សង្គម
  • អស់វិធីហើយ! ដាំបង្គោលផងនៅតែបុកបាក់ លើកនេះអ្នកជំនាញ មកលាបពណ៌សម្គាល់គន្លងម៉ូតូម្តង ចាំមើលបំពានទៀតឬអត់?
    សង្គម
    April 10, 2019 sovann khmernote

    ក្រោយស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) បានសម្ពោធប្រើប្រាស់សារជាថ្មីបន្ទាប់ពីបានជួសជុលកែលំអរសោភ័ណភាព និងសុវត្ថិភាពរួចរាល់។ គេសង្កេតឃើញប្រជាពលរដ្ឋមួយចំនួនធំ នៅតែមិនគោរពគំនូសដែលមាននៅលើស្ពាន ជិះនៅលើគន្លងរថយន្ត ពោលគឺមិនបានជិះទៅតាមអ្វីដែលគំនូសបានកំណត់ រហូតមានករណីដួលម៉ូតូនៅលើស្ពានចូលរាប់រយករណី។ យ៉ាងណាមិញម្សិលមិញនេះក៏មានប៉ូលីសចរាចរណ៍ដាំបង្គោលដើម្បីឃាំងបែងចែករវាងផ្លូវម៉ូតូ និងឡានដាច់ពីគ្នា តែក៏ឃើញបង្គោលដែលគេដាំនោះត្រូវបានបែក និងដួល ដោយសារតែម៉ូតូបានជ្រៀតចូល។ ក្នុងនោះផងដែលនៅព្រឹកថ្ងៃទី១០ ខែមេសា នេះអ្នកជំនាញជប៉ុន និងខ្មែរ បានមកលាបពណ៌សម្គាល់នៅលើគន្លងម៉ូតូ។ សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ស្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ នៅតាមដងផ្លូវស្ពានសាធារណៈ​ ជាក់ស្តែងដូចជានៅលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន(ស្ពានជ្រោយចង្វារទៅ១) ដោយត្រូវគោរពគន្លងធ្វើដំណើរដែលបានកំណត់​រួច រួមមានគន្លងសំរាប់អ្នកធ្វើដំណើរដោយថ្មើរជើង គន្លងសំរាប់ម៉ូតូ និងគន្លងសំរាប់យានជំនិះដទៃទៀត​ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ៕ រូបភាព៖ POP FEED

  • ជួយស៊ែរ! ស្រីស្អាត Ah Ry Nuon ប្រកាសស្វែងរកឪពុកម្តាយក្មេងដែលរលាកភ្លើងចង្ក្រានឆេះមុខ ត្រូវចោះបំពង់កដកដង្ហើមកំពុងត្រូវការជំនួយ
    សង្គម
    April 10, 2019 SAM

    កាលពីថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គម ដោយមានករណីក្មេងមួយរូបមុខត្រូវរលាកភ្លើងចង្ក្រានឆេះខ្ទេចមុខ និងច្រមុះដុះសាច់ជិត ត្រូវចោះបំពង់កដើម្បីដកដង្ហើម។ តាមរយៈគណនីហ្វេសប៊ុករបស់ស្រីស្អាត Ah Ry Nuon ដែលបានបង្ហោះទាំងចិត្តអាណិតអាសូររៀបរាប់ថា «សូមឪពុកម្ដាយក្មេងទាក់ទងមកខ្ញុំផង សូមជួយស៊ែរអោយម្ដាយឪពុកគាត់ឃេីញផង! មីងកំពុងទាក់ទងទៅពេទ្យហេីយ។ បន្ទាប់មីងហ្នឹងជួយក្មួយតាមដែរមីងធ្វេីបាន! អាណិតណាស់កូនអេីយ! មីងឃេីញក្មួយនឹកស្រម៉ៃដល់កូនខ្លួនឯង ពិតជាខ្លោចផ្សារណាស់។ គួរឲ្យអាណិតណាស់បងប្អូនអើយមុខត្រូវរលាកភ្លើងចង្រ្កានអីលូវច្រមុះដុះសាច់ជិតអស់សព្វថ្ងៃដកដង្ហើមតាមបំពង់កទេ ហើយឱពុកម្ដាយក្រលំបាកពេលនេះខ្វះថាវិកាច្រើនណាស់អាណិតគ្នានៅភូមិទំនប់ ប៉ោយប៉ែត ជិវិតកូនគេកូនយេីង»។ អាស្រ័យហេតុនេះសូមបងប្អូនជួយចែករំលែកបន្ត និងចូលរួមជួយឧបត្ថម្ភដល់គាត់ផង ដោយទំនាក់ទំនងទៅគណនីដែលមានឈ្មោះថា Ah Ry Nuon ផ្ទាល់តែម្តង៕

  • ចប់អស់និយាយ! ពាងទឹកសៀមរាបសង្ក្រាន្តដាក់សម្រាប់ជូនបងប្អូនលេងកម្សាន្ត ស្រាប់តែទុកមិនបានប៉ុន្មានផងក្លាយជាធុងសម្រាមបាត់
    សង្គម
    April 10, 2019 sovann khmernote

    ទោះបីឆ្នាំ២០១៩នេះ មិនមានព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្តី ប៉ុន្តែក៏នៅតែមាន “សៀមរាបសង្ក្រាន” ដោយឆ្នាំនេះហាក់ទទួលការចាប់អារម្មណ៍ខ្លាំងមិនធម្មតានោះឡើយ ជាពិសេសគឺត្រង់ការតុបតែងដោយដាក់ពាងទឹកតម្រៀបជាជួរដោយមានទឹកត្រៀមទុកសម្រាប់ការលេងកម្សាន្ត និងពោរពេញដោយអត្ថន័យសម្រាប់បងប្អូនប្រជាជនខ្មែរផងដែរ។ ខណៈដែលកំពុងតែតុបតែងលាបពណ៍យ៉ាងស្រស់ស្អាតនោះ ថ្មីៗនេះក៏មានការចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវករណីមិនគួរឲ្យកើតមានឡើង។ ដោយនៅក្នុងពាងទឹកដែលបានដាក់អមតាមដងផ្លវ ស្រាប់តែមានពាងទឹកមួយពោរពេញដោយសម្រាម ដោយមានបងប្អូនប្រជាពលរដ្ឋមួយចំនួន មិនបានចូលរួមរក្សាការពារបរិស្ថាន ដោយមិនព្រមយកសម្រាមទៅចោលនឹងធុងសម្រាម បែរជាចោលនៅនឹងពាងទឹកទៅវិញ។ ករណីនេះមានមហាជនជាច្រើនសម្តែងការខឹងសម្បារជាខ្លាំង ដោយមិនទាន់បានដល់ថ្ងៃចូលឆ្នាំខ្មែរផង បែរជាមានជនអគតិចោលសម្រាមពាសវាលពាសកាល ចុះទម្រាំថ្ងៃចូលឆ្នាំមានមនុស្សម្នាអ៊ូអរវិញ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបង្កើនការយល់ដឹង បញ្ឈប់ជាបន្ទាន់នូវការចោលសម្រាមនៅតាមទីសាធារណៈ ជាពិសេសនៅក្នុងពាងទឹកតែម្តង។ តើបងប្អូនមានយោបល់យ៉ាងណាដែរ? រូបភាពពី៖ POV

  • គាំទ្រអំពើល្អក្នុងសង្គម! បងប្រុសម្នាក់នេះ នឹងចុះជួបផ្ទាល់និងជួយឧបត្ថម្ភដល់លោកតាជរាម្នាក់ ដែលមានតែកង់កញ្ចាស់ដើររើសអេតចាយលក់រាល់ថ្ងៃ នៅផ្សារគីឡូម៉ែត្រលេខ៧
    សង្គម
    April 10, 2019 sovann khmernote

    ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គម បង្ហាញនូវករណីគួរឲ្យអាណិតអាសូរដោយមានលោកតាចាស់ជរាម្នាក់ មានតែកង់កញ្ចាស់មួយហើយដើររើសអេតចាយ លក់រាល់ថ្ងៃ ដើរអូសជើងមិនចង់រួច ដើរយូរទៅអស់ជើងអស់ដៃ ហើយក៏ដួលទាំងកង់ទាំងមនុស្ស។ ឃើញហើយអាណិតគាត់មែនទែន គ្មានកូនគ្មានចៅទេ លោកតានៅផ្សារគីឡូម៉ែត្រលេខ៧ ឃើញជារៀងរាល់ថ្ងៃ មិនដែលឈប់១ថ្ងៃទេ ហើយផ្ទះសំបែងក៏មិនដឹងនៅឯណាដែរ។ ក្រោយពីបានឃើញករណីបែបនេះ ក៏មានបងប្រុសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ “Bong Sivpheng” ដោយមានក្តីអាណិតអាសូរបងប្រុសម្នាក់នេះក៏បានប្រកាសថា នឹងស្នើរទៅក្រុមហ៊ុន នាំគ្នាចុះជួបលោកតាផ្ទាល់ ដើម្បីជួយជំនួយឲ្យលោកតាមានការរស់នៅល្អជាងនេះ។ ដោយបងប្រុសបានសរសេររៀបរាប់ថា៖ “ជរាហើយនៅលំបាកទៀត ជីវិតមនុស្សនរណាចង់ក្រ? នរណាចង់លំបាក? ឳពុកគេ ឳពុកយើង ជួយគ្នាទៅ ជួយចែករំលែកផងខ្ញុំនឹងស្នើរទៅក្រុមហ៊ុន ហើយនឹងចុះទៅដល់គេហដ្ឋានផ្ទាល់ដើម្បីជួយឧបត្ថម្ភ អោយមានការរស់នៅប្រសើរជាងនេះ។ ទំនាក់ទំនងបានគ្រប់ពេល: 0966160168, 076

  • ខេត្តសៀមរាបត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ សម្រាប់ចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ដោយតុ​បតែងរៀបចំឡើងម៉ាអស់ដៃតែម្តងហើយ
    សង្គម
    April 10, 2019 SAM

    សម្រាប់ឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ខេត្តសៀមរាប ហាក់មិនខុសគ្នាពីឆ្នាំមុនៗប៉ុន្មានឡើយ ដោយការរៀបចំលម្អរខេត្ត គឺត្រូវបានសម្រិតសម្រាំងយ៉ាងល្អប្លែកភ្នែក។ ឆ្នាំនេះគឺជាឆ្នាំដំបូងដែលខេត្តសៀមរាបធ្វើកម្មវិធីថ្មីមួយដែលមានឈ្មោះថា “សៀមរាបសង្ក្រាន្ត” ដែលហាក់ខុសប្លែកពីសព្វមួយដងនៃឆ្នាំមុនៗ។ យ៉ាងណាមិញចំណាប់អារម្មណ៍ពីបងប្អូនមហាជនទាំងក្រុង និងក្រៅប្រទេសហាក់មិនធម្មតានោះឡើយចំពោះខេត្តទេសចរណ៍មួយនេះ ព្រោះតែការរៀបចំដោយមានតុបតែងជាពាងទឹកតម្រៀបគ្នាតាមផ្លូវ ដោយមានលាបពណ៌ចម្រុះ ភ្លើង ចង្កៀងលម្អរនៅតាមដងផ្លូវ ដែលមើលទៅទាក់ទាញ និងកន្លែងថតរូបលេងកម្សាន្តស្អាតៗ។ ទាំងអស់នេះហើយដែលសុទ្ធសឹងតែជាចំណីអារម្មណ៍បណ្តាលចិត្តឲ្យបងប្អូនភាគច្រើនរិះគិតពិចារណាថា ខេត្តសៀមរាប អាចនឹងជាគោលដៅកម្សាន្តសម្រាប់ថ្ងៃបុណ្យចូលឆ្នាំខាងមុខនេះ៕ ប្រភពរូប៖ Sok Lay Sim

  • អស់និយាយហើយ បុកដល់បាក់បង្គោលដល់ថ្នល់តែម្តង មិនយូរទេនិងបាក់អស់ហើយ ឲ្យតែជិះរបៀបៗហ្នឹង
    សង្គម
    April 9, 2019 បក្សីចាំក្រុង

    កាលពីថ្ងៃនេះរដ្ឋបាលរាជធានីបានបញ្ជូនក្រុមការងារ ដោយសហការជាមួយបងៗប៉ូលីសចរាចរណ៍ដាំបង្គោលដែកដើម្បីឃាំងបែងចែករវាងផ្លូវម៉ូតូ និងឡានដាច់ពីគ្នា។ ស្រាប់តែល្ងាចមិញនេះឃើញបង្គោលដែលគេដាំនោះត្រូវបានបែក និងដួល ដោយសារតែម៉ូតូបានជ្រៀតចូល។ អ្នកលេងហ្វេសបុកមានការរិះគន់ជាខ្លាំង និងបានសំណូមពរឲ្យអ្នកជិះម៉ូតូមួយចំនួន សុំមេត្តាគោរពច្បាស់ និងសុំកុំបំពានត ទៅទៀត។ ប្រភពរូបភាពពីហ្វេសបុក

  • ថាអីចេះខុស! ទើបដាក់មិនទាន់បានប៉ុន្មានម៉ោងផង មានអ្នកជិះប៉ះឲ្យបែកបណ្ដើរៗហើយ…. មិនដឹងពេកណាចេះគោរពច្បាប់ទេ?
    សង្គម
    April 9, 2019 បក្សីចាំក្រុង

    កាលពីរសៀលថ្ងៃមិញនេះដើម្បីកាត់បន្ថយ និងលុបបំបាត់ទាំងស្រុងចំពោះករណីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជូនក្រុមសាងសង់ ដោយសហការជាមួយបងៗប៉ូលីសចរាចរណ៍ដាំបង្គោលដែកដើម្បីឃាំងបែងចែករវាងផ្លូវម៉ូតូ និងឡានដាច់ពីគ្នាតែម្តង។ ស្រាប់តែមុននេះប៉ុន្មានម៉ោង ឃើញបងប្អូនក្នងហ្វេសបុកបានបង្ហោះថាមានម៉ូតូ ជិះចូលធ្វើឲ្យបាក់បាត់ទៅហើយ។ ប្រិយមិត្តក្នុងហ្វេសបុកជាច្រើនបានធ្វើការរិះគន់ចំពោះអ្នកបំពានចរាចរណ៍ជាខ្លាំង។ តើប្រិយមិត្តមានមតិយ៉ាងណាដែរ?

  • អាណិតណាស់! ពីរនាក់បងប្អូនកើតមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ ព្រោះតែឪពុកចុងចិត្តតិរិច្ឆានរំលោភ និងធ្វើទារុណកម្ម ពេលម្តាយចេញស៊ីឈ្នួលគេ
    សង្គម
    April 9, 2019 SAM

    ករណីរំលោភ​សេពសន្ថវៈ​នៅក្នុងសង្គមខ្មែរហាក់នៅតែបន្តកើតមានឡើងជារឿយ ដោយជនរងគ្រោះភាគច្រើនគឺជាកុមារីតូចៗមិនដឹងក្តី។ បើទោះបីជាមានចំណាត់ការជាច្រើនលើកច្រើនសារចំពោះបញ្ហានេះ តែហាក់នៅតែមិនថមថយចុះសោះឡើយ។ ជាក់ស្តែងកាលពីថ្មីៗនេះក្មេងស្រីគួរឲ្យអាណិតពីរនាក់បងប្អូនត្រូវបានឪពុកចុងចិត្តតិរិច្ឆានរំលោភ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃអស់រយៈពេល២ឆ្នាំ រហូតកើតមានបញ្ហាវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ។ បើតាមប្រភពគណនីហ្វេសប៊ុករបស់អ្នកស្រី ម៉ម សុម៉ាលី បានបង្ហោះឲ្យដឹងទាំងខ្លោចចិត្តថា «ទៀតហេីយមិនដឹងគិតសរសេរថាម៉េចទេ សុំទោសបងប្អូនអ្នកអានដែលនាងខ្ញុំតែងតែបង្ហោះរឿងមិនសប្បាយចិត្តអោយអ្នកមកកេីតទុក្ខជាមួយខ្ញុំដែរ។ តែអ្វីដែលចង់យកមកបង្ហាញនេះគឺ ចង់អោយបងប្អូនប្រុងប្រយ័ត្ន ក្នុងការចិញ្ចឹមកូនអោយបានល្អកុំទុកចិត្តមនុស្សនៅជុំវិញខ្លួនអោយសោះ។ នាងតូចពីរនាក់បងប្អូន អាយុ ១៣ឆ្នាំ និង ម្នាក់ទៀតអាយុ ៨ឆ្នាំ ត្រូវពុកចុងល្មោភកាមរំលោភអស់រយៈពេល២ឆ្នាំមកហេីយ។ ក្នុងពេលដែលម្តាយនាងទៅសុីឈ្នួលរកលុយមកចិញ្ចឹមគ្រួសារ ពេលសួរទៅម្តាយហេតុអ្វីទុកកូនចោល? គាត់បានត្រឹមសម្រក់ទឹកភ្នែកមេីលមុខកូនស្រីទាំងពីរ ដែលកំពុងមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ដោយសារពុកចុង វាយធ្វេីទារុណកម្ម មុននឹងរំលោភម្តង។ នាងទាំងពីរបានមកដល់អង្គការយេីងហេីយ តែនាងមានបញ្ហាធ្ងន់ធ្ងរពិសេស ការភ័យខ្លាច និយាយមិនចេញទេ»។