Category: សង្គម

កម្មវិធី “សង្ក្រាន្តយុវ័ន” របស់ក្រុមអ្នកប្រមូលសំរាមនៅប្រឡាយទឹកស្អុយបឹងត្របែក ត្រូវសមត្ថកិច្ចចុះរុះរើ ដោយសារតែមិនមានច្បាប់រៀបចំ

បន្ទាប់ពីខិតខំប្រឹងប្រែងប្រមូលសំរាមអស់ជាច្រើនសប្តាហ៍មក ក្រុមយុវជនស្ម័គ្រចិត្តដែលប្រមូលសំរាមនៅប្រឡាយទឹកស្អុយបឹងត្របែក បាននាំគ្នារៀបចំកម្មវិធីកម្សាន្តមុនចូលឆ្នាំប្រពៃណីខ្មែរ ដែលមានឈ្មោះថា “សង្ក្រាន្តយុវ័ន” ដោយកម្មវិធីចាប់ផ្តើមកាលពីម្សិលមិញនេះ ប៉ុន្តែកម្មវិធីកម្សាន្តមិនទាន់ចាប់ផ្តើមផង ស្រាប់តែត្រូវអាជ្ញាធរមានសមត្ថកិច្ចបានចុះធ្វើការហាមឃាត់ និងរុះរើទីតាំងរៀបចំកម្មវិធី ដោយលើកហេតុផលថាមិនបានសុំច្បាប់រៀបចំត្រឹមត្រូវ។ អ្នកចូលរួមកម្មវិធីកម្សាន្តនេះបានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំណែកឯលោក សាន ដារាវីត ដែលជាអ្នកផ្តួចផ្តើមកម្មវិធី “សង្ក្រានយុវ័ន” នេះក៏បានយល់ព្រមឲ្យសមត្ថកិច្ចចុះរុះរើផងដែរ។ ប៉ុន្តែទោះបីជាមានការរុះរើពីសមត្ថកិច្ចក៏ដោយ ក៏កម្មវិធីកម្សាន្តនាពេលរាត្រីដូចជាការរាំលេងកម្សាន្តនៅតែបន្តមានផងដែរ៕

រំភើបណាស់! លោក Scott Neeson ស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជា ថាជំនួយគ្រប់ទិសទី អាចជួយឲ្យបងប្អូនរងគ្រោះភ្លើងឆេះផ្ទះនៅម្តុំគំនរសំរាមស្ទឹងមានជ័យ នឹងមានផ្ទះស្នាក់នៅវិញ

លោក Scott Neeson ស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជា  បានរៀបរាប់ដោយក្តីរំភើបក្រោយទទួលបានជំនួយគ្រប់ទិសទី ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំ ក្នុងការជួយសង្គ្រោះ មនុស្ស៥២គ្រួសារ ជាអ្នកអត់ឃ្លាន រងគ្រោះដោយសារតែអគ្គិភ័យ បានឆាបឆេះបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋក្រីក្រ នៅម្តុំគំនរសំរាមក្នុងសហគមន៍ស្ទឹងមានជ័យ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ។ ជាជនបរទេសមួយរូប ដែលដុតដៃដុតជើងជួយសង្គ្រោះជនរងគ្រោះ លោកពិតជាមានការសោកស្តាយខ្លាំងណាស់ ដែលលោកមិនអាចជួយពួកគេបានភ្លាមៗនោះទេ ព្រោះតែពេលកើតហេតុលោកកំពុងតែនៅរដ្ឋកាលីហ្វញ៉ា ប៉ុន្តែលោកក៏បានឲ្យក្រុមការងារលោកទៅជួយសង្គ្រោះជនរងគ្រោះតាមលទ្ធភាពដែលអាចធ្វើបាន។ ក្រោយពីមកដល់ភ្នំពេញភ្លាម បន្ទាប់ពីចុះពីយន្តហោះ លោកក៏ទៅដល់កន្លែងដែលមានអគ្គីភ័យឆេះនេះភ្លាមៗ ហើយវាគឺពិតជាធ្វើឱ្យលោករន្ធត់ចិត្តមែនទែន បន្ទាប់ពីបានឃើញកម្រិត នៃការបំផ្លាញនៃអគ្គិភ័យនេះ ដោយបំផ្លាញគ្មានសល់សូម្បីតែដើមឈើ និងផ្ទះថ្មដែលនេះគឺវាពិតជារន្ធត់ខ្លាំងណាស់។  លោក  Scott …

នេះជាមូលហេតុជុំវិញការស្លាប់របស់ក្មេងស្រីអភ័ព្វដែលត្រូវម្តាយទុកចោលក្នុងបន្ទប់ គួរឲ្យខ្លោចចិត្តជាខ្លាំង

ករណីរឿងរ៉ាវក្មេងអាយុប្រហែល១ឆ្នាំ ២ឆ្នាំ ត្រូវស្លាប់ដោយម្តាយទុកចោលក្នុងបន្ទប់ហាក់បានធ្វើឲ្យមហាជនជាច្រើនរន្ធត់ចិត្តនិងស្លុតចិត្តជាខ្លាំង។ យ៉ាងណាមិញជារឿងគួរឲ្យសោកស្តាយ ក្រោយពេលដែលក្មេងអភ័ព្វម្នាក់នេះបានបាត់បង់ជីវិតទៅយ៉ាងអណោចអធមបាត់ទៅហើយ ទើបរឿងនេះបែកធ្លាយដឹងឮបង្កការភ្ញាក់ផ្អើលបែបនេះ។ តាមសម្តីការរៀបរាប់របស់អ្នកជិតខាង និងម្ចាស់បន្ទប់បានរៀបរាប់និងប្រាប់ឲ្យដឹងថា ម្ចាស់បន្ទប់នេះគឺជាក្មេងស្រីមាឌតូច អាយុ១៧ឆ្នាំ ដែលមកជួលបន្ទប់របស់គាត់អស់ជាង២ឆ្នាំមកហើយ ដោយនាងមនុស្សស្ងប់ស្ងាត់មិនចូលចិត្តនិយាយស្តី ទៅណាមកណាក៏តែឯងៗ ស្ងាត់ៗ ដោយបិទម៉ាស់មុខជិតមិនសូវបានឃើញមុខច្បាស់។ ម្ចាស់បន្ទប់ក៏បញ្ជាក់ថានាងជាមនុស្សមិនមាត់មិនក និងមិនដែលបានឃើញរូបនាងពពោះម្តងណាឡើយក្នុងកំឡុងពេលដែលនាងស្នាក់នៅ សូម្បីតែអ្នកដែលរស់នៅអាផាតមិនជាមួយគ្នាក៏មិនដែលដឹងនោះឡើយ ដោយនាងជាមនុស្សមិនសូវរាប់ញាតិជាមួយនរណាម្នាក់ឡើយ ទាំងដែលអ្នករស់នៅទីនេះគឺសុទ្ធសឹងតែរាប់អានគ្នាទៅវិញទៅមក។​ មានគ្រាមួយនោះអ្នកជិតខាងបានឮសម្លេងក្មេងយំ រួចក៏បានសួរ ដោយយុវតីរូបនោះបានតបថានាងមើលវីដេអូទាក់ទងនិងមេរៀន ទើបគ្មានអ្នកដេញដោលទៀត។ ជារៀងរាល់ថ្ងៃគេតែងឃើញនាងចេញចូលជាញឹកញាប់ ទើបតែប្រមាណ២ ទៅ៣សប្តាហ៍នេះប៉ុណ្ណោះ ដែលគេពុំសូវបានឃើញរូបនាង។ តាមការធ្វើកោសល្យវិច័យរបស់ប៉ូលីស …

ស្តែងណាស់លោកអើយ! បាក់វេរ៉ង់ដាផ្ទះ សង្កត់មនុស្សស្លាប់លោកយាយ១នាក់ របួសធ្ងន់ជាង១០នាក់ ស្របពេលថ្ងៃរៀបចំកម្មវិធីឡើងផ្ទះ

មុននេះ​បន្តិចគណនីហ្វេសប៊ុក Baeun Chantha Gya បានធ្វើការ Live នូវករណី ផ្ទះមួយខ្នងបាន បាក់វេរ៉ង់ដា នៅក្នុងថ្ងៃសូត្រមន្តថ្ងៃឡេីងគេហដ្ឋានថ្មី។ ព័ត៌មានជាបឋមបានឲ្យដឹងថា ករណីនេះធ្វើឲ្យមនុស្សស្លាប់​ ១នាក់​ និងរងរបួសធ្ងន់ជាង១០នាក់​ ខណៈពេលកំពុងឡេីងរៀបចំពិធីសូត្រមន្តថ្ងៃឡេីងផ្ទះ​។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង​១០ព្រឹក​ ថ្ងៃទី០៦​ ខែមេសា​ ឆ្នាំ​២០១៩​ ដែលស្ថិតនៅភូមិខ្នា​ ឃុំស្ដើងជ័យ​ ស្រុកជេីងព្រៃ​ ខេត្តកំពង់ចាម៕ ព័ត៌មានលម្អិតនឹងជម្រាបជូនពេលក្រោយ!

ល្មមភ្ញាក់ខ្លួនហើយ! ជប៉ុន កំពុងជួយកែប្រព័ន្ធប្រឡាយលូ ដើម្បីកុំឲ្យមានទឹកជំនន់ក្នុងក្រុងភ្នំពេញ ហើយលោកទូតក៏សំណូមពរឲ្យពលរដ្ឋខ្មែរឈប់ចោលសម្រាមផ្តេសផ្តាសតទៅទៀត

លោក Hidehisa Haronouchi ឯកអគ្គ​រាជទូតជប៉ុន​នៅ​កម្ពុជា បាននិយាយអំពីគម្រោងការពារទឹកជំនន់ ដំណាក់កាលទី៤ នៅតំបន់វត្តភ្នំ និងទួលគោក ព្រមទាំងស្នើសុំការចូលរួមពីប្រជាជន គ្រប់ៗគ្នាដើម្បីការពារទឹកជំនន់។ ដោយឯកអគ្គ​រាជទូតជប៉ុន​នៅ​កម្ពុជា បានរៀបរាប់ថា ជប៉ុនបានចាប់ផ្តើមគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញលើកទី៤ តើប្រជាជនកម្ពុជា អាចចូលរួមជាមួយនឹងជប៉ុនបានយ៉ាងដូចម្តេច? លោកទូតជប៉ុន ក៏បានសំណូមពរឲ្យប្រជាជនខ្មែរ អាចកែទម្លាប់កុំបោះចោលសម្រាមនៅលើដងផ្លូវ ក៏ព្រោះតែសម្រាមនេះជាបញ្ហាធំមួយដែលនាំឲ្យមានការកកស្ទះលូ និងបង្កឲ្យមានទឹកជំនន់។ លោកបន្តថា សម្រាមជាធម្មតាត្រូវបោះចោលក្នុងធុងសម្រាម ឬអ្នកទាំងអស់គ្នាអាចយកទៅផ្ទះ បើយើងម្នាក់ៗមិនបោះសម្រាមចោលនៅលើដងផ្លូវ ទឹកជំនន់ក៏កាត់បន្ថយ​ ទីក្រុងភ្នំពេញនឹងមានសោភ័ណភាព។ គួររំលឹកថា ជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណង លើគម្រោងការពារទឹកជំនន់ …

អាចារ្យធំ៖ “ក្រុមរបាំត្រុដិក្រីក្រកម្សត់ម៉្លេះលោក​ ស្លៀកក្បិនចាស់រហែកដេីរផ្សាយវប្បធម៌ដូនតា”

របាំត្រុដិ ដែលប្រជាពលរដ្ឋខ្មែរយើងពិសេសក្រសួង ស្ថាប័នទាំងរដ្ឋ និងឯកជនភាគច្រើន តែងតែប្រារព្ធ ក្នុងពេលចូលឆ្នាំខ្មែរ ដើម្បីសំដែងដេញឧបទ្រព ចង្រៃ។ របាំត្រុដិនេះ គឺជាបុណ្យឆ្លងពីឆ្នាំចាស់ចូលឆ្នាំថ្មី ពីភាពឧបទ្រពចង្រៃ ទៅភាពសម្បូរណ៍ សប្បាយផង ពាក្យ ត្រុដិ សំដៅដល់ពេល ដែលឆ្នាំ ចាស់ដាច់ ដើម្បីត្រាច់ផ្លាស់ចូលឆ្នាំថ្មី។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះ អាចារ្យធំ ក៏បានប្រទះឃើញក្រុមរបាំត្រុដិមួយ នៅខេត្តសៀមរាប ដែលក្រុមនេះបានដើរសម្តែងនៅតាមដងផ្លូវទាំងក្បិនរហែក ដែលមានភាពលំបាកខ្លាំង។ ដោយឃើញបែបនេះ អាចារ្យធំ ក៏បានដើរប្រមូលថវិកា ដើម្បីជូនដល់ក្រុមសម្តែងនេះ។ …

សឹងតែស្រក់ទឹកភ្នែក! ពេលមកឃើញស្ថានភាពលោកតាជាអ្នករត់ម៉ូតូឌុបនៅកំពង់ចាម រស់នៅយ៉ាងវេទនាជាមួយនឹងលោកយាយក្នុងខ្ទមកម្សត់តូចមួយ

កំពង់ចាម៖ លោកតាជរាដ៏កំសត់ ខំប្រឹងរត់ម៉ូតូឌុបនៅមុខសណ្ឋាគារភ្នំប្រុស​ អស់រយៈពេលជិត៣០ឆ្នាំមកហើយ លោកតារត់ម៉ូតូឌុបតាំងពីព្រឹកទល់ម៉ោង១២យប់​ ថ្ងៃខ្លះមិនសូវមានអ្នកជិះម៉ូតូគាត់ទេដោយខ្លួនគាត់ក៏ចាស់​ បានមួយថ្ងៃរស់មួយថ្ងៃ​ ថ្ងៃខ្លះរត់មិនបាន១០០រៀលក៏មានដែរ​ នៅខ្ទមធ្លុះធ្លាយ​ពេលភ្លៀងម្ដងៗពិតជាវេទនាណាស់។ យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក Thoeun Pnn បានចុះទៅដល់កន្លែងលោកតា គង់ ហយ និងបាននិយាយរៀបរាប់យ៉ាងដូច្នេះថា៖ “ខេត្តកំពង់ចាម អាណិតលោកតាណាស់ អ្នកកំពង់ចាមប្រាកដជាស្គាល់ព្រោះជិះកាត់មុខគាត់រាល់ថ្ងៃ។ លោកតាដែលរត់ម៉ូតូឌុបដែលមានរយៈពេលជាង៣០ឆ្នាំនៅក្រុងកំពង់ចាមយូរជាងគេ លោកតា គង់ ហយ អាយុ៦៨ឆ្នាំ ដែលជាអ្នករត់ម៉ូតូឌុបយូរជាងគេកន្លែងដែលគាត់តែងតែអង្គុយរាល់ថ្ងៃនៅមុខសណ្ឋាគារភ្នំប្រុស សូមបងប្អូនសប្បុរជនជួយគាត់ផង ទាំងអ្នកខេត្តយើងគឺខេត្តកំពង់ចាមព្រោះគាត់រស់នៅក្បែរយើងទេ អាចទាក់ទងលេខផ្ទាល់ខ្លួលរបស់លោកតា 011380835 …

អ្នកខ្លះថា ធី សុវណ្ណថា សម្តែងធ្វើជាយំនៅមុខសម្តេចតេជោ ឥឡូវនេះគាត់ចេញបកស្រាយពីអារម្មណ៍ពិត តាំងពីឆ្នាំ ២០១៣ ហើយ ថាហេតុអ្វីបានជាគាត់ក្តុកក្តួលរហូតដល់យំពេលជួបសម្តេច…

កាលពីម្សិលមិញនេះកញ្ញាធី សុវណ្ណថា បានបង្ហោះរូបថតជាច្រើនសន្លឹក បង្ហាញពីអារម្មណ៍ក្តកក្តួលរហូតដល់ដល់ស្រកទឹកភ្នែកមុខសម្តេចតេជោ។ កញ្ញាបានរៀបរាប់ថា កញ្ញាសោកស្តាយដែលមានកំហុសចំពោះសម្តេចតេជោ។ ក្រោយពីកញ្ញាបង្ហោះរួចក៏មានអ្នកលេងហ្វេសបុកថាកញ្ញាសម្តែងផងដែរ ឥឡូវនេះកញ្ញាបានចេញបកស្រាយតាមការសរសេរលើទំព័រហ្វេសបុកហើយ សុំប្រិយមិត្តអានខាងក្រោម៖ “អ្នកខ្លះថា​ ខ្ញុំសម្តែងបេីអ្នកជាខ្ញុំ​ អ្នកមានអារម្មណ៍បែបណា? ឆ្នាំ២០១៣​ អាយុ​ ១៨ឆ្នាំ​ ខ្ញុំចូលប្រឡូកក្នុងនយោបាយ​ ដោយទទួលនយោបាយលាបពណ៌ពីបក្សប្រឆាំង ខ្ញុំចាត់ទុកសម្តេចតេជោ​ ហ៊ុន​ សែន​ ជាសត្រូវ​ ចាត់ទុកលោក​ សម​ រង្សី​ កឹម​ សុខា​ ជាវីរៈបុរស។ កាលនោះ​ ខ្ញុំមានឆន្ទៈ​ …