Life Style
  • ទម្លាប់អាក្រក់​ ៤យ៉ាងក្នុងការទទួលទានទឹក ដែលនឹង បំផ្លាញសុខភាពរបស់អ្នកដោយមិនដឹងខ្លួន
    Life Style
    April 20, 2019 Chan Sreyny

    ទឹក គឺជាសារធាតុសំខាន់ដែលជួយទ្រទ្រង់ដល់រាងកាយរបស់យើងទាំងមូល អាចនិយាយបានថា ការទទួលទានទឹក គឺជាផ្នែកមួយនៃរបបអាហារប្រចាំថ្ងៃដែលមិនអាចខ្វះបាន។ លើសពីនេះការទទួលទានទឹកច្រើន ជួយឲ្យអ្នកមានសុខភាពល្អផងដែរ ប៉ុន្តែប្រសិនបើអ្នកទទួលទានទឹកមិនបានត្រឹមត្រូវទេ វានឹង បំផ្លាញសុខភាពរបស់អ្នកវិញ។ ខាងក្រោមនេះជាទម្លាប់អាក្រក់ ៤យ៉ាងក្នុងការទទួលទានទឹកដែលបំផ្លាញសុខភាពរបស់អ្នក៖ ទី១. ការទទួលទានទឹកលឿន និងច្រើនពេក៖ ជាធម្មតានៅពេលដែលអ្នកហត់ អស់កម្លាំង ដែលបណ្ដាលមកពីការហាត់ប្រាណ ឬការធ្វើដំណើរនៅខាងក្រៅច្រើន អ្នកនឹងស្រេកទឹកខ្លាំង ហើយទទួលទានវាច្រើនទាំងបង្ខំ ធ្វើបែបនេះវាអាចនឹង ធ្វើឲ្យអ្នកស្លាប់បាន ដោយសារតែ​អាការៈម្យ៉ាងដែលគេហៅថា hyponatremia ។ ទី២. ទទួលទានទឹកបន្ទាប់ពីញ៉ាំអាហារជាច្រើន៖ ការទទួលទានទឹកភ្លាមៗ បន្ទាប់ពីញ៉ាំអាហារជាច្រើន ធ្វើឲ្យទឹករបស់ក្រពះដែលសម្រាប់រំលាយអាហារថយចុះ ហើយកម្រិតអាំងស៊ុយលីនកើនឡើង ជាហេតុធ្វើប្រព័ន្ធរំលាយអាហារពិបាកក្នុងការបំលែង ដែលអាចបង្កឲ្យឈឺក្រពះ។

  • ម៉ូដសក់ ៥ប្រភេទ ដែលស័ក្កសមជាមួយនឹង ទម្រង់វ៉ែនតា​ខុសៗគ្នា សម្រាប់អ្នកចូលចិត្តពាក់វ៉ែនតាគួរសាកល្បង
    Life Style
    April 20, 2019 Chan Sreyny

    នៅពេលដែលអ្នកមានបញ្ហាភ្នែកម្ញូប គឺតម្រូវឲ្យអ្នកត្រូវពាក់វ៉ែនតាគ្រប់ពេល ដូចនេះការជ្រើសរើសប្រភេទវ៉ែនតាដែលស័ក្កសមទៅនឹងទម្រង់មុខរបស់អ្នកពិតជារឿងសំខាន់។ ប៉ុន្តែអ្វីដែលរឹតតែសំខាន់ជាងនេះទៅទៀតនោះ ការតុបតែងម៉ូដសក់ ឲ្យមានភាពស៊ីគ្នាជាមួយទម្រង់វ៉ែនតា​ ក៏ជួយឲ្យសម្រស់របស់អ្នកកាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត ដោយជ្រើសរើសម៉ូដសក់ងាយៗខាងក្រោមណាមួយ ដែលអ្នកគិតថាស័ក្កសមជាមួយវ៉ែនតារបស់អ្នក៖​ ទី១. វ៉ែនតា (ខ្មៅ + មាស)៖ ប្រសិនបើអ្នកប្រើប្រាស់វ៉ែនតាប្រភេទនេះវាមានកញ្ចក់រាងធំ អ្នកអាចសាកល្បងចងសក់ពាក់កណ្ដាល ដោយផ្នែកខាងលើត្រូវចងឲ្យខ្ពស់ ហើយបួង ម៉ូដសក់បែបនេះធ្វើឲ្យឃើញទម្រង់មុខរបស់អ្នកច្បាស់ ដែលស៊ីគ្នាជាមួយនឹង វ៉ែនតា។ ទី២.វ៉ែនតា (ស្ដើងខ្មៅ)៖ ចំពោះវ៉ែនតាដែលមានដងខ្មៅស្ដើង មានមុខមូលធំ អ្នកគួរតែជ្រើសរើសម៉ូដសក់នេះ ដោយចងសក់ទៅលើទាំងអស់ ហើយបួង រួចទម្លាក់សក់ខាងគៀនត្រចៀកបន្តិច មើលទៅកាន់តែស្រស់ស្អាត និងទាន់សម័យ។ ទី៣. វ៉ែនតា (ភ្នែកឆ្មា)៖​

  • រសជាតិឆ្ងាញ់ ហើយស្អាតៗទៀត! មានឆ្ងល់អត់ ថាគេធ្វើនំ Whoopie Pies នេះដោយរបៀបណា?
    Life Style
    April 20, 2019 Chan Sreyny

    Whoopie Pies គឺជាប្រភេទនំម្យ៉ាងដែលមានដើមកំណើតនៅសហរដ្ឋអាមេរិក វាត្រូវបានគេចាត់ទុកថា ជាប្រភេទនំដែលមានលក្ខណៈស្រដៀងសាំងវិច តែមានរសជាតិផ្អែមដូចជានំខុកឃី ឬនំខេក។ ក្រៅពីមានរសជាតិឆ្ងាញ់ លក្ខណៈពិសេសរបស់នំប្រភេទនេះគឺមានរូបរាង និងពណ៌ស្អាតៗ ជាមួយនឹងរសជាតិជាច្រើនបែប ច្រើនជម្រើសទៅតាមចំណង់ចំណូលចិត្តរបស់អ្នក ដែលចូលចិត្តញ៉ាំនំប្រភេទនេះផងដែរ។ ជាមួយគ្នានេះដែររោងចក្រផលិតនំ Whoopie Pies មួយកន្លែងបានព្យាយាមរក្សា​រសជាតិដើម របស់នំនេះជាមួយគ្រឿងផ្សំជាច្រើនប្រភេទ ដោយប្រើម៉ាស៊ីនក្នុងការលាយម្សៅ។ មិនតែប៉ុណ្ណោះដើម្បីទទួលបាន​​គុណភាពរសជាតិដែលឆ្ងាញ់ គេត្រូវត្រួតពិនិត្យគ្រប់ដំណាក់ការ ក្នុងការផលិតទាំងអស់ មិនថា​ដំណាក់ការលាយម្សៅ ការដុត ការរក្សាទុក ព្រមទាំងការវេចខ្ចប់ ឲ្យត្រូវទៅតាមកម្រិតស្តង់ដារ និងប្រកបដោយអនាម័យផងដែរ។ តោះទៅទស្សនាវីដេអូនៅខាងក្រោមទាំងអស់គ្នា៖

  • ដោយសារតែមូលហេតុទាំងនេះហើយ ទើបឈីស Parmesan មានតម្លៃថ្លៃជាងឈីសដទៃទៀត
    Life Style
    April 20, 2019 Chan Sreyny

    ការធ្វើឈីស Parmesan គឺជាអាជីវកម្មដ៏ធំមួយសម្រាប់ប្រទេសអ៉ីតាលី ដោយជាមធ្យមវាត្រូវបានគេផលិតក្នុងចំនួន 3.6 លានដុំក្នុងមួយឆ្នាំ ដែលជាហេតុធ្វើឱ្យឈីសនេះក្លាយជាផលិតផលនាំចេញ ដ៏ធំបំផុតរបស់ប្រទេសអ៉ីតាលី។ ជាមួយគ្នានេះដែរ​ សម្រាប់ការផលិតឈីសប្រភេទនេះត្រូវប្រើចំនួនទឹកប្រាក់ 2,2 ពាន់លានផោន ដែលស្មើនឹង (2,5 ពាន់លានដុល្លារ)។ ឈីស Parmesan ត្រូវបានគេផលិតនៅតំបន់ភាគខាងជើងប្រទេសអ៉ីតាលី ដោយប្រើគ្រឿងផ្សំដូចជា ទឹកដោះគោ អំបិល និង Remnant ហើយឈីសមួយដុំគេត្រូវប្រើទឹកដោះគោរហូតដល់ ១៣១ លីត្រ ដែលទឹកដោះគោទាំងនោះយកមកពីតំបន់ ប៉ាម៉ា។ ចំពោះការផលិតវិញ មិនមានភាពងាយស្រួលនោះទេ គឺត្រូវធ្វើដោយដៃផ្ទាល់ ដោយការប្រើកំលាំងខ្លាំង និងភាពអត់ធ្មត់ ជាមួយនឹងតិចនិកខ្ពស់

  • តិចនិកក្នុងការពាក់ស្បែកជើងប៉ាតា ដែលបុរសគ្រប់រូបគួរតែដឹង
    Life Style
    April 20, 2019 Chan Sreyny

    សព្វថ្ងៃគេសង្កេតឃើញថាស្បែកជើងប្រភេទប៉ាតាកំពុងតែពេញនិយមខ្លាំង សម្រាប់យុវវ័យសម័យថ្មី ព្រោះវាមានភាពងាយស្រួលក្នុងការពាក់ និងអាចកាពារស្បែករបស់អ្នកពីកំដៅថ្ងៃ ជាពិសេសធ្វើឲ្យការតុបតែងខ្លួន កាន់តែមានភាពទាក់ទាញថែមមួយកម្រិតទៀតផងដេរ។ ជាមួយគ្នានេះដែរ ខាងក្រោមនេះ គឺជាតិចនិកក្នុងការពាក់ស្បែកជើងប៉ាតា ដែលបុរសគ្រប់រូបអាចសាកល្បង ដើម្បីបន្ថែមភាពទាក់ទាញ៖ ទី១. របៀបចងខ្សែស្បេកជើង៖ ជាធម្មតានៅដែលអ្នកពាក់ស្បែកជើងប៉ាតា អ្នកតែងតែចងខ្សែចេញជា រូបត្រចៀកទន្សាយ តែអ្នកអាចផ្លាស់ប្ដូរស្ទាយចងដោយគួចវាចុះក្រោមវិញ ព្រោះចងបែបនេះវាមិនធ្វើឲ្យអ្នកពិបាកចងម្ដងទៀតនៅពេលដែលអ្នកដោះ ឬពាក់ស្បែកជើង និងមើលទៅស្អាត គួរឲ្យចាប់អារម្មណ៍ផងដែរ។ ទី២.ស្បែកជើងប៉ាតា ជាមួយនឹងអាវធំ៖ ដូចអ្នកដឹងរួចមកហើយថាស្បែកជើង ប៉ាតាមិនសូវរើសជាមួយនឹង សំលៀកបំពាក់នោះទេ ដូចនេះនៅពេលដែលអ្នកតុបតែងខ្លួនដោយប្រើប្រាស់អាវធំ អ្នកអាចលេងស្ទីលជាមួយស្បែកជើងប៉ាតាបាន ដោយគ្រាន់តែរើសយកស្បែកជើងដែលមានកែងរាងខ្ពស់បន្តិច វានឹងមើលទៅទាក់ទាញមួយបែប ហើយមានផាសុកភាពទៀតផង។ ទី៣.ស្បែកជើងប៉ាតា ជាមួយនឹងខោសាច់ក្រណាត់៖ ប្រសិនបើអ្នកចូលចិត្តស្លៀកខោសាច់ក្រណាត់

  • អស់ទាស់! នៅស្រុកគេទំនើបណាស់សូម្បីតែពងមាន់ ក៏គេចិញ្ចឹម និងផលិតដោយស្តង់ដាខ្ពស់ដែរ
    Life Style
    April 19, 2019 Chan Sreyny

    ពងមាន់ ជាប្រភេទស៊ុតដែលងាយរក ងាយទិញ និងងាយចំអិន វាជាប្រភពអាហារដ៏សំខាន់ សំបូរទៅដោយសារធាតុចិញ្ចឹមយ៉ាងសំបូរបែប ដែលចាំបាច់បំផុតសំរាប់ការលូតលាស់ និងសុខភាពរបស់រាងកាយ។ ជាមួយគ្នានេះដែរ​ បើយើងក្រលេកទៅមើលការចិញ្ចឹម និងផលិតពងមាន់នៅឯបរទេស ដើម្បីបានពងមាន់ដែលមានគុណភាពល្អ គេត្រូវជ្រើសរើសយកមេមាន់ណាដែលល្អៗ និងការចិញ្ចឹមត្រូវប្រើបច្ចេកទេស និងការថែទាំខ្ពស់។ ជាធម្មតាមេមាន់ចាប់ផ្ដើមក្រាបពង នៅពេលដែលអាយុ ១៩សប្ដាហ៍ ដោយដាក់នៅក្នុងកន្លែងដែលមានពន្លឺគ្រប់គ្រាន់ និងក្នុងសីតុណ្ហភាពសមស្រប ជាពិសេសការផ្ដល់ចំណីដែលផ្សំពីសណ្ដេកសៀង​ និងប្រូតេអ៉ីន ៣ដងក្នុងមួយថ្ងៃ។ ក្រោយពីក្រាបពងរួច គេបញ្ជូនពងមាន់ចូលទៅក្នុងរោងចក្រដើម្បីសម្អាត ពិនិត្យគុណភាព និងបែងចែកទំហំរបស់វាទៅតាមផ្នែកនីមួយៗ ជាមួយការប្រើប្រាស់ម៉ាស៊ីនទំនើបៗ បន្ទាប់មកទើបធ្វើការវេចខ្ចប់ដើម្បីដាក់លក់នៅលើទីផ្សារ។ តោះទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

  • ស្ទីលម៉ូដសក់ ៤ប្រភេទ ដែលបង្ហាញពីបុគ្គលិកលក្ខណៈពិតរបស់អ្នក
    Life Style
    April 19, 2019 Chan Sreyny

    ការលេងស្ទីលម៉ូដសក់ គឺជារឿងពេញនិយមសម្រាប់មនុស្សទូទៅ ទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេរៀងៗខ្លួន ដើម្បីបង្កើនភាពទាក់ទាញ ដល់សម្រស់ឲ្យកាន់តែស្អាត។ លើសពីនេះក្រៅពីជួយឲ្យសម្រស់កាន់តែស្រស់ស្អាត ការលេងស្ទីលម៉ូដសក់ក៏អាចបង្ហាញពីបុគ្គលិកលក្ខណៈពិតរបស់អ្នកផងដែរ តាមរយៈស្ទីលម៉ូដសក់ ៤ប្រភេទខាងក្រោមនេះ៖​ ទី១. សក់ខ្លីត្រឹមកញ្ចឹងក៖ មនុស្សស្រីដែលចូលចិត្តកាត់សក់ប្រភេទនេះ គឺជាមនុស្សដែលឯករាជ្យ មានឆន្ទះខ្ពស់ ស័ក្កសមជាស្រ្តីពេញលក្ខណៈ មានភាពរឹងមាំ មិនតែប៉ុណ្ណោះអ្នកជាមនុស្សចូលចិត្តរាប់អាន និងបង្កើតមិត្តថ្មី ហើយស្រលាញ់ការងារណាដែលមានភាពប្រកួតប្រជែង និងអាចដោះស្រាយបញ្ហាដែលនៅចំពោះមុខបានដោយខ្លួនឯង។ ទី២.សក់ខ្លីល្មម៖ សម្រាប់អ្នកដែលចូលចិត្តកាត់សក់ប្រភេទនេះ ជាមនុស្សក្លាហាន មានភាពហ្មត់ចត់ ចូលចិត្តអ្វីដែលមានរបៀបរៀបរយ ចូលចិត្តនិយាយត្រង់ៗ មិនចូលចិត្តសម្ដីផ្អែម ទោះបីដឹងថាសម្ដីរបស់ខ្លួន អាចប៉ះពាល់អារម្មណ៍អ្នកដទៃក៏ដោយ។ ទី៣.សក់ខ្លីប្រះស្មា៖ ចំពោះម៉ូដសក់ប្រភេទនេះពិតជាពេញនិយមសម្រាប់ស្រ្តីគ្រប់រូប ដូច្នេះប្រសិនបើអ្នកចូលចិត្តកាត់សក់បែបនេះ អ្នកជាមនុស្សដែលពេញចិត្ត និងរីករាយនូវអ្វីដែលខ្លួនមាន

  • របៀប និងលក្ខណៈពិសេសក្នុងការចិញ្ចឹមអយស្ទ័រ ដែលជាមូលហេតុធ្វើឲ្យអយស្ទ័រលក់បានក្នុងតម្លៃខ្ពស់
    Life Style
    April 19, 2019 Chan Sreyny

    ក្នុងចំនោមអាហារសមុទ្រជាច្រើន អយស្ទ័រជាប្រភេទគ្រឿងសមុទ្រម្យ៉ាងដែលកំពុងពេញនិយម និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកដែលចូលចិត្តគ្រឿងសមុទ្រ ព្រោះថាវាមានរសជាតិឆ្ងាញ់ប្លែក ហើយថែមទាំងជាប្រភេទអាហារប៉ូវកម្លាំងទៀតផង។ យ៉ាងណាមិញដោយសារតែតម្រូវការរបស់ទីផ្សារច្រើនលើសកំណត់ពីអ្វីដែលធម្មជាតិផ្ដល់ឲ្យ ទើបគេត្រូវបង្កើតកសិដ្ឋានចិញ្ចឹមអយស្ទ័រ គេត្រូវការទីតាំងដែលនៅជិតតំបន់មាត់សមុទ្រ ព្រោះវារស់នៅ និងលូតលាស់បានល្អដោយសារទឹកសមុទ្រ។ ចំពោះការចិញ្ចឹមដំបូងគេត្រូវបង្កាត់ពូជរបស់វា ដោយប្រើរយៈពេល១ខែ រហូតដល់ ៦ខែ ដោយការប្រើតិចនិក និងបច្ចេកទេសច្បាស់លាស់ ជាមួយនឹងឧបករណ៍ទំនើបៗផងដែរ។ ក្រោយពេលដែលបង្កាត់បានជាកូនតូចៗ​​រួចហើយ គេត្រូវយកវាទៅចិញ្ចឹមក្នុងកសិដ្ឋាននៅលើទឹកសមុទ្រ រហូតដល់មានអាយុ​ ៣ខែ ទើបដាក់ឲ្យរស់នៅក្នុងទឹកសមុទ្រដោយខ្លួនឯង។ រហូតដល់រយៈពេល​ ៦ខែក្រោយ ទើបគេអាចយកវាមកលក់បាន ដោយត្រូវប្រើម៉ាស៊ីនក្នុងការនេសាទ និងជ្រើសរើសអយស្ទ័រណាដែលល្អៗ រីឯមិនល្អត្រូវបោះចូលទៅក្នុងសមុទ្រវិញ ដូចនេះហើយទើបប្រភេទអយស្ទ័រមួយចំនួនមានតំលៃថ្លៃ។ សូមទស្សនាវីដេអូនៅខាងក្រោម៖