Category: PR

ខ្សែភាពយន្តហុងកុងបែបវាយប្រហារប្រចាំថ្នាំ២០១៩ “Line Walker 2: ខ្សែរយៈជនបង្កប់” បានមកដល់ហើយ! (មានវីដេអូ)

ខ្សែភាពយន្តហុងកុងលំដាប់ហូលីវូដ “Line Walker 2: ខ្សែរយៈជនបង្កប់” ដែលទស្សនិកជនជាច្រើនចាត់ទុកថាជា “Mission: Impossible” ក្នុងប្រទេសហុងកុង ត្រូវបានទទួលបានការសសើរយ៉ាងច្រើនដែលកំពុងចាក់បញ្ចាំងនៅរោងភាពយន្តយ៉ាងច្រើនក្នុងប្រទេសចិន។ សាច់រឿងរបស់ខ្សែភាពយន្តនេះនិយាយពីទំនាក់ទំនងបងប្អូនប្រុសរវាងមិត្តភក្ដិក្មេងៗពីរនាក់ដែលត្រូវបានចាប់ជំរិតដោយក្រុមឧក្រិដជនមួយក្រុមហើយត្រូវបានបញ្ជូនធ្វើជាភ្នាក់ងារប៉ូលីស។ ខ្សែភាពយន្ត “Line Walker” ក្នុងឆ្នាំ ២០១៦ ត្រូវបានថតឡើងកន្លែងដ៏គ្រោះថ្នាក់ដែលរុំព័ទ្ធដោយអ្នកជួញដូរគ្រឿងញៀននៅក្នុងប្រទេសប្រេស៊ីល។ បន្ថែមទៀតនោះគឺការចូលរួមសម្ដែងពីតួអង្គល្បីៗរបស់ហុងកុងដូចជាលោក Louis Koo លោក Nick Cheung និងតារាសម្ដែងល្បីៗជាច្រើនទៀតផង។ ដោយឡែកនៅក្នុងខ្សែភាពយន្តទី២នេះវិញត្រូវបានថតឡើងនៅពិធីបុណ្យគោជល់មួយនៅក្នុងប្រទេស អេស្ប៉ាញ។ ឈុតបាញ់បោះដ៏ធំមួយនៅក្នុងខ្សែភាពយន្តនេះដែលមានការបំផ្ទុះយានយន្តផងដែរនោះក៏ត្រូវបានថតឡើងនៅដងផ្លូវដ៏មមារញឹកនៅក្នុងប្រទេសមីយ៉ានម៉ា។ រឿង “Line …

តួស្រីនៅក្នុងរឿង Resident Evil ត្រឡប់មកវិញជាមួយនឹងសាច់រឿងបែបវាយប្រហារលាយលំកំប្លែងគឺរឿង The Rookies

ជនបង្កប់ស្រីដែលសម្តែងដោយអ្នកនាង Milla Jovovich ដែលទស្សនិកជនធ្លាប់ស្គាល់ការពីរឿង Resident Evil នោះនឹងមកបង្ហាញខ្លួនសារជាថ្មីនៅក្នុងរឿង The Rookies ដែលពោរពេញទៅដោយឈុតឆាកវាយប្រហារនិងលាយលំជាមួយនឹងសំណើចផងដែរ។ រឿង The Rookies នេះក៏បានចូលរួមសម្តែងពីសំណាក់តារាល្បីនៅឯប្រទេសចិនមួយចំនួនផងដែរក្នុងនោះមាន Darren Wang, Sandrine Pinna, Xu Weizhou ជាដើម។ យ៉ាងណាកុំភ្លេចមកទស្សនារឿង The Rookies ដែលនឹងមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តចាប់ពីថ្ងៃទី១៣ កញ្ញានេះហើយ។ ចុចទីនេះដើម្បីទស្សនា trailer ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ …

រឿង​ចិន​ “កំពូល​ចារនារី​” សម្តែងដោយ Talu Wang និង Milla Jovovich មានទាំងបាញ់ប្រហារ វាយតប់ ពោរពេញដោយបច្ចេកវិទ្យា លាយឡំនឹងកំប្លែង ធ្វើឲ្យអ្នកទស្សនាមិនខកបំណង

រឿង​ចិន​បែប​ Action និង​កំប្លែង ដែលមានចំណងជើង “កំពូល​ចារនារី​” ឬ (The Rookies) ចូល​រួម​សម្ដែង​ដោយ​តារា​ល្បីៗ​ និង​ជា​ពិសេស​នោះ​គឺ​មាន​លោក Talu Wang ( តួឯកក្នុងរឿង Fall in love at first kiss) នាង Milla Jovovich (តួបាញ់កាប់ចាក់ក្នុងរឿង Resident Evil) ក៏​មាន​វត្តមាន​ក្នុង​រឿង​នេះផង​ដែរ។ សាច់រឿងបាននិយាយពី បុរសម្នាក់ឈ្មោះ …

ប្រវត្តិសាស្រ្តរវាង Thomas Edison និង Nikola Tesla បានចងក្រងឡើងនៅក្នុងខ្សែភាពយន្ត “សង្គ្រមចរន្តភ្លើង” (មានវីដេអូ)

សង្គ្រាមចរន្តភ្លើងរវាងអ្នកបង្កើតដ៏ល្បីល្បាញពីរនាក់គឺលោក Thomas Edison និង Nikola Tesla នៅកំឡុងឆ្នាំ ១៨៩០ ដែលមនុស្សភាគច្រើននិយាយថាសង្គ្រាមរវាងចរន្តភ្ជាប់ និងចរន្តឆ្លាស់នោះ។ ខ្សែភាពយន្តនេះផងដែលបានចូលរួមសម្ដែងដោយតារាហូលីវូដល្បីៗដូចជាលោក Benedict Cumberbatch (សម្ដែងជា Doctor Strange) ដែលដើរតួជា Thomas Edison រួមទាំងលោក Michael Shannon សម្ដែងជា George Westinghouse ក៏ដូចជា Tom Holland (សម្ដែងជា …

បិសាចត្លុក Pennywise វិលត្រលប់មកវិញហើយជាមួយខ្សែភាពយន្ត IT វគ្គចុងក្រោយ មកលើកនេះគឺមកជាមួយភាពភ័យរន្ធត់ តាមបន្លាច សាហាវគួរឲ្យខ្លាចជាងវគ្គមុនទៅទៀត

អ្នកណាខ្លះដែលទន្ទឹងរង់ចាំទស្សនាកំពូលខ្សែភាពយន្តរន្ធត់ប្រចាំឆ្នាំ IT វគ្គចុងក្រោយ? ជឿជាក់ថាអ្នកដែលធ្លាប់ទស្សនាខ្សែភាពយន្តមួយនេះកាលពីវគ្គមុន មុខជាបានដឹងនឹងស្គាល់ពីបិសាចត្លុក Pennywise ដែលជាបិសាចគួរឲ្យខ្លាចមានមុខមាត់គួរឲ្យស្អប់ខ្ពើមមួយនៅក្នុងខ្សែភាពយន្តមួយនេះ។ បិសាច Pennywise មិនត្រឹមតែគួរឲ្យខ្លាចនោះទេ តែវាក៏ជាបិសាចដែលមានអំណាច និងឥទ្ធិពលពិបាកនឹងកម្ចាត់មួយផងដែរ។ កាលពី២៧ឆ្នាំមុន ក្រុមក្មេងអន់ដែលមានសមាជិកចំនួន ៧រូបគឺ Bill, Beverly, Ben, Richie, Mike, Eddie, និង Stanley ធ្លាប់បានបណ្តេញបិសាចមួយនេះម្តងរួចមកហើយ។ ស្រាប់តែ ២៧ឆ្នាំក្រោយរឿងរ៉ាវដែលមិននឹកស្មានដល់បានកើតឡើងជាថ្មី ដោយបិសាច Pennywise បានវិលត្រលប់មកវិញ …

អីយ៉ាស់! កុំរំលងអីណា “អ្នកប្រដាល់ធ្លាក់ទឹក” ភាពយន្តថៃបែបកំប្លែងធ្វើឲ្យអ្នកទស្សនាទប់សំណើចមិនបានសើចផ្អើលរោងកុន

ខ្សែភាពយន្តរឿង “អ្នកប្រដាល់ធ្លាក់ទឹក” ជាភាពយន្តរបស់ផលិតកររឿងតៃកុងឡានផ្តាច់ព្រលឹង បានមកដល់រោងភាពយន្តលេជេនហើយ ភាពយន្តនេះមានការចូលរួមសម្តែងដោយតារាកំប្លែងល្បីៗ និងតារាសម្តែងរូបស្រស់សង្ហាលោក Nick Kunatip។ សាច់រឿងបែបកំប្លែង សើចចាក់ទឹកមិនលេច បាននិយាយពីបញ្ហានៃក្លឹបប្រដាល់មួយដែលជិតបិទទ្វារដោយសារតែបញ្ហាថវិកា ហើយម្ចាស់ក្លឹបកំពុងតែឈឺក្បាលព្យាយាមស្រោចស្រង់ក្លឹបប្រដាល់របស់ខ្លួន។ អ្វីដែលកាន់តែយ៉ាប់នោះកូនប្រុសទាំង២របស់ម្ចាស់ក្លឹបប្រដាល់មិនព្រមមកហ្វឹកហាត់ប្រដាល់ដើម្បីជួយដល់ឪពុកឡើយ ដោយកូនប្រុសសុទ្ធតែស្រលាញ់ផ្នែកសិល្បៈ។ ប៉ុន្តែក៏នៅមានកូនប្រុសមួយរូបទៀតឈ្មោះ Songkran ដែលមានរូបរាងស្គមស្គាំងបានស្ម័គ្រចិត្តមកធ្វើជាអ្នកប្រដាល់ទៅវិញ។ ជាការពិតខ្សែភាពយន្តថៃបែបកំប្លែងសើចក្អាកក្អាយមកកំដរអារម្មណ៍ប្រិយមិត្តមិនឲ្យខកបំណងឡើយ កុំភ្លេចណាមកទស្សនារឿង “អ្នកប្រដាល់ធ្លាក់ទឹក” ដែលនឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តលេជេន នៅថ្ងៃទី០៥ ខែកញ្ញា ខាងមុខនេះ៕

ដល់វេនអ្នកតាកែវហើយ! The Mask Singer Cambodia ទៅដល់ផ្ទះអ្នកហើយ

កំពូលកម្មវិធីប្រឡងចម្រៀងសម័យឌីជីថលបែ្លកពីគេ The Mask Singer Cambodia ចាប់ផ្ដើមហើយ! នេះគឺជាកំពូលកម្មវិធីប្រឡងប្រកួតប្រជែងចម្រៀងថ្មីប្លែកពីគេ ដោយតម្រូវឲ្យគ្រប់បេក្ខជនទាំងអស់ពាក់ របាំងមុខ បំប្លែងកាយ បញ្ចេញសមត្ថភាពសំឡេងដ៏អស្ចារ្យរបស់ខ្លួនពីមុខទស្សនិកជន។ នៅពេលនេះក្រុមការងារ The Mask Singer Cambodiaបានទៅដល់ទីតាំង ជម្រុះដំបូងក្នុងខេត្តតាកែវហើយ គឺនៅសកលវិទ្យាល័យ ប្រៀលប្រាយ ទីរួមខេត្តតាកែវ។ សូមត្រៀមខ្លួនឲ្យរួចរាល់ ហើយជួបគ្នានៅថ្ងៃស្អែក ថ្ងៃទី3 ខែកញ្ញា ឆ្នាំ2019 នេះ ចាប់ពីម៉ោង 8 ព្រឹក។ …

ត្រៀមៗ អ្នកសៀមរាប! The Mask Singer Cambodia ចាប់ផ្តើមចេញប្រតិ្តបត្តិការណ៍ហើយ

កំពូលកម្មវិធីប្រឡងចម្រៀងសម័យឌីជីថលបែ្លកពីគេ The Mask Singer Cambodia ចាប់ផ្ដើមហើយ! នេះគឺជាកំពូលកម្មវិធីប្រឡងប្រកួតប្រជែងចម្រៀងថ្មីប្លែកពីគេ ដោយតម្រូវឲ្យគ្រប់បេក្ខជនទាំងអស់ពាក់ របាំងមុខ បំប្លែងកាយ បញ្ចេញសមត្ថភាពសំឡេងដ៏អស្ចារ្យរបស់ខ្លួនពីមុខទស្សនិកជន។ ទស្សនិកជនមួយចំនួនប្រហែលជាបានទស្សនាខ្លះហើយតាមបណ្តាប្រទេសជាច្រើនដែលផលិតកម្មវិធីនេះ ហើយពេលនេះនឹងកាន់តែរំជើបរំជួលជាមួយការផលិតជារបស់កម្ពុជាដោយស្ថានីយទូរទស្សន៍មាន បទពិសោធន៍ជោគជាំខាងផលិតកម្មវិធីលំដាប់ថ្នាក់ពិភពលោកជាច្រើនកន្លងមកគឺ ហង្សមាស HDTV ។ បេក្ខជនជ័យលាភីនឹងទទួលបានប្រាក់រង្វាន់ ១០០ លានរៀល ហើយក្លាយជាតារាចម្រៀងកុងត្រាប្រចាំ ផលិតកម្មរស្មីហង្សមាស ។ បើអ្នកគិតថាអ្នកមានសំឡេងល្អតើនៅចាំអីទៀត? ពាក្យចូលរួមប្រឡងអាច រកបានដោយឥតគិតថ្លៃនៅក្រុមហ៊ុនហង្សមាសវីដេអូ និង នៅតាមហាងលក់ទូរស័ព្ទ OPPO …