Category: សិល្បៈ

បេក្ខនារី២រូប មកពីខេត្តតែមួយ ច្រៀងពីរោះខ្លាំងសំឡេងឡើងគ្រលួចទទួលបាន YES 3 ដូចគ្នា

កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior វគ្គ Judge Audition បានមកដល់សប្តាហ៍ទី២ហើយ ដោយមានបេក្ខជន បេក្ខនារី ជាកុមារា កុមារី បានមកពីទូទាំងប្រទេសចូលរួមប្រកួតប្រជែង ដោយមានអ្នកខ្លះត្រូវខកចិត្តព្រោះតែមិនអាចបន្តទៅកាន់វគ្គបន្ទាប់ ប៉ុន្តែក៏មានកុមារា កុមារីជាច្រើន មានសមត្ថភាពអាចយកកាតមាសពីគណៈកម្មការបាន។ ក្នុងនោះផងដែរក៏មានកុមារី២រូប មកពីខេត្តព្រៃវែង ឈ្មោះ ធឿន ស្រីលីតី អាយុ ១២ឆ្នាំ បានធ្វើការបកស្រាយបទចម្រៀងក្រោមចំណងជើង “មន្តស្នេហ៍វីយូឡុង” និង ឈ្មោះ ជា …

ពីរោះណាស់! “ស្ពានសាងស្នេហ៍” ពីកុមារីអ្នកបាត់ដំបង ច្រៀងពោរពេញដោយមនោសញ្ចេតនា ស្តាប់ឡើងព្រឺសម្បុរ

កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior វគ្គ Judge Audition បានឈានដល់សប្ដាហ៍ទី៣ មានកុមារា កុមារី ជាច្រើនបានមកប្រកួតប្រជែងដោយពួកគេមានភាពក្លាហាន បកស្រាយបទចម្រៀង និងមានភាពវៃឆ្លាតគួរឲ្យស្រលាញ់។ ជាពិសេសកម្មវិធីប្រឡងចម្រៀងកុមារដ៏ថ្មីសន្លាងមួយនេះមានការចូលរួមពីកំពូលតារាចម្រៀងលំដាប់កំពូល៣រូប មកធ្វើជាគណៈកម្មការផងដែរមានដូចជាលោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណរាជ និងអ្នកនាង សុខ ស្រីនាង។ ក្នុងនោះក៏មានកុមារីឈ្មោះ អង កញ្ញា អាយុ១៤ឆ្នាំ មកពីខេត្តបាត់ដំបង បានបង្ហាញសមត្ថភាពបកស្រាយបទចម្រៀងចំណងជើង …

សិល្បការិនីខ្មែរ និងតារាសម្តែងថៃ Boy Pakorn បង្ហាញភាពលេចធ្លោក្នុងឈុតពណ៌ខ្មៅ នៅក្នុងកម្មវិធីសម្ពោធហាងពេជ្រ

កាលពីពេលថ្មីៗនេះតារាសម្តែងថៃលោក Boy Pakorn Chatborirak បានមកដល់កម្ពុជា ដើម្បីចូលរួមកម្មវិធីសម្ពោធហាងពេជ្រមួយនៅរាជធានីភ្នំពេញ។​ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រជាយុវវ័យនៅកម្ពុជា ក្នុងនោះBoy Pakorn ក៏ទទួលបានការកោតសរសើរថា ជាតារាដែលរួសរាយមិនវាយឬក គ្រាន់តែមកដល់ភ្លាមតារាប្រុសរូបនេះបានចំណាយពេលថតរូបជាមួយនឹងអ្នកគាំទ្រពោរពេញស្នាមញញឹម។ នៅរាត្រីកាលពីម្សិលមិញកម្មវិធីសម្ពោធហាងពេជ្រនេះក៏មានការចូលរួមពីសំណាក់សិល្បៈករ សិល្បការិនីខ្មែរជាច្រើនរូប ដោយគេសង្កេតឃើញថាសិល្បករ សិល្បៈការិនីខ្មែរ និងតារាសម្តែងថៃ បានធ្វើការថតរូបជុំគ្នា ក្នុងឈុតពណ៌ខ្មៅ មើលទៅពិតជាស្រស់ស្អាត និងស្រស់សង្ហា។ ជាពិសេស ម៉ាក សែនសូនីតា បានបង្ហោះរូបភាពដែលថតរូបជាមួយនឹង Boy Pakorn ជាច្រើនសន្លឹកត្រូវមហាជនកោតសរសើរមិនដាច់ពីមាត់នូវរូបសម្រស់របស់តារាខ្មែរ ដែលមើលទៅពិតជាលេចធ្លោ៕ …

កុមារារូបនេះឡើងមកដំបូងមើលទៅភ័យៗនិយាយញ័រៗ តែពេលច្រៀងវិញសម្លេងក៏ពីរោះ ស្រែកឡើងម៉ាអ៊េម​

កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior វគ្គ Judge Audition បានឈានមកដល់សប្ដាហ៍ទី៣ហើយ មានកុមារា កុមារី ជាច្រើនបានមកប្រកួតប្រជែងដោយពួកគេមានភាពក្លាហាន បកស្រាយបទចម្រៀង និងមានភាពវៃឆ្លាតគួរឲ្យស្រលាញ់។ ជាពិសេសកម្មវិធីប្រឡងចម្រៀងកុមារដ៏ថ្មីសន្លាងមួយនេះមានការចូលរួមពីកំពូលតារាចម្រៀងលំដាប់កំពូល៣រូប មកធ្វើជាគណៈកម្មការផងដែរមានដូចជាលោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណរាជ និងអ្នកនាង សុខ ស្រីនាង។ ក្នុងនោះផងដែលក៏មានបេក្ខជនជាកុមារាឈ្មោះ ស៊ី វិសាល អាយុ១១ឆ្នាំ មកពីខេត្តកណ្តាល បានយកបទចម្រៀង”ឈឺចិត្តអ្វីម៉្លេះ” …

អីយ៉ា! អ្នកមកពីបន្ទាយមានជ័យ សុភាពរម្យទមគួរឲ្យស្រលាញ់ ច្រៀងក៏ពីរោះ

កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior វគ្គ Judge Audition បានឈានដល់សប្ដាហ៍ទី៣ហើយ ដោយក្នុងនោះមានបេក្ខភាពជាកុមារា កុមារី ជាច្រើនរូបបានមកចូលរួមប្រកួតប្រជែងទូទាំងប្រទេស ដើម្បីឡើងមកបង្ហាញសមត្ថភាពនៅមុខគណៈកម្មការទាំង៣។ ក្នុងនោះក៏មានកុមារីឈ្មោះ វន់ វីរៈករុណា អាយុ១២ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ បានបកស្រាយបទចម្រៀង “ចង់ចាកចេញពីទីនេះ” ដែលជាបទចម្រៀងរបស់អ្នកនាង ឱក សុគន្ធកញ្ញា ។ កុមារីទើបតែអាយុ១២ឆ្នាំប៉ុន្តែបកស្រាយពោរពេញដោយមនោសញ្ចេតនា ច្រៀងយ៉ាងក្រអួនក្រអៅធ្វើឲ្យមហាជនដែលបានស្តាប់ ជាពិសេសគណៈកម្មការកោតសរសើរមិនដាច់ពីមាត់ និងទទួលបានយេស៣ពីគណៈកម្មការនិងទទួលបានកាតមាសបន្តក្នុងកម្មវិធីឡើយ៕ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖

មាស សាលី បង្ហោះសារបែបនេះក្រោយឃើញសំរាម ពេញមាត់ទន្លេ នៅក្រុងតាខ្មៅ

ពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលរៀបចំឡើង នៅក្រុងតាខ្មៅ ខេត្តកណ្ដាល រយៈពេល២ថ្ងៃ បានប្រព្រឹត្តទៅយ៉ាងរលូនដោយមានការចូលរួមអបអរសាទរពីសំណាក់ប្រជាពលរដ្ឋជាងកន្លះលាននាក់។ យ៉ាងណាមិញបញ្ហាសំរាមនៅតែជារឿងឈឺក្បាលដែលពិបាកនឹងដោះស្រាយ ដោយបន្ទាប់ពីពិធីនេះបានរៀបចំយ៉ាងគគ្រឹកគគ្រេង គេក៏សង្កេតឃើញមានសំរាមជាច្រើនប្រភេទបានរាយប៉ាយនៅតាមបណ្តោយមាត់ទន្លេ។ ដោយរូបភាពមួយសន្លឹកនោះបានចែកចាយពេញបណ្តាញសង្គម និងធ្វើឲ្យមានការរិះគន់ចំពោះសកម្មភាពរបស់បងប្អូនមួយចំនួនដែលហូបចុកចោលពាសវាលពាសកាលគ្មានសណ្តាប់ធ្នាប់។ ក្នុងនោះតារាចម្រៀង លោក មាស​ សាលី ក៏បានសម្តែងការហួសចិត្ត និងបានសរសេរសារយ៉ាងខ្លីថា៖ “ដាក់បងៗប៉ូលិសចំនួន ១០ទៅ២០នាក់ជិតហ្នឹងមើល ហើយម្នាក់ៗកាន់បន្ទះរនាបម្នាក់មួយទៅ អ្នកណាបោះចោលសំរាម ដាក់ពីរបីបន្ទះរនាបទៅរាងហើយ ចរិតមិនដឹងអីដូចកូនក្មេងមានប្រដៅរបៀបកូនក្មេង”៕

ប្អូនប្រុសមកពីព្រៃវែង ស្រែកច្រៀងយ៉ាងជឿជាក់តែម្តង ធ្វើឲ្យគណៈកម្មការកោតសរសើរមិនដាច់ពីមាត់

នៅរាត្រីថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩ នេះកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក Cambodian Idol Junior រដូវកាលទី១ នៅក្នុងវគ្គ Judge Audition បានឈានចូលដល់សប្តាហ៍ទី៣ ហើយយើងឃើញមានប្អូនៗជាច្រើនដែលមកដាក់ពាក្យប្រឡងសឹងតែមកពីគ្រប់ខេត្តក្រុង និងសុទ្ធតែមានសមត្ថភាពពូកែៗរៀងៗខ្លួនតែម្តង។ រីឯប្អូនប្រុសឈ្មោះ មឿន សុភាព អាយុ១១ឆ្នាំ មកពីខេត្តព្រៃវែង បានធ្វើការបកស្រាយចម្រៀងបទ “សង្សារក្រជូនពរអូន” យ៉ាងជឿជាក់តែម្តង ធ្វើឲ្យគណៈកម្មការទាំង៣រូបនាំគ្នាសរសើរមិនដាច់ពីមាត់ ចំពោះសមត្ថភាពរបស់ប្អូន ហើយប្អូនប្រុសក៏បានសំបុត្រមាសពីគណៈកម្មការ ដើម្បីឡើងទៅប្រកួតនៅវគ្គក្រោយផងដែរ៕

និយាយរដឺនទេ តែច្រៀងវិញសំឡេងឡើងច្បាស់ចែសគ្រលួចចាក់អារម្មណ៍តែម្តង

នោយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នេះ កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក Cambodian Idol Junior វគ្គ Judge Audition បានឈានចូលមកដល់សប្ដាហ៍ទី ៣ ដោយក្នុងនោះមានប្អូនៗជាច្រើនមកពីគ្រប់ខេត្តក្រុងបានដាក់ពាក្យចូលរួមបង្ហាញសមត្ថភាពរបស់ខ្លួននៅមុខគណៈកម្មការទាំង៣គឺ លោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណារាជ និងអ្នកនាង សុខ ស្រីនាង។ ចំណែកឯ ប្អូនស្រី ព្រឿង សុឃីម អាយុ១៦ឆ្នាំ មកពីខេត្តសៀមរាប បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលតែម្តង …