Category: Life Style

ធ្លាប់ឆ្ងល់អត់ ហេតុអ្វីបានជាកញ្ចក់អាចឆ្លុះរូបភាពបានច្បាស់ល្អ? មកមើលពីរបៀបក្នុងការផលិតទាំងអស់គ្នា

កញ្ចក់ដែលអាចឆ្លុះឃើញរូបភាពបានច្បាស់ល្អ នៅពេលយើងឈរនៅពីមុខវា ដែលយើងតែងតែប្រើសព្វថ្ងៃត្រូវបានច្នៃ និងបង្កើតឡើងឲ្យមានភាពងាយស្រួលប្រើជាងពេលដែលបង្កើតដំបូង ដោយគីមីវិទូជនជាតិអាល្លឺម៉ង់នៅអំឡុងឆ្នាំ ១៨៣៥ ។ វាត្រូវបានគេផលិតចេញពី លោហៈធាតុដូចជា ទង់ដែង លង្ហិន និងសំរិទ្ធជាបន្ទះស្ដើងធំៗ ដែលមានលក្ខណៈដូចបន្ទះក្ដារដែរ។ នាពេលបច្ចុប្បន្នកញ្ចក់ភាគច្រើនត្រូវបានផលិតឡើងដោយប្រាក់ ឬ ការដុតកំដៅអាលុយមីញ៉ូមនៅក្នុងសុញ្ញាភាពមួយ បន្ទាប់មកភ្ជាប់ទៅនឹងកញ្ចក់ត្រជាក់ដែលបាញ់ស្រទាប់ប្រាក់ ឬ អាលុយមីញ៉ូមទៅលើខ្នងកញ្ចក់។ ដើម្បីបានកញ្ចក់ដែលអាចឆ្លុះរូបភាពបានច្បាស់ល្អ គេត្រូវយកផ្ទាំងកញ្ចក់ទៅលាងសម្អាតជាមួយនឹង​ ទឹកដែលលាយសារធាតុគីមី​សម្រាប់សម្អាតស្នាមប្រឡាក់ និងកំទេចសំណរយ៉ាងច្រើនដំណាក់កាល ទើបអាចយកទៅច្នៃធ្វើជាគ្រឿងសង្ហារឹម ឬ សម្ភារៈតុបតែងក្នុងផ្ទះបាន។ តោះទស្សនាវិដេអូនៅខាងក្រោមទាំងអស់គ្នា៖​

មកមើលរបៀបក្នុងការផលិតឥដ្ឋ នៅក្នុងរោងចក្រដោយប្រើម៉ាស៊ីនដ៏ទំនើបៗ ដែលកំពុងពេញនិយមប្រើប្រាស់ក្នុងវិស័យសំណង់

ដុំឥដ្ឋដែលជាសម្ភារៈសំណង់ដ៏សំខាន់មួយ សម្រាប់សាងសង់អាគារតូច ធំ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ​ ត្រូវបានផលិតចេញពីដីភក់ដែលរឹង ឬ អាចហៅម៉្យាងទៀតថា ដីដុះ ដែលគេត្រូវចំណាយពេលរហូតដល់ទៅ ២ឆ្នាំទើបអាចយកមកប្រើការ ដើម្បីផលិតជាដុំឥដ្ឋបាន។ ជាមួយគ្នានេះដែរ ដើម្បីធ្វើឲ្យការផលិតមានភាពងាយស្រួល គេត្រូវបំបែកដីទាំងនោះទៅជាបំណែកតូចៗ ដោយប្រើគ្រឿងចក្រធំៗ។ បន្ទាប់ពីការបំបែករួច​ គេត្រូវបញ្ជូនល្បាយដីទាំងនោះ ទៅកាន់រោងចក្រដើម្បីផលិតជាដុំឥដ្ឋ ដោយត្រូវកិនដីទាំងនោះឲ្យម៉ត់ដូចម្សៅ ហើយដាក់នៅក្នុងម៉ាស៊ីន ដោយលាយជាមួយនឹងទឹក។ ដើម្បីផលិតឥដ្ឋដែលមានពណ៌ដូចធម្មជាតិ គេត្រូវប្រើខ្សាច់លាយជាមួយនឹង កំទេចស័ង្កសី ឬ កំទេចដែក។ ចំពោះការដុតគេត្រូវប្រើកម្រិតសីតុណ្ហភាពរហូតដល់ 1,040 អង្សារ …

របៀបក្នុងការចាយវាយខ្ជះខ្ជាយដែលជាទម្លាប់របស់មនុស្សក្រីក្រ តែអ្នកមានមិនដែលធ្វើនៅក្នុងជីវិតរស់នៅជាប្រចាំថ្ងៃរបស់ពួកគេ

មនុស្សមួយចំនួនតែងតែមានការងឿងឆ្ងល់ នៅពេលដែលពួកគេខិតខំប្រឹងប្រែងធ្វើការ និងរកប្រាក់ចំណូលបានច្រើន តែមិនអាចគ្រប់គ្រាន់ក្នុងការចំណាយសម្រាប់ជីវភាពជាប្រចាំថ្ងៃរបស់ពួកគេ ដោយជាក់ស្ដែងពួកគេមិនបានសង្កេតមើលពីទម្លាប់ក្នុងការចាយវាយរបស់ខ្លួនឡើយ។ យ៉ាងណាមិញបើយើងក្រលេកទៅមើលភាពខុសគ្នា រវាងការចំណាយរបស់អ្នកមាន គឺខុសស្រឡះពីការចំណាយរបស់អ្នកមានជីវភាពមធ្យមដូចជា៖ ទី១.ចំណាយទៅលើការតុបតែងខ្លួនច្រើនពេក៖ ការចំណាយប្រាក់ខ្ជះខ្ជាយទៅលើការតុបតែងខ្លួនច្រើនពេក ស្របពេលដែលប្រាក់ចំណូលរបស់អ្នកនៅមានកម្រិត ជាដើមហេតុធ្វើឲ្យប្រាក់ចំណូលរបស់អ្នកកាន់តែថយចុះ ទាំងនេះមិនមែនជាទម្លាប់របស់អ្នកមានដែលគេតែងតែអនុវត្តជាប្រចាំខែនោះទេ។ ទី២.ចំណាយទៅលើឧបករណ៍ទំនើបថ្មីៗ៖ ការផ្លាស់ប្ដូរសម្ភារៈប្រើប្រាស់ស៊េរីទំនើបថ្មីៗ គឺជាការខ្ជះខ្ជាយប្រាក់ដ៏ច្រើនបំផុត ដែលអ្នកមានមួយចំនួនមិនទម្លាប់ខ្លួនក្នុងការចំណាយប្រាក់របស់ពួកគេ ដូច្នេះប្រសិនបើអ្នកមិនចាំបាច់ក្នុងការប្រើប្រាស់របស់ទាំងនោះសម្រាប់ការងារ ឬ ហេតុផលផ្ទាល់ខ្លួនទេ អ្នកមិនគួរចំណាយប្រាក់របស់អ្នកផ្លាស់ប្ដូរឡើយ។ ទី៣.ទូរទាត់ដោយប្រើកាត​ ជំនួសសាច់ប្រាក់៖ ប្រសិនបើអ្នកគិតថា ការទូរទាត់សាច់ប្រាក់មិនទាន់សម័យ ដូចការទូរទាត់កាត វាមិនមែនជារឿងត្រឹមត្រូវនោះទេ ព្រោះការទូរទាត់តាមរយៈកាតធ្វើឲ្យការចំនាយកាន់តែកើនឡើង ហើយអ្នកនឹងត្រូវចំណាយប្រាក់ខែជាច្រើនរបស់អ្នកលើវិក័យប័ត្រប្រចាំខែ …

៥​ ល្បិចក្នុងបោកគក់សម្លៀកបំពាក់ដោយម៉ាស៊ីន ឲ្យបានស្អាតល្អ និង មិនប្រើពេលយូរ

ការបោកសម្លៀកបំពាក់ គឺជាការងារផ្ទះដែលមនុស្សគ្រប់គ្នាគិតថាជារឿងសាមញ្ញមួយសម្រាប់ស្រ្តីមេផ្ទះគ្រប់រូប តែផ្ទុយទៅវិញវាគឺជារឿងដ៏គួរឲ្យធុញទ្រាន់មួយ ហើយចំណាយកំលាំង និងពេលច្រើន បើទោះបីជាបច្ចុប្បន្នមានម៉ាស៊ីនបោកគក់ទំនើបៗដើម្បីជាជំនួយក៏ដោយ។ យោងតាមស្ថិតិស្ត្រីចំណាយពេលប្រហែល 17 នាទីក្នុងមួយថ្ងៃសម្រាប់ការបោកគក់ ដើម្បីកាត់បន្ថយពេលវេលា និងធ្វើឲ្យសម្លៀកបំពាក់ស្អាតល្អ ស្រ្តីគ្រប់រូបគួរសាកល្បងតិចនិកខាងក្រោមនេះ៖ ទី១.ប្រើទឹកខ្ពុលមាត់ដើម្បីលាងសម្អាតម៉ាស៊ីនបោកគក់៖ ម៉ាស៊ីនបោកគក់ជាកន្លែងដែលប្រុមូលផ្ដុំដោយបាក់តេរីជាច្រើន ប្រសិនបើអ្នកមិនលាងសម្អាតឲ្យបានទៀងទាត់ ដូចនេះវិធីងាយៗក្នុងការលាងសម្អាត អ្នកត្រូវប្រើទឹកខ្ពុលមាត់មួយកូនកែវ ចាក់ចូលទៅក្នុងធុងសម្អាតរបស់ម៉ាស៊ីន ហើយចុចឲ្យដំណើរការ នោះបាក់តេរី និងផ្សិតដែលអាចបង្កគ្រោះថ្នាក់នឹងត្រូវកម្ចាត់ចោល។ ទី២.ប្រើថង់ក្រណាត់សម្រាប់ស្រោមជើង៖ ជាការពិតណាស់នៅពេលដែលបោកស្រោមជើងដោយម៉ាស៊ីនម្ដងៗ ធ្វើឲ្យស្រោមជើងឆាប់យារ និងបាត់ ដើម្បីដោះស្រាយបញ្ហានេះ អ្នកអាចយកថង់ក្រណាត់ហើយដាក់ស្រើមជើងចូល នៅពេលបោកគក់ដោយម៉ាស៊ីន រួចចងមាត់ឲ្យជិត …

វិធីសាស្រ្តដែលអ្នកគួរយល់ដឹង ក្នុងការការពារខ្លួន និងដើម្បីសង្គ្រោះជីវិតនៅពេលត្រូវសត្វកាចសាហាវវាយប្រហារ

ការវាយប្រហារពីសត្វជាច្រើនប្រភេទ ដែលនៅជុំវិញខ្លួនយើងពេលដែលធ្វើដំណើរទៅតំបន់កំសាន្តផ្សេងៗ ជាពិសេសតាមតំបន់ព្រៃភ្នំ គឺជារឿងដែលយើងគ្រប់គ្នាមិនអាចដឹងមុនបានឡើយ។ យ៉ាងណាមិញខាងក្រោមនេះ គឺជាវិធីសាស្រ្តដើម្បីការពារខ្លួន នឹងជួយសង្គ្រោះជីវិតអ្នក ឬ អ្នកដទៃនៅពេលដែលទទួលរងការវាយប្រហារពីសត្វទាំងនោះ ដែលអ្នកអាចសាកល្បងប្រើប្រាស់បាន៖ ទី១.ការវាយប្រហារពីសត្វដំរី៖ សត្វដំរី ជាសត្វដែលស្ងៀមស្ងាត់ និងគួរឲ្យស្រលាញ់ដោយសារតែភាពវ័យឆ្លាតរបស់វា ប៉ុន្តែបើសិនជាដំរីញីងាយនឹងវាយប្រហារមនុស្សជាងដំរីឈ្មោល ព្រោះដើម្បីការពារកូនរបស់វា​ ដូច្នេះនៅពេលដែលដំរីវាយប្រហារ អ្នកមិនគួររត់នោះទេ វិធីល្អគឺស្វែងរកកន្លែងលាក់ខ្លួនដែលនៅជិតអ្នកបំផុត ដូចជាដុំថ្មធំៗ ឬ ដើមឈើ។ ទី២.ការវាយប្រហារពីសត្វគោ៖ សត្វគោអាចវាយប្រហារអ្នកបានគ្រប់ពេល ប្រសិនបើអ្នកធ្វើអី្វមួយមិនត្រឹមត្រូវទៅលើពួកគេ មិនមែនអាស្រ័យទៅលើពណ៌សម្លៀកបំពាក់ដែលអ្នកពាក់នោះទេ ដើម្បីការពារខ្លួននៅពេលដែលសត្វប្រភេទនេះ វាយប្រហារអ្នកត្រូវឈរឲ្យស្ងៀម ហើយយកមួក …

ស្រីៗគ្នាយើង! ស្លៀកពាក់ខ្ជូតៗ មិនទាន់គ្រប់គ្រាន់ទេ តែបើបន្ថែមម៉ូដសក់ស្ទាយកូរ៉េស្អាតៗបែបនេះទៀត កាន់តែទាក់ទាញ

របៀបក្នុងការលេងម៉ូដសក់របស់នារីៗ មានច្រើនប្រភេទ និងច្រើនស្ទាយទៅតាមចំណង់ចំណូលចិត្ត និងភាពប៉ិនប្រសព្វក្នុងការតុបតែងម៉ូដសក់របស់ពួកគេ ឲ្យកាន់តែមានភាពទាក់ទាញ ជាពិសេសស៊ីគ្នាជាមួយនឹងសម្លៀកបំពាក់។ ដោយឡែកថ្ងៃនេះយើងនឹងបង្ហាញពីការតុបតែម៉ូដសក់បែបសាមញ្ញៗ និងងាយស្រួលដែលជាស្ទាយប្រចាំខ្លួនរបស់តារាល្បីៗ និង នារីៗកូរ៉េតែងតែនិយមធ្វើដូចខាងក្រោម៖ ទី១.មូរចុងសក់តិចៗ៖ ប្រសិនបើអ្នកចូលចិត្តទម្លាក់សក់ពេលចេញទៅក្រៅ ឬ ចូលរួមកម្មវិធីផ្សេងៗ អាចជ្រើសរើសស្ទាយនេះបាន ដោយគ្រាន់តែ​មូរសក់ខាងមុខជាមួយឧបករណ៍ជ័រសម្រាប់មូរសក់ហើយទុកចោល បន្ទាប់មកមូរចុងសក់របស់អ្នកចូលក្នុង បន្តិចម្ដងៗរហូតដល់អស់សក់ រួចទម្លាក់សក់ខាងមុខចុះ ហើយរៀបឲ្យមានរបៀបបន្តិចរួចជាការស្រេច។​ ​ ទី២.មូរសក់ភ្លីធំៗ៖ ចំពោះស្ទាយមូរសក់ភ្លីធំៗនេះ ក៏ស្រស់ស្អាត និងពេញនិយមផងដែរ ដូច្នេះដើម្បីតុបតែសក់ជាមួយស្ទាយបែបនេះ អ្នកត្រូវយកម៉ាស៊ីនមូរសក់ដែលមានភ្លីធំ មកមូរពីដើមសក់ចុះក្រោម រហូតដល់អស់សក់ …

របៀបក្នុងការច្នៃថ្មពិលចាស់ៗ ទៅជាជីសម្រាប់ដាំពោត របស់រោងចក្រមួយកន្លែងក្នុងសហរដ្ឋអាមេរិក ដើម្បីជួយកាត់បន្ថយការប៉ះពាល់ដល់សុខភាព

ថ្មដែលយើងប្រើសម្រាប់ដាក់ក្នុងតេលេ ឬ គ្រឿងអគ្គិសនីផ្សេងៗ ភាគច្រើនថាមពលរបស់វាអាចប្រើបានក្នុងរយៈពេល ១០០ ម៉ោងទើបអស់ ប៉ុន្តែនៅពេលដែលប្រើការលែងបាន ថ្មប្រភេទនេះត្រូវបានគេចាត់ទុកថា វាផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព និងបរិស្ថាន។ ជាក់ស្ដែងនៅសហរដ្ឋអាមេរិក ថ្មប្រភេទនេះត្រូវបានបោះបង់ចោលរាប់ពាន់លានដុំជារៀងរាល់ឆ្នាំ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី សហរដ្ឋអាមេរិកក៏បានបំលែងថ្មដែលបោះចោលទាំងនោះមកជារបស់មានប្រយោជន៍ និងជួយដល់បរិស្ថាន ដោយការបំលែងធាតុស័ង្កសី និង ម៉ង់ហ្គាណែស ដែលនៅក្នុងថ្មមកធ្វើជាជីសម្រាប់ដាំដុះដំណាំពោត ឲ្យដុះលូតលាស់បានល្អ។ ដើម្បីបំលែងសារធាតុទាំងនោះបាន ថ្មទាំងនោះត្រូវឆ្លងកាត់ការបែងចែកប្រភេទ ការកិន និងការចម្រាញ់។ ចង់ដឹងកាន់តែច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖

តោះៗ! មកមើលខាងរោងចក្រផលិតទឹកក្រូចច្របាច់ បេះពីចម្ការស្រស់ៗឡើងទំនង

កាលពីដើមឡើយមិនមានគំនិតណាមួយដែលគេគិតថា អាចច្នៃផ្លែក្រូចទៅជាប្រភេទទឹកក្រូចស្រស់ៗ ហើយងាយស្រួលទទួលទាននោះទេ តែរហូតមកទល់ពាក់កណ្ដាលសតវត្សទី​ ២០ ការច្នៃប្រឌិតផ្លែក្រូចទៅជា ទឹកក្រូចស្រស់ៗហាក់មានការចាប់អារម្មណ៍ និងកើនឡើងគួរឲ្យកត់សំគាល់ជាមួយនឹងបច្ចេកទេសក្នុងការច្នៃ ឲ្យប្រើបានយូរផងដែរ។ យ៉ាងណាមិញបើយើងក្រឡេកទៅមើលសិប្បកម្មជាលក្ខណៈគ្រួសារមួយបានបង្ហាញពីការផលិតទឹក្រូចស្រស់ៗ មិនមានលាយទឹក ឬ សារធាតុដែលទុកឲ្យបានយូរផ្សេងៗ ដោយគ្រាន់តែជ្រើសរើសពូជក្រូចល្អៗ និងប្រើបច្ចេកទេសក្នុងការដាំយ៉ាងត្រឹមត្រូវ។ លើសពីនេះការបំលែងផ្លែក្រូចទៅជាទឹក្រូចស្រស់ៗ ដែលមានរសជាតិឆ្ងាញ់ដូចធម្មជាតិ ត្រូវឆ្លងកាត់ការតេស្ត និងចម្រាញ់ប្រកបដោយអនាម័យខ្ពស់បំផុត។ សូមទស្សនាវីដេអូនៅខាងក្រោម៖