Life Hack
  • ប្រើក្រដាសសើមអស់ហើយ កុំបោះចោល ព្រោះអាចច្នៃជាសម្ភារៈប្រើប្រាស់ដ៏មានប្រយោជន៍ជាច្រើន ជាមួយនឹងវិធីងាយៗ
    Life Hack
    May 2, 2019 Chan Sreyny

    របស់របរប្រើប្រាស់មួយចំនួន មានអត្ថប្រយោជន៍ជាច្រើនដែលអ្នកអាចនឹង នឹកស្មានមិនដល់ តួយ៉ាងដូចជាប្រអប់ក្រដាសសើម ដោយនៅពេលដែលអ្នកប្រើប្រាស់ក្រដាសនៅក្នុងនោះអស់ហើយ កុំបោះសំបកចោល ព្រោះវាមានអត្ថប្រយោជន៍ជាច្រើនទៀត ក្នុងការច្នៃជាសម្ភារៈប្រើប្រាស់ផ្សេងៗ ដែលអ្នកគួរតែសាកល្បងដោយវិធីងាយៗ ដូចខាងក្រោម៖ ទី១.គម្របបិទព្រីភ្លើង៖ ប្រសិនបើអ្នកមានការព្រួយបារម្ភចំពោះកូនៗរបស់អ្នក នៅពេលដែលពួកគេលេងនៅជិតព្រីភ្លើង អ្នកអាចកាត់ផ្នែកគម្របជ័រខាងលើ ហើយយកទៅបិទនៅលើព្រីភ្លើង ដោយប្រើកាវ ដូចនេះវាអាចជួយកាត់បន្ថយគ្រោះថ្នាក់បានមួយផ្នែកផងដែរ។ ទី២.ប្រអប់ដាក់ក្រវិល៖ អ្នកអាចច្នៃគម្របជ័ររបស់ក្រដាសសើម ជាប្រអប់ដាក់ក្រវិលបានយ៉ាងស្រស់ស្អាត ដោយគ្រាន់តែយកគម្របជ័រខាងលើបិទជាមួយនឹង ក្រណាត់ដែលមានសំណាញ់តូចៗ បន្ទាប់មកយកគម្របជ័រមកបិទពីលើមួយទៀត នោះអ្នកអាចប្រើប្រាស់វាបាន។ ​ ទី៣.សម្ភារៈសម្រាប់ក្មេងលេង៖ មិនចាំបាច់ចំណាយច្រើនទៀតទេក្នុងការទិញសម្ភារៈសម្រាប់កូនៗរបស់អ្នកលេង ដោយសាកល្បងច្នៃគម្របជ័រពីប្រអប់ក្រដាសសើម ដូចនេះអ្នកត្រូវយកគម្របជ័រទៅបិទលើផ្ទាំងក្រដាសមួយ ហើយបិទរូបសត្វផ្សេងៗ នៅក្នុងនោះ រួចជាការស្រេច។ ទី៤. ឧបករណ៍ព្យួរឥវ៉ាន់៖

  • ស្បែកជើងដែលប្រឡាក់ នឹងប្រែមកជាថ្មីឡើងវិញ ជាមួយរបស់ងាយៗ ហើយមិនចំណាយច្រើន
    Life Hack
    April 27, 2019 Chan Sreyny

    នៅពេលដែលស្បែកជើងរបស់អ្នកមានស្នាមប្រឡាក់ម្ដងៗ តើអ្នកពិបាកក្នុងការសម្អាតដែរ ឬទេ? ហើយអ្នកសម្អាតវាដោយរបៀបណា? ជាការពិតណាស់ការសម្អាតស្បែកជើងមិនបានត្រឹមត្រូវ និងញឹកញាប់ពេក អាចធ្វើឲ្យស្បែកជើងរបស់អ្នកឆាប់ខូច ដែលជាមូលហេតុធ្វើឲ្យអ្នកចំណាយប្រាក់ជាច្រើនទិញស្បែកជើងថ្មី ប៉ុន្តែអ្នកអាចកាត់បន្ថយចំនាយនេះបានប្រសិនបើអ្នកសម្អាតស្បែកជើងជាមួយនឹង របស់ងាយៗអស់ទាំងនេះ៖ ទី១. ជ័រលុប៖ អ្នកប្រាកដជាមិននឹកស្មានទេថា ជ័រលុបអាចសម្អាតស្នាមប្រឡាក់នៅគែមស្បែកជើងរបស់អ្នកបានយ៉ាងងាយ ដោយគ្រាន់តែយកវាទៅដុសនៅកន្លែងប្រឡាក់ទាំងនោះរហូតដល់ជ្រះអស់ រួចជាការស្រេច។ ទី២.​ទៀន៖ សម្រាប់ស្បែកជើងប្រភេទស្បែក អ្នកអាចប្រើប្រាស់ទៀនមកដុសរូស នៅបរិវេណស្បែកជើងឲ្យសព្វ ដើម្បីការពារពីការប្រលាក់ទឹក ព្រោះនៅពេលដែលស្បែកជើងប្រភេទនេះត្រូវទឹក វានឹងដិតជាប់បានយូរ មិនងាយរលុបនោះទេ។ ទី៣.សំបកចេក៖ នៅពេលដែលស្បែកជើងប៊ូតរបស់អ្នករាងចាស់ ឬមានស្នាមប្រឡាក់ វានឹងប្រែមកជាថ្មីឡើងវិញ ដោយគ្រាន់តែយកសំបកចេកមកជូតសម្អាត កន្លែងដែលមានស្នាមប្រឡាក់ទាំងនោះ ហើយជូតសម្អាតឡើងវិញដោយប្រើក្រណាត់ស្អាត។ ទី៤.​ថ្នាំដុសធ្មេញ៖ ស្នាមប្រឡាក់នៅគែមពណ៌សរបស់ស្បែកជើង ដែលពិបាកក្នុងការសម្អាត

  • កែច្នៃខោអាវចាស់ៗ សម្រាប់កូន ដោយវិធីងាយៗ ដែលអ្នកម្ដាយគ្រប់រូបគួរតែសាកល្បង ក្រៅពីភាពស្រស់ស្អាត ហើយជួយកាត់បន្ថយចំណាយទៀត
    Life Hack
    April 26, 2019 Chan Sreyny

    ជាការពិតណាស់ដោយសារតែចង់តុបតែងលម្អ កូនៗឲ្យបានស្អាត អ្នកម្ដាយគ្រប់រូប ត្រូវចំណាយប្រាក់យ៉ាងហោចណាស់​ ១០% នៃប្រាក់ចំណូល ជារៀងរាល់ខែទៅលើសម្លៀកបំពាក់របស់កូនៗ។ ប៉ុន្តែអ្នកមិនដែលនឹកឃើញពីការច្នៃប្រឌិត សម្លៀកបំពាក់ចាស់ៗ ឡើងវិញសម្រាប់កូនរបស់អ្នកឡើយ ដូចនេះអ្នកអាចចាប់ផ្ដើមសាកល្បងជាមួយវិធីងាយៗខាងក្រោមនេះ៖ ទី១. ខោអៀម៖ ច្នៃខោអៀមដ៏ស្រស់ស្អាត និងទាន់សម័យសម្រាប់កូនៗ ជាមួយអាវធំដែលអ្នកឈប់ប្រើ ដោយគ្រាន់តែបត់វាជាពីរ ហើយយកអាវរបស់កូនអ្នកមកវាស់ឲ្យត្រូវទំហំ រួចកាត់ឲ្យចេញជារូបរាង និងដេរភ្ជាប់រួចជាការស្រេច។ ទី២. រ៉ូប៖ អ្នកអាចច្នៃរ៉ូបខ្ជូតៗ ជាមួយនឹងអាវដែលចាស់ៗរបស់អ្នក និងកូន ដោយគ្រាន់តែកាត់អាវរបស់កូន ផ្នែកខាងក្រោមចេញ ហើយកាត់អាវផ្នែកខាងលើរបស់អ្នកដូចគ្នា រួចដេរភ្ជាប់អាវទាំងពីរជាប់គ្នា​ នោះវានឹងចេញរូបរាងជារ៉ូបដ៏ស្រស់ស្អាតមួយ។ ទី៣. ខោរឹបរាង៖ ជាធម្មតាកូនក្មេងតូចៗ ចូលចិត្តស្លៀកខោរឹបជាមួយសំពត់ពេលទៅសាលារៀន

  • ចំណុចសំខាន់ៗ ដែលអ្នកមិនគួរធ្វើនៅពេលដែលទៅលេងនៅប្រទេសទាំងនេះ
    Life Hack
    April 25, 2019 SAM

    ក្រៅពីភាពជឿនលឿន និងការអភិវឌ្ឍន៍ ប្រទេសនីមួយៗលើពិភពលោកតែងតែមានប្រពៃណី និងទំនៀមទម្លាប់ដ៏ត្រចះត្រចង់។ ជាមួយគ្នានេះដែរនៅពេលដែលអ្នកធ្វើដំណើរទៅកាន់ប្រទេសណាមួយ ត្រូវសិក្សាឲ្យបានច្បាស់ពីរបៀបក្នុងការរស់នៅរបស់ប្រជាជនក្នុងតំបន់នោះ។ ខាងក្រោមនេះគឺជារឿងដែលអ្នកមិនគួរធ្វើ នៅក្នុងប្រទេសមួយចំនួន ដើម្បីជៀសវាងពីបញ្ហាផ្សេងៗ៖ ទី១. ប្រទេសថៃ៖ ប្រជាជនថៃមានការគោរព និងស្រលាញ់ព្រះមហាក្សត្រយ៉ាងខ្លាំង ដូច្នេះការដើរជាន់លុយនៅប្រទេសថៃ គឺជារឿងដែលល្មើសនឹងច្បាប់ ព្រោះនៅលើរូបិយប័ណ្ណរបស់ប្រទេសនេះមានរូបព្រះមហាក្សត្រ ដែលពួកគេគិតថាទង្វើនេះជាការប្រាមាថមើលងាយ ស្ដេចរបស់ខ្លួន។ ទី២. ប្រទេសឥណ្ឌា៖ ប្រទេសឥណ្ឌាជាប្រទេសដែលមានទំនៀមទម្លាប់ប្រពៃណីច្រើន ដូចនេះការប្រើដៃឆ្វេងនៅពេល ដោះដូរប្រាក់ កាន់ចំណីអាហារ និងការចាប់ដៃស្វាគមន៍គ្នា គឺជារឿងមិនត្រឹមត្រូវនោះទេ ព្រោះគេគិតថាដៃឆ្វេងគេប្រើសម្រាប់តែពេលចូលបន្ទប់ទឹកតែប៉ុណ្ណោះ។ ទី៣. ប្រទេសអ៉ីតាលី៖ ប្រទេសអ៉ីតាលី មានការយល់ដឹងច្រើនពីប្រភេទកាហ្វេ ដូចនេះអ្នកមិនត្រូវកុម្ម៉ង់កាហ្វេ លាយជាមួយទឹកដោះគោដូចជា កាហ្វេកាពូឈីណូ

  • ធ្លាប់តែឃើញ និងប្រើប្រចាំថ្ងៃមែនទេ​? ឥឡូវមកមើលពីរបៀបក្នុងការផលិតធូបមូសវិញម្ដង
    Life Hack
    April 11, 2019 Chan Sreyny

    ធូបមូស គឺជាផលិតផលម្យ៉ាង​ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់មូស ដែលមនុស្សគ្រប់គ្នានិយមប្រើប្រាស់ជាប្រចាំថ្ងៃនៅក្នុងផ្ទះរបស់ពួកគេ។ ទន្ទឹមនឹងនេះរដូវក្តៅ គឺជាពេលវេលាដ៏ល្អមួយ​សម្រាប់​សត្វ​មូស ក្នុង​ការ​កកើត បន្ត​ពូជ និង​ដើរ​រាត​ត្បាត​ដល់​មនុស្ស ចម្លង​នូវ​ជំងឺ​កាច​សាហាវ​ផ្សេងៗ​ដូច​ជា​គ្រុន​ឈាម និង​គ្រុន​ចាញ់​ជា​ដើម។ យ៉ាងណាមិញការប្រើប្រាស់ធូបមូសត្រូវបានគេចាត់ទុកថាមិនល្អ ចំពោះសុខភាពដោយសារតែសារធាតុគីមីនៅក្នុងនោះ ផ្ទុយទៅវិញធូបមូសក៏មានគ្រឿងផ្សំធម្មជាតិនៅក្នុងនោះផងដែរ។ តួរយ៉ាងធូបមូសត្រូវបានគេផលិតពីគ្រឿងផ្សំធម្មជាតិដូចជា ម្សៅល្មៀត ម្សៅសំបកដូង ជាមួយនឹង គ្រឿងផ្សំជាច្រើនទៀតរួមទាំងសារធាតិគីមីមួយចំនួនផងដែរ ក្នុងរោងចក្រផលិតធូបមូសមួយនៅប្រទេសថៃ។ ចំពោះការផលិតគេបែងចែកជា ៤ដំណាក់កាល ដោយប្រើប្រាស់ម៉ាស៊ីន ក្នុងនោះដែរ ដំណាក់កាលទី១ គេចាក់ម្សៅទាំងនោះចូលទៅក្នុងម៉ាស៊ីន និងលាយជាមួយសារធាតុគីមីមួយចំនួនដែលចាំបាច់ក្នុងការកម្ចាត់មូស។ ដំណាក់កាលទី២ គេត្រូវកាត់ល្បាយទាំងនោះជារង្វង់កងៗ ហើយចូលដល់ដំណាក់កាលទី៣ គេត្រូវយកវាទៅសម្ងួតនៅក្នុងឡ ក្នុងរយៈពេលប្រហែល ៥ម៉ោង បន្ទាប់មកចូលដល់ដំណាក់កាលចុងក្រោយគឺការវេចខ្ចប់ ជាមួយនឹងប្រអប់យ៉ាងត្រឹមត្រូវ។

  • តិចនិកងាយៗ ដែលធ្វើឲ្យខ្សែ ឬកៅស៊ូចងសក់របស់អ្នកកាន់តែមានប្រយោជន៍
    Life Hack
    April 11, 2019 Chan Sreyny

    ស្រីៗភាគច្រើនតែងតែយកកៅស៊ូ ឬខ្សែចងសក់មកតុបតែងលំអសក់ មិនតែប៉ុណ្ណោះសម្រាប់ពេលបច្ចុប្បយើងតែងតែសង្កេតឃើញថាពួកគេច្នៃប្រឌិតនូវស្ទាយថ្មី ដោយយកខ្សែចងសក់រុំនៅកដៃ ពីព្រោះ​វា​ងាយស្រួល​នៅ​ពេល​ពួក​គេ​ត្រូវការ​យក​វា​មក​ចង​សក់ និងមើលទៅទាក់ទាញម្យ៉ាង។ ក្រៅពីនេះវាមានគុណសម្បត្តិជាច្រើនទៀតក្នុងការច្នៃប្រឌិត តោះរៀនសាកល្បងច្នៃប្រឌិត​តាមវិធីងាយៗខាងក្រោម៖ ទី១.​ ធ្វើ Brace ធ្មេញក្លែងក្លាយ៖ ការពុតធ្មេញនាពេលបច្ចុប្បន្នហាក់ពេញនិយមខ្លាំង ព្រោះវាធ្វើឲ្យធ្មេញមានទម្រង់ស្អាតប៉ុន្តែវាក៏បង្កការឈឺចាប់មិនតិចដែរ ប្រសិនបើអ្នកចង់ឲ្យធ្មេញរបស់អ្នកដូចកំពុងពុតធ្មេញ អ្នកអាចយកសន្ទះក្រវិលផ្នែកខាងក្រោយមក ភ្ជាប់ជាមួយកៅស៊ូចងសក់ ហើយពាក់នៅលើធ្មេញរបស់អ្នក វានឹងមើលទៅដូចអ្នកពុតធ្មេញពិតៗ។ ទី២. ធ្វើឧបករណ៍ហាលជក់ផាត់មុខ៖ នៅពេលអ្នកលាងសម្អាតជក់ផាត់មុខរបស់អ្នកម្ដងៗ ពិបាកក្នុងការហាលមែនទេ ដូចនេះអាចសាកល្បងយកកៅស៊ូចងសក់មកចងភ្ជាប់ជក់ផាត់មុខ និងប្រដាប់ហាលខោអាវ ធ្វើបែបនេះជក់របស់អ្នកនឹងឆាប់ស្ងួត។ ទី៣. សម្រាប់ប្រើជាមួយដបស្រាក្រហម៖ ពេលចាក់ស្រាក្រហមម្ដងៗ អ្នកនឹងឃើញស្នាមប្រលាក់នូវលើកម្រាលតុដែលបណ្ដាលមកពីការហៀរចេញពីមាត់ដបនៅពេលចាក់ តែអ្នកអាចដោះស្រាយវាបានជាមួយការប្រើប្រាស់ខ្សែចងសក់ ដោយគ្រាន់តែយកវាមកចងនៅមាត់ដប រួចជាការស្រេច។ ទី៤.

  • អត្ថប្រយោជន៍ ៤យ៉ាងរបស់ម្សៅ Baking Soda ដែលអាចជួយឲ្យជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកកាន់តែងាយស្រួល
    Life Hack
    April 10, 2019 Chan Sreyny

    ម្សៅ Baking Soda គឺជាប្រភេទម្សៅពណ៌ស ដែលមានគុណប្រយោជន៍ច្រើនយ៉ាង មិនថាចំពោះសុខភាព ការសម្អាតសម្ភារៈប្រើប្រាស់ ជាពិសេសសម្រាប់ការថែរក្សាសម្ផស្សរបស់អ្នកផងដែរ។ មិនតែប៉ុណ្ណោះវាមិនពិបាកក្នុងការស្វែងរក និងប្រើប្រាស់ទេ ដូច្នេះអ្នកអាចស្វែងរកទិញនៅតាមបណ្ដាផ្សារទំនើបនានា បាន យ៉ាងណាមិញខាងក្រោមនេះគឺជាគុណសម្បត្តិ ៤យ៉ាងរបស់ម្សៅ Backing Soda ជាមួយវិធីងាយៗ ដែលអ្នកអាចសាកល្បងបាន៖ ទី១. ជួយសម្អាតគ្រឿងអលង្ការ៖ ប្រសិនបើគ្រឿងអលង្ការរបស់អ្នកប្រែជាពណ៌ស្រអាប់ មិនភ្លឺចែងចាំង អ្នកអាចយកម្សៅ Baking sada ១ស្លាបព្រាដាក់ចូលទឹកដែលដាំពុះ បន្ទាប់មកដា់ក់ក្រដាសអាលុយមីញ៉ូម ដើម្បីយកពណ៌ រួចដាក់គ្រឿអលង្ការរបស់អ្នកចូលទៅក្នុងទឹកនោះ ដោយទុករយៈពេល ១០ ទៅ១៥នាទី រួចស្រង់ចេញ គ្រឿងអលង្ការរបស់អ្នកនឹង

  • តោះ! រៀនកែខៃគ្រឿងសម្អាងដែលជិតអស់ឡើងវិញ ដោយវិធីងាយៗ និងមិនចំណាយពេលយូរ
    Life Hack
    April 9, 2019 Chan Sreyny

    គ្រឿងសម្អាងគឺជារបស់សំខាន់ដែលមនុស្សស្រីគ្រប់រូបខ្វះមិនបាន ទោះបីជាត្រូវចំណាយលុយអស់ច្រើនប៉ុណ្ណាក៏ដោយ ដើម្បីតុបតែងមុខមាត់ឲ្យមានសម្រស់ស្រស់ស្អាតកាន់តែទាក់ទាញថែមមួយកម្រិតទៀត។ យ៉ាងណាមិញអ្នកតែងតែចំណាយលុយរបស់អ្នកមួយផ្នែក ដើម្បីទិញគ្រឿងសម្អាងថ្មីៗនៅពេលដែលប្រើអស់ ប៉ុន្តែពេលខ្លះវាអាចនៅប្រើបាន គ្រាន់តែអ្នកមិនដឹងពីរបៀបច្នៃវាឡើងវិញ ដូចនេះអ្នកអាចសាកល្បងរៀនតាមវិធីខាងក្រោមបានដើម្បីអាចសន្សំលុយរបស់អ្នកបានមួយផ្នែកផងដែរ៖ ទី១. ក្រែម៖ នៅពេលដែលអ្នកប្រើក្រែមជិតអស់ហើយ វានឹងពិបាកប្រើដោយសារតែវាមិនអាចហូតចេញក្រៅបាន តែអ្នកអាចកែខៃជាថ្មីបាន ដោយយកក្រែមពីក្នុងនោះដាក់ចូលទៅក្នុងប្រអប់តូចមួយ បន្ទាប់មកកិន ហើយយកភ្លើងមកដុតពីលើដើម្បីឲ្យរលាយចូលគ្នា​ នោះអ្នកនឹងអាចប្រើវា បានឡើងវិញយ៉ាងងាយស្រួល។ ទី២. Eyeliner៖ ប្រសិនបើ Eyeliner សម្រាប់គូសត្រេភ្នែករបស់អ្នកអស់ទឹក ដោយសារតែពេលខ្លះបើកចោលយូរពេក អ្នកអាចធ្វើការក្រឡាស់បណ្ដូលសម្រាប់គូសរបស់វា​ ដោយយកផ្នែកខាងក្នុងមកដាក់សម្រាប់គូស វានឹងអាចគូសបានឡើងវិញ។ ទី៣. ម្សៅទ្រនាប់៖ អ្នកអាចប្រើប្រាស់ម្សៅទ្រនាប់ដែលនៅសេសសល់បាន ដោយយកបំពង់បឺតមកកាត់ជាពីរផ្នែក រួចយកទៅកៀរម្សៅដែលនៅក្នុងដបមកដាក់កូនក្រឡតូចមួយ រួចជាការស្រេច។​ ទី៤.