Category: PR

 Fast & Furious បេសសកម្មពិសេស នាំលោកអ្នកនូវភាពយន្តវាយប្រហារ ដែលធ្វើឲ្យអ្នកទស្សនាស្រែកហ៊ោ ងើបពីកៅអី ទប់ខ្លួនមិនជាប់មិនខាន

ទីបំផុតរឿង Fast & Furious Presents: Hobbs & Shaw (បេសសកម្មពិសេស) បានមកដល់រោងភាពយន្តលេជិនហើយ ដោយភាពយន្តហូលីវូដនេះបាននិយាយពីតួអង្គ Luke Hobbs សម្តែងដោយ Dwayne Johnson និង Deckard Shaw សម្តែងដោយ Jason Statham ដែលជាសត្រូវនឹងគ្នាកាលពីវគ្គមុន ក៏ត្រូវមកចាប់ដៃគ្នាសង្គ្រោះពិភពលោក។ បន្ទាប់ពី Hattie Shaw ជាភ្នាក់ងារ MI6 …

រឿង ស្តេចតោ The Lion King បានបំបែកកំណត់ត្រាជាច្រើននៅក្នុងប្រទេសកម្ពុជា

រឿង ស្តេចតោ The Lion King របស់ផលិតកម្ម Disney ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងរហូតបានចំណាត់ថ្នាក់លេខមួយជារឿងដែលរកចំណូលបានច្រើនជាងគេនៅចុងសប្តាហ៍មុននៅក្នុងប្រទេសកម្ពុជាបើប្រៀបធៀបជាមួយនឹងរឿងដែលកំពុងមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្ត ដោយរឿង Crawl ឈរចំណាត់ថ្នាក់លេខ២ និង រឿង Spider-Man: Far From Home លេខ៣។ មិនត្រឹមតែប៉ុណ្ណោះរឿង The Lion King បានក្លាយជារឿងដែលរកចំណូលបានច្រើនជាប់ចំណាត់ថ្នាក់ទី៧សម្រាប់ចុងសប្តាហ៍ដំបូងបើប្រៀបធៀបជាមួយនឹងរឿងរបស់ផលិតកម្ម Disney ។ រឿង The Lion King …

ក្រុមយុវជនស្រាវជ្រាវផ្នែកវិញ្ញាណខ្មោចមួយក្រុមបានប្រើវិទ្យុដើម្បីអន្ទងព្រលឹងខ្មោចនៅក្នុងរឿង “វិទ្យុហៅខ្មោច 0.0 MHz” (មានវីដេអូ)

ដូចដែលយើងបានធ្លាប់ដឹងមកហើយថាព្រលឹងខ្មោចតែងតែមាននៅគ្រប់ទីកន្លែងទោះបីជាយើងមើលមិនឃើញក៏ដោយ វាជាពាក្យដែលចាស់ៗបាននិយាយពោលមកតៗគ្នា។ នៅពាក់កណ្ដាលឆ្នាំ ២០១៩ នេះមានខ្សែភាពយន្តបែបរន្ធត់ថ្មីពីប្រទេសកូរ៉េខាងត្បូង “វិទ្យុហៅខ្មោច 0.0 MHz” ដែលនិយាយអំពីការរុករកស្រាវជ្រាវរបស់សិស្សដែលធ្វើការស្រៀវទៅលើផ្នែកព្រលឹងវិញ្ញាណនេះ។ ពួកគេបានធ្វើដំណើរទៅកាន់ផ្ទះដែលត្រូវបានបោះបង់ជាយូរហើយធ្វើការដកពិសោធន៍ ដោយប្រើរលកសម្លេងវិទ្យុដើម្បីអន្ទងព្រលឹងខ្មោចទាំងនោះមក។ តែជាអកុសលក៏បានអន្ទងចំព្រលឹងខ្មោចសក់ដ៏កាចសាហាវមួយ ដែលលងបន្លាចពួកគេ។ បញ្ជាក់ផងដែរថារឿងនេះបានចូលរួមសម្ដែងពីកញ្ញា Eunji ពីក្រុមចម្រៀង K-Pop “Apink” និងលោក Sung-Yeol ពីក្រុមចម្រៀង Inifinite ផងដែរ។ តើវាសនាពួកគេទាំងប្រាំអ្នកនេះនឹងទៅជាយ៉ាងណាទៅ? កុំភ្លេចមកទស្សនារឿងខ្មោចបែបរន្ធត់នេះទាំងអស់គ្នាដែលមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តហើយ។ ទស្សនា Trailer នៅទីនេះ ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ …

រឿង The Lion King ដែលធ្លាប់ទស្សនាបែបតុក្កតា ឥឡូវនេះមានចាក់បញ្ចាំងជាលក្ខណៈ live-action ហើយ

រឿង The Lion King បានផលិតឡើងដំបូងនៅក្នុងឆ្នាំ 1994 បែបតុក្កតាទទួលបានការគាំទ្រយ៉ាងខ្លាំងធ្វើឲ្យផលិតកម្ម Disney សម្រេចចិត្តផលិតខ្សែភាពយន្តនេះឡើងវិញម្តងទៀតនៅក្នុងឆ្នាំ២០១៩ នេះសម្រាប់ជំនាន់ថ្មីបែប live-action វិញម្តង។ ការផលិតឡើងវិញលើកនេះទទួលបានការសរសើរទៅបច្ចេកវិទ្យាផលិតទាក់ទងជាមួយនឹងទស្សនីយ៍ភាពក៏ដូចជាទដ្ឋិភាពប្រទេសអាហ្រិកនៅក្នុងរឿង។ ទន្ទឹមនឹងនេះបន្ទាប់ពីការកោតសេសើរទៅលើខ្សែភាពយន្ត The Jungle Book ដែលបានដឹកនាំសម្តែងដោយលោក Jon Favreau ខ្សែភាពយន្ត The Lion King នេះក៏ត្រូវបានផលិតកម្ម Disney ជ្រើសរើសលោកមកដឹកនាំផងដែរ។ អ្វីដែលមិនអាចរំលងបាននោះគឺតារាដែលបានបញ្ចូលសម្លេងឲ្យតួអង្គនៅក្នុងរឿងនេះ។ យ៉ាងណាកុំភ្លេចមកទស្សនារឿង …

ជួបជាមួយ Lee Kwang Soo ពីកម្មវិធី Running Man នៅក្នុងរឿង “Bro រួមជីវិត” ដែលមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តហើយ! (មានវីដេអូ)

អ្នកគ្រប់គ្នាច្បាស់ជាស្គាល់លោក លី ក្វាងស៊ូ (Lee Kwang Soo) ឬត្រូវបានហៅកាត់ថា Giraffe ឬ Asia Prince ហើយដោយហ្វេនរបស់គាត់ក្នុងកម្មវិធី Running Man ជាកម្មវិធីដ៏ល្បីមួយនៅក្នុងប្រទេសកូរ៉េត្បូង។ លោកក៏ត្រូវបានស្គាល់ដោយប្រិយមិត្តជាច្រើនផងដែរនៅក្នុងទ្វីបអាស៊ីដែលបានទស្សនាកម្មវិធីទូរទស្សន៍នេះផងដែរ។ ដោយឡែកថ្មីៗនេះលោកបានចូលរួមសម្ដែងនៅក្នុងខ្សែភាពយន្តបែបមនោសញ្ចេតនាថ្មីក្នុងពាក់កណ្ដាលឆ្នាំ២០១៩ នេះគឺ “Bro រួមជីវិត” ជាមួយនឹងលោក Shin Ha Kyun ដែលសម្ដែងជាតួបងប្រុសដែលរបស់ Dong Goo (Lee Kwang …

ត្រៀមសាច់ដុំភ្នែក! ស្អែកនេះម៉ោង 8ព្រឹក កុំខកខានទស្សនាការប្រកួតប្រដាល់ លំដាប់ពិភពលោករវាង Manny Pacquiao និង Keith Thurman

កំពូលកីឡាករ Manny Pacquiao កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការរៀបចំរបស់គាត់ សម្រាប់ការប្រកួតប្រដាល់ WBA ជាមួយ Keith “One Time” Thurman នៅថ្ងៃទី 21 ខែកក្កដា ឆ្នាំ2019 នេះនៅឯ MGM Grand Garden ក្នុងទីក្រុង Las Vegas រដ្ឋ Nevada ។ Pacquiao ជាកីឡាករដែលទទួលបានជ័យជម្នះជាលើកទី 62 ក្នុងអាជីពរបស់គាត់នោះ …

កាប្រកួតប្រដាល់ដ៏ធំនិងសំខាន់បំផុតប្រចាំឆ្នាំរវាង ខ្លាកំណាចហ្វីលីពីន និង ឥន្រ្ទីសអាមេរិក ខិតជិតចូលមកដល់ហើយ…

ការប្រកួតប្រដាល់លំដាប់ពីភពលោករវាងខ្លាកំណាចហ្វីលីពីន Manny Pacquiao ដែលនិងត្រូវមក ដណ្តើមខ្មែរក្រវ៉ាត់ WBA World Welterweight Champion ពីឥន្រ្ទីសអាមេរិក Keith Thurman ដែលនឹងប្រព្រឹត្តឡើងនៅសង្វៀន MGM Grand Garden Arena ស្ថិតក្នុងទីក្រុង Las Vegas រដ្ឋ Naveda សហរដ្ឋអាមេរិក កាន់តែខិតជិតចូលមកដល់ហើយគឺនៅថ្ងៃទី21 ខែកក្កដា ឆ្នាំ2019 ដ៏ខ្លីខាងមុខនេះ។ រង់ចាំទស្សនាថាតើខ្លាកំណាចហ្វីលីពីនវ័យ 40ឆ្នាំ …

Keith Thurman និយាយទៅកាន់ Manny Pacquiao ថា…

ជើងឯកក្របខ័ណ្ឌ WBA Super World Welterweight កីឡាករ Keith Thurman នឹងព្យាយាម បង្រួបបង្រួមពានរង្វាន់ 147 ផោនរបស់ស្ថាប័ននេះនៅថ្ងៃទី 20 ខែកក្កដានៅពេលដែលគាត់ជួបនឹង និមិត្តរូបរបស់ជនជាតិហ្វីលីពីននិងជាម្ចាស់ជើងឯកប្រដាល់សកល WBA លោក Manny Pacquiao ។ Thurman គោរពនូវអ្វីគ្រប់យ៉ាងដែល Pacquiao បានសម្រេចនៅក្នុងអាជីពកីឡានេះ ប៉ុន្តែគាត់មិនខ្វះ ទំនុកចិត្តក្នុងការឈានចូលការប្រកួតដ៏ធំបំផុតនៃអាជីពជាកីឡាកររបស់គាត់នេះឡើយ។ ក្រោយពីការសម្រាកប្រកួតជិតពីរឆ្នាំ Keith Thurman …