Category: Got Talent

អបអរសាទរ! បេក្ខភាពដែលពិការភ្នែក និងមានជម្ងឺអូទីសឹម ក្លាយជាជ័យលាភីក្នុងកម្មវិធី America’s Got Talent និងទទួលបានប្រាក់រង្វាន់ ១លានដុល្លារអាមេរិក

អ្នកឈ្នះពានរង្វាន់ America’s Got Talent ឆ្នាំ ២០១៩ ត្រូវបានប្រកាសជាផ្លូវការហើយ ដោយនៅឆ្នាំនេះម្ចាស់ជើងឯកគឺអ្នកចំរៀង Kodi Lee អាយុ ២២ ឆ្នាំ។ ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយ Kodi ជាមនុស្សពិការភ្នែក និងមានជម្ងឺអូទីស្សឹម បានធ្វើឲ្យគណៈកម្មការទាំង៤ ស្ងើចសរសើរតាំងពីវគ្គដំបូងមកម្ល៉េះ រហូតទទួលបានបូតុងមាសពីគណៈកម្មការ។ នៅវគ្គផ្តាច់ព្រ័ត្រនៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ Kodi បានច្រៀង និងលេងឧបករណ៍តន្ត្រីព្យាណូ នូវបទចម្រៀងរបស់លោក Calum Scott …

អបអរសាទរ! ទីបំផុតរកឃើញម្ចាស់ពានរង្វាន់កម្មវិធី Asia’s Got Talent រដូវកាលទី៣ នេះហើយ

កាលពីសប្ដាហ៍កន្លងទៅនេះកម្មវិធី Asia’s Got Talent រដូវកាលទី៣ បានឈានចូលមកដល់វគ្គផ្ដាច់ព្រ័ត្រហើយ ជាមួយនឹងការបង្ហាញសមត្ថភាពរបស់បេក្ខភាពជាច្រើនរូប ក្នុងនោះដែរបេក្ខជន Eric Chien និង​ បេក្ខជន YAASHWIN SARAWANAN បានទទួលការផ្ញើសារគាំទ្រច្រើនជាងគេ រហូតដល់មានសិទ្ធក្នុងការប្រកួតជ្រើសរើសអ្នកឈ្នះក្នុងចំណោមអ្នកទាំងពីរ។ យ៉ាងណាមិញក្រោយពីកាបង្ហាញសមត្ថភាពត្រូវាបានបញ្ចប់បេក្ខជន Eric Chien ដែលមកពីប្រទេស​ តៃវ៉ាន់ បានក្លាយជាម្ចាស់ពានរង្វាន់នៅក្នុងរដូវកាលទី៣ នេះជាមួយនឹង ប្រាក់រង្វាន់ 100,000 ដុល្លារ ដោយការបង្ហាញសមត្ថភាពក្នុងការលេងសៀកដ៏អស្ចារ្យ មើលសឹងតែមិនព្រិចភ្នែក ធ្វើឲ្យគណៈកម្មការ …

មើលសឹងតែភ្លេចដកដង្ហើម! បេក្ខជនម្នាក់នេះលេងសៀកប្លែកភ្នែក និងសាហាវខ្លាំងស្ទើរតែមិនគួរឲ្យជឿ ធ្វើឲ្យ JAY PARK ភ្ញាក់ផ្អើលមែនទែន

ប្រិយមិត្តដែលនិយមទស្សនាកម្មវិធី Asia’s Got Talent នារដូវកាលទី៣ នេះប្រាកដជាបានស្គាល់បេក្ខជនដែលពោរពេញដោយទេពកោសល្យខ្ពស់ Eric Chien រួចមកហើយកាលពីវគ្គមុនៗ។ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រសប្ដាហ៍ទី១នេះដែរ Eric Chien ដែលជាជនជាតិ​តៃវ៉ាន់ហាក់ទទួលបានការចាប់អារម្មណ៍ពីសំណាក់គណៈកម្មការ និងទស្សនិកជនជាច្រើនជាមួយការបង្ហាញសមត្ថភាពកាន់តែពិសេស​ ហើយប្លែកជាងវគ្គមុនទៅទៀត។ ជាមួយគ្នានេះដែរបេក្ខជនពោរពេញទៅដោយសមត្ថភាពរូបនេះ បានបង្ហាញនូវទេពកោសល្យរបស់ខ្លួនក្នុងការលេងសៀករហ័សកម្មមួយក្បាច់ ដោយមានការចូលរួមសម្ដែងពីពិធីករ AlAN WONG បានយ៉ាងល្អឥតខ្ចោះ ជាមួយការប្រើប្រាស់បច្ចេកទេសក្នុងការសម្ដែងកាន់តែពិសេស ហើយប្លែក ប្រៀបដូចជាប្រើវេទមន្ត ទស្សនាហើយឡើងជក់ចិត្តតែម្ដង។ យ៉ាងណាមិញចំពោះការបង្ហាញសមត្ថភាពរបស់ Eric Chien បានធ្វើឲ្យគណៈកម្មការទាំងបី …

ឡូយអស់ទាស់! ជាមួយក្បាច់រាំរបស់ក្រុម JUNIOR GOOD VIBES មើលហើយជក់ចិត្តណាស់

កាលពីពេលថ្មីៗនេះកម្មវិធី Asia’s Got Talent រដូវកាលទី៣ បានឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រដោយមានការបង្ហាញសមត្ថភាពរបស់បេក្ខភាព ដែលប្រជុំទៅដោយជើងខ្លាំងមកពីបណ្ដាប្រទេសផ្សេងៗជាមួយនឹង ទេពកោសល្យដ៏បុិនប្រសព្វរៀងៗខ្លួន។ ជាមួយគ្នានេះដែរនេះប្រិយមិត្តដែលនិយមតាមដានកម្មវិធីនេះប្រាកដជាបានស្គាល់ក្រុម JUNIOR GOOD VIBES រួចមកហើយកាលពីវគ្គពាក់កណ្ដាលព្រ័ត្រជាមួយការបង្ហាញសមត្ថភាពដ៏អស្ចារ្យ។ យ៉ាងណាមិញនៅក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីយប់មិញនេះក៏មិនចាញ់វគ្គមុនដែរ ជាមួយការបង្ហាញសមត្ថភាពកាន់តែប្លែក ហើយពិសេសជាងមុនទៅទៀត។ គួរបញ្ជាក់ផងដែរថានៅក្នុងការប្រកួតនេះដែរក្រុម JUNIOR GOOD VIBES ហាក់ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់គណៈកម្មការ រួមទាំងទស្សនិកជនដែលទស្សនានៅទីនោះផ្ទាល់ ជាមួយនឹងការបង្ហាញក្បាច់រាំថ្មី ហើយប្លែក លាយឡំនិងការប្រទាក់ក្រឡាគ្នា យ៉ាងរស់រវើក​ រឹតតែធ្វើឲ្យការបង្ហាញក្បាច់រាំនេះកាន់តែអស្ចារ្យ និងល្អឥតខ្ចោះ។ ទន្ទឹមនឹងនេះគណៈកម្មាការទាំងបីមានការពេញចិត្តយ៉ាងខ្លាំង …

អស្ចារ្យណាស់! ការសម្ដែងរបស់ Shadow Ace​ កាន់តែពិសេស ព្រមទាំងបង្កប់ដោយការអប់រំ ទាញយកការចាប់អារម្មណ៍ពីគណៈកម្មការយ៉ាងខ្លាំងក្នុងវគ្គផ្ដាច់ព្រ័ត្រសប្ដាហ៍ទី១​នេះ

ប្រិយមិត្តដែលនិយមទស្សនាកម្មវិធី Asia’s Got Talent នារដូវកាលទី៣ នេះប្រាកដជាបានស្គាល់បេក្ខជនដែលពោរពេញដោយទេពកោសល្យខ្ពស់ Shadow Ace​ មកពីប្រទេសភីលីពីនរួចមកហើយកាលពីវគ្គមុនៗ។ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រសប្ដាហ៍ទី១នេះដែរ Shadow Ace នៅតែធ្វើឲ្យគណៈកម្មការ ព្រមទាំងទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើលក្នុងការបង្ហាញសមត្ថភាពរបស់រូបលោកជាខ្លាំង។ យ៉ាងណាមិញបេក្ខជនដែលពោរពេញដោយសមត្ថភាពរូបនេះ បានជ្រើសរើសយកការសម្ដែងកាន់តែពិសេសជាងមុនទៅទៀតពីមួយវគ្គទៅមួយវគ្គ ដោយប្រើដៃរបស់ខ្លួនក្នុងការសម្ដែងជារូបផ្សេងៗយ៉ាងរស់រវើក លាយឡំជាមួយភាពកំប្លុកកំប្លែង ព្រមទាំងបង្កប់ទៅដោយអត្ថន័យអប់រំឲ្យមនុស្សគ្រប់គ្នាត្រូវតែមានការតស៊ូ និងជំនះគ្រប់ឧបសគ្គដែលមាននៅក្នុងជីវិត ដើម្បីសម្រេចក្ដីប្រាថ្នារបស់ខ្លួនផងដែរ ជាហេតុធ្វើឲ្យគណៈកម្មការ រួមទាំងទស្សនិកជនមានការពេញចិត្តយ៉ាងខ្លាំង​។ ចង់ដឹងថាការបង្ហាញសមត្ថភាពរបស់បេក្ខជនរូបនេះ មានភាពអស្ចារ្យក្នុងកម្រិតណានោះ ទស្សនាវិដេអូខាងក្រោមទាំងអស់គ្នា៖​

មិនសរសើរមិនបាន! ជាមួយការបង្ហាញសមត្ថភាពរបស់ក្រុម Power Duo ធ្វើឲ្យគណៈកម្មការ Jay Park និង Anggun ភ័យបុកពោះបេះដូងស្ទើរលោតចេញក្រៅតែម្ដង

នៅក្នុងសប្ដាហ៍នេះកម្មវិធី Asia’s Got Talent រដូវកាលទី៣ បានឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រដោយមានការបង្ហាញសមត្ថភាពរបស់បេក្ខភាព ដែលប្រជុំទៅដោយជើងខ្លាំងមកពីបណ្ដាប្រទេសផ្សេងៗជាមួយនឹង ទេពកោសល្យដ៏បុិនប្រសព្វរៀងៗខ្លួន។ ជាមួយគ្នានេះដែរនេះប្រិយមិត្តដែលនិយមតាមដានកម្មវិធីនេះប្រាកដជាបានស្គាល់ក្រុម Power Duo រួចមកហើយកាលពីវគ្គពាក់កណ្ដាលព្រ័ត្រជាមួយការបង្ហាញសមត្ថភាពដ៏អស្ចារ្យ។ យ៉ាងណាមិញនៅក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីយប់មិញនេះក៏មិនចាញ់វគ្គមុនដែរ ជាមួយការបង្ហាញសមត្ថភាពកាន់តែប្លែក ហើយពិសេសជាងមុនទៅទៀត។ គួរបញ្ជាក់ផងដែរថា​ក្រុម Power Duo បានបង្ហាញក្បាច់រាំដ៏រស់រវើក ​ដែលផ្សងគ្រោះថ្នាក់ដោយសំដែងនៅលើទីខ្ពស់លាយឡំជាមួយនឹង ​ការបង្កប់ទៅដោយសេចក្ដីស្រលាញ់របស់ពួកគេទាំងពីរ ធ្វើឲ្យការសម្ដែងនេះកាន់តែអស្ចារ្យថែមមួយកម្រិតទៀត រហូតគណៈកម្មការទាំងបី ជាពិសេស Jay Park និង Anggun ភ័យបុកពោះចំពោះការសម្ដែងរបស់ពួកគេយ៉ាងខ្លាំង។ …

អស្ចារ្យណាស់! ម្ចាស់បូតុងមាស TK Jiang ដាក់មួយក្បាច់យ៉ាងពិសេស ហើយប្លែកមិនធម្មតា​ ក្នុងការសម្ដែងសៀករហ័សកម្មក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ

ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយបេក្ខជន TK Jiang មកពីប្រទេស​សិង្ហបុរី ដែលទទួលបានបូតុងមាសកាលពីវគ្គមុនពីគណៈកម្មការ Jay park ជាមួយនឹង ទេពកោសល្យដ៏បុិនប្រសព្វក្នុងការលេងសៀករហ័សកម្មបានយ៉ាងល្អឥតខ្ចោះ។ យ៉ាងណាមិញនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសប្ដាហ៍ទី៣ នេះដែរបេក្ខជនវ័យ ២៣ឆ្នាំរូបនេះកាន់តែធ្វើឲ្យ​គណៈកម្មការ ​ព្រមទាំងទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយការសម្ដែងសៀករហ័សកម្ម កាន់តែពិសេសជាងវគ្គមុនៗទៅទៀត។ គួរបញ្ជាក់ផងដែរថាបេក្ខជន TK Jiang បានជ្រើសរើសយកការលេងសៀករហ័សកម្មបែប Digital ជាមួយនឹងមិត្តស្រីរបស់ខ្លួនតាមរយៈ Video call មើលទៅទាក់ទាញ និងប្លែកបានយ៉ាងល្អឥតខ្ចោះ ធ្វើឲ្យគណៈកម្មការ និងទស្សនិកជនមានការងឿងឆ្ងល់ជាមួយការសម្ដែងនេះយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះគណៈកម្មការទាំងបីរូបពេញចិត្តចំពោះការបង្ហាញសមត្ថភាពរបស់បេក្ខជន TK Jiang …

គួរឲ្យចាប់អារម្មណ៍ណាស់! បេក្ខជន Asia’s Got Talent មួយរូបបង្ហាញសមត្ថភាពក្នុងការផ្លុំខ្លុយអមជាមួយនឹង Beatbox ធ្វើជាភ្លេងបានពីរោះប្លែកម្យ៉ាង ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសប្ដាហ៍ទី៣ នេះ

នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសប្ដាហ៍ទី៣ របស់កម្មវិធី Asia’s Got talent ពិតជាមិនធ្វើឲ្យទស្សនិកជន និងប្រិយមិត្តដែលនិយមតាមដានទស្សនាខកចិត្តទេ ក្នុងការបង្ហាញសមត្ថភាពដែលពោរពេញទៅ ដោយទេពកោសល្យរបស់បេក្ខភាពនីមួយៗ។​ ទន្ទឹមនឹងនេះបេក្ខជនមួយរូបមានឈ្មោះថា SUDHIR.R ពីប្រទេសឥណ្ឌា ហាក់ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ក្នុងការបង្ហាញទេពកោសល្យដ៏ប្លែកពីបេក្ខភាពដទៃទៀតនៅក្នុងការប្រកួតរដូវកាលថ្មីនេះ។ គួរបញ្ជាក់ផងដែរថានៅក្នុងការប្រកួតនេះបេក្ខជន SUDHIR.R បានជ្រើសរើសយកការសម្ដែងដោយការធ្វើភ្លេង Beatbox ជាមួយនឹងខ្លុយ ជាបទភ្លេងល្បីៗបានពីរោះរណ្ដំប្លែក សធ្វើឲ្យទស្សនិកជន និងគណៈកម្មការមានការពេញចិត្តមិនធម្មតាជាមួយទេពកោសល្យដ៏បុិនប្រសព្វ ក្នុងការសម្ដែងរបស់ខ្លួន។ តោះទៅទស្សនាវីដេអូទាំងអស់គ្នា ដើម្បីចង់ដឹងថាការបង្ហាញសមត្ថភាពរបស់បេក្ខជនរូបនេះអស្ចារ្យក្នុងកម្រិតណា៖