Category: PR

បិសាចត្លុក Pennywise វិលត្រលប់មកវិញហើយជាមួយខ្សែភាពយន្ត IT វគ្គចុងក្រោយ មកលើកនេះគឺមកជាមួយភាពភ័យរន្ធត់ តាមបន្លាច សាហាវគួរឲ្យខ្លាចជាងវគ្គមុនទៅទៀត

អ្នកណាខ្លះដែលទន្ទឹងរង់ចាំទស្សនាកំពូលខ្សែភាពយន្តរន្ធត់ប្រចាំឆ្នាំ IT វគ្គចុងក្រោយ? ជឿជាក់ថាអ្នកដែលធ្លាប់ទស្សនាខ្សែភាពយន្តមួយនេះកាលពីវគ្គមុន មុខជាបានដឹងនឹងស្គាល់ពីបិសាចត្លុក Pennywise ដែលជាបិសាចគួរឲ្យខ្លាចមានមុខមាត់គួរឲ្យស្អប់ខ្ពើមមួយនៅក្នុងខ្សែភាពយន្តមួយនេះ។ បិសាច Pennywise មិនត្រឹមតែគួរឲ្យខ្លាចនោះទេ តែវាក៏ជាបិសាចដែលមានអំណាច និងឥទ្ធិពលពិបាកនឹងកម្ចាត់មួយផងដែរ។ កាលពី២៧ឆ្នាំមុន ក្រុមក្មេងអន់ដែលមានសមាជិកចំនួន ៧រូបគឺ Bill, Beverly, Ben, Richie, Mike, Eddie, និង Stanley ធ្លាប់បានបណ្តេញបិសាចមួយនេះម្តងរួចមកហើយ។ ស្រាប់តែ ២៧ឆ្នាំក្រោយរឿងរ៉ាវដែលមិននឹកស្មានដល់បានកើតឡើងជាថ្មី ដោយបិសាច Pennywise បានវិលត្រលប់មកវិញ …

អីយ៉ាស់! កុំរំលងអីណា “អ្នកប្រដាល់ធ្លាក់ទឹក” ភាពយន្តថៃបែបកំប្លែងធ្វើឲ្យអ្នកទស្សនាទប់សំណើចមិនបានសើចផ្អើលរោងកុន

ខ្សែភាពយន្តរឿង “អ្នកប្រដាល់ធ្លាក់ទឹក” ជាភាពយន្តរបស់ផលិតកររឿងតៃកុងឡានផ្តាច់ព្រលឹង បានមកដល់រោងភាពយន្តលេជេនហើយ ភាពយន្តនេះមានការចូលរួមសម្តែងដោយតារាកំប្លែងល្បីៗ និងតារាសម្តែងរូបស្រស់សង្ហាលោក Nick Kunatip។ សាច់រឿងបែបកំប្លែង សើចចាក់ទឹកមិនលេច បាននិយាយពីបញ្ហានៃក្លឹបប្រដាល់មួយដែលជិតបិទទ្វារដោយសារតែបញ្ហាថវិកា ហើយម្ចាស់ក្លឹបកំពុងតែឈឺក្បាលព្យាយាមស្រោចស្រង់ក្លឹបប្រដាល់របស់ខ្លួន។ អ្វីដែលកាន់តែយ៉ាប់នោះកូនប្រុសទាំង២របស់ម្ចាស់ក្លឹបប្រដាល់មិនព្រមមកហ្វឹកហាត់ប្រដាល់ដើម្បីជួយដល់ឪពុកឡើយ ដោយកូនប្រុសសុទ្ធតែស្រលាញ់ផ្នែកសិល្បៈ។ ប៉ុន្តែក៏នៅមានកូនប្រុសមួយរូបទៀតឈ្មោះ Songkran ដែលមានរូបរាងស្គមស្គាំងបានស្ម័គ្រចិត្តមកធ្វើជាអ្នកប្រដាល់ទៅវិញ។ ជាការពិតខ្សែភាពយន្តថៃបែបកំប្លែងសើចក្អាកក្អាយមកកំដរអារម្មណ៍ប្រិយមិត្តមិនឲ្យខកបំណងឡើយ កុំភ្លេចណាមកទស្សនារឿង “អ្នកប្រដាល់ធ្លាក់ទឹក” ដែលនឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តលេជេន នៅថ្ងៃទី០៥ ខែកញ្ញា ខាងមុខនេះ៕

ដល់វេនអ្នកតាកែវហើយ! The Mask Singer Cambodia ទៅដល់ផ្ទះអ្នកហើយ

កំពូលកម្មវិធីប្រឡងចម្រៀងសម័យឌីជីថលបែ្លកពីគេ The Mask Singer Cambodia ចាប់ផ្ដើមហើយ! នេះគឺជាកំពូលកម្មវិធីប្រឡងប្រកួតប្រជែងចម្រៀងថ្មីប្លែកពីគេ ដោយតម្រូវឲ្យគ្រប់បេក្ខជនទាំងអស់ពាក់ របាំងមុខ បំប្លែងកាយ បញ្ចេញសមត្ថភាពសំឡេងដ៏អស្ចារ្យរបស់ខ្លួនពីមុខទស្សនិកជន។ នៅពេលនេះក្រុមការងារ The Mask Singer Cambodiaបានទៅដល់ទីតាំង ជម្រុះដំបូងក្នុងខេត្តតាកែវហើយ គឺនៅសកលវិទ្យាល័យ ប្រៀលប្រាយ ទីរួមខេត្តតាកែវ។ សូមត្រៀមខ្លួនឲ្យរួចរាល់ ហើយជួបគ្នានៅថ្ងៃស្អែក ថ្ងៃទី3 ខែកញ្ញា ឆ្នាំ2019 នេះ ចាប់ពីម៉ោង 8 ព្រឹក។ …

ត្រៀមៗ អ្នកសៀមរាប! The Mask Singer Cambodia ចាប់ផ្តើមចេញប្រតិ្តបត្តិការណ៍ហើយ

កំពូលកម្មវិធីប្រឡងចម្រៀងសម័យឌីជីថលបែ្លកពីគេ The Mask Singer Cambodia ចាប់ផ្ដើមហើយ! នេះគឺជាកំពូលកម្មវិធីប្រឡងប្រកួតប្រជែងចម្រៀងថ្មីប្លែកពីគេ ដោយតម្រូវឲ្យគ្រប់បេក្ខជនទាំងអស់ពាក់ របាំងមុខ បំប្លែងកាយ បញ្ចេញសមត្ថភាពសំឡេងដ៏អស្ចារ្យរបស់ខ្លួនពីមុខទស្សនិកជន។ ទស្សនិកជនមួយចំនួនប្រហែលជាបានទស្សនាខ្លះហើយតាមបណ្តាប្រទេសជាច្រើនដែលផលិតកម្មវិធីនេះ ហើយពេលនេះនឹងកាន់តែរំជើបរំជួលជាមួយការផលិតជារបស់កម្ពុជាដោយស្ថានីយទូរទស្សន៍មាន បទពិសោធន៍ជោគជាំខាងផលិតកម្មវិធីលំដាប់ថ្នាក់ពិភពលោកជាច្រើនកន្លងមកគឺ ហង្សមាស HDTV ។ បេក្ខជនជ័យលាភីនឹងទទួលបានប្រាក់រង្វាន់ ១០០ លានរៀល ហើយក្លាយជាតារាចម្រៀងកុងត្រាប្រចាំ ផលិតកម្មរស្មីហង្សមាស ។ បើអ្នកគិតថាអ្នកមានសំឡេងល្អតើនៅចាំអីទៀត? ពាក្យចូលរួមប្រឡងអាច រកបានដោយឥតគិតថ្លៃនៅក្រុមហ៊ុនហង្សមាសវីដេអូ និង នៅតាមហាងលក់ទូរស័ព្ទ OPPO …

ខ្សែភាពយន្ត “ច្រកចេញ ឬ EXIT” សម្តែងដោយតួល្បីៗ ពិតជាល្អមើល ធ្វើឲ្យអ្នកទស្សនារំភើប បុកពោះ ជាមួយនឹងការរត់គេចពីឧស្ម័នពុល

ទីបំផុតខ្សែភាពយន្តរឿង “ច្រកចេញ ឬ EXIT” បានមកដល់រោងភាពយន្តលេជេនហើយ ខ្សែភាពយន្តខ្នាតធំនេះមានការចូលរួមសម្តែងពីសំណាក់តួសម្តែងល្បីៗប្រចាំប្រទេសដូចជាលោក Jo Jung-suk និងសមាជិកក្រុមចម្រៀងកូរ៉េ SNSD កញ្ញា Yoona។ សាច់រឿងបាននិយាយពីបុរសបរាជ័យឈ្មោះ Yong Nam ដែលកាលពីនៅរៀន Yong Nam គឺជាកីឡាករ ឡើងភ្នំ​ ដ៏ពូកែម្នាក់ ប៉ុន្តែក្រោយពេលដែលបញ្ចប់ការសិក្សាបុរសរូបនេះគឺមិនសំណាងល្អឡើយ ដាក់ពាក្យធ្វើការនៅទីណា រាប់ឆ្នាំក៏គ្មានក្រុមហ៊ុនណាទទួល។ លុះមានពេលមួយក្នុងពិធីខួបកំណើតម្តាយរបស់គាត់គំរប់ខួប៧០ឆ្នាំ ក៏មានការរៀបចំពិធីនៅសណ្ឋាគារមួយដែលកន្លែងដែល Eui Ju ធ្លាប់ជាក្រាស់របស់គាត់ធ្វើការ។ …

ខ្សែភាពយន្ត “The White Storm 2: Drug Lords” ចូលរួមសម្តែងដោយតួហុងកុងជើងចាស់ បាញ់បោះ ទាត់ធាក់ ធ្វើឲ្យអ្នកទស្សនាជក់ចិត្ត ធានាថាល្អមើល

ទីបំផុតខ្សែភាពយន្តហុងកុង “The White Storm 2: Drug Lords” បានមកដល់រោងកុនលេជិនហើយ។ ដោយខ្សែភាពយន្តនេះមានការចូលរួមសម្តែងដោយតារាហុងកុងជើងចាស់ល្បីៗដូចជា លោក Andy Lau ដោយប្រជាជនកម្ពុជាស្គាល់ថាជា​ លី​ តៅ​ហួ លោក Louis Koo និងលោក Michael Miu។ ខ្សែភាពយន្តនេះគឺបាននិយាយពីស្តេចចែកចាយគ្រឿងញៀននៅហុងកុងឈ្មោះ Jizo សម្តែងដោយលោក Louis Koo បានពង្រីកខ្លួនបន្តិចម្តងៗរហូតបានសហការជាមួយមេគ្រឿងញៀនមួយចំនួននៅម៉ិកស៊ិកឆ្លងកាត់ព្រំដែន។ យ៉ាងណាមិញក៏មានលោក Yu …

ឃើញទិដ្ឋភាពបែបនេះធ្វើឲ្យ សុខ ស្រីនាង រំភើបរហូតដល់ស្រក់ទឹកភ្នែក

កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior បានធ្វើការជម្រុះវគ្គ ដំបូងបានគ្រប់ 5 ទីតាំងដែលបានកំណត់រួចរាល់ហើយ។ រឹតតែពិសេសនៅទីតាំងភ្នំពេញដែល ជាទីតាំងវគ្គជម្រុះដំបូងចុងក្រោយនោះគឺពិតជាមានភាពគគ្រឹកគគ្រេងយ៉ាងអស្ចារ្យតែម្តងដោយមាន ការចូលរួមពីសំណាក់ប្អូនៗកុមារយ៉ាងច្រើនលើសពីការរំពឹងទុក។ ជាក់ស្តែងគណៈកម្មការ សុខ ស្រីនាង បានរភើបរហូតដល់ស្រក់ទឹកភ្នែកចំពោះវត្តមានប្អូនៗកុមារយ៉ាង ច្រើនកុះករដែលបានចូលរួមក្នុងកម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior រដូវកាលទី ១ នេះ។ គួរបញ្ជាក់ផងដែរថានេះគឺជាលើកទី១ហើយដែលអ្នកនាង សុខ ស្រីនាង បានក្តោបតំណែងធំជា គណៈកម្មការក្នុងការប្រលងចម្រៀងលំដាប់ពីភពលោកបែបនេះ ដែលធ្វើឲ្យបណ្តាអ្នកគាំទ្ររបស់ម្ចាស់ បទ …

រឿងនិទានបិសាចនៅក្នុងសៀវភៅមកក្លាយជាការពិតនៅក្នុងរឿង “ព្រេងនិទានដាស់បិសាច” (មានវីដេអូ)

“Scary Stories To Tell In The Dark” គឺជាព្រេងនិទានបែបរន្ធត់ដែលរួមបញ្ចូលទៅដោយខ្មោច ព្រាយបិសាចដ៏គួរឲ្យខ្លាចសម្រាប់និទានឲ្យកុមារស្ដាប់នៅពេលទំនេរ ឬ ពេលមុនចូលគេង។ ជារឿងនិទានដ៏ល្បីនៅសហរដ្ឋអាមេរិក ឥឡូវនេះបានចងក្រងជាខ្សែភាពយន្តដែលនាំមកនូវបិសាចជាមួយរូបរាងដ៏គួរឲ្យខ្លាចពិតៗ។ ខ្សែភាពយន្តនេះនិយាយអំពីបិសាចនៅក្នុងព្រេងនិទាននោះបានក្លាយជាការពិត និងតាមលងបន្លាចក្មេងៗមួយក្រុមដែលបានប៉ះពាល់ និងអានសៀវភៅរឿងនិទាននេះម្ដងម្នាក់ៗ។ ចាប់ផ្ដើមពីរឿងនិទានដំបូង “ទីងមោង Harold” បន្តទៅរឿងនិទានបិសាចផ្សេងៗទៀតដោយពួកគេម្នាក់ត្រូវស្លាប់តាមសាច់រឿងដែលបានសរសេរឡើងភ្លាមនៅលើសៀវភៅនោះ។ បិសាចនីមួយៗគឺចេញមកក្លាយជាការពិតដូចនឹងសាច់រឿងដែលបានសរសេរឡើងពីអ្នកនិពន្ធ Sarah Bellow ជាមួយនឹងបិសាចដ៏គួរឲ្យខ្លាចជាច្រើនប្រភេទ។ តើក្មេងៗមួយក្រុមនេះអាចបំបែកបណ្ដាសាមួយនេះហើយជួយមិត្តភក្ដិគេដែលរងគ្រោះដោយរឿងនិទាននេះបានដែរទេ? ស្វែងរកទាំងអស់គ្នានៅក្នុងរឿង “ព្រេងនិទានដាស់បិសាច” ឬ “Scary …