Category: Got Talent

អស្ចារ្យណាស់! ក្បាច់រាំបង្ហាញពីក្ដីស្រលាញ់ជ្រាលជ្រៅធ្វើឲ្យ ប្ដីប្រពន្ធមួយគូនេះ ទទួលបានការកោតសរសើរពីគណៈកម្មការមិនដាច់ពីមាត់

នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសប្ដាហ៍ទី៣ របស់កម្មវិធី Asia’s Got talent កាលពីយប់មិញនេះពិតជាមិនធ្វើឲ្យទស្សនិកជន និងប្រិយមិត្តដែលនិយមតាមដានទស្សនាខកចិត្តទេ ក្នុងការបង្ហាញសមត្ថភាពដែលពោរពេញទៅ ដោយទេពកោសល្យរបស់បេក្ខភាពនីមួយៗ។ជាមួយគ្នានេះដែរការបង្ហាញសមត្ថភាពរបស់ក្រុម Power Duo ដែលជាប្ដីប្រពន្ធមកពីប្រទេសភីលីពីនហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់គណៈកម្មការ និងទស្សនិកជនដេលទស្សនាផ្ទាល់នៅទីនោះ។ យ៉ាងណាមិញនៅក្នុងការប្រកួតនេះ ពួកគេទាំងពីរបានបង្ហាញក្បាច់រាំដ៏រស់រវើក ហើយបង្កប់ទៅដោយអត្ថន័យនៃសេក្ដីស្រលាញ់រវាងពួកគេទាំងពីររូបបានយ៉ាងល្អឥតខ្ចោះ ធ្វើឲ្យគណៈកម្មការទាំងបីរូបសរសើរមិនដាច់ពីមាត់​ ហើយនិយាយថាពួកពិតជាស័ក្កសមជាអ្នកឈ្នះ នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ។ ចង់ដឹងថាការបង្ហាញក្បាច់រារបស់ក្រុម Power Duo មានភាពអស្ចារ្យក្នុងកម្រិតណានោះ តោះទៅទស្សនាវិដេអូខាងក្រោមទាំងអស់គ្នា៖

អស់ទាស់! មួយបទរបស់ក្មេងស្រី Eleana Gabunada ស្រែកយ៉ាងសាហាវធ្វើឲ្យគណៈកម្មការ DAVIT FOSTER ពេញចិត្តយ៉ាងខ្លាំងក្នុងសប្ដាហ៍ទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ

ប្រិយមិត្តប្រាកដជាធ្លាប់បានដឹងរួចមកហើយពីការបង្ហាញសមត្ថភាពរបស់ក្មេងស្រីវ័យ ១០ឆ្នាំ Eleana Gabunada ជាបេក្ខភាព Asia’s Got Talent ដែលទទួលបានបូតុងមាសពីគណៈកម្មការកាលពីវគ្គមុន។ នៅក្នងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសប្ដាហ៍ទី២ នេះដែរក្មេងស្រីវីយ ១០ឆ្នាំរូបនេះកាន់តែធ្វើឲ្យគណៈកម្មការនិងទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងម្ដងទៀត ជាមួយនិងការបង្ហាញសមត្ថភាពកាន់តែអស្ចារ្យពីមួយវគ្គទៅមួយវគ្គ។ ជាមួយគ្នានេះដែរក្មេងស្រីពោរពេញទៅដោយទេពកោសល្យរូបនេះបានបកស្រាយចម្រៀងមួយបទបានយ៉ាងពិរោះ ដោយការប្រើប្រាស់បច្ចេកទេសសម្លេង ព្រមជាមួយនិងការស្រែកបានខ្ពស់ល្អធ្វើឲ្យការបង្ហាញសមត្ថភាពរបស់នាងក្នុងវគ្គនេះកាន់តែពិសេសនិង ទាក់ទាញការចាប់អារម្មណ៍ពីគណៈកម្មការខ្លាំងមែនទែន ជាពិសេស DAVIT FOSTER រហូតទទួលបានការកោតសរសើរមិនដាច់ពីមាត់។ ចង់ដឹងថាការបកស្រាយចម្រៀងមួយបទនេះមានភាពពិរោះក្នុងកម្រិតណា តោះទៅទស្សនាវីដេអូនៅខាងក្រោមទាំងអស់គ្នា៖

គួរឲ្យកោតសរសើរមែន!​ ក្រុមបុរសសង្ហា The Painters រាំផង គូររូបផងក្នុងពេលតែមួយ ហើយបានស្អាតទៀតក្នុងវគ្គពាក់កណ្ដាលព្រ័ត្រសប្ដាហ៍ទី២នេះ ធ្វើឲ្យគណៈកម្មការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ម្មវិធី Asia’s Got Talent 2019 នារដូវកាលថ្មីនេះកាន់តែពិសេស និងប្លែកជាងសប្ដាហ៍មុនៗទៅទៀត ដោយបេក្ខភាពនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះសុទ្ធសឹងតែមានសមត្ថភាពខ្លាំងៗ និងលក្ខណៈពិសេសរៀងៗខ្លួនក្នុងការសម្ដែងហាក់ទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តគ្រប់ទិសទី។ ក្នុងនោះផងដែរការបង្ហាញសមត្ថភាពរបស់ក្រុម The Painters នៅក្នុងវគ្គនេះក៏មិនចាញ់បេក្ខភាពផ្សេងៗប៉ុន្មាននោះទេ ដោយពួកគេបានបង្ហាញនូវការគូរគំនូររូបភាពដែលល្បីៗនៅក្នុងពិភពលោក ​អមជាមួយនិងការបញ្ចេញក្បាច់រាំបានយ៉ាងល្អ ជាពិសេសគឺការប្រើរយៈពេលដ៏ខ្លីក្នុងការគូរគំនូរបានយ៉ាងស្អាតផងដែរ។ យ៉ាងណាមិញក្រុមបុរសសង្ហាទាំងបួននេះបានធ្វើឲ្យគណៈកម្មការ ព្រមទាំងទស្សនិកជនដែលទស្សនានៅទីនោះផ្ទាល់មានការពេញចិត្ត និងកោតសរសើរមិនដាច់ពីមាត់ពីសមត្ថភាបដ៏កម្រមួយនេះ។ ចង់ដឹងថាការសម្ដែងរបស់ក្រុមនេះពិសេសកម្រិតណា តោះទៅទស្សនាវីដេអូនៅខាងក្រោមទាំងអស់គ្នា៖

ពិសេសមែន! ការសម្ដែងសៀករហ័សកម្មមួយក្បាច់នេះ កាលពីយប់មិញនេះមានភាពអស្ចារ្យមែនទែន ទស្សនាហើយជក់ចិត្តណាស់

កាន់តែពិសេសទៀតហើយក្នុងកម្មវិធី Asia’s Got Talent វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសប្ដាហ៏ទី២ កាលពីយប់មិញនេះហាក់ធ្វើឲ្យប្រិយមិត្តមានការចាប់អារម្មណ៍ជាខ្លាំងជាមួយនិងការបង្ហាញសមត្ថភាពរបស់បេក្ខជនជាច្រើនរូប ដែលសុទសឹងតែមានទេពកោសល្យល្អមួយបែបៗពីគ្នា។ ជាមួយគ្នានេះដែរក៏មានវត្តមានបេក្ខជន Eric Chien ដែលប្រិយមិត្តបា្រកដជាបានស្គាល់រួចមកហើយកាលពីវគ្គមុនក្នុងការសម្ដែងសៀកដ៏បុិនប្រសព្វរបស់លោក ហើយនៅក្នុងសប្ដាហ៍នេះសមត្ថភាពរបស់បេក្ខជនរូបនេះក៏មិនចាញ់វគ្គមុនដែរដោយបានបង្ហាញនូវក្បាច់ថ្មីហើយប្លែក ប្រៀបដូចជាប្រើវេទមន្តក្នុងការសម្ដែង ធ្វើឲ្យគណៈកម្មការនិងទស្សនិកជនមានការភ្ញាក់ផ្អើលនិងពេញចិត្តយ៉ាងខ្លាំងរហូតកោតសរសើរមិនដាច់ពីមាត់។​ ចង់ដឹងថាការសម្ដែងនេះមានភាពអស្ចារ្យក្នុងកម្រិតណា តោះទៅទស្សនាវីដេអូខាងក្រោមទាងអស់គ្នា៖

កប់បាត់! បេក្ខជន Asia’s Got Talent អាយុ១៥ឆ្នាំរូបនេះ មកគិតលេខកាន់តែសាហាវ និងកាន់តែលឿនជាងមុន

កាន់តែពិសេសទៀតហើយជាមួយនិងកម្មវិធី Asia’s Got Talent នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសប្ដាហ៍ទី២ កាលពីយប់មិញនេះ ដោយមានការចូលរួមបង្ហាញសមត្ថភាពរបស់បេក្ខជនដែលសុទ្ធសឹងតែមានសមត្ថភាពខ្លាំងៗមិនចាញ់គ្នាប៉ុន្មានឡើយ។ នៅក្នុងនោះផងដែរបេក្ខជន YAASHWIN SARAWANAN ដែលកាលពីវគ្គមុនបានបង្ហាញទេពកោសល្យអស្ចារ្យ ធ្វើឲ្យគណៈកម្មការកោតសរសើរមិនដាច់ពីមាត់នោះក៏មិនធម្មតាដែរនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ។ យ៉ាងណាមិញបេក្ខជនវ័យ ១៥ឆ្នាំរូបនេះបានធ្វើឲ្យគណៈកម្មការនិងទស្សនិកជនមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាថ្មីម្ដងទៀតដោយការបង្ហាញសមត្ថភាពកាន់តែអស្ចារ្យ ជាមួយនិងការគណនាលេខជាច្រើនខ្ទង់បានយ៉ាងត្រឹមត្រូវ ហើយឆាប់រហ័សដោយមិនប្រើប្រាស់ម៉ាស៊ីនគិតលេខ ហាក់មានភាពអស្ចារ្យជាងវគ្គមុនទៅទៀត ជាពិសេសក៏មានការចូលរួមសម្ដែងពីសំណាក់ពិធីករទាំងពីរផងដែរ។ តោះទៅទស្សនាវីដេអូនៅខាងក្រោមទាំងអស់គ្នា​៖

គួរឲ្យសរសើរណាស់! សម្លេងក៏ពិរោះរូបសម្រស់ក៏បាន ធ្វើឲ្យគណៈកម្មការ Michelle Visage និង Denise van Outen ពេញចិត្តយ៉ាងខ្លាំង

បេក្ខនារីមួយរូបមកពីតំបន់ Ballinteer ទីក្រុង Dublin បានធ្វើឲ្យទស្សនិកជនរួមទាំងគណៈកម្មការមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការបង្ហាញសមត្ថភាពរបស់នាងនៅក្នុងកម្មវិធី Got Talent របស់ប្រទេសអៀរឡង់កាលពីសប្ដាហ៍មុននេះ។ ជាមួយគ្នានេះដែរបេក្ខនារីរូបនេះមានឈ្មោះថា Alana Fox មានអាយុ ១៩ឆ្នាំ ធ្លាប់ជាអតីតបេក្ខភាពរបស់កម្មវិធី X Factor កាលពីឆ្នាំ២០១៧ផងដែរ។ នៅក្នុងការប្រកួតនេះដែរបេក្ខនារីដ៏ស្រស់ស្អាត Alana Fox បានជ្រើសរើសការបកស្រាយបទរបស់តារាចម្រៀង Lady GaGa នៅក្នុងខ្សែភាពយន្ត ” A Star Is Born …

អស្ចារ្យណាស់! អាយុត្រឹមតែ ៨ឆ្នាំសោះច្រៀងបានល្អយ៉ាងនេះធ្វើឲ្យគណៈកម្មការឡើងភ្លឹកតែម្ដង

កាលពីសប្ដាហ៍មុននៅក្នុងកម្មវិធី Got Talent រដូវកាលទី២ របស់ប្រទេសអៀរឡង់បានធ្វើឲ្យប្រិយមិត្តមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបង្ហាញសមត្ថភាពរបស់បេក្ខភាពដែលមកចូលរួមប្រកួតជាច្រើននាក់។ ប៉ុន្តែអ្វីដែលកាន់តែទាក់ទាញការចាប់អារម្មណ៍ទៅទៀតនោះគឺការបង្ហាញសមត្ថភាពរបស់ក្មេងស្រីមួយរូបមានឈ្មោះថា Liv Amerie Gregorio​ មានអាយុ​ ៨ឆ្នាំមកពីតំបន់ County Cork ដែលជាជនជាតិភីលីពីន។ យ៉ាងណាមិញនៅក្នុងការប្រកួតនោះដែរក្មេងស្រីវ័យ ៨ឆ្នាំរូបនេះបានធ្វើឲ្យគណៈកម្មការនិង ទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងការបកស្រាយបទ ” Everything’s Coming Up Roses ” បានយ៉ាងពិរោះ ព្រមជាមួយកាយវិការដ៏រស់រវើកធ្វើឲ្យចម្រៀងមួយបទនេះកាន់តែមានភាពល្អឥតខ្ខោះ រហូតទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់គណៈកម្មការ និងទស្សនិកដែលទស្សនានៅទីនោះផ្ទាល់ផងដែរ។ តោះចង់ដឹងថាការបកស្រាយបទចម្រៀងរបស់ក្មេងស្រីរូបនេះ មានភាពល្អឥតខ្ចោះក្នុងកម្រិតណានោះ …

អស់ទាស់! មើលមួយភ្លែតស្មានតែតារាអាជីពមកពីណា តាមពិតការបង្ហាញសមត្ថភាពរបស់ Rock Opong​ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Asia’s Got Talent សោះ

កាលពីសប្ដាហ៍មុននៅក្នុងការវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសប្ដាហ៍ទី១របស់កម្មវិធី Asia’s Got Talent រដូវកាលថ្មីនេះបានធ្វើឲ្យប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការបង្ហាញសមត្ថភាពរបស់បេក្ខជនជាច្រើនដែលពោរពេញទៅដោយទេពកោសល្យដ៏បុិនប្រសព្វរៀងៗខ្លួន។ នៅក្នុងនោះផងដែរការបង្ហាញសមត្ថភាពរបស់ក្មេងប្រុសវ័យ ១២ឆ្នាំ Rock Opong មកពីប្រទេសភីលីពីននៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះក៏មិនធម្មតាដែរ ក្នងការបកស្រាយបទ “I Believe” អមជាមួយការឧបករណ៍ហ្គីតាធ្វើឲ្យគណៈកម្មការនិងទស្សនិកជនពេញចិត្តជាខ្លាំងដោយសារតែការច្រៀងបានពិរោះ រួមទាំងការប្រើប្រាស់បច្ចេកទេសសម្លេងក៏បានល្អដូចជាតារាអាជីពមើលទៅរឹតតែអស្ចារ្យជាងកាលពីវគ្គមុនទៅទៀត។ ចង់ដឹងថាការបកស្រាយចម្រៀងរបស់ក្មេងប្រុសរូបនេះពិរោះ កម្រិតណាទៅទស្សនាវីដេអូខាងក្រោមទាងអស់គ្នា៖