Category: Life Style

សញ្ញាសំខាន់ៗ ៥ យ៉ាងដែលបង្ហាញថារាងកាយរបស់អ្នកកំពុងតែស្ថិតនៅក្រោមភាពតានតឹង និងជំងឺស្រ្តេសធ្ងន់ធ្ងរ

ជាការពិតណាស់មនុស្សយើងម្នាក់ៗមិនអាចគេចវេស ពីបញ្ហាដែលកើតមានក្នុងជីវិតបានឡើយ ហើយត្រូវជួបប្រទះ និងដោះស្រាយនៅបញ្ហាទាំងអស់នោះ ដោយពេលខ្លះវាអាចបង្កឲ្យយើងមានភាពតានតឹងក្នុងអារម្មណ៍ ឬ ស្រ្តេស។ ដូច្នេះថ្ងៃនេះយើងនឹងបង្ហាញពីរោគសញ្ញា ៥ យ៉ាងដែលអាចបង្ហាញថា រាងកាយរបស់អ្នកកំពុងត្រូវបានប៉ះពាល់ដោយភាពតានតឹង ឬ​ ស្រ្តេសដែលអ្នកគួរតែយកចិត្តទុកដាក់ចំពោះសុខភាពដូចខាងក្រោម៖ ទី១.ទម្ងន់ប្រែប្រួល៖ ប្រសិនបើអ្នកស្ថិតនៅក្រោមភាពតានតឹង ឬ ស្ត្រេស ទម្ងន់របស់អ្នកនឹងឡើងចុះៗមិនថេរនោះទេ ទោះបីរបបអាហារ និងការហាត់ប្រាណរបស់អ្នកបានត្រឹមត្រូវក៏ដោយ ព្រោះអរម៉ូនដែលមានតួនាទីក្នុងការរក្សាលំនឹង មិនត្រឹមតែការបំបែកខ្លាញ់ និងកាបូអ៉ីដ្រាតប៉ុណ្ណោះទេ រួមទាំងកម្រិតជាតិស្ករនៅក្នុងខ្លួនផងដែរ ដូចនេះសម្រាប់មនុស្សដែលមានអរម៉ូនច្រើន ធ្វើឲ្យពួកគេញ៉ាំច្រើនទម្ងន់នឹងងាយឡើង តែពេលខ្លះវាក៏ធ្វើឲ្យអ្នកស្រកទម្ងន់បានដែរ។ ទី២.កើតជំងឺផ្ដាសាយញឹកញាប់៖ នៅពេលដែលអ្នកស្ថិតក្នុងភាពតានតឹងធ្ងន់ធ្ងរ …

​មិនដែលដឹងសោះ តាមពិតស្រោមដៃជ័រ ត្រូវបានគេផលិតបែបនេះ

ស្រោមដៃដែលមានភាពយឺត ទន់ ហើយពណ៌ស ភាគច្រើនត្រូវបានគេប្រើប្រាស់នៅក្នុងមន្ទីរពេទ្យ ឬ មន្ទីរពេទ្យពិសោធន៍ផ្សេងៗ ដើម្បីជៀសវាងពីការឆ្លងមេរោគ ត្រូវបានផលិតចេញពីជ័រកៅស៊ូ។ ដើម្បីផលិតស្រោមដៃក្នុងចំនួនច្រើន និងមានភាពងាយស្រួលគេត្រូវប្រើពុម្ពពីសេរ៉ាមិច ឬ អាលុយមីញ៉ូម ដែលមានរូបរាងដូចដៃមនុស្សទៅជ្រលក់ជាមួយជ័រកៅស៊ូ។ មុនពេលដែលជ្រលក់ជ័រកៅស៊ូ គេត្រូវយកពុម្ពទាំងនោះទៅលាងជាមួយនឹងសាប៊ូ និងត្រូវឆ្លងកាត់ជាច្រើនដំណាក់កាល ដើម្បីធានាថាវាមិនមានស្នាមប្រឡាក់ ឬ ធូលី ព្រោះដើម្បីថែរក្សាអនាម័យ និង មិនធ្វើឲ្យមានប្រហោងនៅពេលជ្រលក់ជ័រកៅស៊ូ។ បន្ទាប់មកគេត្រូវយកពុម្ពទាំងនោះ ទៅសម្ងួតឲ្យស្ងួត ទើបអាចយកទៅជ្រលក់ជ័រ បង្កើតជាស្រោមដៃបាន រួចគេត្រូវធ្វើតេស្តពីគុណភាពរបស់វាជាមុនសិន ទើបអាចវេចខ្ចប់ដាក់ក្នុងប្រអប់។ សូមទស្សនាវីដេអូនៅខាងក្រោម៖

ហេតុអ្វីបានជាការ៉េម រលាយនៅពេលស្ថិតក្នុងសីតុណ្ហភាពក្ដៅ? មកមើលពីរបៀបក្នុងការផលិតទាំងអស់គ្នា

ការ៉េមជាចំណីអាហារម្យ៉ាងដែលមានរសជាតិឆ្ងាញ់ ហើយត្រជាក់ៗ ដែលធ្វើឲ្យមនុស្សទូទៅទាំងចាស់ ទាំងក្មេងចូលចិត្តទទួលទាន ជាពិសេសនៅក្នុងរដូវក្ដៅ ម្យ៉ាងវិញទៀតការ៉េមត្រូវបានគេចាត់ទុកជាបង្អែម លាងមាត់បន្ទាប់ពីការញ៉ាំអាហារ។ លក្ខណៈពិសេសរបស់វាត្រូវបានគេធ្វើឡើងក្នុងរូបរាងដ៏ទាក់ទាញបែបស្អាតៗ និងមានគ្រប់រសជាតិដែលធ្វើចេញពីផ្លែឈើជាច្រើនប្រភេទ លើសពីនេះមានលក់គ្រប់ទីកន្លែង។ ដើម្បីផលិតការ៉េមបានគេត្រូវប្រើទឹកខ្ទិះស្រស់ៗ ជាមួយម្សៅទឹកដោះគោ ស្ករស និងទឹកស្ករពោត ដែលត្រូវបានលាយបញ្ចូលគ្នាដោយម៉ាស៊ីនដែលមានល្បឿនលឿនក្នុងការលាយគ្រឿងផ្សំចូលគ្នាបានល្អ។ បន្ទាប់ពីមកទើបយកទៅដាក់ក្នុងម៉ាស៊ីនមួយទៀត ដោយកម្ដៅ ១៦០ ដឺក្រេ ដើម្បីសម្លាប់មេរោគ រួចបន្ថែមនូវរសជាតិផ្សេងៗ និងលាយបញ្ចូលគ្នារហូតល្បាយទាំងនោះកកបានជាសាច់ការ៉េម ទើបយកទៅវេចខ្ចប់ជាមួយនំ ឬ គ្រឿងបន្ថែមផ្សេងៗដែលធ្វើឲ្យការ៉េមកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់។ សូមទស្សនាវីដេអូនៅខាងក្រោម៖

បើមិនចង់ស្តាយក្រោយ សូមបញ្ឈប់កូនតូចៗរបស់អ្នកទម្លាប់អង្គុយ “ភ្លៅកង្កែប” បែបនេះជាបន្ទាន់

ក្មេងតូចៗជាច្រើនមានទម្លាប់អង្គុយបត់ជើងនៅក្រោមភ្លៅ ដែលមានលក្ខណៈដូចអក្សរ ” W ” នៅលើដី ឬ ផ្ទៃរាបស្មើ ដែលមើលទៅការអង្គុយបែបនេះដូចជាផ្ដល់ភាពងាយស្រួល និងផាសុកភាពដល់ពួកគេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការអង្គុយបែបនេះសម្រាប់កុមារដែលមានអាយុចាប់ពី ៣ឆ្នាំឡើង អាចនាំមកនូវគ្រោះថ្នាក់ជាច្រើនដល់ពួកគេ​។ បើយោងទៅតាមអ្នកជំនាញខាងព្យាបាលដោយចលនា​ហាត់ប្រាណ Cathy Molloy បានប្រាប់ពីផលប៉ះពាល់ជាច្រើនដែលបណ្ដាលមកពីការអង្គុយបែបនេះ ដល់កុមារនាពេលអនាគតដូចជា៖ ការវិវត្តន៍សេរីរាង្គត្រគាកខ្សោយ ប៉ះពាល់ដល់ដំណើរនៃការដើរ ធ្វើឲ្យឆ្អឹងខ្នងឆាប់កោង​ ប៉ះពាល់ដល់ស្នូលសាច់ដុំធ្វើឲ្យរាងកាយចុះខ្សោយ និងប៉ះពាល់សាច់ដុំខាងក្រោយភ្លៅផងដែរ។ ដោយឡែកលោក Zhang Xuyu ជាអនុប្រធាន និងព្យាបាលរោគនៃមជ្ឈមណ្ឌលសុខភាពនិងស្តារនីតិសម្បទា បានក្រើនរំឭកថា …

មុនពេលទៅកំសាន្តនៅប្រទេសទាំងនេះ អ្នកគួរយល់ដឹងពីចំណុចសំខាន់ៗមួយចំនួន ដើម្បីការពារខ្លួនពីគ្រោះថ្នាក់ផ្សេងៗ

ជាការពិតណាស់នៅតាមតំបន់ទេសចរណ៍នីមួយៗ មិនថាក្នុង ឬ​ ក្រៅប្រទេស ការបង្កគ្រោះថ្នាក់ផ្សេងៗពីជនមិនល្អ អាចនឹងកើតមានឡើងគ្រប់ទីកន្លែង ប្រសិនបើអ្នកដែលធ្វើដំណើរកំសាន្តទៅកាន់តំបន់នោះមិនមានការប្រុងប្រយ័ត្នខ្ពស់។ ដូច្នេះថ្ងៃនេះយើងនឹងបង្ហាញអ្នកអំពីភាពអសន្តិសុខរបស់ប្រទេសមួយចំនួនដែលអ្នកគួរតែដឹង ដើម្បីថែរក្សាសុវត្ថិភាព និងជៀសវាងបញ្ហានៅពេលធ្វើដំណើរនៅបរទេស៖ ទី១.ប្រទេស​​អេស្ប៉ាញ៖ ទីក្រុង Barcelona ដែលជាប់លំដាប់ថ្នាក់ទី៣ នៃទីក្រុងដែលមានភ្ញៀវទេសចរច្រើន បន្ទាប់ពីទីក្រុងឡុងដ៍ និងទីក្រុងប៉ារីស តែក៏មានករណីចោរលួចច្រើនជាងគេផងដែរ ដូច្នេះប្រសិនបើអ្នកមានគំរោងទៅកំសាន្តនៅប្រទេសនោះ គួរមានការប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើដំណើរតាមផ្លូវ ព្រោះក្រុមចោរទាំងនោះមានជំនាញខ្ពស់ក្នុងការលួចទ្រព្យសម្បត្តិរបស់អ្នកដោយមិនដឹងខ្លួន។ ទី២.ប្រទេសថៃ៖ តំបន់ប៉ាតាយ៉ាប្រទេសថៃ ជាតំបន់កំសាន្តដ៏សំបូរបែប មានគ្រប់បែបយ៉ាងទៅតាមតម្រូវការរបស់ភ្ញៀវទេសចរណ៍ ប៉ុន្តែក្រៅពីរសជាតិហិលរបស់ម្ហូបដែលអាចប៉ះពាល់ដល់សុខភាពហើយ ភ្ញៀវទេសចរទាំងអស់គួរប្រុងប្រយ័ត្នក្នុងការដើរឆ្លងផ្លូវ ព្រោះការបើកបរនៅក្នុងតំបន់ ពុំសូវគោរពច្បាប់ដូចក្នុងទីក្រុងនោះទេ។ …

ទម្ងន់កាន់តែឡើងស្រឺតៗ ដោយសារតែកំហុស​ទាំង ៥ យ៉ាងនេះក្នុងពេលអំឡុងពេលធ្វើលំហាត់ប្រាណរបស់អ្នក

នៅពេលដែលអ្នកចង់បានរាងស្លីមស្អាត អ្នកតែងតែរត់ហាត់ប្រាណនៅលើម៉ាស៊ីនមែនទេ? ជាការពិតណាស់មនុស្សជាច្រើនតែងតែមានការភាន់ច្រឡំបែបនេះ ជាមួយវីធីសាស្រ្តក្នុងការសម្រកទម្ងន់របស់ពួកគេ ដោយមិនដឹងទេថាការរត់ហាត់ប្រាណដោយម៉ាស៊ីនតែមួយមុខ អាចក្លាយអន្ទាក់ដែលធ្វើឲ្យអ្នកកាន់តែធាត់ទៅៗ ដូច្នេះប្រសិនបើអ្នកចង់កែប្រែបញ្ហានេះ គួរជៀសវាងកំហុសក្នុងការធ្វើលំហាត់ប្រាណទាំងនេះ៖ ទី១.ផ្ដោតទៅលើការរត់ ជាជាងការហ្វឹកហាត់កម្លាំង៖ ប្រសិនបើអ្នកចង់បានរាងស្លីមស្អាត ការហ្វឹកហាត់កម្លាំងមានប្រសិទ្ធភាព ជាជាងការរត់នៅលើម៉ាស៊ីន ព្រោះការហ្វឹកហាត់កំលាំងជួយបង្កើននូវសាច់ដុំ ហើយនេះនឹងជួយកាត់បន្ថយការរំលាយអាហាររបស់អ្នក។ ទី២.​ធ្វើលំហាត់ប្រាណ ដោយក្រពះទទេ៖ មនុស្សជាច្រើនតែងតែមានទម្លាប់ហាត់ប្រាណមុនពេលទទួលទានអាហារ ព្រោះគិតថាធ្វើឲ្យរាងកាយកាន់តែធាត់​ ផ្ទុយទៅវិញដើម្បីធ្វើលំហាត់ប្រាណបានសាច់ដុំរបស់អ្នកអាស្រ័យយ៉ាងខ្លាំងទៅលើជាតិស្ករ និងជាតិខ្លាញ់ដើម្បីទទួលបានថាមពល ដូច្នេះអ្នកគួរតែទទួលទានអាហារដែលងាយស្រួលរំលាយក្នុងរយៈពេល ៦០ ទៅ ៩០នាទីមុនពេលធ្វើលំហាត់ប្រាណ។ ទី៣.គិតថាអាចញ៉ាំអ្វីបានគ្រប់មុខ បន្ទាប់ពីការហាត់ប្រាណ៖ ការហាត់ប្រាណតែមួយមុខ​ មិនអាចជួយឲ្យអ្នកអាចស្រកទម្ងន់បានងាយ …

របៀបក្នុងការផលិតស្ករត្នោតរបស់កសិករ​ ទាំងលំបាក ហើយប្រថុយនឹងគ្រោះថ្នាក់យ៉ាងខ្លាំង ជាពិសេសទទួលបានកម្រៃតិចទៀតផង

ស្ករត្នោត ត្រូវបានគេចាត់ទុកជាគ្រឿងផ្សំសម្រាប់ម្ហូបអាហារ ដែលមានក្លិនឈ្ងុយ និងធ្វើឲ្យពណ៌របស់អាហារទាក់ទាញគួរឲ្យទទួលទាន ជាពិសេសអាចធ្វើជាឪសថសម្រាប់ព្យាបាលជំងឺ តាមបែបបុរាណផងដែរ។ ជាមួយគ្នានេះដែរស្ករត្នោតជាស្ករធម្មជាតិពិតៗ មិនមានសារធាតុគីមី ដែលធ្វើចេញពីទឹកត្នោតសុទ្ធ ដូច្នេះមនុស្សមួយចំនួននិយមប្រើប្រាស់ស្ករប្រភេទនេះ ជាជាងប្រើប្រាស់ស្ករស។​ ភាគច្រើនប្រជាជននៅតាមជនបទតែងតែធ្វើស្ករត្នោត ជាមុខរបរចិញ្ចឹមជីវិត ទោះបីជាដឹងថាការងារប្រភេទនេះពុំសូវរកកម្រៃបានច្រើន ហើយប្រថុយនឹងគ្រោះថ្នាក់ខ្ពស់ក៏ដោយ។ ដោយឡែកការធ្វើស្ករត្នោតក៏មិនងាយស្រួលដែរ ដោយអ្នកធ្វើត្រូវឡើងទៅយកទឹកត្នោត ពីផ្កាត្នោតដែលស្ថិតក្នុងកំពស់ខ្ពស់ ដោយត្រូវរៀបចំសម្ភារៈ និងវិធីតាមបែបបុរាណ ហើយយកមកដាក់ដាំ បន្ទាប់មកទើបកូរ រហូតដល់ទឹកត្នោតទាំងនោះក្លាយទៅជាស្ករដែលមានពណ៌លឿងស្រអាប់ ហើយខាប់ ឬ គេសូនជាដុំៗ។ សូមទស្សនាវីដេអូនៅខាងក្រោម៖

មកមើលពីរបៀបក្នុងការផលិតអង្ករ និងកែច្នៃទៅជាវត្ថុធាតុដើមផ្សេងៗដោយម៉ាស៊ីនទំនើបៗ និងបច្ចេកទេសខ្ពស់

ប្រទេសស្ទើរតែទូទាំងពិភពលោកដែលប្រើប្រាស់អង្ករធ្វើជាស្បៀងអាហារ ព្រោះវាជាដំណាំដ៏សំខាន់ និងពេញនិយមមួយក្នុងការចិញ្ចឹមជីវិត ដោយភាគច្រើនប្រជាពលរដ្ឋនៅប៉ែកអាស៊ី និយមក្នុងការដាំដុះដំណាំប្រភេទនេះដោយដៃ និងកំលាំងរាប់ទស្សវត្សមកហើយ តែដោយសារតែតម្រូវការនាពេលបច្ចុប្បន្នមានការកើនឡើងខ្ពស់ ទើបគេប្រើប្រាស់ម៉ាស៊ីនទំនើបៗ ក្នុងការប្រមូលផល និងផលិត។ អង្ករត្រូវបានផលិតចេញពីគ្រាប់ស្រូវដែលប្រមូលផលបន្ទាប់ពីការដាំអស់រយៈពេលជាង ៣ខែ មកធ្វើតេស្ត នឹងត្រួតពិនិត្យពីគុណភាពក្នុងរោចក្រ ហើយត្រូវសម្អាតឲ្យបានស្អាត កុំឲ្យមានកំទេចកំទីដី ឬ សត្វល្អិតនៅក្នុងនោះ។ បន្ទាប់ពីការត្រួតពិនិត្យរួចរាល់គេត្រូវយកទៅកិន ដើម្បីបានជាគ្រាប់អង្ករ ហើយគ្រាប់អង្ករមិនល្អដែលដាច់ជាកំណាត់តូចៗ ត្រូវបានយកទៅធ្វើជាវត្ថុធាតុដើមក្នុងការផលិតស្រាបៀ ឬ ម្សៅធញ្ញជាតិ។ សូមទស្សនាវីដេអូនៅខាក្រោម៖