សង្គម
  • ក្រសួងអប់រំ ចេញវិធានការ០៩ចំណុចឲ្យតាមគ្រឹះស្ថានសិក្សាអនុវត្ត ការពារជំងឺរលាកសួតវីរុសកូរ៉ូណា
    សង្គម
    January 27, 2020 SAM

    គិតត្រឹមវេលាម៉ោង០៩យប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នេះ ចំនួនអ្នកស្លាប់សរុបកើនដល់៨១នាក់ ចំណែកឯអ្នកឆ្លងមេរោគនេះនៅទូទាំងពិភពលោកសរុបបានកើនឡើងដល់ ២ ៨១៧នាក់ហើយ។ ក្នុងនោះ ប្រទេសកម្ពុជាយើងបានរកឃើញ១ករណី ដោយបុរសជនជាតិចិន​ អាយុ​៦០​ឆ្នាំ​ ធ្វេីដំណេីរមកពី​ទីក្រុង​ វូហាន​ ជាមួយគ្រួសារ​ ៤នាក់​ តែ​វិជ្ជមាន​តែគាត់ម្នាក់​ ដោយគាត់បានចេញដំណេីរពីទីក្រុង​ វូហាន​ មកក្រុងព្រះសីហនុ​ ថ្ងៃទី​២៣​ ខែមករា​ ហើយចេញរោគសញ្ញា​នៅថ្ងៃទី២៥​ ខែមករា​ (គ្រុនក្តៅ​ ហៀរសំបោរ)​។ ជុំវិញការរាតត្បាតមេរោគវីរុសកូរ៉ូណាថ្មីនេះះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញក្តីណែនាំដល់គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា សាធារណៈនិងឯកជនទាំងអស់ ត្រូវណែនាំបន្តដល់បុគ្គលិកអប់រំ

  • ការព្យាករណ៍របស់អ្នកជំនាញផ្នែករោគរាតត្បាត រកឃើញថា អ្នកឆ្លងមេរោគ Coronavirus អាចមានដល់ជាង 4 ម៉ឺននាក់ លើសពីរបាយការណ៍ដែលបានបង្ហាញជាសាធារណៈ
    សង្គម
    January 27, 2020 sovann khmernote

    តាមការចុះផ្សាយរបស់កាសែត The Washington Post របស់សហរដ្ឋអាមេរិក នៅម៉ោង 8:30 នាទីយប់ថ្ងៃទី 27 ខែមករា ឆ្នាំ2020 នេះថា តាមការព្យាករណ៍ពីអ្នកជំនាញបានរកឃើញថា អ្នកឆ្លងមេរោគ Coronavirus មានដល់ទៅជាង 4 ម៉ឺននាក់ ពោលគឺច្រើនជាងរបាយការណ៍ដែលបានបង្ហាញជាសាធារណៈ។ ប្រភពពត័មានដដែលបានដកស្រង់សំដីរបស់លោក Gabriel Leung អ្នកជំនាញផ្នែករោគរាតត្បាត និងជាប្រធានឱសថសុខភាពសាធារណៈ នៅសាកលវិទ្យាល័យហុងកុង ដែលបានប្រាប់ទៅអ្នកសារព័ត៌មាននៅថ្ងៃច័ន្ទនេះថា បើតាមលទ្ធផលដែលលោកបានព្យាករណ៍ពីរោគរាតត្បាតមួយនេះឃើញថា អ្នកឆ្លងមេរោគ Coronavirus មានចំនួនខ្ពស់ដល់ទៅ 44000នាក់ឯណោះ លើសពីរបាយការណ៍ដែលគេបង្ហាញជាសាធារណៈ។ លោក Gabriel

  • មេរោគថ្មី Coronavirus រាលដាលកើនឡើងដល់ ១៥ប្រទេសលើពិភពលោក ក្នុងនោះកម្ពុជា ក៏មានឈ្មោះក្នុងតារាងដែរ
    សង្គម
    January 27, 2020 sovann khmernote

    មេរោគផ្លូវដង្ហើមថ្មីមានឈ្មោះថា Coronavirus បានរីករាលដាលកើនឡើងដល់ ១៥ប្រទេសនៅលើពិភពលោក បើគិតត្រឹមម៉ោង ៩ និង ១១នាទី យប់ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ ដោយក្នុងនោះកម្ពុជា ក៏មានឈ្មោះនៅលើតារាងផងដែរ។ ជំងឺថ្មីដែលកំពុងគំរាមកំហែងដល់ពិភពលោកនោះ បានរាលដាលចេញពីខេត្ត Wuhan ប្រទេសចិន ហើយមកទល់ពេលនេះ វាបានរាលដាលដល់ប្រទេសដូចជា៖ ចិន ហុងកុង ថៃ អូស្ត្រាលី ម៉ាកាវ សហរដ្ឋអាមេរិក ជប៉ុន ម៉ាឡេស៊ី សឹង្ហបូរី បារាំង កូរ៉េខាងត្បូង តៃវ៉ាន់ វៀតណាម កម្ពុជា

  • Update: អ្នកស្លាប់ដោយសារមេរោគកូរ៉ូវីរុសកើនដល់៨១នាក់ ហើយអ្នកឆ្លងមេរោគកើនដល់ជាង ២ ៨០០នាក់ ក្នុងនោះមាននៅខ្មែរមួយករណីផងដែរ
    សង្គម
    January 27, 2020 SAM

    យោងតាមរបាយការណ៍ចុងក្រោយបង្អស់ចុះផ្សាយដោយសារព័ត៌មាន channelnewsasia បានឲ្យដឹងថា គិតត្រឹមវេលាម៉ោង០៩យប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នេះ បានបញ្ជាក់ថា ចំនួនអ្នកស្លាប់សរុបកើនដល់៨១នាក់ ចំណែកឯអ្នកឆ្លងមេរោគនេះនៅទូទាំងពិភពលោកសរុបបានកើនឡើងដល់ ២ ៨១៧នាក់ហើយ។ ក្នុងនោះផងដែរ នៅប្រទេសកម្ពុជាយើងបានរកឃើញ១ករណី ដោយបុរសជនជាតិចិន​ អាយុ​៦០​ឆ្នាំ​ ធ្វេីដំណេីរមកពី​ទីក្រុង​ វូហាន​ ជាមួយគ្រួសារ​ ៤នាក់​ តែ​វិជ្ជមាន​តែគាត់ម្នាក់​ ដោយគាត់បានចេញដំណេីរពីទីក្រុង​ វូហាន​ មកក្រុងព្រះសីហនុ​ ថ្ងៃទី​២៣​ ខែមករា​  ហើយចេញរោគសញ្ញា​នៅថ្ងៃទី២៥​ ខែមករា​ (គ្រុនក្តៅ​ ហៀរសំបោរ)​៕

  • នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បញ្ជាក់ថា នឹងតាមរកអ្នកបានប៉ះពាល់បុរសជនជាតិចិន ដែលមានមេរោគកូរ៉ូណាវីរុស ទាំងអស់ក្នុងកំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជា​
    សង្គម
    January 27, 2020 SAM

    យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា យេីងរកឃេីញជំងឺរលាកសួតបង្កឡេីងដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មី​ លេីអ្នកជំងឺម្នាក់ជាលេីកដំបូង​។ អ្នកជំងឺ​​ជាជនជាតិចិន ភេទ​ ប្រុស​ អាយុ​ ៦០​ឆ្នាំ​ ធ្វេីដំណេីរមកពី​ ក្រុង​ វូហាន​ ជាមួយគ្រួសារ​ ៤នាក់​ តែ​វិជ្ជមាន​តែគាត់ម្នាក់​  គាត់ចេញដំណេីរពីក្រុង​ វូហាន​ មកក្រុងព្រះសីហនុ​ ថ្ងៃទី​ ២៣​ មករា​ ចេញរោគសញ្ញា​ ២៥​ មករា​ (គ្រុនក្តៅ​ ហៀរសំបោរ)​យកវត្ថុវិភាគ​ ២៦​ មករា​ និង​ វិជ្ជមាន​ ២៧​ មករា​ ដោយ​វិទ្យស្ថាន​

  • ក្រសួងសុខាភិបាល សន្យាថានឹងព្យាបាលអ្នកជំងឺឲ្យជាសះស្បើយទើបឲ្យត្រឡប់ទៅវិញ
    សង្គម
    January 27, 2020 បក្សីចាំក្រុង

    ក្រសួងសុខាភិបាល កំពុងតែធ្វើសន្និសីទកាសែត បានឲ្យដឹងថាមានការរកឃើញករណីជនជាតិចិនម្នាក់មានផ្ទុកវីរុសកូរ៉ូណា នៅកំពង់សោម និង នៅ ២ នាក់ទៀតកំពុងដាក់ក្នុងបន្ទប់តាមដាន ព្រោះបានជិះឡានចេញពីព្រលានយន្តហោះជាមួយគ្នា នេះបើតាមឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងសន្និសីទកាសែតនៅព្រលប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ។ នៅក្នុងសន្និសីទកាសែតបានឲ្យដឹងថា ជនជាតិចិន ដែលកំពុងឆ្លង ក្រសួងកំពុងធ្វើការព្យាបាលឲ្យជា ពេលជាហើយ ទើបឲ្យត្រលប់ទៅវិញ ដើម្បីកុំឲ្យឆ្លងដល់គេ។ តាមការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាថ្មីនេះ បាននឹងកំពុងដាក់នៅដាច់ដោយឡែកពីគេ។ ពាក់ព័ន្ធករណីនេះខាងក្រសួងសុខាភិបាល បានទាក់ទងទៅខាងស្ថានទូតចិនរួចហើយ ព្រមទាំងសន្យាថានឹងព្យាបាលអ្នកជំងឺឲ្យជាសះស្បើយទើបឲ្យត្រឡប់ទៅវិញ។ បុរសជនជាតិចិន ដែលឆ្លងវីរុសនេះមានឈ្មោះ ចា

  • ក្តៅៗ! ក្រសួងសុខាភិបាល រកឃើញករណីជនជាតិចិនម្នាក់មានផ្ទុកវីរុសកូរ៉ូណា នៅកំពង់សោម និង នៅ ៣ នាក់ទៀតកំពុងដាក់ក្នុងបន្ទប់តាមដាន
    សង្គម
    January 27, 2020 បក្សីចាំក្រុង

    ក្រសួងសុខាភិបាល រកឃើញករណីជំងឺផ្លូវដង្ហើម កូរ៉ូណាវីរុសនៅលើជនជាតិចិនម្នាក់ នៅកំពង់សោម និង នៅ ៣ នាក់ទៀតកំពុងដាក់ក្នុងបន្ទប់តាមដាន នេះបើតាមឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងសន្និសីទកាសែតនៅព្រលប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ។ នៅក្នុងសន្និសីទកាសែតបានឲ្យដឹងថា ជនជាតិចិន ដែលកំពុងឆ្លង ក្រសួងកំពុងធ្វើការព្យាបាលឲ្យជា ពេលជាហើយ ទើបឲ្យត្រលប់ទៅវិញ ដើម្បីកុំឲ្យឆ្លងដល់គេ។ ព័ត៌មានលំអិត ខ្មែរណូតនឹងផ្សាយជូនបន្តទៀត

  • BREAKING NEWS – រកឃើញករណីអ្នកផ្ទុកមេរោគកូរ៉ូណាវីរុសជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា
    សង្គម
    January 27, 2020 SAM

    យោងតាមប្រសាសន៍​លោក​ ម៉ម ប៊ុន​ហេង រដ្ឋមន្រ្តីក្រសួង​សុខាភិបាល​បាន​ថ្លែង​មុននេះបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជាយើង បានរកឃើញមេរោគកូរ៉ូណាវីរុសលើកដំបូង នៅលើជនជាតិ​ចិន​ម្នាក់​ នៅខេត្តព្រះសីហនុ។ ជនជាតិ​ចិនខាងលើបាន​ធ្វើ​ដំណើរ​មក​ពីក្រុង​វ៉ូហាន ប្រទេសចិន។ ពេលនេះ ជនជាតិចិនរូបនោះត្រូវបានគេដាក់ឲ្យដាច់ដោយឡែកពីគេ នៅមន្ទីរពេទ្យបង្អែកខេត្ត ហើយក៏មានក្រុមគ្រូពេទ្យនៅតាមដានសុខភាពរបស់គាត់ផងដែរ។