Category: Life Hack

វិធី ៤យ៉ាងក្នុងការប្រើប្រាស់អំបិលដើម្បីសម្អាតស្នាមប្រឡាក់នៅក្នុងផ្ទះរបស់អ្នក

ជារៀងរាល់ថ្ងៃតើអ្នកប្រើប្រាស់អំបិលសម្រាប់ធ្វើអ្វីខ្លះ? ប្រសិនបើអ្នកប្រើប្រាស់អំបិលសម្រាប់តែធ្វើជាគ្រឿងផ្សំនៅក្នុងអាហារវាមិនគ្រប់គ្រាន់នោះទេ ព្រោះវាមានគុណសម្បត្តិជាច្រើនទៀតក្នុងការកម្ខាត់ស្នាមប្រឡាក់ផ្សេងៗដែលតែងតែកើតមាន ឲ្យកាន់តែមានភាពងាយស្រួលដោយប្រើប្រាស់នូវវិធីខាងក្រោមដូចជា៖ ទី១. ស្នាមខ្មៅជាប់ឆ្នាំងអ៊ុត៖ នៅពេលដែលអ្នកអ៊ុតខោអាវឆេះវានឹងបន្សល់ស្នាមខ្មៅជាប់និងឆ្នាំងអ៊ុតដែលធ្វើឲ្យពិបាកក្នុងការប្រើប្រាស់ អ្នកអាចសាកល្បងជាមួយវិធីនេះដោយគ្រាន់តែយកក្រដាស Wax ដែលអាចស្វែងរកទិញបាននៅតាមផ្សារទំនើបនានា បន្ទាប់មករោយអំបិលទៅលើកក្រដាសនោះ ហើយយកឆ្នាំងអ៊ុតមកវីនៅលើអំបិលនោះដោយបើកកម្ដៅអោយក្ដៅខ្លាំង ស្នាមខ្មៅនោះនិងបាត់អស់។ ទី២. ស្នាមខ្លោចនៅជាប់ខ្ទះ៖ ជាការពិតណាស់ស្នាមខ្លោចនៅជាប់ខ្ទះពិតជាពិបាកក្នុងការសម្អាត ដូចនេះដើម្បីមានភាពងាយស្រួលក្នុងការសម្អាត អ្នកត្រូវយកយកអំបិលមកចាក់នៅក្នុងនោះបន្ទាប់មកចាក់ទឹកចូល ហើយដាំវាក្នុងរយៈពេល១០ ទៅ១៥នាទីហើយជូតសម្អាតចេញរួចជាការស្រេច។ ទី៣. កម្ចាត់ក្លិនឆ្អាប៖ បន្ទាប់ពីអ្នកប៉ះពាល់របស់ដែលមានក្លិនឆ្អាបផ្សេងៗដូចជា ត្រី ឬសាច់ជាដើម អ្នកអាចប្រើប្រាស់អំបិលមកដុសលាងដៃដើម្បីជំនួសសាប៊ូបាន ព្រោះអាចកាត់បន្ថយក្លិនឆ្អាបបានល្អជាងសាប៊ូ ជាពិសេសមិនធ្វើអោយកាត់ដៃរបស់អ្នកទៀតផង។ ទី៤. …

តិចនិចងាយៗ របស់​ម៉ាស៊ីនផ្លុំសក់ដែលអ្នកមិនធ្លាប់ដឹងពីរបៀបប្រើប្រាស់វា ក្រៅពីការតុបតែងសក់

ម៉ាស៊ីនផ្លុំសក់មិនត្រឹមតែប្រើប្រាស់សម្រាប់ការតុបតែងម៉ូដសក់តែមួយមុខទេ តែយើងអាចយកវាមកប្រើប្រាស់ជាមួយនិងរបស់របរផ្សេងៗជាច្រើនទៀតដែលអ្នកទាំងអស់គ្នាពុំធ្លាប់បានដឹងពីមុនមក។ ដូច្នេះថ្ងៃនេះយើងសូមបង្ហាញពីតិចនិចងាយៗក្នុងការប្រើប្រាស់មា៉ស៊ីនផ្លុំសក់ សម្រាប់ដោះស្រាយនៅបញ្ហាដែលកើតមានឡើងឲ្យមានភាពងាយស្រួលជាងមុន ដោយវិធីដូចជា៖ ទី១. សម្រាប់សម្ងួតភាពសើម៖ នៅពេលដែល​សំលៀកបំពាក់ ឬរបស់របរប្រើប្រាស់របស់អ្នកសើម អ្នកអាចធ្វើការសម្ងួតវាបានយ៉ាងឆាប់រហ័សដោយយកម៉ាស៊ីនផ្លុំសក់មកផ្លុំនៅកន្លែងដែលសើមប្រហែល ៤ទៅ៥នាទីរួចជាការស្រេច។ ទី២. សម្រាប់បញ្ចូលខ្យល់៖ អ្នកនិងអស់ក្ដីបារម្មណ៍ជាមួយនិងការបញ្ចូលខ្យល់ទៅក្នុងពូកខ្យល់ដោយមិនចាំបាច់ប្រើប្រាស់ កម្លាំងច្រើនដោយគ្រាន់តែយកម៉ាស៊ីនផ្លុំសក់មកផ្លុំខ្យល់ចូលឲ្យពេញ អ្នកនិងអាចប្រើប្រាស់វាបានយ៉ាងងាយ។ ទី៣. សម្រាប់អ៊ុតសំលៀកបំពាក់៖ ជាធម្មតាការអ៊ុតខោអាវមិនមែនងាយស្រួលក្នុងការអ៊ុតទេ ប្រសិនបើអ្នកមិនប្រយ័ត្នអាចនឹងធ្វើអោយខោអាវរបស់អ្នកឆេះបាន ដូចនេះអ្នកអាចយកម៉ាស៊ីនផ្លុំសក់មកជំនួសឆ្នាំងអ៊ុតវិញ ដោយគ្រាន់តែយកទឹកមកបាញ់នៅលើស្នាមជ្រួញដែលមាននៅលើខោអាវរបស់អ្នក បន្ទាប់មកយកម៉ាស៊ីនផ្លុំសក់មកផ្លុំនៅកន្លែងនោះឲ្យស្ងួត នោះខោអាវរបស់អ្នកនិងមានភ្លីស្អាតដូចប្រើប្រាស់ឆ្នាំងអ៊ុតដែរ។ ទី៤. សម្រាប់ច្នៃខ្សែសាកថ្ម៖ ប្រសិនបើខ្សែសាកថ្មទូរស័ព្ទរបស់អ្នកវែងពេកពិបាកក្នុងការ ប្រើប្រាស់ជាមួយកំព្យូទ័រឬពិបាកក្នុងការទុកដាក់អ្នកអាចយកវាទៅរុំជាមួយនិងខ្មៅដៃ ឬប៊ិចជារង្វង់បន្ទាប់មកយកម៉ាស៊ីនផ្លុំសក់មកផ្លុំដោយប្រើរយៈពេលប្រហែល …

វិធីប្លែកៗដែលធ្វើឲ្យទូរស័ព្ទដៃរបស់អ្នកកាន់តែមានប្រយោជន៍

បច្ចេកវិទ្យាកាន់តែទំនើបពីមួយថ្ងៃទៅមួយថ្ងៃហើយមនុស្សភាគច្រើននិយមចូលចិត្តប្រើប្រាស់ទូរស័ព្ទដៃដោយសារតែភាពទំនើបទាន់សម័យ និងងាយស្រួលក្នុងទុកដាក់ ជាពិសេសការប្រើប្រាស់មុខងារផ្សេងៗជាច្រើនទៀតដូចជា​ Facebook youtube ឬ Instagram ជាដើម។ តួរយ៉ាងថ្ងៃនេះយើងសូមបង្ហាញពីរបៀបច្នៃប្រឌិតខ្លះៗដែលអ្នកពុំធ្លាប់បានដឹង និងជួយឲ្យអ្នកមានភាពងាយស្រួលប្រើប្រាស់ជាងមុនដូចជា៖ ទី១.ឧបករណ៍បញ្ជាំងកុន៖ ប្រសិនបើអ្នកពិបាកក្នុងការមើលវីដេអូ ឬភាពយន្តផ្សេងៗពេលមានគ្នាច្រើនអ្នកអាចសាកល្បងវិធីនេះបានដោយគ្រាន់តែយកប្រអប់ដាក់ស្បែកជើងមកកាត់ជារង្វង់មួយនៅកៀនប្រអប់ បន្ទាប់មកយកកញ្ចក់ពង្រីកមកដាក់នៅក្នុងរង្វង់នោះរួចយកទូរស័ព្ទមកដាក់នៅក្នុងប្រអប់ហើយបញ្ជាំងបាញ់ទៅលើកន្លែងដែលមានផ្ទៃពណ៌ស ដូចនេះវាមានភាពងាយស្រួលជាងមុនក្នុងការមើលខ្សែភាពយន្តផ្សេងៗទោះបីជាមានគ្នាច្រើនក៏ដោយ។ ទី២.ស្រោមការពារទូរស័ព្ទ៖ នៅពេលដែលអ្នកនិយមក្នងការផ្លាស់ប្ដូរស្រោមការពារទូរស័ព្ទជាញឹកញាប់ អ្នកអាចសាកល្បងការប្រើប្រាស់ប៉េងប៉ោងដោយត្រូវសប់វាឲ្យតឹងល្មម បន្ទាប់មកយកទូរស័ព្ទដាក់សង្កត់ពីលើហើយបន្ធូរវាបន្តិចម្ដងៗរហូតដល់អស់ខ្យល់ អ្នកនិងទទួលបាននៅស្រោមការពារទូរស័ព្ទថ្មីមួយដោយងាយនិងមិនចំណាយថវិការច្រើន។ ទី៣. ខ្សែសាកថ្មទូរស័ព្ទ៖ ជាធម្មតានៅពេលដែលខ្សែសាកថ្មដាច់វាពិបាកក្នុងការប្រើប្រាស់ ដូចនេះអ្នកអាចយកវាមកជួសជុលឡើងវិញបានដោយគ្រាន់តែ យកបំពង់បឺតមករុំនៅកន្លែងដែលដាច់នោះហើយផ្លុំវានិងម៉ាស៊ីនផ្លុំសក់អោយជិត បន្ទាប់មកអ្នកអាចយកអំបោះពណ៌មកក្រងជាម៉ូដផ្សេងៗដែលអ្នកចង់បានរួចរាល់។ ទី៤. អំពូលភ្លើង៖ ប្រសិនបើអ្នកមិនចូលចិត្តប្រើប្រាស់អំពូលដែលមានពន្លឺខ្លាំងៗនៅពេលគេង …

តោះចែកគ្នាស្អាតជាមួយនឹងវិធីសាស្ត្រក្នុងការប្រើប្រាស់បន្ទាលកន្ទុយក្រពើ

បន្ទាលកន្ទុយក្រពើជាប្រភេទរុក្ខជាតិម្យ៉ាងដែលផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ការប្រើប្រាស់នៅក្នុងជិវិតរស់នៅប្រចាំថ្ងៃ មិនតែប៉ុណ្ណោះវាមានភាពងាយស្រួលក្នុងការដាំដុះមិនថានៅគ្រប់ស្ថានដី ឬគ្រប់រដូវកាលក៏រុក្ខជាតិប្រភេទនេះអាចលូតលាស់បានយ៉ាងល្អ។ ដូច្នេះហើយថ្ងៃនេះយើងសូមបង្ហាញពីអត្ថប្រយោជន៍របស់វាដែលអ្នកពុំធ្លាប់បានដឹងពីមុនមកហើយអាចធ្វើការអនុវត្តបានដោយខ្លួនឯង៖ ទី១. ជួយកម្ចាត់បញ្ហាអង្គែ៖ ប្រសិនបើអ្នកមានបញ្ហាអង្គែដែលពិបាកក្នុងការកម្ចាត់ទោះបីជាប្រើប្រាស់ផលិតផលថ្លៃៗហើយនៅតែមិនបាត់ទៀតនោះ អ្នកអាចយកបន្ទាលកន្ទុយក្រពើមកកោសយកផ្នែកខាងក្នុង​មកលាយជាមួយនិង ថ្នាំអប់សក់ ប្រេងអូលីវ និងប្រេងដូង បន្ទាប់មកកូរវាអោយសព្វរួចលាបទៅលើស្បែកក្បាលរបស់អ្នកទុករយៈពេល ១៥ទៅ២០នាទីរួចលាងទឹកចេញរួចជាការស្រេច។ ទី២. ជួយបំបាត់បញ្ហាជាំ ឬស្លោកស្បែកដែលបង្កឡើងពីកម្ដៅថ្ងៃ៖ នៅពេលដែលអ្នកដើរនៅក្រោមកម្ដៅថ្ងៃក្ដៅខ្លាំង ស្បែករបស់អ្នកនិងប្រែជាជាំក្រហម ឬស្លោក ដើម្បីកម្ចាត់បញ្ហានេះអ្នកគ្រាន់តែយកសាច់បន្ទាលកន្ទុយក្រពើមកកិនអោយម៉ត់ រួចទុកនៅក្នុងទូរទឺកកកអោយកកហើយយកដុះនៅលើស្នាមទាំងនោះ ស្បែករបស់អ្នកនិងត្រលប់មកដូចដើមវីញ។ ទី៣. ជួយបំបាត់បញ្ហារបកស្បែកនៅលើដៃ៖ បញ្ហារបកស្បែក ឬស្បែកគ្រើមមិនមានសំនើមលែងជាបញ្ហាសម្រាប់អ្នកទៀតហើយ ដោយគ្រាន់តែយកបន្ទាលកន្ទុយក្រពើទាំងសាច់និងសំបកមកកិនលាយជាមួយទឹកឃ្មុំឲ្យម៉ត់ល្អ ហើយលាបទៅលើស្បែកដែលរបក ឬគ្រើមទាំងនោះទុកចោលរយៈពេល …