Category: Life Style

តិចនិកក្នុងការស្លៀកពាក់បែបកាលីបៗសម្រាប់នារីៗ មានវ័យខ្ទង់ ៣០ឆ្នាំ ដែលធ្វើឲ្យសម្រស់កាន់តែក្មេងជាងមុន

ស្រីៗនៅពេលដែលចូលដល់វ័យរាងជ្រាលបន្តិច ការតុបតែងខ្លួនកាន់តែសំខាន់សម្រាប់ពួកគេ មិនថាការស្លៀកពាក់ ការតុបតែងមុខមាត់ ម៉ូដសក់ ត្រូវតែស្រស់ស្អាត និងទាក់ទាញ ដើម្បីបិទបាំងភាពចាស់ ហើយដើរឲ្យទាន់ភាពស៊ីវិល័យរបស់សង្គម។ យ៉ាងណាមិញខាងក្រោមនេះជា តិចនិកក្នុងការស្លៀកពាក់ សម្រាប់នារីៗដែលមានអាយុចាប់ពី ៣០ ឡើងទៅជាមួយស្ទាយកាលីបៗ ហើយហៃសូដូចជា៖ ទី១.ខោខាប៊យ ជាមួយអាវក្រៅ៖ ស្ទាយប្រភេទនេះពិតជាស័ក្កសម សម្រាប់តុបតែងពេលទៅធ្វើការ ជាពិសេសស្រស់ស្អាតប្លែកទៀតផង ដោយតម្រូវឲ្យអ្នកស្លៀកខោខាប៊យបែបរលុងៗ តឺនុយជាមួយអាវយឺតខាងក្នុង បន្ទាប់មកបន្ថែមនូវប្រភេទអាវក្រៅធំៗ ពីក្រៅកាន់តែទាក់ភ្នែកតែម្ដង។ ទី២.ខោសាច់ក្រណាត់ ឬ សំពត់៖ ដើម្បីបន្ថែមភាពស្រស់ស្អាត​ និងមើលទៅកាន់តែក្មេងជាងវ័យ …

ដើម្បីក្លាយជាបុរសដែលនារីៗ គ្រប់រូបប្រាថ្នា អាចសាកល្បងតិចនិក ៥ យ៉ាងក្នុងការតុបតែងខ្លួនឲ្យកាន់តែទាក់ទាញជាងមុន

ការតុបតែងខ្លួនសម្រាប់បុរសៗ ក៏ជារឿងសំខាន់ និងគួរយកចិត្តទុកដាក់មិនចាញ់នារីៗប៉ុន្មាននោះទេ ព្រោះវាជាផ្នែកដ៏សំខាន់មួយដែលធ្វើឲ្យមានភាពទាក់ទាញ និងមានមន្តស្នេហ៍ ទោះបីជាអ្នកខ្លះកើតមកមានរូបរាងមិនសូវសង្ហា ឬ មុខមាត់ស្រស់ស្អាតក៏ដោយ។ ជាក់ស្ដែងថ្ងៃនេះយើងនឹងបង្ហាញ ពីចំណុចសំខាន់ៗ មួយចំនួនដែលបុរសគ្រប់រូបមិនអាចខ្វះបាន ក្នុងការកែប្រែខ្លួនឯងឲ្យកាន់តែប្រសើរ និងទាក់ទាញជាងមុន៖ ទី១. អាវយឺត៖ សម្រាប់បុរសៗ ដែលចូលចិត្តស្ទាយតុបតែងខ្លួន ដោយពាក់អាវយឺតជាប្រចាំ គួរជ្រើសរើសប្រភេទអាវដែលមានសាច់ក្រណាត់ស្អាត រូបរាងរបស់អាវដែលគិតថាស៊ីគ្នា នឹងរាង ឬ កំពស់របស់អ្នក ជាពិសេសកុំរពឹងទៅលើភាពស្រស់ស្អាត ដោយសារតែម៉ាកយីហោល្បី ឬ អាវមានតម្លៃថ្លៃ។ ទី២.ស្រ្ពៃយ៍បាញ់ខ្លួន៖ ការប្រើស្រ្ពេយ៍បាញ់ខ្លួនដើម្បីបំបាត់ក្លិនអាក្រក់ …

ឪពុកម្ដាយគ្រប់រូបគួរកត់សម្គាល់កាយវិការមួយចំនួន ដែលកូនៗរបស់អ្នកព្យាយាមប្រាប់ពីអ្វីដែលពួកគេចង់បាន ឲ្យអ្នកដឹង

ទារកដែលទើបនឹងកើត ត្រូវបានទទួលការថ្នាក់ថ្នម និងមើលថែ យ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់ឪពុកម្ដាយ ព្រោះកូនតូចៗទាំងនោះងាយនឹងរងនូវផលប៉ះពាល់ផ្សេងៗ ដល់សុខភាពប្រសិនបើការមើលថែមិនបានត្រឹមត្រូវ។ ជាក់ស្ដែងទោះបីជាទារកដែលកើតមកមិនអាចនិយាយបានក្រៅពីយំ តែពួកគេអាចបង្ហាញចេញនូវកាយវិការមួយចំនួនទៅកាន់ឪពុកម្ដាយ នូវអី្វដែលពួកគេចង់បានដូចជា៖ ទី១.ពើងខ្នង៖ ចំពោះទារកដែលកើតបានរយៈពេល ២ ខែ តែងតែងពើងខ្នងជាញឹកញាប់ ប៉ុន្តែបើនៅពេលដែលអ្នកកំពុងបំបៅទឹកដោះគោ ឬ បញ្ចុកអាហារពួកគេ មានន័យថាពួកគេឆ្អែត ឬ​ មិនចូលចិត្តអាហារទាំងនោះ។ ទី២.ក្រវីក្បាល៖ នៅពេលដែលកូនតូចៗរបស់អ្នក តែងតែក្រវីក្បាលបានន័យថាពួកគេ មានអារម្មណ៍ងងុយគេង ឬ នៅពេលដែលមានមនុស្សចម្លែកពរ ឬ បី ក្រៅពីឪពុកម្ដាយពួកគេ …

ការសិក្សាមួយបានបង្ហាញថាក្រៅពីការត្រាំទឹកក្ដៅ រឿងមួយចំនួនទាំងនេះ ក៏អាចជួយដុតបំផ្លាញកាឡូរីក្នុងខ្លួន យ៉ាងមានប្រសិទ្ធភាពផងដែរ

កាឡូរី ឬ ជាតិខ្លាញ់ជាច្រើនដែលមាននៅក្នុងខ្លួនរបស់យើង ពិតជាផ្ដល់ផលប៉ះពាល់យ៉ាងច្រើនដល់សុខភាព ដែលនេះជាមូលហេតុធ្វើឲ្យមនុស្សជាច្រើនតែងតែធ្វើលំហាត់ប្រាណដើម្បីកាត់បន្ថយកាឡូរីទាំងនោះ។ យ៉ាងណាមិញការសិក្សាមួយបានបង្ហាញថាការដេកត្រាំទឺកក្ដៅ អាចដុតកាឡូរីបានច្រើនស្មើនឹងការដើរហាត់ប្រាណរយៈពេល​ ៣០នាទី លើសពីនេះនៅមានរឿងមួយចំនួនទៀតដែលអាចជួយដុតកាឡូរីក្នុងរាងកាយបានល្អ ដូចជា៖ ទី១.ការដើរ Shopping៖ យោងតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តអង់គ្លេសបានបង្ហាញថា ការដើរទិញទំនិញក្នុងផ្សារទំនើបរយៈពេល ៣ ម៉ោងអាចជួយដុតកាឡូរីក្នុងរាងកាយបានរហូតដល់ ៤៩៥ កាឡូរី ដូច្នេះកុំគិតថាការដើរទិញទំនិញជារឿងខ្ជះខ្ជាយប្រាក់កាស និងពេលវេលា។ ទី២.សើច៖ ការសើចខ្លាំងៗ គឺដូចជាការធ្វើលំហាត់ប្រាណខ្នាតតូចសម្រាប់រាងកាយ វាធ្វើឱ្យបេះដូងរបស់អ្នកលោតញាប់ជាងមុនពី 10 ទៅ 20% ហើយយោងតាមការសិក្សាឆ្នាំ 2007 …

នៅចាំរបស់ជាទីស្រលាញ់នេះបានអត់ ? ឥឡូវមកមើលពីរបៀបក្នុងការផលិតវិញម្ដង

នរណាៗ ក៏ធ្លាប់ប្រើ និងឃើញកូល័រផាត់ព៌ណប្រភេទនេះដែរ ព្រោះវាពេញនិយមខ្លាំង ជាមួយអត្ថប្រយោជន៍ជាច្រើនដូចជា ផាត់ពណ៌បានច្បាស់ល្អ ងាយស្រួលប្រើប្រាស់ ជាពិសេសតម្លៃសមរម្យ។ ជាមួយគ្នានេះដែរ​កូល័រទៀនត្រូវបានបង្កើតឡើងដំបូងបង្អស់ដោយ Binney និង Smith ក្នុងឆ្នាំ ១៩០២ ហើយត្រូវបានដាក់លក់ដំបូងនៅឆ្នាំ ១៩០៣ នៅសហរដ្ឋអាមេរិក។ កាលពីដើមឡើយវាត្រូវបានគេផលិតពីធ្យូង ជាមួយនឹងប្រេង ដោយឡែកនាពេលបច្ចុប្បន្នកូល័រទៀន ត្រូវបានផលិតចេញពីក្រមួន​ ជាមួយនឹងម្សៅពណ៌ចំរុះជាច្រើនប្រភេទ ដើម្បីផ្ដល់ជាជម្រើសផ្សេងៗពីគ្នាសម្រាប់អ្នកប្រើប្រាស់។ វាត្រូវបានបង្កើតឡើងដោយសារតែការដុតរំលាយក្រមួនទៅជាល្បាយ ក្នុងសីតុណ្ហភាព ៤០អង្សារដោយលាយជាមួយសារធាតុពណ៌ ទើបយកទៅចាក់ក្នុងពុម្ព ឲ្យចេញរូបរាងដើមតូចៗ ទើបធ្វើការវេចខ្ចប់ដាក់ប្រអប់។ …

មិនធម្មតា! គ្រាន់តែរបៀបក្នុងការផលិតពុម្ពក្រដាសប្រាក់ដុល្លារអាមេរិក ក៏ត្រូវប្រើពេលច្នៃរហូតដល់ ១៥ ឆ្នាំ

ក្រដាសប្រាក់ដុល្លារអាមេរិក ត្រូវបានដាក់ឲ្យប្រើប្រាស់តាំងពីឆ្នាំ ១៨៦១ មកម្ល៉េះ ដើម្បីធ្វើការដោះដូរជាមួយទំនិញនៅលើទីផ្សារ ដោយរដ្ឋាភិបាលអាមេរិក ហើយត្រូវផលិត និងបោះពុម្ពដោយការិយាល័យ Bureau of Engraving and Printing។ ជាមួយគ្នានេះដែរការផលិតក្រដាសប្រាក់គ្រប់ប្រភេទ ដែលមានរូបសម្គាល់ផ្សេងៗពីគ្នា ត្រូវប្រើប្រាស់ពុម្ព ដែលត្រូវបានគេគូរជាគំរូដោយប្រព័ន្ធកុំព្យូទ័រ។​ ចំពោះលក្ខណៈពិសេសរបស់ក្រដាសប្រាក់នេះ គឺប្រើប្រាស់ពុម្ពដែលគូស និងឆ្លាក់នៅលើបន្ទះដែកដោយដៃយ៉ាងយកចិត្តទុកដាក់បំផុត​ ហើយត្រូវប្រើពេលពី ១២​ ទៅ ១៥ឆ្នាំ មិនមែនដើម្បីឲ្យភាពស្រស់ស្អាតតែមួយមុខនោះទេ តែមិនងាយស្រួលក្នុងការថតចំលង។ លើសពីនេះសាច់ក្រដាសប្រាក់ត្រូវបានផលិតចេញពី ៧៥%​ នៃកប្បាស …

ដើម្បីឲ្យការតុបតែងខ្លួនរបស់អ្នកកាន់តែទាក់ទាញ និងមានមន្តស្នេហ៍ កុំរំលងម៉ូដសក់ស្អាតៗ ទាំងនេះឲ្យសោះ

មនុស្សស្រីដែលស្អាត ហើយទាក់ទាញបំផុត ជាមនុស្សស្រីដែលចេះរៀបចំ តុបតែងខ្លួនបានស្អាត មានរបៀបរៀបរយ ជាពិសេសតែងតែបង្ហាញនូវស្ទាយថ្មីៗ គួរឲ្យទាក់ទាញ មិនស៊ាំញាំ ហើយដដែលៗ មិនថាការស្លៀកពាក់ ឬ ម៉ូដសក់។ ដើម្បីកុំឲ្យការតុបតែងខ្លួនពេលទៅធ្វើការ ឬ ទៅសាលាជាប្រចាំថ្ងៃដដែលៗ យើងនឹងបង្ហាញ ពីរបៀបក្នុងការតុបតែងសក់ បែបស្អាតៗ ហើយងាយដូចខាងក្រោម៖ ទី១.​ទម្លាក់ ហើយក្រងសក់៖ ម៉ូដសក់ប្រភេទនេះពិតជាស្រស់ស្អាត ហើយទាក់ទាញ ដោយអ្នកត្រូវចាប់សក់ទាំងសងខាង វេញទៅក្រោយ ឲ្យរាងតូចល្មម រួចចងភ្ជាប់សក់ ដែលវេញរួចជាមួយគ្នា សម្រាប់អ្នកដែលចូលចិត្តតែងខ្លួនបែបសុភាព …

ចង់ស្រកទម្ងន់ឲ្យបានលឿន ដោយមិនចាំបាច់តមអាហារ កុំភ្លេចអនុវត្តលំហាត់ប្រាណងាយៗ ទាំងនេះ

ការតមអាហារ ដើម្បីបញ្ឈប់ការឡើងទម្ងន់ និងព្យាយាមសម្រកទម្ងន់ដែលលើស តែនៅតែមិនស្រក ហើយពេលខ្លះទម្ងន់កាន់តែឡើងស្រឹតៗទៀតនោះ​ អាចបណ្ដាលមកពីប្រព័ន្ធចរន្តឈាមរបស់អ្នកដំណើរការមិនល្អ។ ដើម្បីធ្វើឲ្យប្រព័ន្ធទាំងនោះ ដំណើរការបានល្អ និងកាន់តែប្រសើរឡើងវិញ ជាពិសេសអាចធ្វើឲ្យទម្ងន់ស្រក់បានយ៉ាងឆាប់រហ័សនោះ អ្នកគួរតែញ៉ាំទឹកឲ្យបានច្រើន ហើយសាកល្បងហាត់ប្រាណបែបងាយៗ ខាងក្រោមនេះ៖​ ទី១.ផ្នែកឆ្អឹងដងកាំបិត៖ វិធីល្អដែលជួយជំរុញដល់ប្រព័ន្ធចរន្តឈាមដើរបានល្អ គឺម៉ាស្សានៅផ្នែកឆ្អឹងដងកាំបិត ដោយគ្រាន់តែផ្ដេកខ្លួននៅលើផ្ទៃរាបស្មើ ហើយយកដៃទាំងសងខាងដាក់ខ្វែងគ្នា នៅផ្នែកខាងក្រោមនៃឆ្អឹងដងកាំបិត បន្ទាប់មកធ្វើចលនាលើកចុះឡើងយឺតៗ ឲ្យបាន ១៥ ដង ដោយដកដង្ហើមចេញចូលវែងៗ។ ទី២.ផ្នែកស្មា៖ ចំពោះវិធីមួយនេះពិតជាមានភាពងាយស្រួល សម្រាប់អ្នកដែលមិនមានពេលគ្រប់គ្រាន់ ព្រោះអាចអនុវត្តបានគ្រប់ទីកន្លែង ដោយអ្នកអាចឈរ​ …