Category: Life Style

អាកាសយានិកបង្ហាញពីចំណុច ៥ យ៉ាង ដែលធ្វើឱ្យការហោះហើររបស់អ្នកមានសុវត្ថិភាព

ជាការពិតណាស់ការធ្វើដំណើរដោយយន្តហោះ អាចចាត់ទុកជារឿងដែលប្រថុយប្រថាននឹងគ្រោះថ្នាក់មួយ ដូចនេះតើរៀងរាល់ពេលហោះហើរ តើអ្នកតែងតែធ្វើដូចម្ដេច? យ៉ាងណាមិញ អាកាសយានិកបានលួចបង្ហាញពីគន្លឹះសំខាន់ៗ​ មួយចំនួន ដែលអ្នកនឹកស្មានមិនដល់ ហើយមានប្រយោជន៍ដល់អ្នកទៀតផង ដូច្នេះហើយអ្នកគួរតែយល់ដឹងបន្ថែម ដើម្បីឲ្យការហោះហើរគោលដៅបន្ទាប់របស់អ្នកកាន់តែមានសុវត្ថិភាព៖ ទី១.​ ភាពត្រជាក់នៅលើយន្តហោះមានប្រយោជន៍ដល់សុខភាព៖​ យោងតាមការស្រាវជ្រាវបានបង្ហាញថា ការបាត់បង់ទំនាក់ទំនងរវាងសីតុណ្ហភាព និងសម្ពាធលើយន្ដហោះ បណ្តាលមកពី hypoxia ដែលបង្កើតបានជាខ្យល់ក្ដៅខ្លាំង នោះហើយជាមូលហេតុដែលសីតុណ្ហភាពខ្យល់ត្រូវបានរក្សាទុកត្រជាក់ ដូច្នេះអ្នកគួរតែជ្រើសរើសសម្លៀកបំពាក់ណាដែលអាចផ្ដល់ភាពកក់ក្ដៅទើបល្អ។ ទី២. មូលហេតុដែលយន្តហោះមិនហោះហើរត្រង់បន្ទាត់៖ មូលហេតុដែលយន្តហោះ មិនហោះហើរត្រង់បន្ទាត់ទៅតាមផែនទីនោះ ព្រោះត្រូវហោះទៅតាមលក្ខណៈរបស់ផែនដី ម៉្យាងវិញទៀតនៅក្នុងករណីបន្ទាន់យន្តហោះត្រូវចុះចត ឬ ក៏បញ្ហាអាកាសធាតុផងដែរ …

មកមើលពីរបៀបកែច្នៃសំបកដូងទៅជាធ្យូងអនាម័យ របស់សិប្បកម្មមួយកន្លែងក្នុងប្រទេសថៃ ដែលជួយកាត់បន្ថយកាកសំនល់ និងទទួលបានថាមពលច្រើន

ធ្យូងអនាម័យ ជាប្រភេទធ្យូងដែលអាចឆេះងំបានល្អ គ្មានផ្សែង ជាពិសេសមិនផ្ទុះពេលដែលបង្កាត់ភ្លើង វា​មានលក្ខណៈ និងរូបរាងខុសពីធ្យូងធម្មតា​ ដោយធ្យូងប្រភេទនេះត្រូវបានផលិតចេញពីសំបកដូង ហើយធ្យូងធម្មតាផលិតចេញពីឈើ។ ជាមួយគ្នានេះដែរមូលហេតុដែលគេផលិតធ្យូងអនាម័យពីសំបកដូង ព្រោះគេចង់ច្នៃសំបកដូងឲ្យមានប្រយោជន៏ប្រសើរជាងបោះចោល ទើបរោងចក្រនៅប្រទេសថៃបានច្នៃសំបកដូងទៅជាធ្យូងដើម្បីប្រើប្រាស់។ ចំពោះការផលិតគេត្រូវយកសំបកដូង ទៅបំលែង ដោយដាក់ដុតនៅក្នុងឡឥដ្ឋមួយ ដែលបិទជិត ដោយប្រើរយៈពេល ២០ ទៅ ២៤ម៉ោង​ ទើបកើបសំបកដូងទាំងអស់ចេញមកក្រៅ ហើយកិនឲ្យម៉ដ្ឋ បន្ទាប់មកគេយកវាទៅលាយជាមួយនឹងម្សៅពណ៌ស មួយប្រភេទ និងទឹក ដើម្បីឲ្យវាចូលគ្នាបានល្អ។ បន្ទាប់មកគេយកល្បាយទាំងនោះទៅដាក់ក្នុងម៉ាស៊ីន ហើយកាត់ជាដុំតូចល្មម រួចយកទៅដុតនៅក្នុងឡ ទើបអាចក្លាយជាធ្យូងអនាម័យដែលមានគុណភាព។ …

ដើម្បីរក្សានូវភាពស្វិត ធន់ នឹងទឹក ហើយមិនងាយរហែក ក្រដាស Filters ត្រូវបានផលិតចេញពីធនធានកម្រ ជាមួយនឹងម៉ាស៊ីនទំនើបៗ

ក្រដាស Filters ដែលគេតែងតែប្រើសម្រាប់ត្រងកាហ្វេនាពេលបច្ចុប្បន្ននេះ ត្រូវបានរកឃើញ និងផលិតដោយស្រ្តីមេផ្ទះជនជាតិអាល្លឺម៉ង់មួយរូប តាំងពីឆ្នាំ 1908 មកម្ល៉េះ ដោយរូបនាងបានច្នៃចេញជាក្រដាសធ្វើជាតម្រងច្រោះជាតិល្វីងចេញពីកាហ្វេ រហូតទទួលបានជោគជ័យ និងបានបើកជាអាជីវកម្មផលិតក្រដាស Filters នេះជាមួយគ្រួសារបស់នាងដំបូងគេបង្អស់។ ជមួយគ្នានេះដែរក្រដាស Filters ត្រូវបានផលិតចេញពីធនធានកម្រ គឺបន្ទះឈើ ដែលស្រាល ហើយត្រូវបានថែទាំយ៉ាងចិត្តទុកដាក់នៅភាគខាងត្បូងក្នុងតំបន់ scandinavia ដោយមានច្រើនទំហំ ទៅតាមប្រភេទគ្រាប់កាហ្វេ។ ចំពោះការផលិតគេត្រូវប្រើបច្ចេកទេសខ្ពស់ និងម៉ាស៊ីនទំនើបៗ ដើម្បីធ្វើឲ្យក្រដាសមួយប្រភេទនេះមានភាពស្វិត ធន់ នឹងទឹក មិនងាយរហែក ជាពិសេសធ្វើឲ្យលំហូរទឹកពេលច្រោះកាហ្វេ …

តិចនិកក្នុងកាស្លៀកពាក់បែបកាលីបៗ សម្រាប់អ្នកដែលមានកំភួនជើងធំៗ ឬ រាងមានសាច់ ឲ្យឃើញជើងតូច និងស្រឡូនស្អាតជាងមុន

ការតុបតែងខ្លួនដោយលេងស្ទាយក្នុងការស្លៀកពាក់ឲ្យទាក់ទាញ និងស្រស់ស្អាតមិនមែនទាល់តែមានរូបរាងស្លីម កម្ពស់ខ្ពស់ ឬ ជើងរាងស្រឡូនស្អាតនោះទេ តែវាអាស្រ័យទៅលើតិចនិកក្នុងការតុបតែងខ្លួនឲ្យស័ក្កសមជាមួយនឹង រូបរាងរបស់យើង។ តួរយ៉ាងថ្ងៃនេះ យើងនឹងបង្ហាញពីគន្លឹះក្នុងការស្លៀកពាក់សម្រាប់នារីៗ ដែលមានកំភួនជើងរាងធំៗ ឬ មានសាច់ ឲ្យកាន់តែស្រស់ស្អាត ដោយវិធីងាយៗដូចជា៖ ទី១. ខោខ្លី៖ ភាគច្រើនស្រីៗដែលមានកំភួនជើងធំ តែងតែមានការភ័យព្រួយ និងពិបាកក្នុងការស្លៀកខោខ្លីឲ្យមើលទៅឃើញស្អាត ដូចនេះមិនចាំបាច់ព្រួយបារម្ភទៀតទេ អ្នកគួរតែជ្រើសរើសខោខ្លីណាដែលមានជើងធំៗ និងរលុង ព្រោះវាធ្វើឲ្យជើងរបស់អ្នកមើលទៅតូចជាងមុន។ ទី២.ស្បែកជើង៖ ការប្រើប្រាស់ស្បែកជើងក៏ជួយបិទបាំងទំហំជើងរបស់អ្នកផងដែរ ដោយអ្នកគួរតែប្រើប្រាស់ស្បែកជើងក្រវ៉ាត់កែង ដែលចងខ្សែរហូតដល់ក ជើង ព្រោះវាធ្វើឲ្យជើងរបស់អ្នកតូច …

មិនមែនជារឿងងាយទេ ក្នុងការផលិតត្បាល់ថ្មប្រភេទនេះ ទម្រាំតែបានមួយ គេត្រូវប្រើពេល និងកំលាំងមិនតិចទេ​

ត្បាល់ គឺជាឧបករណ៍ដែលត្រូវបានគេប្រើប្រាស់ចាប់តាំងពីសម័យបុរាណដើម្បីបុកគ្រឿងទេស សម្រាប់ម្ហូបអាហារ ឬ ថ្នាំផ្សេងៗឲ្យទៅជាម្សៅសម្រាប់ព្យាបាលជំងឺផ្សេងៗ។ វាត្រូវបានគេធ្វើចេញពីថ្មម៉្យាងដែលគេហៅថាថ្មក្រានីត ព្រោះថ្មប្រភេទនេះមានផ្ទៃរឹងមាំ ធន់ ​ដែលមិនងាយបែក មិនតែប៉ុណ្ណោះគេក៏អាចច្នៃវាចេញពីឈើផងដែរ។ ចំពោះការផលិតត្បាល់ថ្មប្រភេទនេះ គេត្រូវប្រើពេលយូរ ជាមួយជំនាញដ៏ប៉ិនប្រសព្វ ដោយត្រូវដាប់ថ្ម ជារូបរាងត្បាល់ផង និងអង្រែផង ហើយរំលីងឲ្យថ្មទាំងនោះរលោងស្អាត ទើបយកមកលាបពណ៌ និងថ្នាំ ឲ្យរលោង ដោយត្រូវចំណាយពេល ១៥ ទៅ ២០ នាទីដើម្បីសម្ងួតវា។ ជាមួយគ្នានេះដែរ គេផលិតត្បាល់ប្រភេទនេះគ្រប់ទំហំ ដើម្បីបំពេញតម្រូវការរបស់ទីផ្សារ។ ចង់ដឹងកាន់តែច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖

ប្រសិនបើអ្នកមានទម្លាប់មិនល្អទាំងនេះ ក្នុងការរស់នៅ នោះអ្នកនឹងមិនអាចក្លាយជាអ្នកមានទេ​

មនុស្សគ្រប់ៗរូបតែងតែខិតខំប្រឹងប្រែងធ្វើការ សន្សំសំចៃក្នុងការចាយវាយ ជាពិសេសបែងចែកប្រាក់ខែក្នុងការចំណាយជារៀងរាល់ខែរបស់ខ្លួន ដើម្បីធ្វើឲ្យជីវភាពធូរធារ​ ឬ ក្លាយជាអ្នកមាន ផ្ទុយទៅវិញប្រសិនបើអ្នកខិតខំប្រឹងប្រែងធ្វើការ ហើយប្រាក់ខែរបស់អ្នកនៅតែសល់ ឬ​ មិនគ្រប់គ្រាន់ទៀតនោះ អ្នកគួរតែធ្វើការកែប្រែទម្លាប់មួយចំនួនប្រចាំថ្ងៃដូចជា៖ ទី១. លក់របស់ប្រើប្រាស់មួយចំនួនដែលមិនចាំបាច់៖ ប្រសិនបើអ្នកមានរបស់របរប្រើប្រាស់មួយចំនួនដែលមិនចាំបាច់ ឬ ឈប់ប្រើដូចជាសម្លៀកបំពាក់ ស្បែកជើង និងរបស់ប្រើប្រាស់ផ្សេងៗ អ្នកគួរតែ​ព្យាយាមដាក់លក់នៅតាមអ៉ីនធឺណែត ឬ ទៅហាងមួយក្នុងចំណោមហាងដែលផ្តល់ឱ្យអ្នកនូវការបញ្ចុះតម្លៃជាថ្នូរនឹងអ្វីដែលអ្នកលែងត្រូវការ។ ទី២. កាលាងសម្អាតរបស់ប្រើប្រាស់មិនបានត្រឹមត្រូវ៖ ការលាងសម្អាតដោយប្រមូលរបស់របរប្រើប្រាស់ច្រើនជាមួយគ្នា ធ្វើឲ្យអ្នកចំនេញទឹក និងសាប៊ូ ជាងសម្អាតម្ដងបន្តិចៗ ជាពិសេសចំណេញពេលទៀតផង​។ ទី៣. …

ការផលិតថ្មម៉ាប សម្រាប់ធ្វើជាកម្រាលឥដ្ឋ ឬ ជញ្ជាំងសព្វថ្ងៃមានភាពខុសប្លែកពីការផលិតនាសម័យមុន ដោយងាយ និងបានច្រើនជាងមុន តែគុណភាពរក្សានូវដដែល

ថ្មម៉ាប គឺជាថ្មធម្មជាតិដ៏មានប្រជាប្រិយភាពបំផុតនៅក្នុងវិស័យសំណង់ដែលវាត្រូវបានប្រើសម្រាប់ធ្វើជាកំរាលជញ្ជាំង កំរាលឥដ្ឋ និងសូម្បីតែនៅក្នុងគ្រឿងសង្ហារឹមដែលដាក់ប្រើប្រាស់ក្នុងគេហដ្ឋាន ឬ តាមសណ្ឋាគារផងដែរ។ វាត្រូវបានផលិតចេញមកពីថ្មកំបោរ ដោយនៅពេលវាប៉ះជាមួយកំដៅខ្លាំង និងសម្ពាធ ធ្វើឲ្យវាប្រែក្លាយជាថ្មដែលមានពណ៌ស្រស់ស្អាតជាច្រើន។ ទន្ទឹមនឹងនេះនៅសម័យបុរាណការបង្កើត និងរចនា ថ្មម៉ាបត្រូវការជាងចម្លាក់ដែលមានបទពិសោធន៍យូរឆ្នាំ និងប្រើប្រាស់ពេលយូរទម្រាប់តែបានថ្មម៉ាបមួយផ្ទាំងៗ ដោយឡែកនាពេលបច្ចុប្បន្នការផលិតថ្មម៉ាប មានលក្ខណៈខុសប្លែកពីសម័យមុន ហើយមានភាពងាយស្រួលជាង ដោយប្រើប្រាស់បច្ចេកទេសកំព្យូទ័រ ទាំងការរចនា និង ការបញ្ជាម៉ាស៊ីនដែលអាចផលិតបានចំនួនច្រើនជាងមុនក្នុងមួយថ្ងៃៗ។ សូមទស្សនាវីដេអូនៅខាងក្រោម៖

វិធីសាស្រ្តបញ្ឈប់ការហៀរទឹកមាត់នៅពេលគេង ដែលអ្នកគួរតែអនុវត្តមុនពេលដែលវាបង្កផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ

មនុស្សជាច្រើនមិនថាចាស់ ឬ ក្មេងតែងតែមានទម្លាប់ហៀរទឹកមាត់នៅពេលគេង ដោយមិនដឹងខ្លួន ហើយពេលខ្លះពួកគេមិនបានដឹងទេថា​ ការហៀរទឹកមាត់នៅពេលគេងបណ្ដាលមកពីមូលហេតុអ្វីនោះទេ តែគេគិតថាវាកើតឡើងដោយសារតែធម្មជាតិរបស់មនុស្ស។ ប៉ុន្តែកាសិក្សាមួយបានបង្ហាញថា ការគេងហៀរទឹកមាត់ដែលកើតមានជាទៀងទាត់ និងហួសប្រមាណវាអាចជាសញ្ញានៃការវិវត្តទៅជាជម្ងឺ ឬក៏បញ្ហាមិនប្រក្រតីមួយចំនួនកើតឡើងនៅក្នុងខ្លួនប្រាណ ដូច្នេះខាងក្រោមនេះជាវិធីសាស្រ្តក្នុងការកាត់បន្ថយការគេងហៀរទឹកមាត់បានមួយកម្រិតផងដែរ៖ ទី១. ផ្លាស់ប្ដូរទម្លាប់ក្នុងការគេង៖ ប្រសិនបើអ្នកមានទម្លាប់ក្នុងការគេងចំហៀង ឬ ផ្គាប់មុខ វានឹងធ្វើឲ្យទឹកមាត់នៅក្នុងមាត់របស់អ្នកហូរចេញមកក្រៅ តែប្រសិនបើអ្នកផ្លាស់ប្ដូរទម្លាប់ក្នុងការគេងនោះដោយគេងផ្ងារវិញ ទឹកមាត់នឹង មិនហូរចេញទៀតនោះទេ។ ទី២. ការគេងស្រម៉ុក៖ ការគេងស្រម៉ុក គឺជាជម្ងឺធ្ងន់ធ្ងរបំផុតនៅពេលដែលការដកដង្ហើមរបស់អ្នក មិនរលូនដូចដែលវាគួរធ្វើអំឡុងពេលគេង ដង្ហើមរបស់អ្នកអាចក្លាយទៅជារាក់ ហើយអ្នកអាចឈប់ដកដង្ហើមច្រើនដងពេញមួយយប់ ស្ថានភាពនេះនាំឱ្យការគេងមិនស្កប់ស្កល់និងអន់ខ្សោយ …