Category: សង្គម

អាណិតណាស់! ជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យជើងខាងធ្វេងដើរមិនរួច តែខំប្រឹងដើររើសអេតចាយ និងសម្រួលចរាចរណ៍គ្រាន់បានថវិកាតិចតួច ទុកចិញ្ចឹមភរិយាដែលមានបញ្ហាស្មារតី

កាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវសកម្មភាពបុរសម្នាក់ជាមានរបួសជើងខាងឆ្វេងធ្ងន់ធ្ងរ តែមានចិត្តដោយបានសម្រួលចរាចរណ៍ដែលកំពុងមមាញឹកនៅម្តុំផ្សារសុវណ្ណា។ បុរសរូបនេះមានឈ្មោះ រ៉េត សុខា បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យរបួសជើងខាងធ្វេងធ្ងន់ធ្ងរ ដោយជីវភាពខ្វះខាតទុករបួសចោលមិនទៅធ្វើការព្យាបាល ដោយសព្វថ្ងៃនេះបុរសកម្សត់នេះដើររើសអេតចាយ និងសម្រួលចរាចរណ៍ គ្រាន់បានថវិកាតិចតួចទុកចិញ្ចឹមភរិយាដែលមានបញ្ហាស្មារតី។ នេះបើយោងតាមគណនីហ្វេសប៊ុក Soy Chan Thany បានសរសេររៀបរាប់ថា៖ “តាំងនាមជំនួសមុខលោកពូ​ រ៉េត​ សុខា​ នាងខ្ញុំសូមអំពាវនាវដល់សប្បុរសជនតូចធំ លោកឧកញ៉ា ឌួង​ ឆាយ​ លោកឧកញ៉ា ទៀ​ វិចិត្រ​ លោកឧកញ៉ា​ ឡេង​ ណាវ៉ាត់ត្រា ។ …

គូស្នេហ៍បុព្វេសន្និវាស! កើតក្នុងថ្ងៃតែមួយ ខែតែមួយ ឆ្នាំតែមួយ ហើយស្លាប់ទៅវិញព្រមគ្នាថ្ងៃខែឆ្នាំតែមួយដូចគ្នា

ថៃ៖ តើបងប្អូនជឿលើរឿងរ៉ាវ បុព្វេសន្និវាស ឬនិស្ស័យស្នេហ៍ពីដែលសាងរួមគ្នាពីបុព្វជាតិដែរឬទេ? ថ្មីៗនេះនៅក្នុងបណ្តាញសង្គមថៃ មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលដែលមានការចែករំលែកពីរឿងរ៉ាវស្នេហាគូស្នេហ៍បុព្វេសន្និវាសមួយគូ ដែលកើតក្នុងថ្ងៃតែមួយ ស្លាប់ទៅវិញក្នុងថ្ងៃតែមួយ។ គូស្នេហ៍បុព្វេសន្និវាសមួយគូនេះត្រូវបានគេស្គាល់ថាជានិស្សិតមហាវិទ្យាល័យ Assumption University ផ្នែកតន្ត្រី។ ខាងប្រុសត្រូវបានគេស្គាល់ឈ្មោះថា ជេសាដាផន បួរផេត ឬ អយ អាយុ២២ឆ្នាំ ខាងស្រីមានឈ្មោះថា លីសូកស៊ីត មង្គលផនសាប ឬ លីស អាយុ ២២ ឆ្នាំដូចគ្នា បានស្លាប់ក្នុងថ្ងៃតែមួយ។ តាមការរៀបរាប់បានឲ្យដឹងថាគូស្នេហ៍មួយគូនេះគឺមានរឿងរ៉ាវចៃដន្យ ឬជួនគ្នាជាច្រើន …

ឪពុកម្ដាយ​កុមារា​ម្នាក់​បានរិះគន់គ្រូពេទ្យនៅ​ មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង​ ក្រោយចាក់ថ្នាំនិងដាក់សេរ៉ូមឲ្យកូនគាត់រហូតខូចថ្លេីមខ្ទេចខ្ទីអស់

កាលពីពេលថ្មីៗនេះឪពុកម្តាយរបស់កុមារាកម្សត់មួយរូបបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យ​ខេត្ត​បាត់ដំបង​ ដែលចាក់ថ្នាំកូនគាត់លេីសចំណុះរហូតកូនគាត់ខូចថ្លេីមខ្ទេចខ្ទីអស់រហូតដល់អស់ជីវិត​។​ ដោយយោងតាមគណនីហ្វេសប៊ុកឈ្មោះ Virek Pheakkdey ជាឪពុកម្តាយសរសេររៀបរាប់ថា៖ “កូនប្រុស ប៉ានឹកស្មានមិនដល់ទេកូន កូនប្រុសប៉ា សុខភាពកូនល្អណាស់ចុះហេតុអ្វី ប៉ាសុំទោសពេលកន្លងមកប៉ាមិនបាននៅក្បែរនិងមើលថែកូនប្រុស ចាប់ពីថ្ងៃស្អែកទៅយើងលេងបាននៅជាមួយគ្នាទៀតហើយ។ ហើយក៏សូមផ្ដាំទៅពេទ្យមួយចំនួននៅក្នុងខេត្តបាត់ដំបង កុំធ្វើការយកតែលុយ គួរតែគិតពីអាយុជីវិតមនុស្សម្នាក់ផង”។ ចំណែកឯម្តាយកុមារដែលស្លាប់មានគណនីហ្វេសប៊ុកឈ្មោះ លី សូនីដា ក៏បានរៀបរាប់ថា​ កូនរបស់ខ្លួនគ្រាន់តែក្ដៅខ្លួនធម្មតាសោះ​ ដោយក្ដីបារម្ភក៏យកកូនមកមន្ទីរពេទ្យធំខេត្ត​បាត់ដំបង​ មិនទាន់ដឹងថាឈឺអីផងចាក់យកៗដាក់សេរ៉ូមអោយកូនខ្ញុំ​ ២​ប្លោក​ ក៏ដោះចេញ​ កូនខ្ញុំប្រកាច់ពេទ្យថាមិនអីទេ។​ យ៉ាប់​ខ្លាំង​សុំចេញមិនអោយចេញទេ​ បោះសំដីថា​មិនទាន់ដល់ដំណាក់កាល​ តែដល់ពេលដល់ដំណាក់កាលទៅដល់ពេទ្យសៀមរាបថ្លេីមកូនខ្ញុំខ្ទេចជួយលែងបានទៅហេីយ​។ ខាងលេីនេះជាការរៀបរាប់របស់​ …

ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ ឧបត្ថម្ភថវិកា ១០០០ដុល្លារ ដល់ជនរងគ្រោះមួយរូបដែលរលាកភ្លើងដោយសារតែឆេះរថយន្តសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ

ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានឧបត្ថម្ភថវិកា ១០០០ដុល្លារអាមេរិក ដល់ជនរងគ្រោះមួយរូបដែលរលាកភ្លើងដោយសារតែឆេះរថយន្តសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ។ ជនរងគ្រោះមានឈ្មោះ ឈុន ទិត្យ បានរងគ្រោះដោយសារតែឆេះរថយន្តសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នាល្ងាចថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងពេលដែលជនរងគ្រោះកំពុងត្រួតពិនិត្យបច្ចេកទេស សម្ភារៈសង្គ្រោះក្នុងរថយន្ត។ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងសុខាភិបាល និង គណកម្មការមន្ទីរពេទ្យ អជ្ញាធរមូលដ្ឋានខណ្ឌ …

ចង់ឲ្យដីពុះឡូតិ៍ដាច់ ផ្សព្វផ្សាយថាដីរបស់ខ្លួនក្នុងខេត្តសៀមរាប នៅក្បែរកាស៊ីណូម៉ាកាវ ,ស្នងការខេត្តហៅចូលបំភ្លឺភ្លាម..

នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប កាលព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ ដោយបានទទួលលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្ត ស្នងការនគរបាលខេត្ត បានចាត់ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងនគរបាលខេត្ត ទទួលបន្ទុកផែនសន្តិសុខ នៃស្នងការនគរបាលខេត្តសៀមរាបបានអញ្ជើញក្រុមហ៊ុមរាជសីក្រុងអង្គររៀលស៊ីស្ទេតចូលបំភ្លឺពីករណីក្រុមហ៊ុនបានធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិតមួយចំនួនលើបណ្តាញសង្គម Facebookនាពេលកន្លងមក។ លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានណែនាំដល់តំណាងក្រុមហ៊ុន ក៏ដូចជាសាធារណជនទូទៅសូមកុំព្យាយាមផ្សព្វផ្សាយនូវព័ត៌មានមិនពិត ឬមិនគ្រប់ជ្រុងជោយ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមជាតិ ។ ដូច្នេះចំពោះព័ត៌មានពិត ឬមិនពិត ក៏ត្រូវឈរលើជំហរគិតពិចារណាឲ្យបានស៊ីជម្រៅ មុននឹងធ្វើការផ្សព្វផ្សាយបន្ត និង ចែកចាយបន្ត ដែលសំខាន់ …

ស្គាល់ក្មេងប្រុសទាំងបីហើយ, ពួកគេធ្វើការសំណង់ មិនចេះអក្សរទេ ទិញម្ហូបម្ដងៗអស់៥០០០៛ ទៅ៦០០០៛ ហូបគ្នា៥នាក់ នៅបន្ទប់ជួលតែមួយ ព្រោះទុកលុយផ្ញើឲ្យម៉ែនៅស្រុក…

កាលពីថ្ងៃមុនខ្មែរណូតបានបង្ហោះរួចម្តងមកហើយពីក្មេងប្រុសបីនាក់ដែលចូលលុយគ្នា សរុបចំនួន ២៩ម៉ឹនរៀលផ្ញើទៅម្តាយនៅស្រុក ហើយពឹងអ្នកផ្ញើជួយបូកលុយឲ្យព្រោះខ្លួនមិនចេះអក្សរ ហើយបងប្រុស Ramorn Korb បានបង្ហោះថា៖ បីអ្នកចូលលុយគ្នាផ្ញើទៅឲ្យអ្នកផ្ទះ ម្នាក់១១ម៉ឺន + ម្នាក់១០ម៉ឺន + ម្នាក់៨ម៉ឺន =២៩ម៉ឺនរៀល ១៤ , ១៥ឆ្នាំអស់ហើយមិនចេះសូម្បីសរសេរលេខ មើលទៅគ្នាមិនបានរៀនតាំងពីតូច ចេញពីផ្ទះមកធ្វើការធ្ងន់ៗប្រឡាក់ពេញខ្លួន ជីវិត!។ ស្រាប់តែពេលនេះបងប្រុសម្នាក់ដែលមានឈ្មោះក្នុងហ្វេសបុកថា ស្រេន វុធថា បានបង្ហោះឲ្យដឹងពីជីវិតបន្ថែមរបស់ប្អូនទាំងបីថា៖ “ពេលនេះខ្ញុំបានជួបគាត់ហើយ ហើយខ្ញុំក៏បានសួរព័ត៌មានពីគាត់ដែរគាត់បានប្រាប់ថាគាត់ធ្វើការសំណង់មួយខែៗដើម្បីផ្ញើអោយម៉ែនៅឯស្រុកកំណើតដើម្បីដោះស្រាយជីវភាពព្រោះគ្រួសារក្រ ស្រុក កំណើតនៅឯខេត្ដ …

មន្ត្រីពន្លត់អគ្គីភ័យទីក្រុងតូក្យូ ធ្វើការសុំទោសជាសាធារណៈ ចំពោះការធ្វេសប្រហែសរបស់ខ្លួន ភ្លេចដាក់ខ្សែក្រវាត់សុវត្ថិភាពឲ្យលោកយាយអាយុ ៧៧ឆ្នាំ បណ្តាលឲ្យគាត់ធ្លាក់ស្លាប់…

លោកយាយម្នាក់មានអាយុ ៧៧ឆ្នាំ ត្រូវបានបញ្ជាក់ថា បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីរូបគាត់បានធ្លាក់ពីខ្សែរតឡើងឧទ្ធម្ភាគចក្រ អំឡុងពេលប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះពីទឹកជំនន់ ដែលបន្សល់ពីព្យុះទីហ្វុង Hagibis ។ ចំពោះគ្រោះថ្នាក់យ៉ាងអាណោច​អាធ័មនេះ នាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុងតូក្យូបានធ្វើការសុំទោសជាសាធារណៈចំពោះការធ្វេសប្រហែសរបស់ខ្លួន ដោយនិយាយថាក្រុមអ្នកជួយសង្គ្រោះភ្លេចដាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យគាត់។ ឧប្បត្តិហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ១០ ព្រឹកថ្ងៃអាទិត្យ នៅទីក្រុងអ៊ីវ៉ាគី ខេត្តហ្វូគូស៊ីម៉ា (Fukushima) ។ លោកយាយអាយុ ៧៧ឆ្នាំ ម្នាក់នោះបានធ្លាក់ពីកម្ពស់ ៤០ម៉ែត្រ ហើយត្រូវបានគេបញ្ជាក់ថា បានស្លាប់ បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ។ នាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុងតូក្យូបានសុំទោសចំពោះភាពខ្វះការប្រុងប្រយ័ត្ននេះ ហើយពួកគេក៏នៅតែបន្ដបញ្ជូនឧទ្ធម្ភាគចក្រ និងបុគ្គលិកទៅតំបន់ …

Update! ផុសព្រឹកមិញ លោកផែង វណ្ណៈ បានលុបហើយ ដោយសារសមត្ថកិច្ចបញ្ជាក់ប្រាប់លោកថា ករណីនេះកើតឡើងជាង ១ ខែទៅហើយ ហើយរថយន្តពេទ្យនោះអត់មានអ្នកជំងឺក្នុងរថយន្តទេ….សូម​បងប្អូន​ជ្រាប​ជាដំណឹង!

ទាក់ទងនឹងខ្សែវីដេអូខ្លីមួយ ដែលបង្ហាញពីសំដីរបស់មន្ត្រីមានសមត្ថកិច្ចបានធ្វើការផ្អាកដំណើររថយន្តពេទ្យ ដែលបើកស៊ឺរ៉ែន ហើយឲ្យក្បួនថ្នាក់ដឹកនាំទៅមុន ធ្វើឲ្យមានការបញ្ចេញមតិជាច្រើននៅលើបណ្តាញសង្គម ហើយលោកផែង វណ្ណៈ ក៏បានរិះគន់ចំពោះករណីនេះដែរ ស្រាប់តែមុននេះបន្តិច លោកផែង វណ្ណៈ បានបង្ហោះសារជាថ្មីម្តងទៀតដោយគាត់បានសរសេររៀបរាប់ថា៖ “ករណី​សមត្ថកិច្ច​ឃាត់​រថយន្ត​ពេទ្យ​ដែលខ្ញុំផ្សាយព្រឹកនេះ​ ខ្ញុំបានលុបចេញវិញហេីយ​ ព្រោះ​សមត្ថកិច្ច​បានបញ្ជាក់ប្រាប់ខ្ញុំថា​ ករណី​នេះ​បានកេីតឡេីងជាង​ ១​ ខែ​ ទៅហេីយ​ ហេីយរថយន្តពេទ្យនោះអត់មានអ្នកជម្ងឺនៅក្នុងរថយន្តទេ​ ទេីបសមត្ថកិច្ចឃាត់ទុកអោយក្បួនរថយន្តថ្នាក់ដឹកនាំចេញមុន​ ។ ដូច្នេះ​សូម​បងប្អូន​ជ្រាប​ជាដំណឹង​ “៕