សង្គម
  • របៀបការពារខ្លួនមិនឲ្យឆក់ស្លាប់ ក្រោយរថយន្តបុកបង្គោលភ្លើងមានចរន្តអគ្គិសនី
    សង្គម
    March 1, 2020 SAM

    ជាធម្មតាពេលយើងធ្វើដំណើរទៅណណាមកណានៅតាមដងផ្លូវមិនថា ផ្លូវជិត ឬផ្លូវឆ្ងាញ ប្រសិនបើយើងមិនប្រុងប្រយ័ត្ន ឬប្រហែសតែបន្តិច វាអាចបង្កឲ្យមានគ្រោះថ្នាក់បាន។ ដូច្នេះយើងទាំងអស់គ្នាចាំបាច់ត្រូវតែដឹងពីវិធីសាស្ត្រមួយចំនួន ដែលបានការពារ ក៏ដូចជាជួយសង្គ្រោះអាយុជីវិតខ្លួនយើង និងអ្នកដទៃបាន។ ខាងក្រោមនេះគឺជាវិធីសាស្ត្រសង្គ្រោះខ្លួនឯងមិនឲ្យឆក់ស្លាប់ ប្រសិនបើយើងបានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ហើយរថយន្តរបស់យើងបានជ្រុលទៅបុកនឹងបង្គោលភ្លើង ដែលមានចរន្តអគ្គិសនីខ្លាំង។ ចង់ដឹងថា តើវិធីសាស្ត្រនោះយ៉ាងណា ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

  • លេងវ៉ៃសីរាល់ថ្ងៃ តិចអត់ដឹងគ្រាប់សីគេផលិតយ៉ាងម៉េច? បើមិនទាន់ដឹង ចូលមើលទាំងអស់គ្នា
    សង្គម
    March 1, 2020 SAM

    កីឡាវ៉ៃសី គឺជាកីឡាមួយប្រភេទដែលគេនិយមលេងមិនថាប្រុស មិនថាស្រី ដោយសារតែជាកីឡាមិនសូវប្រើប្រាស់កំលាំងច្រើន ហើយម៉្យាងទៀតវាផ្តល់ភាពសប្បាយរីករាយ ថែមទាំងងាយស្រួលយកដាក់តាមខ្លួនយកទៅលេងបានគ្រប់ទីកន្លែងថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះរ៉ាកែត និងគ្រាប់សី មានតម្លៃធូរថ្លៃ និងអាចរកទិញបានគ្រប់កន្លែងលក់សំភារៈកីឡាថែមទៀតផង។ តោះឥលូវយើងមកមើលផលិតចក្រផលិតគ្រាប់សី ដើម្បីចង់ដឹងថា តើការផលិតគ្រាប់សីមានដំណើរការបែបម៉េច? តើវាងាយស្រួល ឬក៏លំបាក?

  • ទំរាំផលិតបានបាល់បោះមួយ ត្រូវឆ្លងកាត់ច្រើនដំណើរការណាស់ តោះមកមើលដំណើរការផលិតបាល់បោះទាំងអស់គ្នា
    សង្គម
    March 1, 2020 SAM

    កីឡាបាល់បោះគឺជាកីឡាដ៏ពេញនិយមមួយ ដែលគេតែងតែនិយមលេងលក្ខណៈកម្សាន្ត ឬក៏ប្រកួតប្រជែងគ្នាដណ្តើមពានរង្វាន់ជាដើម។ កីឡាបាល់បោះនេះផងដែរ មិនត្រឹមតែធ្វើឲ្យមានសុខភាពល្អប៉ុណ្ណោះទេ វាថែមទាំងជួយពន្លូតកំពស់ឲ្យបានខ្ពស់ជាងមុនផងដែរ។ ថ្ងៃនេះផងដែរ Khmernote TV នឹងបង្ហាញអ្នកទាំងអស់គ្នានូវចង្វាក់ផលិតកម្មនៃការផលិតបាល់បោះនៅឯបរទេស ដើម្បីដឹងថា តើបាល់បោះមួយត្រូវប្រើប្រាស់វត្ថុធាតុដើមអ្វីខ្លះក្នុងការផលិត? តើត្រូវចំណាយរយៈពេលប៉ុន្មានទើបអាចផលិតបានបាល់បោះមួយ?

  • មកដឹងពីរបៀបផលិតនំដំឡូងចំណិត ដែលយើងទាំងអស់គ្នាចូលចិត្តញ៉ាំ
    សង្គម
    March 1, 2020 SAM

    នំដំឡូងចំណិតក្នុងកំប៉ុងគឺជាអាហារដ៏ពេញនិយមមួយ ដែលមនុស្សជាច្រើននៅទូទាំងពិភពលោកចូលចិត្តញ៉ាំ ដោយសារតែវាមានលក្ខណៈងាយស្រួលយកតាមខ្លួន និងជាពិសេសមានរសជាតិឈ្ងុយឆ្ងាញ់ជាប់មាត់តែម្តង ថែមទាំងមានតម្លៃសមរម្យទៀតផង។ នំដំឡូងចំណិតក្នុងកំប៉ុងនេះត្រូវបានក្រុមហ៊ុនជាច្រើនលក់ដាច់យ៉ាងខ្លាំង ដោយក្នុងមួយឆ្នាំៗលក់បានរាប់លានកំប៉ុងឯណោះ។ តោះឥលូវយើងមកដឹងពីចង្វាក់ផលិតកម្មក្នុងការផលិតនំដំឡូងចំណិតក្នុងកំប៉ុងនេះថា តើគេដាក់គ្រឿងផ្សំអ្វីខ្លះ? ហើយត្រូវចំណាយពេលប៉ុន្មាននាទីទើបអាចផលិតនំនេះបានមួយកំប៉ុង? ចង់ដឹងទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

  • មកដឹងពីការផលិតទឹកលាងដៃសម្លាប់មេរោគ ដែលកំពុងត្រូវប៉ាន់ខ្លាំង ដោយសារវីរុសកូរ៉ូណា (មានវីដេអូ)
    សង្គម
    March 1, 2020 SAM

    នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញតម្លៃម៉ាស់ និងទឹកលាងដៃ មានការកើនឡើងយ៉ាងខ្លាំង ហើយកន្លែងខ្លះមិនអាចផ្គត់ផ្គង់ទាន់ពេលថែមទៀតផង ដោយសារតែតម្រូវការមានការកើនឡើងយ៉ាងខ្លាំង ព្រោះតែការផ្ទុះឡើងនៃវីរុសកូរ៉ូណាថ្មី COVID-19 ដែលកំពុងតែរីករាលដាលយ៉ាងឆាប់រហ័សពាសពេញពិភពលោក។ តោះឥលូវយើងនឹងបង្ហាញទាំងអស់គ្នានូវដំណើរការនៃការផលិតទឹកលាងដៃ (Hand Sanitizer) នៅឯរោងចក្របរទេស ដើម្បីដឹងថា តើទំរាំតែផលិតបានទឹកលាងដៃមួយដបតូច តើត្រូវប្រើប្រាស់វត្ថុធាតុដើមអ្វីខ្លះ? ហើយចំណាយពេលប៉ុន្មានដែរទើបផលិតបាន?

  • ខណៈម៉ាស់កំពុងតែឡើងថ្លៃ ដោយសារវីរុសកូរ៉ូណា តោះឥលូវមកដឹងពីរបៀបការផលិតម៉ាស់ទាំងអស់គ្នា
    សង្គម
    March 1, 2020 SAM

    នាពេលបច្ចុប្បន្ននេះ វីរុសកុរ៉ូណា COVID-19 ដែលផ្ទុះចេញពីទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន បានបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននៅទូទាំងពិភពលោក។ ការផ្ទុះឡើងនៃវីរុសកូរ៉ូណាថ្មី COVID-19 នេះបានធ្វើឲ្យមនុស្សជាច្រើននៅទូទាំងពិភពលោកនាំគ្នាសម្រុកទៅទិញទឹកលាងដៃ និងម៉ាស់យកមកប្រើប្រាស់ ដែលជាហេតុធ្វើឲ្យតម្លៃទឹកលាងដៃ និងម៉ាស់មានការកើនឡើងយ៉ាងខ្លាំង ហើយនៅកន្លែងខ្លះមិនមានការផ្គត់ផ្គង់គ្រប់គ្រាន់រហូតដល់មានករណីលួច និងប្លន់យកម៉ាស់ទៅប្រើប្រាស់ទៀតផង។ ថ្ងៃនេះយើងនឹងបង្ហាញអ្នកទាំងអស់គ្នាអំពើដំណើរការ នៃការផលិតម៉ាស់នៅឯបរទេស ដើម្បីឲ្យដឹងទាំងអស់គ្នាថា តើម៉ាស់មួយសន្លឹកត្រូវផលិតឡើងយ៉ាងដូចម្តេច?

  • វីដេអូស្តែងៗ កាម៉េរីឆ្លាមត្រូវរថយន្តកុងតឺន័រកៀរវាត់កន្ទុយមួយជុំ​ ឡើងញាក់សាច់តែម្តង!
    សង្គម
    February 3, 2020 sovann khmernote

    បញ្ហាចរាចរណ៍នៅតែកើតមានជារៀងរាល់ថ្ងៃ ដោយសារតែអ្នកបើកបរមួយចំនួននៅតែមិនមានការយល់ដឹងនិងចេះតែប្រមាថអាយុជីវិតអ្នកដទៃដែលធ្វើដំណើរនៅលើដងផ្លូវតែមួយ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនធំភ័យខ្លាចក្នុងការធ្វើដំណើរម្តងៗ។ យ៉ាងណាមិញថ្មីនេះមានការចែករំលែកនូវវីដេអូមួយដែលបង្ហាញនូវករណីរថយន្តកាម៉េរីឆ្លាមពណ៌សំបកឪឡឹក ត្រូវរថយន្តកុងតឺន័រកៀរបណ្តាលឲ្យវាត់កន្ទុយមួយជុំ ដែលធ្វើឲ្យមហាជននៅលើបណ្តាញសង្គមបង្ហាញការភ្ញាក់ផ្អើលជាខ្លាំង។ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sorphea Ly ដែលបានជួបហេតុការណ៍នេះពេលធ្វើដំណើរតាមដងផ្លូវលេខ៥ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ដោយប្រភពដដែលបានសរសេររៀបរាប់ថា៖ “នាគវាត់កន្ទុយមានពិតៗ បើមិនជឿកុំប្រមាថ ស្រុកមង្គលបុរី ផ្លូវជាតិលេខ5″៕ ប្រភព​៖ Sorphea Ly

  • មានអ្នកបាត់បង់ ជីវិត ដោយសារវីរុសកូរ៉ូណា ជាលើកដំបូងនៅតំបន់អាស៊ានយើង
    សង្គម
    February 2, 2020 SAM

    ទីក្រុងម៉ានីល៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយប្រកាសនៅថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ឆ្នាំ២០២០នេះថា មានជនរងគ្រោះម្នាក់នៅឯប្រទេសហ្វីលីពីន បានបាត់បង់ជីវិត ដោយសារតែវីរុសកូរ៉ូណា ដែលនេះជាករណីទី១មានអ្នកស្លាប់នៅក្រៅប្រទេសចិន។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះជាបុរសមានអាយុ៤៤ឆ្នាំ ជាពលរដ្ឋមកពីទីក្រុងវូហាន ដែលជាកន្លែងផ្ទុះវីរុសនេះ។ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា បុរសជនរងគ្រោះនោះគឺជាអ្នកឆ្លងវីរុសកូរ៉ូណាទី២នៅក្នុងប្រទេសហ្វីលីពីន ហើយគាត់បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។ មន្រ្តីនាយកដ្ឋានសុខាភិបាលនៅប្រទេសហ្វីលីពីនបានបញ្ជាក់ពីការស្លាប់នេះនៅក្នុងសន្និសីទសារព័ត៌មានមួយនាព្រឹកថ្ងៃអាទិត្យនេះ។ មន្ត្រីសុខាភិបាលហ្វីលីពីនទើបតែប្រកាសពីករណីឆ្លងវីរុសកូរ៉ូណាជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថ្មីៗប៉ុណ្ណោះ៕