សិល្បៈ
  • Peypey dy បង្ហោះសារសុំទោសបងប្អូនជនជាតិដើមភាគតិច និងសោកស្តាយដែលនិយាយដោយមិនបានគិតអោយល្អិតល្អន់
    សិល្បៈ
    December 11, 2019 sovann khmernote

    ក្រោយតារាហ្វេសប៊ុក Peypey dy បាននិយាយនៅក្នុងការ ​វីដេអូឡាយ ថា “ពួកជនជាតិដេីមភាគតិច​ ហ្នឹងមានដូចជាពួកព្នង​ គ្រឹង…​ និយាយអោយចំទៅពួកមនុស្សព្រៃ”​ ជាហេតុធ្វើឲ្យបងប្អូនជនជាតិដើមភាគតិចខឹងសម្បារជាខ្លាំង និងទាមទារឲ្យធ្វើការសុំទោសជាសាធារណៈ​ និងធ្វេីពិធីសែនព្រេនសុំខមាទោស​ ចំពោះការប្រេីពាក្យសម្តីមិនល្អទាំងនេះ​មកលេីជនជាតិដេីមភាគតិច។ ក្នុងនោះផងដែលបន្ទាប់ពីរងការរិះគន់ចំពោះការប្រើប្រាស់ពាក្យសម្តី Peypey dy ក៏បានបង្ហោះសារសំុទោសជាសាធារណៈថា៖ “ថ្ងៃនេះមានការរិះគន់ និងមិនពេញចិត្តចំពោះពាក្យសំដីដែលខ្ញុំធ្លាប់បាននិយាយក្នុងការLIVEកាលពីប៉ុន្មានខែមុន ប៉ុន្តែក្រោយថ្ងៃនោះបានប៉ុន្មានថ្ងៃ ខ្ញុំក៏បានធ្វើការសូមទោសនៅក្នុងការLIVEរួចហើយ ព្រោះតែខ្ញុំដឹងខ្លួនថាខុស។ ហើយខ្ញុំពិតជាសោកស្តាយមែន ដែលកាលនោះខ្ញុំនិយាយដោយមិនបានគិតអោយល្អិតល្អន់ហើយថ្ងៃនេះក៏មានការshareនិងកាត់យកពាក្យសំដីនោះមកផុសឡើងវិញខ្ញុំពិតជាសូមទោសមែនសូមបងប្អូនជនជាតិភាគតិច លើកលែងអោយខ្ញុំផង”៕

  • Miss Universe Cambodia 20​19 សំណាង​ អេលីណា បានមកដល់កម្ពុជាវិញបន្ទាប់ពីចូលរួមប្រកួត Miss Universe 2019 នៅអាមេរិក
    សិល្បៈ
    December 11, 2019 sovann khmernote

    បន្ទាប់ពីបញ្ចប់ភារកិច្ចតំណាងកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី ​ប្រកួត​សម្រស់​បវរកញ្ញា​ចក្រវាល​ប្រចាំឆ្នាំ ២០១៩ (Miss Universe) ដែលការប្រកួតនេះកំពុងធ្វើនៅ Atlanta, Georgia សហរដ្ឋអាមេរិក។ កាលពីរាត្រីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញនេះ បវកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០១៩ កញ្ញា សំណាង​ អេលីណា ក៏បានត្រឡប់មកវិញ ដោយមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការរង់ចាំស្វាគមន៍ពីសំណាក់ក្រុមគ្រួសារ និងក្រុមការងារ។ បវកញ្ញាកម្ពុជា កញ្ញា សំណាង អេលីណា បានធ្វើការប្រកួតបានយ៉ាងល្អ ដោយការណែនាំខ្លួន ការដើរក្នុងឈុតប៊ីគីនី ឈុតរាត្រីសមោសរ និងឈុតតំណាងជាតិ បានដើរបង្ហាញពោរពេញដោយភាពជឿជាក់ ធ្វើឲ្យអ្នកគាំទ្រកម្ពុជា និងអន្តរជាតិ កោតសរសើរមិនដាច់ពីមាត់។

  • ប្រពៃមែន! ថ្ងៃខួបកំណើត លោក អ៊ឹម ជីវ៉ា ធ្វើការចែកថវិកា និងម្ហូបអាហារដល់កុមារកំព្រារ ចាស់ជរា និងអ្នកជំងឺក្រីក្រខ្វះខាតនៅមន្ទីរពេទ្យ​រុស្ស៊ី
    សិល្បៈ
    December 10, 2019 SAM

    យោងតាមការបញ្ជាក់ឲ្យដឹងពីលោក អ៊ឹម ជីវ៉ា បានឲ្យដឹងថា “ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ខ្ញុំ ខ្ញុំសូមបរិច្ចាគថវិការបន្តិចបន្តួចចំនួន 8 000 000រៀល ( ប្រាំបីលានរៀល) ជូនចំពោះកុមារកំព្រារ ចាស់ជរា និងបងប្អូនអ្នកជំងឺក្រីក្រខ្វះខាត ដែលកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យមន្ទីពេទ្យរុស្សីមានចំនួន 200នាក់ ក្នុងនោះរួមមាន នំបុ័ង , ទឹកសុទ្ធ , ទឹកផ្លែឈើ , មី រួមជាមួយថវិការក្នុងម្នាក់ៗមួយចំនួន ។ ការបរិច្ចាគនិងជួយបងប្អូននេះគឺក្នុងគោលបំណងចង់ចែករំលែកនូវទឹកចិត្តបន្តិចបន្តួចក្នុងថ្ងៃកំណើតក្នុងការួមចំនែកជួយផ្តល់កម្លាំងទឹកចិត្តដល់ប្អូនៗក្មួយៗកុមារកំព្រារ អុំមីងលោកយាយលោកតា និងអ្នកជំងឺអោយពួកគាត់កុំអស់សង្ឃឹម កុំបាក់កម្លាំងចិត្ត ចេះតស៊ូក្នុងជីវិត និងឆាប់ជាសះស្បើយពីជំងឺទាំងឡាយ ជាពិសេការជួយបែបនេះគឺក្នុងនាមខ្មែរតែមួយខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ

  • អាហ្វ្រិកខាងត្បូង ផ្តួលបេក្ខភាពបវកញ្ញាទាំង៨៩ប្រទេស គ្រងមកុដ Miss Universe 2019 តម្លៃ៥លានដុល្លារអាមេរិក
    សិល្បៈ
    December 9, 2019 sovann khmernote

    កម្មវិធី​ប្រកួត​សម្រស់​បវរកញ្ញា​ចក្រវាល​ប្រចាំឆ្នាំ ២០១៩ (Miss Universe) ដែលការប្រកួតនេះកំពុងធ្វើនៅ Atlanta, Georgia សហរដ្ឋអាមេរិក យប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ត្រូវនឹងព្រឹកថ្ងៃទី០៨ ខែធ្នូ នៅកម្ពុជា។ ទីបំផុតការប្រកួតសម្រស់ដ៏ធំជាងគេលើលោក បវកញ្ញាចក្រវាល ២០១៩ MISS UNIVERSE បានរកឃើញម្ចាស់មកុដថ្មីហើយ​គឺបានទៅលើបវកញ្ញាមកពីប្រទេសអាហ្វ្រិកខាងត្បូង កញ្ញា Zozibini Tunzi អាយុ២៦ឆ្នាំ ដោយបវកញ្ញាចក្រវាលឆ្នាំ២០១៨ Catriona gray ជាអ្នកបំពាក់មកុដតម្លៃ៥លានដុល្លារជូនជ័យលាភីថ្មី។ ដោយជាលទ្ធផលផ្លូវការ អ្នកឈ្នះបានទៅលើ អាហ្វ្រិកខាងត្បូង, លេខ២ 1st Run-up

  • ម៉ាឡេស៊ី ឈ្នះឈុតតំណាងជាតិល្អផ្តាច់គេ ក្នុងកម្មវិធីប្រកួតសម្រស់ Miss Universe 2019
    សិល្បៈ
    December 9, 2019 sovann khmernote

    កម្មវិធី​ប្រកួត​សម្រស់​បវរកញ្ញា​ចក្រវាល​ប្រចាំឆ្នាំ ២០១៩ (Miss Universe)  ដែលការប្រកួតនេះកំពុងធ្វើនៅ Atlanta, Georgia សហរដ្ឋអាមេរិក យប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ត្រូវនឹងព្រឹកថ្ងៃទី០៨ ខែធ្នូ នៅកម្ពុជា បានប្រកាសឈុត​តំណាង​ជាតិ​ដែល​ល្អផ្តាច់គេ ដោយម៉ាឡេស៊ីបានឈ្នះ។ ឈុតតំណាងជាតិរបស់ម៉ាឡេស៊ី មានឈ្មោះ “A Peranakan Indulgence” គ្រងដោយបវកញ្ញាម៉ាឡេស៊ី Shweta Sakhon ។ សូមបញ្ជាក់ថាកម្ពុជា ពុំបានជាប់ក្នុង TOP20 ឡើយ ដោយពេលនេះ បវកញ្ញាជាប់TOP10 កំពុងមានការប្រកួតឈុតហែលទឹក និងឈុតរាត្រីសមោសរ ហើយ

  • ធ្វើបានល្អមែន! បវកញ្ញាកម្ពុជា ក្នុងវគ្គប្រកួតបឋមនៃកម្មវិធី Miss Universe ដើរបង្ហាញឈុតប៊ីគីនី និងឈុតរាត្រីសមោសរ ពោរពេញដោយភាពជឿជាក់ ស្រស់ស្អាត និងភាពទាក់ទាញ
    សិល្បៈ
    December 7, 2019 sovann khmernote

    កម្មវិធីប្រកួតសម្រស់ដ៏ធំលំដាប់ថ្នាក់ពិភពលោក បវកញ្ញាចក្រវាល២០១៩ Miss Universe 2019 បានឈានមកដល់វគ្គប្រកួតបឋមហើយ ដោយបេក្ខនារីទាំង៩០ប្រទេសនឹងត្រូវដើរបង្ហាញក្នុងឈុតណែនាំខ្លួ​ន ឈុតប៊ីគីនី ឈុតរាត្រីសមោសរ និងឈុតតំណាងជាតិ ដែលការប្រកួតនេះកំពុងធ្វើនៅ Atlanta, Georgia សហរដ្ឋអាមេរិក យប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ត្រូវនឹងព្រឹកថ្ងៃទី០៧ ខែធ្នូ នៅកម្ពុជា។ ក្នុងនោះផងដែលបវកញ្ញាកម្ពុជា កញ្ញា សំណាង អេលីណា បានធ្វើការប្រកួតបានយ៉ាងល្អ ដោយការណែនាំខ្លួន ការដើរក្នុងឈុតប៊ីគីនី និងឈុតរាត្រីសមោសរ បានដើរបង្ហាញរួចរាល់ ពោរពេញដោយភាពជឿជាក់ និងធ្វើឲ្យអ្នកគាំទ្រកម្ពុជា កោតសរសើរមិនដាច់ពីមាត់។ យ៉ាងណាមិញបន្តិចទៀតនេះនឹងការប្រកួតឈុតតំណាងជាតិកុំភ្លេចលើកទឹកចិត្តបវកញ្ញាកម្ពុជា នៅក្នុងការប្រកួតសម្រស់ដ៏ធំមួយនេះ៕

  • ថៃ ផ្តួលបេក្ខនារី៧៦ប្រទេស គ្រងមកុដ  Miss Supranational ជាលើកដំបូង
    សិល្បៈ
    December 7, 2019 sovann khmernote

    បវកញ្ញាមកពីប្រទេសថៃ កញ្ញា Antonia Porsild បានយកឈ្នះបេក្ខភាពបវកញ្ញាទាំង៧៦ប្រទេស គ្រងមកុដ Miss Supranational 2019 ហើយនេះក៏ជាមកុដដំបូងដែលប្រទេសថៃបានឈ្នះនៅក្នុងការប្រកួត។ ដោយលទ្ធផលផ្លូវការមានដូចតទៅ ដោយចំណាត់ថ្នាក់លេខ២ ( first runner-up ) បានទៅលើបវកញ្ញាមកពីប្រទេសNamibia លេខ៣ (second runner-u) បានទៅលើ Indonesia, លេខ៤ (third runners-up) បានទៅលើ Peru និងលេខ៥ (fourth runners-up) បានទៅលើ Venezuela។ បវកញ្ញាមកពីប្រទេសថៃ កញ្ញា

  • សមាជិកចម្រៀងកូរ៉េ ធ្លាប់ជួយកុមារីកម្ពុជាម្នាក់ដែលមានជំងឺបេះដូងប្រហោង, DJ HYO នឹងមកកម្ពុជា នៅថ្ងៃទី ១៤ នេះដើម្បីអបអរកម្មវិធីគម្រប់ខួប 2ឆ្នាំ របស់សោនក្លឹប SOUND CLUB
    សិល្បៈ
    December 6, 2019 បក្សីចាំក្រុង

    តើនរណាខ្លះជាហ្វេនរបស់ក្រុមចម្រៀងលំដាប់កំពូលក្នុងប្រទេសកូរ៉េខាងត្បូង GIRLS’ GENERATION? ច្បាស់ណាស់ថាប្រសិនអ្នកជា SONE ចាស់វស្សា អ្នកប្រហែលជាដឹងថា ពួកគាត់ធ្លាប់ជួយកុមារីកម្ពុជាម្នាក់ដែលមានជំងឺប្រហោងបេះដូងជាមិនខាន។ ម៉្យាងទៀតម្នាក់ក្នុងចំណោមពួកគាត់ក៏ធ្លាប់បាននិយាយនៅក្នុងវីដេអូមួយដែរថា “បើមានឱកាសគាត់នឹងអញ្ជើញមកប្រទេសកម្ពុជារបស់យើង!” ហើយពេលនេះសោនក្លឹបបាននាំយកនូវក្ដីស្រមៃនេះឱ្យក្លាយជាការពិតសម្រាប់អ្នកគាំទ្រនៅកម្ពុជាគ្រប់គ្នា។ សម្រាប់ក្នុងឱកាសដ៏ពិសេសនេះ សោនក្លឹប មានសេចក្ដីសោមនស្សដោយបាននាំយក DJ HYO ឬ Kim Hyoyeon ដែលជាសមាជិកក្រុមចម្រៀងកូរ៉េដ៏ល្បីគឺ GIRLS’ GENERATION ហើយក៏ជាតារាចម្រៀងទោល និងជា DJ ដ៏ពូកែមួយរូប មកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជាលើកដំបូងបំផុត។ DJ HYO ដែលជាសមាជិកក្រុមចម្រៀងតំណាងជាតិ និងបានបង្ហាញខ្លួនជាផ្លូវការក្នុងក្រុមនារី GIRLS’ GENERATION កាលពីឆ្នាំ២០០៧