សិល្បៈ
  • អបអរសាទរ! ព្រឹកនេះ តារាចម្រៀង រិន សាវ៉េត ដឹកដៃគូស្នេហ៍រៀបការតាមប្រពៃណីហើយ
    សិល្បៈ
    December 18, 2019 SAM

    រិន សាវ៉េត តារាចម្រៀងដែលប្រឡូកសិល្បៈអស់មករយៈពេលជាយូរឆ្នាំ ជាមួយទឹកដមសម្លេងដ៏ពីរោះ ជាពិសេសគឺការបកស្រាយចម្រៀងបទមរតកដើម។ បច្ចុប្បន្នតារាប្រុសរូបនេះហាក់ពុំសូវមានចម្រៀងថ្មីៗនៅលើទីផ្សារប៉ុន្មាននោះឡើយ តែគេតែងសង្កេតឃើញរូបលោកចេញតាមកម្មវិធីផ្សេងៗជាញឹកញាប់ ហើយកាលពីប៉ុន្មានខែមុនលោកក៏បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀងប្រុសរូបនេះដឹកដៃគូស្នេហ៍ក្រាបសំពះផ្ទឹមភ្ជាប់ពាក្យ។ ហើយនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នេះផងដែរ គឺជាថ្ងៃរៀបមង្គលការរបស់លោក រិន សាវ៉េត ជាមួយនឹងភរិយាឈ្មោះ លីម គីមហ្គេច។ ដោយមង្គលការរបស់លោកបានប្រារព្ធធ្វើឡើងនៅវិមានពិភពថ្មី សែនសុខ មានការចូលរួមអបអរសាទរដឹងឮពីសំណាក់ចាស់ទុំទាំងសងខាង និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។ មហាជនជាច្រើន និងសិល្បករ សិល្បការិនី រួមអាជីពបានសំដែងការអបអរដល់រូបលោក និងអនាគតភរិយា ដោយជូនពរឲ្យស្រលាញ់គ្នាដល់ចាស់កោងខ្នង៕

  • DJ HYO សមាជិកក្រុមចម្រៀង GIRLS’GENERATION បានមកដល់កម្ពុជាជាលើកដំបូង នៅក្រៅស្អាតខ្លាំងហើយរួសរាយដាក់អ្នកគាំទ្រទៀត
    សិល្បៈ
    December 14, 2019 sovann khmernote

    កញ្ញា Hyoyeon ឬ DJ HYO សមាជិកក្រុមចម្រៀង GIRLS’GENERATION បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីរាត្រីថ្ងៃទី១៣ ខែឆ្នូ ឆ្នាំ២០១៩ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ SONE នៅកម្ពុជា។ ដោយ DJ HYO បានមកដល់កម្ពុជាជាលើកដំបូងបង្ហាញស្នាមញញឹមនិងរួសរាយដាក់អ្នកគាំទ្រ ក្នុងការមកកម្ពុជានេះ DJ HYO នឹងចូលរួមអបអរកម្មវិធីគម្រប់ខួប ២ឆ្នាំ របស់សោនក្លឹប SOUND CLUB។ ដោយឧកញ៉ា ដួង ឆាយ បានសរសេររៀបរាប់ថា៖ “HAPPY ANNIVERSARY 2 YEARS OF

  • អតីត Miss Universe Cambodia រឿន ណាត មានភាពលេចធ្លោខ្លាំងក្នុងឈុតសម្អាងការបុរាណខ្មែរ
    សិល្បៈ
    December 13, 2019 sovann khmernote

    រឿន ណាត អតីតបវរកញ្ញាចក្រវាលតំណាងប្រទេសកម្ពុជាឆ្នាំ២០១៨ ទោះបីជាមិនទទួលបានជ័យលាភីក្នុងការប្រលងបវរកញ្ញាលំដាប់ពិភពលោកក៏ពិតមែន តែសន្ទុះនៃការគាំទ្រ និងការងារជាច្រើនហាក់កំពុងទន្ទឹងរង់ចាំនាង រហូតស្ទើរតែរកពេលសម្រាកគ្មាន។ ជាពិសេសពេលនេះ រឿន ណាត ត្រូវបានមហាជនចាប់អារម្មណ៍ចំពោះការសម្តែងរបស់នាងនៅក្នុងរឿងភាគ “មនុស្សពិត” ដែលរឿនណាត សម្តែងជាតួ​ឯកឈ្មោះបរមី ជាមួយនឹងរូបសម្រស់ស្រស់សោភា អតីតបវកញ្ញាចក្រវាលកម្ពុជារូបនេះត្រូវប៉ាន់ខ្លាំងក្នុងការថតស្ពត ជាពិសេសថតសម្អាងការតែម្តង។ ជាក់ស្តែងណាស់ថ្មីៗនេះ រឿន ណាត បង្ហាញរូបសម្រស់ស្រស់សោភា គ្រងឈុតសម្អាងការបែបបុរាណ របស់សុខាឌីហ្សាណា សំអាងការ ធ្វើឲ្យមហាជនជាច្រើនកោតសរសើរជាមួយនឹងរូបសម្រស់ បែបទន់ភ្លន់សាកសមជានារីខ្មែរ ជាពិសេសសម្លៀកបំពាក់ពោរពេញដោយមានភាពច្នៃប្រឌិត និងបង្ហាញច្បាស់នូវវប្បធម៌ខ្មែរ៕ រូបភាពផ្តល់ឲ្យ៖ សុខាឌីហ្សាណា សំអាងការ

  • ចាន់ សុបញ្ញា ម្ចាស់ជ័យលាភី X-Factor Cambodia រៀបចំពិធីខួបកំណើតជាលេីកទី១ ក្នុងឆាកជីវិត​ ពោរពេញដោយបរិយាកាសរីករាយ
    សិល្បៈ
    December 13, 2019 sovann khmernote

    បន្ទាប់ពី ចាន់ សុបញ្ញា ក្លាយជាម្ចាស់ជ័យលាភី កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក X-Factor Cambodia រដូវកាលទី១ តារាចម្រៀងវ័យវ័យក្មេងរូបនេះកាន់តែទទួលបានការគាំទ្រ អាណិតស្រលាញ់ពីមហាជន ក្រៅពីមានទឹកដមសម្លេងពីរោះតារាចម្រៀងរូបនេះមានអត្តចរិតសុភាពរាបសា មិនឆ្មើងឆ្មៃ។ យ៉ាងណាមិញកាលពីយប់មិនេះ ចាន់ សុបញ្ញា បានរៀបចំពិធីខួបកំណើតគំរប់អាយុ១៥ឆ្នាំ ដោយនេះជាការរៀបចំកម្មវិធីជាលើកដំបូងនៅក្នុងឆាកជីវិត មានការចូលរួមពីសំណាក់សាច់ញាតិ បងប្អូន មិត្តភក្តិជិតសិ្នទ្ធ ពោរពេញដោយបរិយាកាសរីករាយ។ ដោយ ចាន់ សុបញ្ញា បានសរសេររៀបរាប់ថា៖ “ថ្ងៃទី១២​ ខែ១២​ ឆ្នាំ២០១៩​ នេះ​ ខ្ញុំបាទអាយុ១៥ឆ្នាំហេីយ​ ខ្ញុំបាទ​ សូមអរគុណដល់​ លោកពុក​ អ្នកម្ដាយ​

  • គួរឲ្យកោតសរសើរ! យុវជនខ្មែរមួយរូប សម្តែងកុនអូស្ត្រាលីជាលើកដំបូង ក៏ទទួលបានពានតារាសម្តែងឆ្នើម (Best Actor Award) នៅមហាស្រពភាពយន្តអន្តរជាតិម៉ាកាវ
    សិល្បៈ
    December 13, 2019 sovann khmernote

    ជារឿងមួយគួរឲ្យរំភើបនិងគួរឲ្យមានមោទកភាពដោយយុវជនខ្មែរមួយរូប សម្តែងកុនអូស្ត្រាលីជាលើកដំបូង ក៏ទទួលបានពានតារាសម្តែងឆ្នើម (Best Actor Award) នៅមហាស្រពភាពយន្តអន្តរជាតិម៉ាកាវ។ យុវជន សំ ហេង អាយុ ១៤ឆ្នាំ ពុំមានបទពិសោធន៍សម្តែងមកពីខេត្តសៀមរាប ទទួលបានឱកាសសម្តែងជាលើកដំបូងនៅក្នុងភាពយន្ត រសាត់អណ្តែត ឬ Buoyancy ដែលជាភាពយន្តអូស្ត្រាលី។ នេះបើយោងតាមការបង្ហោះជាផ្លូវការ ខ្សែភាពយន្ត រសាត់អណ្តែត ឬ Buoyancy ទទួលនូវពានចំនួន២ នៅក្នុងមហោស្រពភាពយន្ត International Film Festival & Awards Macao ឆ្នាំ ២០១៩ ដោយមាន ពានជម្រើសទស្សនិកជន

  • ពិតជាផ្អែមល្អែម និងមានសុភមង្គលមែន! លោកព្រាប សុវត្ថិ រៀបចំខួបកំណើតជូនភរិយា និងពាក្យជូនពរយ៉ាងមានអត្ថន័យ
    សិល្បៈ
    December 12, 2019 បក្សីចាំក្រុង

    ️ប្រិយមិត្តប្រាកដជាដឹងហើយថា លោកព្រាប សុវត្ថិ ជាតារាចម្រៀងដែលមានសម្លេងពីរោះ​ ប្រជាប្រិយភាព​ រួសរាយរាក់ទាក់​ ទឹកមុខញញឹមរហូត​ ជាពិសេសលោកព្រាប សុវត្ថិ គឺជាតារាចម្រៀងដែលគ្មានរឿងអាស្រូវ​ស្នេហា និងស្រឡាញ់គ្រួសារ​ និងកូនៗ​ លោកគឺជាតារាចម្រៀងគំរូក្នុងចិត្ត​របស់បងប្អូនខ្មែរជាច្រើន និងមានចម្រៀងជាច្រេីនបទ បំពេរអារម្មណ៍ទស្សនិកជនជាច្រើនឆ្នាំ។ ងាកមកពេលនេះ លោកព្រាប សុវត្ថិ បានបង្ហោះរូបភាពដ៏មានសុភមង្គលក្នុងគ្រួសារ ដោយគាត់បានរៀបចំពិធីខួបកំណើតឲ្យភរិយាជាទីស្រឡាញ់របស់គាត់ និងមានការចូលរួមពីកូនប្រុសទាំងបីរបស់គាត់ ដោយគាត់បានសរសេរពាក្យជូនពរថា “ជូនពរអូន មានសុខភាពល្អមានក្តីសុខពេញមួយជីវិត”។ សុំប្រិយមិត្តទស្សនារូបភាពខាងក្រោម៖

  • គួរឲ្យកោតសរសើរ! ស៊ឹម ស្រីនិច តួស្រីក្នុងរឿង “មនុស្សពិត” ទោះឈឺយ៉ាងណាក៏ប្រឹងថតឲ្យចប់ និងសម្តែងបានយ៉ាងល្អថែមទៀតផង
    សិល្បៈ
    December 12, 2019 sovann khmernote

    តារាសម្តែងរូបស្រស់សោភា កញ្ញា ស៊ឹម ស្រីនិច កំពុងតែទទួលបានការចាប់អារម្មណ៍និងគាំទ្រខ្លាំងពីសំណាក់មហាជន បន្ទាប់ពីបានសម្តែងនៅក្នុងរឿង “មនុស្សពិត” របស់ស្ថានីយទូរទស្សន៍បាយ័ន បានយ៉ាងល្អ និងសាកសម។ ដោយនៅក្នុងរឿងភាគនេះ ស៊ឹម ស្រីនិច បានសម្តែងជាតួអង្គ “លីនដា” ជាមិត្តសម្លាញ់របស់បរមី ប៉ុន្តែបែរជាមានចិត្តមិនស្មោះត្រង់ដណ្តើមប្តីរបស់មិត្តភក្តិ។ យ៉ាងណាមិញថ្មីៗនេះ ស៊ឹម ស្រីនិច បានបង្ហាញនូវសកម្មភាពក្រៅឆាក ដោយនាងបានសរសេរសារយ៉ាងខ្លីថា៖ “ទេីបរកឃេីញ Behind the scene ថ្ងៃដែលបុិរឹទ្ធទាមទារអោយលែងលះជាមួយប្តី ថតៗខ្យល់ចាប់” ដោយឃើញថាខណៈដែលកំពុងថតឈុតមួយដែលនាងត្រូវឈ្លោះប្រកែកជាមួយនឹងរិទ្ធ ក៏ស្រាប់តែ ស៊ឹម ស្រីនិច មានអាការៈមិនស្រួលខ្លួនរហូតត្រូវក្រុមការងារឲ្យសម្រាកឲ្យស្រួលខ្លួនសិន ប៉ុន្តែស្រីនិច្ចក៏ខំប្រឹងសម្តែងឲ្យចប់។

  • នីកូ ចេញមុខបកស្រាយ ក្រោយមានការចុះផ្សាយថាលោកមិនទទួលថតស្ពតគ្រឿងស្រវឹង ទោះវាល់លានដុល្លាក៏មិនថតដែរ
    សិល្បៈ
    December 12, 2019 sovann khmernote

    កាលពីពេលថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវការចុះផ្សាយថា តារាចម្រៀងនីកូ មិនទទួលថតស្ពតពាណិជ្ជកម្មគ្រឿងស្រវឹងដាច់ខាត ទោះបីគេឲ្យតម្លៃខ្លួនខ្ទង់វាល់លានក៏ដោយ។ បន្ទាប់ពីមានការចុះផ្សាយនេះរួចមកហើយ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះបានធ្វើការបកស្រាយចំនុចមួយចំនួនដែលចុះផ្សាយលើសពីការពិតយ៉ាងដូច្នេះថា៖ “ជាដំបូងអរគុណសំរាប់ការអត្ថបទមួយនេះដែលបានចុះផ្សាយពីខ្ញុំជាសារអប់រំផងដែរ តែខ្ញុំចង់សុំមេត្តាជួយចុះផ្សាយសំដីពិត និងមានការសម្ភាសន៍ពិតៗ មិនមែនជាការនិពន្ធសំណេរពាក្យពេជ្រទាំងស្រុងបែបនេះទេ ខ្ញុំមិនបានធ្វេីការបទសម្ភាសន៍ទេ ថ្វីត្បិតតែសំនេរនេះល្អតែ មានពាក្យពេជ្យខ្លះ ស្តែងពីអំណួត (ត្រង់ចំណុចវាល់លានដុល្លាក៏មិនថតដែរ)។ ខ្ញុំមិនមែនជាបុគ្គលអួតអាង រឺមានអំនួតនោះទេ បណ្តាក្រុមហ៊ុននានាដូចជាអ្នកគាំទ្រ ប្រាកដជាស្គាល់ខ្ញុំរាល់ការទទួលផ្វព្សផ្សាយអ្វីមួយ ខ្ញុំមានលក្ខខ័ណ្ឌមានកំរិតក្នុងការនិយាយ ការបង្ហាញថាអ្វីគួរអ្វីមិនគួរ ជាចុងក្រោយសូមអគុណរាល់សារព័ត៌មាននិងបងប្អូនទាំងអស់ សង្ឃឹមថានឹងយល់ពីអ្វីដែរខ្ញុំនិយាយ”៕