Category: Got Talent

អស្ចារ្យណាស់! អាយុត្រឹមតែ១៤ឆ្នាំ បកស្រាយបទចម្រៀងរបស់ Lady GaGa បានយ៉ាងល្អ រហូតទទួលបានបូតុងមាសពីគណៈកម្មការ

កម្មវិធី Got Talent របស់ប្រទេសអៀរឡង់បានចាប់ផ្ដើមបើកការប្រកួតរដូវកាលទី២​របស់ខ្លួនកាលពីដើមឆ្នាំ២០១៩ ដែលមានការចូលរួមពីបេក្ខជនដែលមានទេពកោសល្យខុសៗគ្នាជាច្រើនមិនថា ច្រៀង រាំ ឬសម្ដែងជាសិល្បៈផ្សេងៗជាដើម។ នៅក្នុងនោះដែរក៏មានការចូលរួមដាក់ពិន្ទុពីគណៈកម្មការដែលសុទ្ធសឹងតែជាតារាមានភាពល្បីល្បាញពោរពេញទៅដោយទេពកោសល្យខ្ពស់អមជាមួយនិងបទពិសោធន៍យូរឆ្នាំនៅក្នុងវិស័យសិល្បៈដូចជា តារាចម្រៀង Louis Walsh Michelle Visage Denise van Outen និង Jason Byrneផងដែរ។ តួយ៉ាងនៅក្នុងការប្រកួតនេះដែរក្មេងស្រីវ័យ ១៤ឆ្នាំមួយរូបមានឈ្មោះថា Iveta Tumasonyte បានជ្រើសរើសយកការបកស្រាយចម្រៀងបទ ” I’ll never love …

អស់ទាស់! លើកនេះក្រុម​ MANIAC Family ដាក់មួយក្បាច់អាចនឹងទទួលបានការផ្ញើសារគាំទ្រច្រើនជាងគេនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសប្ដាហ៍ទី១នេះ

ពេលនេះការទន្ទឹងរងចាំរបស់ប្រិយមិត្តដែលនិយមតាមដានទស្សនាកម្មវិធីលំដាប់ថ្នាក់ពិភពលោក​ Asia’s Got talen រដូវកាលថ្មីនេះបានឈានចូលមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ដោយប្រជុំទៅដោយជើងខ្លាំងជាច្រើនរូប ដែលបានបង្ហាញសមត្ថភាពកាលពីវគ្គមុន។ ជាពិសេសគឺការបង្ហាញវត្តមានរបស់បេក្ខជនដែលទទួលបានការចុចប៊ូតុងមាសពីគណៈកម្មការថាតើនឹងមានអ្វីពិសេសមកបង្ហាញនៅក្នុងវគ្គនេះដើម្បីទាក់ទាញអោយទស្សនិកជនផ្ញើសារគាំទ្រអោយបានច្រើន។ យ៉ាងណាមិញនៅក្នុងវគ្គនេះដែរគេក៏សង្កេតឃើញវត្តមានរបស់ក្រុម MANIAC Family មកពីប្រទេសតៃវ៉ាន់បានបង្ហាញក្បាច់រាំបែបជនជាតិដ៏រស់រវើកជាមួយនិងទេពកោសល្យដ៏ល្អឥតខ្ចោះ​ និងពោរពេញដោយថាមពលមើលទៅថ្មីហើយប្លែកជាងវគ្គមុនទៅទៀត ធ្វើឲ្យគណៈកម្មការនិងទស្សនិកជនជាច្រើនទស្សនាហើយស្ទើរតែមិនព្រិចភ្នែក ដោយអត់ទ្រាំនឹងសរសើរមិនបាននូវទេពកោសល្យដែលកម្រមានបែបនេះ។ តោះទស្សនាវីដេអូនៅខាងក្រោម ដើម្បីចង់ដឹងថាការបង្ហាញក្បាច់រាំនោះមានភាពអស្ចារ្យក្នុងកម្រិតណានោះ៖

មិនធម្មតាមែន! សមត្ថភាពរបស់ Shadow Ace នៅក្នុងវគ្គនេះធ្វើឲ្យគណៈកម្មការពេញចិត្តស្ដូកតែម្ដង

ប្រិយមិត្តដែលតែងតែនិយមតាមដានកម្មវិធី Asia’s Got Talent ប្រាកដជាបានស្គាល់បេក្ខជនដែលទទួលបានប៊ូតុងមាស Philip Galit ឬ Shadow Ace រួចមកហើយក្នុងការបង្ហាញសមត្ថភាពកាលពីវគ្គមុន។ យ៉ាងណាមិញនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តសប្ដាហ៍ទី១ នេះ ក៏មានវត្តមានបេក្ខជនរូបនេះមកបង្ហាញសមត្ថភាពជាមួយនិងបេក្ខជនផ្សេងៗផងដែរ។ គួរបញ្ជាក់ផងដែរថានៅក្នុងការប្រកួតនេះបេក្ខជន Shadow Ace​ បានបង្ហាញសមត្ថភាពកាន់តែពិសេសជាងមុនទៅទៀត ដោយបានបញ្ចូលនៅក្បាច់រាំ ” Gangnam Style” របស់តារាចម្រៀងដ៏ល្បីរបស់ប្រទេសកូរ៉េលោក PSY អមជាមួយនិងការច្នៃប្រឌិតជារូបគណៈកម្មការលោក JAY PARK និងលោក DAVID …

ជក់ចិត្តណាស់! Takumi Takahashi ធ្វើឲ្យគណៈកម្មការនិងទស្សនិកជនមើលសឹងតែមិនព្រិចភ្នែកកាលពីយប់មិញ

ប្រិយមិត្តដែលតែងតែនិយមគាំទ្រកម្មវិធី Asia’s Got Talent នូវរដូវកាលថ្មីនេះប្រាកដជាបានដឹងហើយថាមានបេក្ខជនជាច្រើនរូបបានបង្ហាញទេពកោសល្យល្អៗរបស់ពួកគេកាលពីវគ្គកន្លងមក។ យ៉ាងណាមិញនៅសប្ដាហ៍នេះផងដែរកម្មវិធី Asia’s Got Talent បានឈានចូលដល់វគ្គ Semi-Final 1 ដែលតម្រូវឲ្យទស្សនិកជនធ្វើការផ្ញើរសារគាំទ្រចំពោះបេក្ខជនរូបណាដែលខ្លួនពេញចិត្តដើម្បីបានទៅកាន់វគ្គបន្ទាប់។ នៅក្នុងនោះផងដែរបេក្ខជនមកពីប្រទេសជប៉ុនមួយរូបមានឈ្មោះថា Takumi Takahashi បានបង្ហាញសមត្ថភាពក្នុងការលេងសៀកនូវក្បាច់ថ្មីៗដែលរឹតតែពិសេសជាងកាលបង្ហាញនៅវគ្គមុនទៅទៀត ដោយមានការចូលរួមសម្ដែងពីលោក DAVID ធ្វើឲ្យទស្សនិកជនរួមទាំងគណៈកម្មការទស្សនាស្ទើរតែមិនព្រិចភ្នែកដោយសា​រតែភាពបុិនប្រសព្វរបស់រូបលោក មិនតែប៉ុណ្ណោះលោកក៏ទទួលបាននៅការកោតសរសើរ និងពេញចិត្តយ៉ាងខ្លាំងនៅក្នុងការសម្ដែងនោះផងដែរ។ សូមទស្សនាវីដេអូនៅខាងក្រោម ដើម្បីចង់ដឹងថាការសម្ដែងរបស់បេក្ខជនរូបនេះមានភាពអស្ចារ្យក្នុងកម្រិតណា៖