថែមទាំងធ្វើការសុំទោសជាសាធារណៈផងដែរ។ ទាក់ទងនឹងករណីនេះ លោក សុខ ជំនោរ ជាអ្នកនិពន្ធដ៏ល្បីឈ្មោះមួយរូបក៏បានបញ្ចេញមតិមួយចំនួនចំពោះបទ “អេម” របស់ថេណា …

តភាគទៀតហើយ! អ្នកនាងចន ច័ន្ទ ថាគាត់សម្តែងឈុតស្នេហា ឯថេណា បកអាក្រាតសកម្មភាពលើគ្រែរបស់មនុស្សស្រី និងសុំឲ្យស្រីៗដែលជាដៃគូស្នេហារបស់ថេណា គួរប្រយ័ត្នណា

ក្រោយពេលដែលប្រធានសមាគមសិល្បករខ្មែរ ចន ច័ន្ទលក្ខិណា បានធ្វើការរិះគន់ចំពោះបទចម្រៀងរបស់ ថេណា ថាជារឿងទទួលយកអត់បាន និងមិនគួរយកសកម្មភាពរួមភេទមកច្រៀងជាសាធារណៈ។ ក្នុងនោះ ថេណា ក៏បានឆ្លើយតបនឹងការរិះគន់របស់ ប្រធានសមាគមសិល្បករខ្មែរ ថានេះ​ជា​សិល្បៈ​ន័យ​ការ​ Rap តែង​តែ​មាន​ពាក្យ​ធ្ងន់​ខ្លះ​ហើយ​ក៏បានរំលឹកនូវឈុតមួយក្នុង​រឿង​ចៅពស់​កេងកង ​ដែលមាន​ឈុត​ ចន ច័ន្ទលក្ខិណា ដោះខោ​អាវស្ទៀប​អង្អែល​​​។ ការឆ្លើយឆ្លងនៅតែបន្ត ដោយ ចន ច័ន្ទលក្ខិណា បានសរសេរថា៖ “ចា៎អូន អញ្ចឹងអូនបន្តនិពន្ធបែបនេះទៀតចុះ ហើយអូនស្តាប់បទអូន និង មើលរឿងចៅពស់កងកងម្តងទៀតផង តើដូចនឹងសាច់រឿង …

ចន ច័ន្ទលក្ខិណា រិះគន់ថាទទួលយកអត់បាន ស្រាប់តែ ថេណា រំលឹកឈុតមួយក្នុង​រឿង​ចៅពស់​កេងកង

បទចម្រៀងថ្មីរបស់ ថេណា ដែលមានចំណងជើងថា “អេម” ត្រូវបានមហាជនជាច្រើនបានធ្វើការរិះគន់ក៏ព្រោះតែអត្ថន័យមិនសមរម្យ និងប៉ះពាល់ដល់វប្បធម៌ខ្មែរ។ ក្នុងនោះផងដែល ប្រធានសមាគមសិល្បករខ្មែរ ចន ច័ន្ទលក្ខិណា ក៏បានធ្វើការរិះគន់ថា៖ “ទទួលយកអត់បានទេអូន រឿងអាម៉ាស់របស់មនុស្សស្រីណាអូន។ ខ្លាំងអស្ចារ្យណាស់ប្អូនប្រុសដែលយករឿងលើគ្រែរបស់ប្អូន និង មនុស្សស្រីមកអួតជាសាធារណៈអោយគេដឹងថាប្អូនពិតជាជាប់ចិត្ត និង ពូកែ នូវទង្វើសកម្មភាពបែបនោះរបស់មនុស្សស្រី។ បងសុំសរសើរអូនដែលក្លាហាន រឿងបែបនេះជាច្បាប់ធម្មជាតិដែលបង្កើតមនុស្ស និង សត្វអោយមានតម្រេកតណ្ហា តែមនុស្សម្នាក់ៗគេមិននិយាយជាសាធារណៈនោះទេ ព្រោះជារឿងកេរ្តិ៍ខ្មាស់របស់មនុស្សទាំងបីភេទ។ ហើយអូនមានគិតទេថាទង្វើបែបនេះអ្នកម្តាយ និង បងស្រី ប្អូនស្រីរបស់ប្អូនក៏ធ្លាប់មានដែរ …

បទចេញមិនទាន់បានមួយថ្ងៃផង ថេណា ប្រកាសថានឹងលុបចោល ព្រមទាំងសុំទោសដល់អ្នកគាំទ្រផងដែរ

នៅមុននេះបន្តិច ថេណា​ បានប្រកាសខ្លួននឹងលុបចម្រៀងដែលមានចំណងជើងថា”អេម” ចេញពីឆែននែលយូធូបរបស់ខ្លួន។ ការសម្រេចចិត្តក្នុងការលុបចម្រៀងមួយបទនេះ ក្រោយពេលដែលមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន និងជាពិសេសឯកឧត្តម ថៃ នរៈសត្យា បានចេញមកបកស្រាយថា ថេណា កំពុងបន្ទាបបន្ថោកខ្លួនឲ្យក្លាយជាអ្នកបំពុល និងបំផ្លាញខ្លួនក្នុងវិស័យវប្បធម៌របស់ជាតិខ្លួន ក៏ព្រោះតែបទចម្រៀងនេះមានអត្ថន័យមិនសមរម្យ និងប៉ះពាល់ដល់តម្លៃថ្លៃថ្នូរដល់វប្បធម៌ខ្មែរ។ ដោយ ថេណា បានសរសេរសារយ៉ាងខ្លីថា៖ “ពួក​យើង​នឹង​ធ្វើ​ការ​ remove បទ​ចម្រៀង​មួយ​បទ​នេះ​ចេញ​សំុទោស​អ្នក​ទាំង​អស់​គ្នា​ផង​បាទអរគុណ​បាទ​”។ គួររំលឹកផងដែលថាបទចម្រៀង “អេម” នេះមានអត្ថន័យស្រើបស្រាល ខណៈពេលដែលក្រសួងអប់រំ បានចេញសេចក្តីណែនាំស្តីពីការទប់ស្កាត់ទង្វើរអសីលធម៌ផ្សេងៗដែលខុសទៅនឹងប្រពៃណីខ្មែរ នៅថ្ងៃ ១៤ កុម្ភៈ។ …

មកមើលឈុតចម្លែកៗរបស់តារាល្បីៗ ក្នុងកម្មវិធី Grammy Award យប់មិញនេះ

កាលពីរាត្រីម្សិលមិញនេះ តារាៗល្បីជាច្រើនរូបបានមកជួបជុំគ្នានៅក្នុងកម្មវិធី Grammy Awards ឆ្នាំ២០១៩ ដោយម្នាក់ៗសុទ្ធតែលេងម៉ូដសម្លៀកបំពាក់ សុទ្ធតែគួរឲ្យចាប់អារម្មណ៍ ជាពិសេសគឺ Cardi B, Joy Villa, Tierra Whack, Tayla Parx, Janelle Monáe, និង Katy Perry ជាដើម។ ចង់ដឹងថាម៉ូដទាំងនោះប្លែក និងគួរឲ្យចាប់អារម្មណ៍ដល់កម្រិតណា មកមើលរូបខាងក្រោមនេះទាំងអស់គ្នា! ប្រភព៖ Billboard

ទីបំផុត លោក ទិត្យ ថាវរិទ្ធ និង នៅ សូនីតា បង្ហាញភាពផ្អែមល្ហែមជាសាធារណៈ

ទីបំផុតចំណងស្នេហ៍រវាងតារាសម្តែងរូបស្រស់ នៅ សូនីតា និង អតីត​អគ្គនាយក​រងវិទ្យុ និង​ទូរទស្សន៍​បាយ័ន លោក ទិត្យ ថាវរិទ្ធ បានបង្ហាញជាសាធារណៈហើយ។ ដោយកាលពីពេលថ្មីៗនេះនៅក្នុងថ្ងៃខួបកំណើតរបស់លោក ទិត្យ ថាវរិទ្ធ តារាសម្តែង នៅ សូនីតា បានបង្ហាញភាពផ្អែមល្ហែម ដោយបាន surprise នំខួបកំណើត ព្រមទាំងបានសរសេរថា រីករាយថ្ងៃខួបកំណើត my only one។ ក្នុងនោះរូបភាពជាច្រើនសន្លឹកដែលបង្ហោះដោយ អ្នកនាង ចន ច័ន្ទលក្ខិណា …

ក្តៅៗ! ថេណា បកស្រាយថាមិនមែនមានតែលោកទេដែលធ្វើចម្រៀងស្រើបស្រាលបែបនេះ

ក្រោយពីបទចម្រៀងថ្មីរបស់ ថេណា ដែលមានចំណងជើងថា “អេម” ដែលមានអត្ថន័យ ១៨+ បែបស្រើបស្រាល រហូតត្រូវបានមហាជនជាច្រើនធ្វើការរិះគន់ធ្ងន់ៗ និងជាលើកដំបូងហើយដែលបទចម្រៀងរបស់ ថេណា មានការរិះគន់ធ្ងន់ធ្ងរបែបនេះ។ ខណៈដែលមានការរិះគន់ខ្លាំង ថេណា ក៏បានធ្វើការបកស្រាយទៅកាន់មហាជនយ៉ាងដូច្នេះថា៖ “សុំទោស​ទៅ​ដល់​អ្នក​ទាំង​អស់​គ្នា​ដែល​មិន​ពេញចិត្ត​នៅ​ចម្រៀង​មួយ​បទ​នេះ​ខ្ញុំ​ដឹង​ថា​ប៉ារ៉ូល​វា​ខ្លាំង​ តែ​ចម្រៀង​បែប​នេះ​មិន​មែន​មាន​តែ​ខ្ញុំ​ទេ​ដែល​ធ្វើ​បង​ប្អូន ​មានចម្រៀង​បរទេស​ចម្រៀង​ខ្មែរ​ថៃ​និង​ប្រទេស​ច្រើន​ណាស់​ដែល​ rap ប៉ារូល​បែប​នេះ​ខ្លាំង​ជាង​ខ្ញុំ​ផង។ ​សិល្បៈ​នៃការ ​rap​ វាតែង​តែ​មាន​ពាក្យ​ធ្ងន់​ខ្លះ​ហើយ​បងប្អូន​ហើយ​ខ្ញុំ​ក៏​បាន​ដាក់​ logo ដែល​ខ្ញុំ​គូរង្វង់​ស និង​ហើយ​ដាក់​ថា​ 18+ទៀត​ហើយ​ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​ធ្វើ​ភ្លេង​តាម​ internet តែ​ប៉ុណ្ណោះ​មិន​មែន​អ្នក​ចម្រៀង​ផ្លូវ​ការ​ឯណា​ហើយ​បទ​នេះ​ពួក​ខ្ញុំ​ធ្វើ​លេងទុក​ស្ដាប់​ជាមួយ​មិត្តភក្ដិ​​ខ្ញុំ​​តែ​ប៉ុណ្ណោះ​តែ​ក៏​ឃើញ​ fans …