Category: Life Hack

សម្រាប់អ្នកចូលចិត្តទៅលេងសមុទ្រនៅរដូវក្ដៅ កុំភ្លេចធ្វើរឿងទាំងនេះដើម្បីធ្វើឲ្យដំណើរកំសាន្តរបស់អ្នកកាន់តែសប្បាយរីករាយ

នៅពេលដល់ថ្ងៃឈប់សំរាកម្ដងៗ អ្នកតែងតែធ្វើដំណើរកំសាន្តនៅតាមរម្មណីយដ្ឋានផ្សេងៗ តាមចំណង់ចំណូលចិត្តរៀងៗខ្លួនមិនថាទីជិត ឬទីឆ្ងាយ ដើម្បីសម្រាកបន្ធូរអារម្មណ៍ និងលំហែកាយពីភាពស្មុគស្មាញជាច្រើន។ ប៉ុន្តែប្រសិនបើអ្នកមានគំរោងទៅលំហែកាយ នៅតំបន់ឆ្នេរក្នុងរដូវក្ដៅ អ្នកអាចសាកល្បងវិធីខាងក្រោមនេះបាន ដើម្បីធ្វើឲ្យដំណើរកំសាន្តរបស់អ្នកកាន់តែសប្បាយរីករាយ ហើយក៏ផ្ដល់សុវត្ថិភាពដល់អ្នកផងដែរ៖ ទី១. ដីខ្សាច់៖ ពិតណាស់នៅពេលដែលទៅលេងសមុទ្រម្ដងៗ ការប្រលាក់ដីខ្សាច់នៅលើរាងកាយគឺជាដ៏រំខានបំផុត ជាពិសេសជើងរបស់អ្នក ដូច្នេះអ្នកអាចសាកល្បងយកម្សៅហុយ មកលាបនៅបាតជើង និងជើងរបស់អ្នក នោះខ្សាច់នឹងមិនជាប់ខ្លួន ឬជើងរបស់អ្នកទៀតឡើយ។ ទី២.​ ថង់ការពារទូរស័ព្ទ៖ ថង់ការពារទូរស័ព្ទជារបស់ចាំបាច់ដែលជួយការពារ កុំឲ្យទូរស័ព្ទរបស់អ្នកចូលទឹកក្នុងករណីដែលមិនបានប្រុងប្រយ័ត្នណាមួយ តែមិនចាំបាច់ចំណាយលុយដើម្បីទិញទេ អ្នកច្នៃថង់ចាស់ៗ ដោយដាក់ទូរស័ព្ទចូលហើយប្រើបំពង់បឺតយកខ្យល់ចេញ ឬប្រើថង់រុំ …

សម្រាប់អ្នកចូលចិត្តថតរូប មកដឹងពីតិចនិចងាយៗទាំងនេះដើម្បីថតរូបកាន់តែស្អាត និងទាក់ទាញជាងមុន

អ្នកដែលចូលចិត្តថតរូបប្រាកដជាបានដឹងហើយថាការថតរូបមិនមែនជារឿងងាយស្រួលនោះទេដើម្បីបានរូបថតដែលស្អាតត្រូវចិត្ត ប៉ុន្តែក៏មិនមែនជារឿងពិបាកដែរ ប្រសិនបើអ្នកដឹងពីតិចនិច និងចេះច្នៃប្រឌិតនៅស្ទាយន៍ប្លែកៗក្នុងការថតរូប។ ដូចនេះអ្នកអាចសាកល្បងរៀនតាមតិចនិចខាងក្រោម ដើម្បីបានរូបថតដែលស្អាត ​ប្លែកនិងទាក់ទាញជាងមុន ដោយងាយៗដូចប្រើប្រាស់ខាមេរ៉ាថ្លៃៗផងដែរ៖​ ទី១.ថតជាស្រមោលនៅលើផ្ទៃមុខ​៖ អ្នកអាចថតរូបជាស្រមោលនៅលើផ្ទៃនមុខ បានស្អាតដោយមិនចាំបាច់ចំណាយច្រើនក្នុងការ Out Door ជាមួយនឹង ការប្រើប្រាស់កន្ច្រែងដែលមានប្រលោះតូចៗ នៅក្រោមពន្លឺបន្ទាប់មកធ្វើការបង្វិលចុះឡើងៗ រួចថត អ្នកនឹងទទួលបានរូបថតដ៏ស្រស់ស្អាត។ ទី២. ថតរូបជាមួយ Background ស្អាតៗ៖ Background ស្អាតក៏ជាផ្នែកមួយដែលធ្វើឲ្យរូបថតរបស់អ្នកស្អាតថែមមួយកម្រិតទៀតផងដែរ ដូចនេះនៅពេលថតរូបអ្នកតែងតែជ្រើសរើស Background ដែលស្អាតៗ តែអ្នកអាចសាកល្បងតិចនិកនេះបានដោយគ្រាន់តែយកក្រដាសកាត់ចេញជារូបផ្សេងៗ ដូចជា …

តោះអានលេងៗ! ក្រដាសអាលុយមីញូ៉មមិនត្រឹមតែសម្រាប់ចម្អិនអាហារទេ តែផ្ដល់អត្ថប្រយោជន៍ច្រើនទៀតដែលអ្នកពុំធ្លាប់បានដឹង

ក្រដាសអាលុយមីញូ៉មភាគច្រើនត្រូវបា​នគេនិយមប្រើប្រាស់វេចខ្ចប់អាហារនៅពេលចម្អិន ដើម្បីបន្ថែមរសជាតិអាហារឲ្យកាន់តែឆ្ងាញ់ថែមមួយកម្រិតទៀត។ លើសពីនេះវាមានអត្ថប្រយោជន៍ជាច្រើនទៀតដែលអ្នកអាចប្រើប្រាស់បាន នៅក្នុងរស់នៅប្រចាំថ្ងៃឲ្យកាន់តែមានភាពងាយស្រួលជាងមុន ដូច្នេះអ្នកអាចសាកល្បងវអនុវត្តតាមវិធីខាងក្រោម ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនោះ៖ ទី១. សម្រាប់បិតមាត់ថង់​៖ ប្រសិនបើអ្នកហែកកញ្ចប់របស់ប្រើប្រាស់រួច​ ហើយប្រើមិនអស់អ្នកអាចបិតមាត់ថង់នោះ ដោយគ្រាន់តែយកក្រដាសអាលុយមីញូ៉ម មកកៀបមាត់ថង់ហើយយកឆ្នាំងអ៊ុតមកអ៊ុតពីលើ នោះមាត់ថង់នឹងជិតដូចដើមវិញ ជាពិសេសមិនធ្វើឲ្យខូចគុណភាពដោយសារខ្យល់ចេញចូល។ ទី២.ជួយរក្សាភាពស្រស់របស់ផ្លែឈើ៖ ផ្លែឈើភាគច្រើនអាចទុកបានក្នុងរយៈពេលយូរ តែវាមិនមានភាពស្រស់ល្អដូចដើមទេ ដូចនេះអ្នកអាចសាកល្បងយកក្រដាសអាលុយមីញូ៉ម មករុំនៅទងរបស់ផ្លែឈើ ធ្វើបែបនេះនឹងជួយឲ្យផ្លែឈើរបស់អ្នកទុកបានយូរ ហើយនៅស្រស់ល្អទៀតផង។ ទី៣. សម្រាប់សម្អាតគ្រឿងអលង្ការ៖ នៅពេលដែលអ្នកសម្អាតគ្រឿងអលង្ការម្ដងៗ អ្នកតែងតែមានការព្រួយបារម្ភពីការសឹករិចរឹលមែនទេ អ្នកអាចងាកមកសាកល្បងវិធីនេះបាន ដោយគ្រាន់ខ្ចប់គ្រឿងអលង្ការជាមួយនឹង​ ក្រដាសអាលុយមីញូ៉មហើយដាក់ត្រាំទឹកដែលលាយជាមួយអំបិល ទុករយៈពេលមួយយប់ …

គន្លឹះសំខាន់ៗ ដែលអ្នកគួរតែយល់ដឹង និងប្រុងប្រយ័ត្នពីគ្រោះថ្នាក់ផ្សេងៗ ពេលដែលស្នាក់នៅសណ្ឋាគារ

នៅពេលដែលអ្នកធ្វើដំណើរទៅកំសាន្តនៅតាមតំបន់ទេសចរណ៍ផ្សេងៗ​ អ្នកតែងតែស្វែងរកកន្លែងស្នាក់នៅដែលផ្ដល់នូវផាសុកភាព ជាពិសេសគឺផ្ដល់នូវសុវត្ថិភាពខ្ពស់ដល់អ្នក ប៉ុន្តែនៅពេលដែលអ្នកមិនសូវស្គាល់អំពីតំបន់ជុំវិញរបស់អ្នក វាអាចធ្វើឱ្យអ្នកងាយរងគ្រោះពីជនមិនល្អដែលកំពុងតែរកមើលប្រយោជន៍អ្នកផងដែរ។ ដូចនេះមុនពេលធ្វើដំណើរទៅទីក្រុង ឬប្រទេសផ្សេងទៀតអ្នកគួរតែគិតអំពីសុវត្ថិភាពរបស់អ្នកជាមុននៅពេលដែលស្នាក់នៅសណ្ឋាគារដោយអាចសាកល្បងវិធីខាងក្រោម៖ ទី១. ដាក់កែវទឹកនៅជាប់គន្លឹះទ្វារ៖ នៅពេលដែលអ្នកស្នាក់នៅសណ្ឋាគារ អ្នកតែងតែមានការព្រួយបារម្ភពីសុវត្ថិភាពនៅពេលដែលអ្នកគេង ដូចនេះអ្នកអាចសាកល្បងយកកែវដាក់នៅគន្លឹះទ្វារ ប្រសិនបើមាននរណាម្នាក់មានបំណងមិនល្អ បើទ្វារចូលបន្ទប់របស់អ្នកកែវ នឹងធ្លាក់បែក ដែលជាសញ្ញាប្រាប់ឲ្យអ្នកបានដឹង។ ទី២. ជ្រើសរើសបន្ទប់ស្នាក់នៅដែលនៅជាន់ទី២ និងទី៤៖ ការជ្រើសរើសបន្ទប់រវាងជាន់ទី២ និងទី៤ ធ្វើឲ្យអ្នកមានហានិភ័យតិចតួចនៅពេលដែលមានបញ្ហាផ្សេងៗ ដែលកើតមានឡើងដូចជា ការប្លន់ ដែលចោរជាធម្មតាតែងតែសម្រុកចូលជាន់ទីមួយ ឬជាន់ក្រោមពីព្រោះងាយស្រួលក្នុងការគេចចេញ។ ជាពិសេសអ្នកក៏មានភាពងាយស្រួលក្នុងការគេចចេញដូចគ្នា នៅពេលដែលមានអាសន្នដូចជា អគ្គីភ័យជាដើម។ …

របស់របរប្រើប្រាស់មួយចំនួនដែលអ្នកស្មានមិនដល់ថា អាចមានប្រយោជន៍ច្រើនទៀតសម្រាប់ការរៀបចំផ្ទះរបស់អ្នកឲ្យមានរៀបរៀបរយ

ធុញណាស់មែនទេនៅពេលដែលរបស់របរប្រើប្រាស់នៅក្នុងផ្ទះ គ្មានរបៀបរៀបរយទោះបីជាអ្នកខំរៀបចំទុកដាក់យ៉ាងណាក៏ដោយនោះ។ ប៉ុន្តែមានវិធីជាច្រើនអាចជួយអ្នកក្នុងការដោះស្រាយបញ្ហានេះបាន ជាមួយនឹងរបស់ប្រើប្រាស់ដែលអ្នកតែងតែគិតថាមិនផ្ដល់អត្ថប្រយោជន៍បានច្រើនបែបនេះដូចជា៖ ទី១. ដបទឹកដោះគោ៖ អ្នកអាចរៀបចំទូរដាក់ស្បែកជើងឲ្យមានរបៀប ជាមួយនឹងដបទឹកដោះគោដែលប្រើរួច ដោយកាត់ផ្នែកខាងក្បាលចេញ រួចរៀបជាពីរជួរនៅក្នុងទូរស្បែកជើងរបស់អ្នក អ្នកអាចដាក់ស្បែកជើងនៅក្នុងនោះ វានឹងមើលទៅមានរបៀបរៀបរយឡើងវិញ។ ទី២. បំពង់ទីប៖ ប្រសិនបើកន្លែងទុកដាក់សំភារៈសម្អាតផ្ទះរបស់អ្នកតូចចង្អៀត និងគ្មានរបៀប អ្នកអាចរៀបចំសាជាថ្មីបានដោយគ្រាន់តែយកបំពង់ទីប មកបិតភ្ជាប់ខាងក្នុងទូរដាក់សម្ភារៈ រួចព្យួររបស់របរទាំងនោះជាមួយបំពង់ទីបរួចជាការស្រេច។ ទី៣. ក្រវិលកំប៉ុងភេសជ្ជៈ៖ អ្នកប្រាកដជានឹកស្មានមិនដល់ទេថា ក្រវិលកំប៉ុងភេសជ្ជៈពិតជាផ្ដល់ភាពងាយស្រួលសម្រាប់ទូរដាក់សំលៀកបំពាក់របស់អ្នកឲ្យទូលាយជាងមុន ដោយគ្រាន់តែយកក្រវិលកំប៉ុងមកភ្ជាប់ជាមួយនឹង ប្រដាប់ព្យួរខោអាវ ហើយព្យួរវាតៗគ្នា នោះអ្នកនឹងអាចដាក់សំលៀកបំពាក់បានច្រើនជាងមុន។ ទី៤. ប្រអប់ដាក់ស្បែកជើង …

គ្រុនក្ដៅផ្ដាសាយ និងអាការៈឈឺចុកចាប់ផ្សេងៗ លែងជាបញ្ហាទៀតហើយ ជាមួយនឹង ការប្រើប្រាស់គ្រឿងផ្សំធម្មជាតិទាំងនេះ

ជាការពិតណាស់មនុស្សគ្រប់រូបតែងតែប្រើប្រាស់ឪសថ ដើម្បីព្យាបាលនៅពេលដែលអ្នកមានជំងឺផ្សេងៗដូចជា អាការៈគ្រុនផ្ដាសាយ ឬឈឺចុកចាប់ជាដើមៗ។ តួរយ៉ាងការប្រើប្រាស់ឪសថក្នុងបរិមាណច្រើនពេក ក៏ផ្ដល់ឥទ្ធិពលអាក្រក់ដល់សុខភាពរបស់យើងមួយកម្រិតទៀតផងដែរ ដូច្នេះថ្ងៃនេះយើងនឹងបង្ហាញអ្នកពីរបៀបព្យាបាលជំងឺទាំងនោះ ជាមួយនឹងគ្រឿងផ្សំធម្មជាតិដោយវិធីសាស្រ្តងាយៗហើយមានប្រសិទ្ធភាពខ្ពស់ទៀតផង៖ ទី១. ខ្ញី​ ទឹកក្រូចកូកា និងទឹកឃ្មុំ៖ វិធីសាស្រ្តមួយនេះប្រើសម្រាប់បញ្ចុះកម្ដៅ ដោយអ្នកគ្រាន់តែយកខ្ញីហាន់ជាបន្ទះស្ដើងៗ រួចដាក់ដាំជាមួយនឹងទឹកក្រូចកូកាឲ្យពុះ បន្ទាប់មកលាយជាមួយនឹង ទឹកឃ្មុំមួយកូនស្លាបព្រា ហើយញុាំឲ្យអស់កម្ដៅក្នុងខ្លួនរបស់អ្នក នឹងថយចុះយ៉ាងឆាប់រហ័ស។ ទី២. ប៉េងប៉ោះ៖ ប៉េងប៉ោះជាប្រភេទបន្លែដែលសំបូរដោយវីតាមីនC ដូចនេះវាមានអត្ថប្រយោជន៍ច្រើនដល់ស្បែក ប្រសិនបើកែងជើងរបស់អ្នកដាច់រលាត់ ដោយសារតែការពាក់ស្បែកជើងកែង អ្នកអាចយកប៉េងប៉ោះចិតជាចំណិតរាងក្រាស់បន្តិច បន្ទាប់មករុំនៅកន្លែងដែលមានរបួសនោះ ទុករយៈពេលមួយយប់របួសនោះ នឹងជាសះស្បើយហើយគ្មានស្នាមទៀតផង។ …

ប្រើថ្នាំដុសធ្មេញរាល់ថ្ងៃមានដឹងពីគុណសម្បត្តិអស់ហើយ ឬនៅ? អានអត្ថបទនេះអ្នកអាចនឹងភ្ញាក់ផ្អើល

តើអ្នកដឹងទេ? ថ្នាំដុសធ្មេញមិនត្រឹមតែជួយកម្ចាត់នៅបញ្ហាមាត់ធ្មេញតែមួយមុខទេ តែវាផ្ដល់អត្ថប្រយោជន៍បានច្រើនយ៉ាងណាស់ ប្រសិនបើអ្នកដឹងពីរបៀបក្នុងការច្នៃប្រឌិតដូចជា ការសម្អាតសម្ភារៈប្រើប្រាស់ ជំនួសឲ្យឪសថព្យាបាលការរលាកផ្សេងៗ ជាពិសេសមានមុខងារយ៉ាងសំខាន់ក្នុងការថែរក្សាសម្រស់ផងដែរ។ ដូច្នេះអ្នកអាចសាកល្បងប្រើប្រាស់តាមវិធីខាងក្រោម៖ ទី១. បំបាត់មុន៖ កម្ចាត់មុននៅលើផ្ទៃមុខបានយ៉ាងងាយ និងឆាប់រហ័ស ដោយគ្រាន់តែយកថ្នាំដុសធ្មេញលាបនៅកន្លែងដែលកើតមុន ទុករយៈពេល ១០ទៅ ១៥នាទីរួចជូតសម្អាតចេញ អនុវត្តបែបនេះពីរថ្ងៃជាប់គ្នា មុនរបស់អ្នក នឹងបាត់អស់គ្មានសល់។ ទី២. បំបាត់បញ្ហាប្រេះបបូរមាត់៖ បបូរមាត់ប្រេះលែងជាបញ្ហាសម្រាប់អ្នកទៀតហើយ ជាមួយនឹងការប្រើប្រាស់ថ្នាំដុសធ្មេញ​ ដោយលាបទៅលើមាត់របស់អ្នកហើយទុករយៈពេល ៥នាទីរួចជូតសម្អាតចេញនោះបបូរមាត់របស់អ្នក នឹងប្រែជាទន់រលោង និងមានពណ៏ក្រហមស្រស់ស្អាតទៀតផង។ ទី៣. សម្អាតដបទឹកដោះគោកូនក្មេង៖ …

សម្រាប់អ្នកចូលចិត្តប្រើដង្គៀបខ្មៅ មានដឹងពីអត្ថប្រយោជន៍អស់ ឬនៅ?

មិត្តៗនារីច្បាស់ណាប្រាកដជាស្គាល់ដង្គៀបខ្មៅ ដែលតែងតែឃើញគេនិយមប្រើប្រាស់ក្នុងការតុបតែងម៉ូដសក់ផ្សេងៗ​ ជាមួយនិងការលេងស្ទាយន៍ប្លែកៗមើលទៅមានភាពទាក់ទាញយ៉ាងខ្លាំង។ ជាមួយគ្នានេះដែរដង្គៀបខ្មៅមិនត្រឹមតែមានអត្ថប្រយោជន៍ក្រៅពីការតុបតែងម៉ូដសក់ប៉ុណ្ណោះទេ តែវាមានអត្ថប្រយោជន៍ជាច្រើនទៀតដែលអ្នកពុំធ្លាប់បានដឹង តួរយ៉ាងថ្ងៃនេះយើងនឹងបង្ហាញពីគុណសម្បត្តិ ៤យ៉ាងបន្ថែមទៀតក្នុងការប្រើប្រាស់ដង្គៀបខ្មៅឲ្យកាន់តែមានប្រយោជន៍៖ ទី១. សម្រាប់គូសត្រេភ្នេក៖ ប្រសិនបើអ្នកមិនពូកែក្នងការគូសត្រេភ្នែក និងចិញ្ចើម អ្នកអាចប្រើប្រាស់ជាមួយនិងដង្គៀបខ្មៅបាន ដោយគ្រាន់តែយក eyeliner មកលាបនៅផ្នែកខាងចុងដង្គៀប រួចយកទៅផ្ដិតនៅចុងកន្ទុយភ្នែក នោះអ្នកនិងទទួលបានត្រេភ្នែកដ៏ស្រស់ស្អាត។ ទី២. សម្រាប់ច្របាច់ថ្នាំដុសធ្មេញ៖ នៅពេលដែលថ្នាំដុសធ្មេញរបស់អ្នកជិតអស់ ប្រាកដជាពិបាកក្នុងការច្របាច់ឲ្យចេញមក អ្នកអាចសាកល្បងយកដង្គៀបខ្មៅមកគាបផ្នែកខាងក្រោមដបថ្នាំ ដោយសង្កត់និងអូសពីក្រោមឡើងទៅលើ នោះអ្នកអាចច្របាច់ថ្នាំដុសធ្មេញបានយ៉ាងងាយ។ ទី៣. សម្រាប់ការពារដៃ៖ ការដំដែកគោលត្រូវដៃនៅពេលដំភ្ជាប់ជាមួយនិងជញ្ជាំងលែងជាបញ្ហាទៀតហើយ ដោយគ្រាន់តែយកដង្គៀបខ្មៅមកគៀបជាមួយនិងដែកគោល ហើយអ្នកត្រូវកាន់ផ្នែកខាងក្រោមដង្គៀបខ្មៅជំនួសឲ្យការកាន់ដែកគោល …