Category: Life Hack

៥ វិធី ដ៏ឆ្លាតវៃ ហើយនឹកស្មានមិនដល់ ក្នុងការសម្អាតផ្ទះ របស់អ្នកបានស្អាតល្អ និងមិនចំណាយកំលាំងច្រើន

ជាការពិតណាស់ការសម្អាត និងថែរក្សារបស់របរនៅក្នុងផ្ទះ មិនមែនជារឿងងាយស្រួលនោះទេ​ ដោយការសម្អាតម្ដងៗត្រូវប្រើពេលយូរ ហើយពេលខ្លះមិនស្អាតល្អ គ្រប់ជ្រុងជ្រោយទៀតផង។ ដូច្នេះថ្ងៃនេះយើងនឹងបង្ហាញអ្នក ពីវិធីសាស្រ្តក្នុងការសម្អាតផ្ទះ ឲ្យស្អាតបានយ៉ាងងាយ ដោយមិនប្រើពេលយូរ និងកំលាំងច្រើន ដោយអ្នកគ្រាន់តែអនុវត្តតាមការរៀបរាប់ដូចខាងក្រោម៖ ទី១. សម្អាតស្នាមស្កុតនៅជាប់ជញ្ជាំង៖ នៅពេលដែលយើងបកស្កុតចេញពីជញ្ជាំង វាបន្សល់នូវស្នាមស្អិតដែលពិបាក ក្នុងការសម្អាតណាស់ តែអ្នកអាចប្រើស្កុតថ្លាមកបិទពីលើ ហើយបកចេញនោះស្នាមស្អិត នឹងរបកមកជាប់ជាមួយស្កុតថ្លាយ៉ាងងាយ។ ទី២. សម្អាតពិដាន៖ ការសម្អាតសំបុកពីងពាង នៅលើពិដានមិនមែនជារឿងងាយស្រួលនោះទេ ព្រោះវាតម្រូវឲ្យអ្នកឈោងខ្ពស់ ដើម្បីផ្ដល់ភាពងាយស្រួលជាងនេះ អ្នកគួរតែយកកៅអីទាបល្មមដែលគិតថាអាចសម្អាតដល់ពិដាន បន្ទាប់មកយកស្កុតមករុំកៅអីជាមួយនឹងជើងរបស់អ្នក ទាំងសងខាង …

តាមពិតបែបនេះសោះ! បានជានារីៗជប៉ុនមិនមានស្នាមជ្រួញនៅលើផ្ទៃមុខ ហើយក្មេងជាងវ័យទៀត ដោយចំណាយពេលត្រឹមតែ ១នាទី

នៅពេលដែលឈានចូលដល់វ័យកាន់តែច្រើន បម្រែបម្រួលរបស់រាងកាយក៏មានការផ្លាស់ប្ដូរ ដូចជាស្បែកជាដើម ជាពិសេសស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខ ដែលធ្វើឲ្យអ្នកបាត់បង់សម្រស់មួយផ្នែកធំ។ ដូច្នេះថ្ងៃនេះយើងនឹងបង្ហាញពីអាថ៌កំបាំងក្នុងការថែរក្សា និងបំបាត់ស្នាមជ្រួញនៅលើផ្ទៃមុខរបស់នារីៗជប៉ុន ដោយការម៉ាស្សាបែប Shiatsu ខុសពីការម៉ាស្សាផ្សេងៗនៅលើផ្ទៃមុខដូចជា៖ ទី១.បំបាត់ស្នាមជ្រួញនៅលើចិញ្ចើម៖ ដើម្បីបំបាត់ស្នាមជ្រួញ អ្នកត្រូវយកម្រាមដៃចង្អុល កណ្ដាល និងដៃនាង ទៅដាក់នៅលើចិញ្ចើម ហើយធ្វើការម៉ាស្សាដោយទាញចុះឡើងៗ ក្នុងរយៈពេល ៧វិនាទី។​ ទី២.បំបាត់ស្នាមជ្រួញកន្ទុយភ្នែក៖ ស្នាមជ្រួញនៅកន្ទុយភ្នែក ជាស្នាមដែលពិបាកក្នុងការកម្ចាត់ តែអ្នកអាចសាកល្បងម៉ាស្សាដោយប្រើ ម្រាមដៃចង្អុលទៅដាក់នៅចុងកន្ទុយភ្នែក រួចញីពីក្រោមឡើងលើដោយថ្នមៗ ដោយប្រើរយៈពេល ៣វិនាទី បន្ទាប់មកអនុវត្តបែបនេះដដែលឲ្យបាន ៣​ដង។ …

វិធីងាយៗ ដែលជួយព្យាបាលស្នាមរបួសរបស់អ្នក ឲ្យជាសះស្បើយយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព

ជាទូទៅនៅពេលដែលអ្នកមានបញ្ហា ឬ រងនូវរបួសផ្សេងៗដែលកើតមាននៅលើរាងកាយ អ្នកតែងតែប្រើប្រាស់ថ្នាំ ឬ វិធីព្យាបាលតាមកែណែនាំរបស់គ្រូពេទ្យ។ ប៉ុន្តែនូវមានវិធីមួយចំនួនទៀតដែលអ្នកអាចសាកល្បងបាន ដោយគ្រាន់តែប្រើនៅរបស់ និងតិចនិកងាយៗមួយចំនួន ដែលអាចព្យាបាលរបួសទាំងនោះ បានយ៉ាងឆាប់រហ័ស ហើយមានប្រសិទ្ធភាពទៀតផង ដូចនេះអ្នកអាចសាកល្បងតាមវិធីខាងក្រោម៖ ទី១. កម្ចាត់កម្ទេចនៅក្នុងភ្នែក៖ ប្រសិនបើមានកំទេចធូលី ឬ រោមភ្នែកចូលទៅក្នុងភ្នែករបស់អ្នក​ អ្នកត្រូវព្រិចភ្នែកដើម្បីធ្វើឱ្យទឹកភ្នែករបស់អ្នកលាងរោមភ្នែកចេញ ហើយយកក្រណាត់ស្អាតជូតរោមភ្នែកចេញ តែកុំភ្លេចសម្អាតដៃរបស់អ្នកជាមុនសិន។ ទី២. ការលាបថ្នាំលើមុខរបួស៖ នៅពេលដែលអ្នកមុតអ្វីមួយ ហើយមានរបួសចេញឈាម អ្នកមិនគួរលាបថ្នាំលើមុខរបួសភ្លាមៗនោះទេ ​ព្រោះងាយនឹងឆ្លងមេរោគ តែអ្នកគួរតែលាងសម្អាតរបួសនោះជាមួយទឹក ដោយប្រើសាប៊ូដុសខ្លួន …

ប្រើក្រដាសសើមអស់ហើយ កុំបោះចោល ព្រោះអាចច្នៃជាសម្ភារៈប្រើប្រាស់ដ៏មានប្រយោជន៍ជាច្រើន ជាមួយនឹងវិធីងាយៗ

របស់របរប្រើប្រាស់មួយចំនួន មានអត្ថប្រយោជន៍ជាច្រើនដែលអ្នកអាចនឹង នឹកស្មានមិនដល់ តួយ៉ាងដូចជាប្រអប់ក្រដាសសើម ដោយនៅពេលដែលអ្នកប្រើប្រាស់ក្រដាសនៅក្នុងនោះអស់ហើយ កុំបោះសំបកចោល ព្រោះវាមានអត្ថប្រយោជន៍ជាច្រើនទៀត ក្នុងការច្នៃជាសម្ភារៈប្រើប្រាស់ផ្សេងៗ ដែលអ្នកគួរតែសាកល្បងដោយវិធីងាយៗ ដូចខាងក្រោម៖ ទី១.គម្របបិទព្រីភ្លើង៖ ប្រសិនបើអ្នកមានការព្រួយបារម្ភចំពោះកូនៗរបស់អ្នក នៅពេលដែលពួកគេលេងនៅជិតព្រីភ្លើង អ្នកអាចកាត់ផ្នែកគម្របជ័រខាងលើ ហើយយកទៅបិទនៅលើព្រីភ្លើង ដោយប្រើកាវ ដូចនេះវាអាចជួយកាត់បន្ថយគ្រោះថ្នាក់បានមួយផ្នែកផងដែរ។ ទី២.ប្រអប់ដាក់ក្រវិល៖ អ្នកអាចច្នៃគម្របជ័ររបស់ក្រដាសសើម ជាប្រអប់ដាក់ក្រវិលបានយ៉ាងស្រស់ស្អាត ដោយគ្រាន់តែយកគម្របជ័រខាងលើបិទជាមួយនឹង ក្រណាត់ដែលមានសំណាញ់តូចៗ បន្ទាប់មកយកគម្របជ័រមកបិទពីលើមួយទៀត នោះអ្នកអាចប្រើប្រាស់វាបាន។ ​ ទី៣.សម្ភារៈសម្រាប់ក្មេងលេង៖ មិនចាំបាច់ចំណាយច្រើនទៀតទេក្នុងការទិញសម្ភារៈសម្រាប់កូនៗរបស់អ្នកលេង ដោយសាកល្បងច្នៃគម្របជ័រពីប្រអប់ក្រដាសសើម ដូចនេះអ្នកត្រូវយកគម្របជ័រទៅបិទលើផ្ទាំងក្រដាសមួយ …

ស្បែកជើងដែលប្រឡាក់ នឹងប្រែមកជាថ្មីឡើងវិញ ជាមួយរបស់ងាយៗ ហើយមិនចំណាយច្រើន

នៅពេលដែលស្បែកជើងរបស់អ្នកមានស្នាមប្រឡាក់ម្ដងៗ តើអ្នកពិបាកក្នុងការសម្អាតដែរ ឬទេ? ហើយអ្នកសម្អាតវាដោយរបៀបណា? ជាការពិតណាស់ការសម្អាតស្បែកជើងមិនបានត្រឹមត្រូវ និងញឹកញាប់ពេក អាចធ្វើឲ្យស្បែកជើងរបស់អ្នកឆាប់ខូច ដែលជាមូលហេតុធ្វើឲ្យអ្នកចំណាយប្រាក់ជាច្រើនទិញស្បែកជើងថ្មី ប៉ុន្តែអ្នកអាចកាត់បន្ថយចំនាយនេះបានប្រសិនបើអ្នកសម្អាតស្បែកជើងជាមួយនឹង របស់ងាយៗអស់ទាំងនេះ៖ ទី១. ជ័រលុប៖ អ្នកប្រាកដជាមិននឹកស្មានទេថា ជ័រលុបអាចសម្អាតស្នាមប្រឡាក់នៅគែមស្បែកជើងរបស់អ្នកបានយ៉ាងងាយ ដោយគ្រាន់តែយកវាទៅដុសនៅកន្លែងប្រឡាក់ទាំងនោះរហូតដល់ជ្រះអស់ រួចជាការស្រេច។ ទី២.​ទៀន៖ សម្រាប់ស្បែកជើងប្រភេទស្បែក អ្នកអាចប្រើប្រាស់ទៀនមកដុសរូស នៅបរិវេណស្បែកជើងឲ្យសព្វ ដើម្បីការពារពីការប្រលាក់ទឹក ព្រោះនៅពេលដែលស្បែកជើងប្រភេទនេះត្រូវទឹក វានឹងដិតជាប់បានយូរ មិនងាយរលុបនោះទេ។ ទី៣.សំបកចេក៖ នៅពេលដែលស្បែកជើងប៊ូតរបស់អ្នករាងចាស់ ឬមានស្នាមប្រឡាក់ វានឹងប្រែមកជាថ្មីឡើងវិញ ដោយគ្រាន់តែយកសំបកចេកមកជូតសម្អាត …

កែច្នៃខោអាវចាស់ៗ សម្រាប់កូន ដោយវិធីងាយៗ ដែលអ្នកម្ដាយគ្រប់រូបគួរតែសាកល្បង ក្រៅពីភាពស្រស់ស្អាត ហើយជួយកាត់បន្ថយចំណាយទៀត

ជាការពិតណាស់ដោយសារតែចង់តុបតែងលម្អ កូនៗឲ្យបានស្អាត អ្នកម្ដាយគ្រប់រូប ត្រូវចំណាយប្រាក់យ៉ាងហោចណាស់​ ១០% នៃប្រាក់ចំណូល ជារៀងរាល់ខែទៅលើសម្លៀកបំពាក់របស់កូនៗ។ ប៉ុន្តែអ្នកមិនដែលនឹកឃើញពីការច្នៃប្រឌិត សម្លៀកបំពាក់ចាស់ៗ ឡើងវិញសម្រាប់កូនរបស់អ្នកឡើយ ដូចនេះអ្នកអាចចាប់ផ្ដើមសាកល្បងជាមួយវិធីងាយៗខាងក្រោមនេះ៖ ទី១. ខោអៀម៖ ច្នៃខោអៀមដ៏ស្រស់ស្អាត និងទាន់សម័យសម្រាប់កូនៗ ជាមួយអាវធំដែលអ្នកឈប់ប្រើ ដោយគ្រាន់តែបត់វាជាពីរ ហើយយកអាវរបស់កូនអ្នកមកវាស់ឲ្យត្រូវទំហំ រួចកាត់ឲ្យចេញជារូបរាង និងដេរភ្ជាប់រួចជាការស្រេច។ ទី២. រ៉ូប៖ អ្នកអាចច្នៃរ៉ូបខ្ជូតៗ ជាមួយនឹងអាវដែលចាស់ៗរបស់អ្នក និងកូន ដោយគ្រាន់តែកាត់អាវរបស់កូន ផ្នែកខាងក្រោមចេញ ហើយកាត់អាវផ្នែកខាងលើរបស់អ្នកដូចគ្នា រួចដេរភ្ជាប់អាវទាំងពីរជាប់គ្នា​ …

ចំណុចសំខាន់ៗ ដែលអ្នកមិនគួរធ្វើនៅពេលដែលទៅលេងនៅប្រទេសទាំងនេះ

ក្រៅពីភាពជឿនលឿន និងការអភិវឌ្ឍន៍ ប្រទេសនីមួយៗលើពិភពលោកតែងតែមានប្រពៃណី និងទំនៀមទម្លាប់ដ៏ត្រចះត្រចង់។ ជាមួយគ្នានេះដែរនៅពេលដែលអ្នកធ្វើដំណើរទៅកាន់ប្រទេសណាមួយ ត្រូវសិក្សាឲ្យបានច្បាស់ពីរបៀបក្នុងការរស់នៅរបស់ប្រជាជនក្នុងតំបន់នោះ។ ខាងក្រោមនេះគឺជារឿងដែលអ្នកមិនគួរធ្វើ នៅក្នុងប្រទេសមួយចំនួន ដើម្បីជៀសវាងពីបញ្ហាផ្សេងៗ៖ ទី១. ប្រទេសថៃ៖ ប្រជាជនថៃមានការគោរព និងស្រលាញ់ព្រះមហាក្សត្រយ៉ាងខ្លាំង ដូច្នេះការដើរជាន់លុយនៅប្រទេសថៃ គឺជារឿងដែលល្មើសនឹងច្បាប់ ព្រោះនៅលើរូបិយប័ណ្ណរបស់ប្រទេសនេះមានរូបព្រះមហាក្សត្រ ដែលពួកគេគិតថាទង្វើនេះជាការប្រាមាថមើលងាយ ស្ដេចរបស់ខ្លួន។ ទី២. ប្រទេសឥណ្ឌា៖ ប្រទេសឥណ្ឌាជាប្រទេសដែលមានទំនៀមទម្លាប់ប្រពៃណីច្រើន ដូចនេះការប្រើដៃឆ្វេងនៅពេល ដោះដូរប្រាក់ កាន់ចំណីអាហារ និងការចាប់ដៃស្វាគមន៍គ្នា គឺជារឿងមិនត្រឹមត្រូវនោះទេ ព្រោះគេគិតថាដៃឆ្វេងគេប្រើសម្រាប់តែពេលចូលបន្ទប់ទឹកតែប៉ុណ្ណោះ។ ទី៣. ប្រទេសអ៉ីតាលី៖ …

អត្ថប្រយោជន៍ ៥យ៉ាងរបស់ប្រទាលកន្ទុយក្រពើ ដែលអ្នកគួរតែសាកល្បងអនុវត្ត

ប្រទាលកន្ទុយក្រពើ ត្រូវបានគេចាត់ទុកថាជាឪសថធម្មជាតិមួយប្រភេទក្នុងការជួយថែរក្សាសម្រស់ ព្រមទាំងសុខភាពបានយ៉ាងល្អ និងមានប្រសិទ្ធិភាព។ មិនតែប៉ុណ្ណោះវាក៏ត្រូវបានគេយកមកធ្វើជាម្ហូបអាហារ ឬភេសជ្ជៈផងដែរ ដោយសារតែវាមានផ្ទុកសារធាតុចិញ្ចឹមដល់រាងកាយជាច្រើនដូចជា វីតាមីន A, B1,B2, អាស៊ីត folic, niacin និងអាស៊ីត amine ។ ខាងក្រោមនេះគឺជាវិធីសាស្រ្តក្នុងការប្រើប្រាស់ប្រទាលកន្ទុយសម្រាប់សម្រស់​ និងសុខភាពរបស់អ្នក៖ ទី១.​បំបាត់សាច់យារធ្លាក់៖​ អ្នកដែលមានសាច់យារធ្លាក់ នឹងអស់ក្ដីបារម្មណ៍ទៀតហើយដោយគ្រាន់តែលាបល្បាយដែលផ្សំពី ប្រេងដូង និងជេលប្រទាលកន្ទុយក្រពើ ជារៀងរាល់ថ្ងៃបន្ទាប់ពីងូតទឹករួច សាច់យារធ្លាក់របស់អ្នក នឹងប្រែមកជាស្អាតដូចដើម។ ទី២. បំបាត់អាការៈឈឺក្រពះ៖ ការចុក …