Category: PR

សុខ ស្រីនាង ក្តោបបានតំណែងធំធ្វើជាគណៈកម្មការកម្មវិធីលំដាប់ពិភពលោក

នេះគឺជាលើកទីមួយហើយដែលម្ចាស់បទ “ហត់ទេស្រលាញ់គេម្នាក់ឯង” បានក្តោបតំណែងធំជា គណៈកម្មការកម្មវិធីប្រលងចម្រៀងលំដាប់ពីភពលោករបស់ស្ថានីយទូរទស្សន៍ហង្សមាស។ កម្មវិធី Cambodian Idol Junior នឹងចាប់ផ្តើមដំណើរការរដូវកាលទី១របស់ខ្លួនក្នុងពេលដ៏ឆាប់ៗ ខាងមុខនេះហើយដែលមានគណៈកម្មការជាតារាចម្រៀងលំដាប់ប្រទេស៣រូបគឺលោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណរាជ និងអ្នកនាង សុខស្រីនាង ផ្ទាល់តែម្តង។ តួស្រីក្នុងរឿង “រាជិនីភូមិគ្រឹះ” នេះបានបញ្ជាក់ថា នេះគឺជាលើកទីមួយហើយសម្រាប់ជីវិតសិល្បៈរបស់ នាងក្នុងការធ្វើជាគណៈកម្មការប្រលងចម្រៀងហើយវារឹតតែធ្វើឲ្យនាងរំភើបខ្លាំងបំផុត ព្រោះនេះជាកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក ដែលនាងនឹងត្រូវធ្វើការជាមួយគណៈកម្មការពីររូបទៀតដែលសុទ្ធតែ ជាកំពូលតារាចម្រៀង។ អ្វីដែលសំខាន់ សម្រាប់តារាចម្រៀងស្រីរូបនេះបានបង្ហាញពីគោលជំហរក្នុងការធ្វើជាគណៈកម្មការ ក្នុងកម្មវិធីកម្រឹតកំពូលនេះឲ្យបានល្អបំផុតហើយនាងក៏នឹងស្វាគមន៍រាល់មិតិរឹះគន់ដើម្បីស្ថាបនាផងដែរ។ …

អ្នកណាខ្លះជាហ្វេនរបស់ BTS? កុំភ្លេចទៅទស្សនាខ្សែភាពយន្ត Bring the Soul: The Movie នៅរោងភាពយន្តទាំងអស់គ្នា (មានវីដេអូ)

ក្រុមចម្រៀងបុរសកូរ៉េដែលកំពុងតែមានភាពល្បីល្បាញខ្លាំងនៅជុំវិញពិភពលោកដែលមានឈ្មោះថា BTS បានត្រលប់មកវិញសារជាថ្មីជាមួយនឹងខ្សែភាពយន្តថ្មីរបស់ពួកគេដែលមានចំណងជើងថា Bring the Soul: The Movie ដែលមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទំនើបកម្ពុជានាថ្ងៃទី ០៧ ខែសីហានេះ។ Bring the Soul: The Movie របស់ក្រុមតារាចម្រៀង BTS គឺជាខ្សែភាពយន្តមួយដែលទស្សនិកជននឹងបានទស្សនានូវរាល់សកម្មភាពទាំងលើ និងក្រោយឆាកនៃការប្រគំតន្រ្តីពិភពលោករបស់ក្រុម BTS ដោយផ្ទាល់! ទស្សនិកជននឹងទទួលបាននូវបទពិសោធន៍មួយដែលលោកអ្នកមិនធ្លាប់បានស្គាល់គឺស្វែងយល់ពីអាយដូលរបស់ខ្លួនអោយរិតតែច្បាស់។ មិនតែប៉ុណ្ណោះ Army ក៏ដូចជាទស្សនិកជនទាំងអស់នឹងទទួលបាននូវភាពរីករាយនៃការប្រគំតន្រ្តីរបស់ពួកគេ ជាមួយនឹងបទភ្លេងដក់ជាប់ក្នុងបេះដូងប្រិយមិត្ត Kpop គ្រប់រូប។ …

មកជួបលោក Dwayne Johnson (The Rock) នៅក្នុងរឿង Fast & Furious: Hobbs & Shaw

លោក Dwayne Johnson ឬយើងហៅគាត់មួយទៀតថា The Rock បានត្រឡប់មកវិញជាមួយនឹងសាច់រឿងថ្មីមួយគឺ Fast & Furious: Hobbs & Shaw ដែលនៅក្នុងរឿងមួយនេះគឺតម្រូវឲ្យលោកសហការជាមួយលោក Jason Statham ដែលសម្តែងជាតួ Shaw នៅក្នុងបេសកកម្មពិសេសមួយដើម្បីសង្រ្គោះពិភពលោកជាលើកទី៤។ ខ្សែស្រឡាយដ៏ធំរបស់ Fast & Furious នេះមានចាក់បញ្ចាំងជាលក្ខណៈ 3D, 4DX, ATMOS និង IMAX …

 Fast & Furious បេសសកម្មពិសេស នាំលោកអ្នកនូវភាពយន្តវាយប្រហារ ដែលធ្វើឲ្យអ្នកទស្សនាស្រែកហ៊ោ ងើបពីកៅអី ទប់ខ្លួនមិនជាប់មិនខាន

ទីបំផុតរឿង Fast & Furious Presents: Hobbs & Shaw (បេសសកម្មពិសេស) បានមកដល់រោងភាពយន្តលេជិនហើយ ដោយភាពយន្តហូលីវូដនេះបាននិយាយពីតួអង្គ Luke Hobbs សម្តែងដោយ Dwayne Johnson និង Deckard Shaw សម្តែងដោយ Jason Statham ដែលជាសត្រូវនឹងគ្នាកាលពីវគ្គមុន ក៏ត្រូវមកចាប់ដៃគ្នាសង្គ្រោះពិភពលោក។ បន្ទាប់ពី Hattie Shaw ជាភ្នាក់ងារ MI6 …

រឿង ស្តេចតោ The Lion King បានបំបែកកំណត់ត្រាជាច្រើននៅក្នុងប្រទេសកម្ពុជា

រឿង ស្តេចតោ The Lion King របស់ផលិតកម្ម Disney ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងរហូតបានចំណាត់ថ្នាក់លេខមួយជារឿងដែលរកចំណូលបានច្រើនជាងគេនៅចុងសប្តាហ៍មុននៅក្នុងប្រទេសកម្ពុជាបើប្រៀបធៀបជាមួយនឹងរឿងដែលកំពុងមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្ត ដោយរឿង Crawl ឈរចំណាត់ថ្នាក់លេខ២ និង រឿង Spider-Man: Far From Home លេខ៣។ មិនត្រឹមតែប៉ុណ្ណោះរឿង The Lion King បានក្លាយជារឿងដែលរកចំណូលបានច្រើនជាប់ចំណាត់ថ្នាក់ទី៧សម្រាប់ចុងសប្តាហ៍ដំបូងបើប្រៀបធៀបជាមួយនឹងរឿងរបស់ផលិតកម្ម Disney ។ រឿង The Lion King …

ក្រុមយុវជនស្រាវជ្រាវផ្នែកវិញ្ញាណខ្មោចមួយក្រុមបានប្រើវិទ្យុដើម្បីអន្ទងព្រលឹងខ្មោចនៅក្នុងរឿង “វិទ្យុហៅខ្មោច 0.0 MHz” (មានវីដេអូ)

ដូចដែលយើងបានធ្លាប់ដឹងមកហើយថាព្រលឹងខ្មោចតែងតែមាននៅគ្រប់ទីកន្លែងទោះបីជាយើងមើលមិនឃើញក៏ដោយ វាជាពាក្យដែលចាស់ៗបាននិយាយពោលមកតៗគ្នា។ នៅពាក់កណ្ដាលឆ្នាំ ២០១៩ នេះមានខ្សែភាពយន្តបែបរន្ធត់ថ្មីពីប្រទេសកូរ៉េខាងត្បូង “វិទ្យុហៅខ្មោច 0.0 MHz” ដែលនិយាយអំពីការរុករកស្រាវជ្រាវរបស់សិស្សដែលធ្វើការស្រៀវទៅលើផ្នែកព្រលឹងវិញ្ញាណនេះ។ ពួកគេបានធ្វើដំណើរទៅកាន់ផ្ទះដែលត្រូវបានបោះបង់ជាយូរហើយធ្វើការដកពិសោធន៍ ដោយប្រើរលកសម្លេងវិទ្យុដើម្បីអន្ទងព្រលឹងខ្មោចទាំងនោះមក។ តែជាអកុសលក៏បានអន្ទងចំព្រលឹងខ្មោចសក់ដ៏កាចសាហាវមួយ ដែលលងបន្លាចពួកគេ។ បញ្ជាក់ផងដែរថារឿងនេះបានចូលរួមសម្ដែងពីកញ្ញា Eunji ពីក្រុមចម្រៀង K-Pop “Apink” និងលោក Sung-Yeol ពីក្រុមចម្រៀង Inifinite ផងដែរ។ តើវាសនាពួកគេទាំងប្រាំអ្នកនេះនឹងទៅជាយ៉ាងណាទៅ? កុំភ្លេចមកទស្សនារឿងខ្មោចបែបរន្ធត់នេះទាំងអស់គ្នាដែលមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តហើយ។ ទស្សនា Trailer នៅទីនេះ ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ …

រឿង The Lion King ដែលធ្លាប់ទស្សនាបែបតុក្កតា ឥឡូវនេះមានចាក់បញ្ចាំងជាលក្ខណៈ live-action ហើយ

រឿង The Lion King បានផលិតឡើងដំបូងនៅក្នុងឆ្នាំ 1994 បែបតុក្កតាទទួលបានការគាំទ្រយ៉ាងខ្លាំងធ្វើឲ្យផលិតកម្ម Disney សម្រេចចិត្តផលិតខ្សែភាពយន្តនេះឡើងវិញម្តងទៀតនៅក្នុងឆ្នាំ២០១៩ នេះសម្រាប់ជំនាន់ថ្មីបែប live-action វិញម្តង។ ការផលិតឡើងវិញលើកនេះទទួលបានការសរសើរទៅបច្ចេកវិទ្យាផលិតទាក់ទងជាមួយនឹងទស្សនីយ៍ភាពក៏ដូចជាទដ្ឋិភាពប្រទេសអាហ្រិកនៅក្នុងរឿង។ ទន្ទឹមនឹងនេះបន្ទាប់ពីការកោតសេសើរទៅលើខ្សែភាពយន្ត The Jungle Book ដែលបានដឹកនាំសម្តែងដោយលោក Jon Favreau ខ្សែភាពយន្ត The Lion King នេះក៏ត្រូវបានផលិតកម្ម Disney ជ្រើសរើសលោកមកដឹកនាំផងដែរ។ អ្វីដែលមិនអាចរំលងបាននោះគឺតារាដែលបានបញ្ចូលសម្លេងឲ្យតួអង្គនៅក្នុងរឿងនេះ។ យ៉ាងណាកុំភ្លេចមកទស្សនារឿង …

ជួបជាមួយ Lee Kwang Soo ពីកម្មវិធី Running Man នៅក្នុងរឿង “Bro រួមជីវិត” ដែលមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តហើយ! (មានវីដេអូ)

អ្នកគ្រប់គ្នាច្បាស់ជាស្គាល់លោក លី ក្វាងស៊ូ (Lee Kwang Soo) ឬត្រូវបានហៅកាត់ថា Giraffe ឬ Asia Prince ហើយដោយហ្វេនរបស់គាត់ក្នុងកម្មវិធី Running Man ជាកម្មវិធីដ៏ល្បីមួយនៅក្នុងប្រទេសកូរ៉េត្បូង។ លោកក៏ត្រូវបានស្គាល់ដោយប្រិយមិត្តជាច្រើនផងដែរនៅក្នុងទ្វីបអាស៊ីដែលបានទស្សនាកម្មវិធីទូរទស្សន៍នេះផងដែរ។ ដោយឡែកថ្មីៗនេះលោកបានចូលរួមសម្ដែងនៅក្នុងខ្សែភាពយន្តបែបមនោសញ្ចេតនាថ្មីក្នុងពាក់កណ្ដាលឆ្នាំ២០១៩ នេះគឺ “Bro រួមជីវិត” ជាមួយនឹងលោក Shin Ha Kyun ដែលសម្ដែងជាតួបងប្រុសដែលរបស់ Dong Goo (Lee Kwang …