Category: សង្គម

អាណិតណាស់! ជួបគ្រោះថ្នាក់ចរាចរណ៍ជាងមួយឆ្នាំ និយាយមិនកើតហើយមានជម្ងឺបាត់ការចងចាំទៀត ក្រុមគ្រួសារកំពុងខ្វះខាតស្នើសុំសប្បុរសជនឲ្យជួយទៅតាមលទ្ធភាពដែលអាចធ្វើបាន

ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមដោយមានករណីបុរសម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ជាងមួយឆ្នាំ មានជម្ងឺបាត់ការចងចាំ ដង្ហោយស្វែងរកជំនួយពីសប្បុរសជន ព្រោះតែក្រុមគ្រួសារខ្វះខាតថវិកាសម្រាប់ព្យាបាល។ យោងតាមរយៈប្រភពហ្វេសប៊ុកដែលមានឈ្មោះថា Pheng Ryna បានបង្ហោះរៀបរាប់ឲ្យដឹងថា «សារពីប្អូនប្រុស Song Seanghai KW សំណូមពរឲ្យជួយចុះផ្សាយស្វែងរកជំនួយសប្បុរសជនដើម្បីជួយដល់បងជីដូនមួយរបស់គាត់ដែលបានជួបគ្រោះច្នាក់ចរាចរណ៍មួយឆ្នាំមុន និងមានជំងឺបាត់ការចងចាំទៀត។ សង្ឃឹមថាបងប្អូនកុំអូសរំលងអីជួយស៊ែរយកតែបុណ្យទៅ! សូមសប្បុរសជនមេត្តាជួយគាត់ផង ដោយយោងតាមគណនីហ្វេសប៊ុករបស់បុរសម្នាក់ដែលមានឈ្មោះថា Hea Kheang Olakzin ជាក្មួយប្រុសរបស់ប្អូនប្រុស Song Seanghai KW ហើយក៏ត្រូវជាក្មួយរបស់អ្នកជំងឺបានសរសេររៀបរាប់ថា៖ ក្នុងនាមខ្ញុំជាក្មួយរបស់អ្នកជម្ងឺ ខ្ញុំសូមស្នេីសុំដល់សប្បុរសជនទាំងឡាយ សូមជួយផ្តល់ថវិការដល់អ្នកជម្ងឺមិនថាតិចក្តី ឬ …

ជួយចែករំលែក! ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៦ ខែកក្កដា ក្រុមគ្រូពេទ្យនឹងពិនិត្យព្យាបាលភ្នែកឡើងបាយ និងកន្ទុយថ្លែន ដោយឥតគិតថ្លៃ

យោងតាមការប្រកាសរបស់ មូលនិធិចក្ខុខ្មែរ “Khmer Sight Foundation” បានឲ្យដឹងថា នៅថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ នឹងមានកម្មវិធីពិនិត្យព្យាបាលជម្ងឺភ្នែកឡើងបាយ និងកន្ទុយថ្លែន ដោយឥតគិតថ្លៃ កម្មវិធីនេះចាប់ផ្តើមពីវេលាម៉ោង ៧និង៣០ព្រឹក និង ពេលរសៀលពីម៉ោង ១និង៣០រសៀល។ កម្មវិធីពិនិត្យ និងព្យាបាលភ្នែកឡើងបាយនេះគឺសម្រាប់ពលរដ្ឋខ្មែរដែលមានជីវភាពខ្វះខាតតែប៉ុណ្ណោះ ដោយកម្មវិធីនឹងធ្វើឡើងនៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត (University of Puthisastra) ផ្ទះលេខ ៥៥ ផ្លូវ​ ១៨៤ (ក្បែរវិទ្យាស្ថានភាសាបារាំង) …

ប្រពៃណាស់! លោកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា១លានរៀល ដល់បុរសតួសម្តែងល្ខោនបាសាក់ដែលត្រូវចោរលួចម៉ូតូខណៈពេលផាត់មុខត្រៀមខ្លួនសម្តែង

កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំងដោយបុរសតួសម្តែងល្ខោនបាសាក់មួយរូប ត្រូវបានចោរលួចម៉ូតូខណៈដែលកំពុងផាត់មុខត្រៀមខ្លួនសម្តែង ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៨ខែកក្កដា នៅភូមិ ព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ដោយមានក្តីអាណិតអាសូរលោកឧកញ៉ា ទៀ វិចិត្រ ក៏បានឧបត្ថម្ភថវិកាចំនួនមួយលានរៀលជូនដល់បុរសតួសម្តែងល្ខោនបាសាក់រូបនោះ នេះបើយោងតាមការបង្ហោះរបស់លោក ហ៊ុយ ប៊ុនឡេង។ ដោយជនរងគ្រោះមានឈ្មោះ ជី​ម សុធា​រី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជាសិល្បករ​ល្ខោន​​បាសាក់​ មាន​ស្រុក​កំណើត​នៅ ភូមិ​ស្វាយ​អាត់​លើ ឃុំព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល បានបាត់ម៉ូតូពេលកំពុងលាបមុខធ្វើខ្លួនឡើងឆាកសម្តែង។ ក្រោយទទួលបានជំនួយជាថវិកា បុរសតួល្ខានបាសាក់រូបនេះ បានគោរពថ្លែងអំណរគុណដល់លោកឧកញ៉ា …

កូនប្រុសយករូបថតម្តាយមកជំនួស ក្នុងថ្ងៃទទួលសញ្ញាបត្រ ដើម្បីបង្ហាញថាទោះបីម្តាយស្លាប់ក៏គាត់នៅតែមានវត្តមានក្នុងថ្ងៃបញ្ចប់ការសិក្សា

ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គម ក្រោយមានករណីយុវជនម្នាក់កាត់រូបថតម្តាយខ្លួនដើម្បីថតរូប នៅថ្ងៃបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាមួយ ដែលបង្កឲ្យមហាជនរំជួលចិត្តជាខ្លាំង។ យុវជនម្នាក់ដែលជាជនជាតិហ្វីលីពីន មានគណនី Twitter ឈ្មោះថា Paulo John បានបង្ហោះសារជាមួយរូបថតម្តាយខ្លួននៅថ្ងៃបញ្ចប់ការសិក្សា ដោយសរសេររៀបរាប់ថា «ទៅដល់អ្នកម្តាយដ៏ស្រស់ស្អាតបំផុតរបស់កូន! ម៉ែ! កូនប្រុសច្បងរបស់ម៉ែបានបញ្ចប់ការសិក្សាហើយ កូនសង្ឃឹមថាម៉ែនឹងទទួលដឹងក្នុងឋានៈជាទេវតា។ កូនបញ្ចប់សិក្សាពីព្រោះតែវាជាគោលបំណងដែលម៉ែចង់បាន កូនស្រលាញ់ម៉ែខ្លាំងណាស់»។ យុវជនម្នាក់នេះបានធ្វើឲ្យមហាជនរំជួលចិត្តជាខ្លាំង ដោយរូបគេបានឈរឱបរូបថតម្តាយរបស់ខ្លួនដែលត្រូវបានធ្វើឡើងជាផ្ទាំងបញ្ឈរ កម្ពស់ប្រមាណ១.៥៧ម។ Paulo បានរៀបរាប់បន្ថែមឲ្យដឹងថា «ម៉ែគឺជាម្តាយតែម្នាក់គត់ដែលចិញ្ចឹមខ្ញុំអស់រយៈពេលជាច្រើនឆ្នាំ ដោយគាត់បានបញ្ជូនខ្ញុំទៅរៀននៅសាលាឯកជនដោយកម្លាំងញើសឈាមរបស់គាត់ជាមួយ និងអ៊ុំស្រីខ្ញុំ។ ខ្ញុំ និងគាត់ពិតជាស្និទ្ធស្នាលគ្នាខ្លាំងណាស់។ កាលដែលខ្ញុំធ្វើរូបបញ្ឈរនេះឡើង …

ស្រីស្អាតចៅក្រមវ័យក្មេង ដែលល្បីពេញបណ្តាញសង្គម និងមានមនុស្សមិនតិចទេដែល crush លើនាង ចង់ដឹងអត់ថានាងជានរណា?

កាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមទាំង Twitter អ៊ីនស្តាក្រាម និងហ្វេសប៊ុក នូវរូបភាពនារីវ័យក្មេង ស្ថិតក្នុងឯកសណ្ឋានចៅក្រម គិតមកទល់ពេលនេះរូបភាពទាំងនេះត្រូវបានគេចែករំលែកនៅលើTwitter រហូតដល់ទៅ ជាង២ម៉ឺនដងឯណោះ ហើយជាពិសេសរូបភាពនារីចៅក្រមនេះក៏ធ្លាយមកបណ្តាញសង្គមរបស់កម្ពុជាផងដែរ។ ចាប់តាំងពីរូបភាពនារីវ័យក្មេងនេះបានល្បីទូទាំងអាស៊ីរួចមក មានមនុស្សមិនតិចទេដែលលង់ស្រលាញ់ និងគ្រប់គ្នាបានឆ្ងល់ថានារីរូបនោះជានរណា ហើយនាងពិតជាមានអាជីពជាចៅក្រមទាំងនៅវ័យក្មេងពិតមែនឬ? យ៉ាងណាមិញនារីខាងលើនេះមានឈ្មោះ Leanna Leonardo អាយុ២២ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ជានិស្សិតផ្នែកច្បាប់ នៅសាកលវិទ្យាល័យ Gadjah Mada ក្នុងក្រុង Yogyakarta និងមានអ្នកគាំទ្រនៅលើអ៊ីនស្តាក្រាមរហូតដល់ទៅជាង ១៦ម៉ឺននាក់។ ដើម្បីកុំឲ្យមានការយល់ច្រឡំ យុវតីរូបនេះក៏បានបញ្ជាក់ថានាងមិនមែនជាចៅក្រមទេ …

សង្វេគ​ណាស់លោកអើយ! កូនទើបបានមួយខែ ប្រពន្ធស្លាប់ក៏ចោល ប្រកាសស្វែងរកជំនួយ​ឧបត្ថម្ភ​ជា​សំលៀកបំពាក់​ និង​ទឹក​ដោះ​គោ​គ្រាន់ឲ្យកូនបៅ

ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គម ដោយមានករណីបុរសម្នាក់ប្រពន្ធស្លាប់ចោលទាំងកូនទើបកើតបានមួយខែគួរឲ្យអាណិតជាខ្លាំង។ តាមរយៈប្រភពហ្វេសប៊ុកដែលមានឈ្មោះថា Chan Tola បានសរសេររៀបរាបឲ្យដឹងថា «ពិត​ជា​អាណិត​និង​សង្វេគ​ណាស់​ អូន​តូច​ទេីប​តែ​បាន​អាយុ​ ១ខែ​ត្រូវ​ម្ដាយ​ស្លាប់​ចោល​ គួរឲ្យ​អោយ​កំសត់​ណាស់​ ស្ទេីរតែស្រក់ទឹកភ្នែកហេីយខ្ញុំ​ តាម​រយៈ​ Facebook បង​ប្រុស​​ ហៀម សំអន សូម​បងប្អូន​សប្បុរសជន​ចិត្ត​ធម៌​ជួយ​ចែករំលែក​និង​ឧបត្ថម្ភ​ជា​សំលៀកបំពាក់​កូន​ង៉ែត​ ខ្វះ​ទឹក​ដោះ​គោ​បៅ​។ ល។ នៅភូមិ ចង ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី​សូម​ជួយ​ចែក​រំលែក​ shares អោយ​សប្បុរសជន​ឃេីញ​ផង​ដេីម្បី​ជួយ​ប្អូន​តូច 0885960088​»៕

សួនមេអំបៅ Butterfly Paradise ទើបបង្កើតថ្មីនៅខេត្តសៀមរាប បើកស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិឲ្យចូលទស្សនា ដើម្បីបានថវិកាជួយកុមារកំព្រា និងក្មេងៗក្រីក្រគ្មានទីពឹង

កំពុងស្វែងរកកន្លែងកម្សាន្តបង្កើតថ្មីមែនទេ? ថ្មីៗនេះសួនកម្សាន្តថ្មីមួយ ដែលមានឈ្មោះថា Butterfly Paradise បានបង្កើតឡើងនៅឯខេត្តសៀមរាបកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពេញបណ្តាញសង្គម។ សួនមេអំបៅដ៏ធំនេះត្រូវបានបង្កើតឡើងដោយ លោក ​ធីម ម៉ាដុកស៍ ជា​ជន​ជាតិ​អូស្ត្រាលី​ និងជា​ប្រធានគ្រប់គ្រងសួនបាត់ថឺផ្លាយ ភែរើដាយ ដែលស្ថិតនៅក្រោមអង្គការមូលនិធិ សេវេនដេយ អាត់វេនទីស្ទ កម្ពុជា (SDAFC)​។ ដោយលោកបានសាងសង់សួននេះឡើងនៅលើផ្ទៃដីដែលមានទំហំប្រមាណ១ហិចតា ដោយមានមេអំពៅជាច្រើនពណ៌ក្បាល ចំរុះពូជជាច្រើនប្រភេទ។ ក្រៅពីសត្វមេអំបៅ សួនកម្សាន្តមួយនេះក៏មានសត្វផ្សេងៗដូចជាសត្វពស់ សត្វអណ្តើក កន្ធាយ និងសត្វជាច្រើនទៀតសម្រាប់ឲ្យបងប្អូនទស្សនាកម្សាន្ត ដោយគោលបំណងនៃការបង្កើតសួននេះឡើងគឺដើម្បីផ្គត់ផ្គង់ឧបត្ថម្ភដល់ក្មេងៗកុមារកំព្រា និងក្មេងក្រីក្រគ្មានទីពឹង។ សំបុត្រចូលទស្សនាសម្រាប់ប្រជាជនខ្មែរ …

ថៃកើបលុយរាប់សិបលានបាតពីភ្ញៀវទេសចរណ៍ ក្នុងការរៀបចំព្រឹត្តិការណ៍ហែទៀនវស្សាទ្រង់ទ្រាយធំ នៃពិធីបុណ្យបែបសាសនាចូលព្រះវស្សាឆ្នាំ២០១៩

ដូចដែលយើងបានដឹងស្រាប់ហើយថាប្រទេសថៃគឺជាប្រទេសដែលសម្បូរទៅដោយបុណ្យប្រពៃណី ជាពិសេសគំនិតច្នៃប្រឌិតប្លែកៗ។ និយាយពីគំនិតថ្មីៗទាក់ទាញភ្ញៀវទេសចរណ៍រកចំណូលចូលជាតិវិញ គឺថាប្រទេសថៃស្ថិតនៅក្នុងចំណោមលំដាប់កំពូលតែម្តង ដោយឈរឈ្មោះក្នុងតារាងប្រទេសដែលមានភ្ញៀវទេសចរណ៍ទៅលេងច្រើនបំផុតដោយឈរនៅលំដាប់លេខ២ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងលេខ៥នៅក្នុងទ្វីបអាស៊ីទាំងមូល។ ជាក់ស្តែងណាស់កាលពីថ្ងៃទី១៦ និង១៧កក្កដា កន្លងទៅនេះប្រទេសថៃបានរៀបចំពិធីបុណ្យបែបសាសនាគឺដង្ហែទៀនវស្សាចូលវត្ត ដោយធ្វើឡើងនៅគ្រប់ខេត្តក្រុងក្នុងប្រទេសថៃ។ ត្រឹមរយៈពេលប៉ុន្មានថ្ងៃនៃការរៀបចំពិធីហែទៀនវស្សាឆ្នាំនេះ ប្រទេសថៃទទួលបានភ្ញៀវទេសចរណ៍ប្រហែលជាង៣០ម៉ឺននាក់ ដោយមានទាំងទេសចរណ៍ក្នុងស្រុក និងក្រៅស្រុក ជាពិសេសគឺថៃបានទាក់ទាញភ្ញៀវទេសចរណ៍បែបសាសនាឲ្យធ្វើដំណើរទស្សនាកំសាន្ត និងចូលរួមពីធីបុណ្យសាសនាបានយ៉ាងច្រើនកុះករ។ លក្ខណៈពិសេសនៃពិធីហែទៀនវស្សាឆ្នាំនេះ គឺទម្រង់រូបរាងនៃទៀនវស្សានីមួយៗត្រូវបានច្នៃ ឆ្លាក់ដោយសម្រិតសម្រាំងអមដោយក្បាច់រចនា និងរូបចម្លាក់ផ្សេងៗដែលទាក់ទងនឹងព្រះពុទ្ធសាសនា និងប្រវត្តិនៃជំនឿរបស់ប្រជាជនថៃ។ ព្រឹត្តិការណ៍បុណ្យចូលវស្សាឆ្នាំនេះបានធ្វើឲ្យថៃចំណេញជាច្រើនយ៉ាង ទាំងអាចទាក់ទាញភ្ញៀវទេសចរណ៍ឲ្យចូលមកកម្សាន្ត និងចូលរួមយល់ដឹងពីពិធីសាសនាហើយ ថែមទាំងអាចផ្សព្វផ្សាយពីទំនៀមទម្លាប់នៃការគោរពបូជាចំពោះសាសនាព្រះពុទ្ធដល់ពិភពលោកបានស្គាល់ថែមទៀត៕