សង្គម
  • ប្រពៃណាស់! ម្ចាស់ហាងពេជ្រ ដាណា ចាប់​ពី​ស្អែក​នេះ នឹងចែក​ម៉ាស Free ឱ្យ​បង​ប្អូនណា​នៅ​ជិត​ព្រែក​ព្នៅ ឬជិះកាត់ហាងគាត់
    សង្គម
    January 27, 2020 បក្សីចាំក្រុង

    យោងតាមគណនីហ្វេសបុក Dana Try ដែលជាថៅកែហាងពេជ្របានបង្ហោះពីគម្រោងថាស្អែកនេះ នឹងចែកម៉ាស់ Free នៅជិត​ព្រែក​ព្នៅ ដោយគាត់បានបង្ហោះថា៖ ” ចាប់​ពី​ស្អែក​នេះ ខ្ញុំ​ចែក​ម៉ាស Free ឱ្យ​បង​ប្អូន អ្នក​ណា​នៅ​ជិត​ព្រែក​ព្នៅ មក​យក​នៅ​ហាង​ពេជ្រ​ខ្ញុំ​មក ហើយ​អ្នក​ជិះ​កាត់​ចាំ​ហៅ​ឱ្យ។ ខ្មែរ​ដូច​គ្នា ត្រូវ​ចេះ​ស្រលាញ់​គ្នា ការពារ​គ្នា កុំ​លក់​ឡើង​ថ្លៃ​អី ព្រោះ​បើ​ឆ្លង​ទៅ មិន​មែន​តែ​គេ​ទេ វា​អាច​ប៉ះ​ពាល់​ទាំង​អស់​តែ​គ្នា។ ពិបាក​រក​ទិញ​ដែរ​ហ្នឹង ឱ្យ​គេ​រក​ទិញ​គ្រប់​កន្លែង​បាន​ខ្លះ ចែក​បង​ប្អូន ព្រោះ​កន្លែង​ខ្លះ​គេ​អត់​លក់​ឱ្យ​ច្រើន​ទេ ទុក​លក់​ពេល​ដាច់​ស្តុក​ទៅ វា​បាន​កាន់​តែ​ថ្លៃ។ ខ្ញុំ​ថា​យក​មក​ចែក​គេ​ទេ មាន​អ្នក​ខ្លះ​ឱ្យ១ប្រអប់ ២​ប្រអប់​អី​ចឹង​ទៅ។ ឥឡូវ​ប្រមូល​បាន​ខ្លះ ចែក​គ្នា​ប្រើ​ទៅ

  • ឧកញ៉ាឡេង ណាវ៉ាត្រា ចេញពីពេទ្យថ្ងៃនេះ ប្រកាសទិញម៉ាស់ ចំនួន 10000ម៉ាស់ ចូលរួមចែករំលែកនិង ទប់ស្កាត់ជំងឺឆ្លង
    សង្គម
    January 27, 2020 បក្សីចាំក្រុង

    បន្ទាប់ពីពុិភពលោកមានការភ្ញាក់ផ្អើលរឿងផ្ទុះមេរោគ កូរ៉ូណា មុននេះបន្តិចឧកញ៉ាឡេង ណាវ៉ាត្រា បានបង្ហោះឲ្យដឹងថា៖ ថ្ងៃនេះខ្ញុំចេញពីពេទ្យហើយ បុរីឡេង ណាវ៉ាត្រា សូមចូលរួម ទិញម៉ាស់ចំនួន 10.000 មួយមឺនម៉ាស់ សូមបងប្អូនអាជីវករកុំឡើងថ្លៃខ្លាំងពេកអី ដើម្បីចូលរួមចែករំលែកនិង ទប់ស្កាត់ជំងឺឆ្លង ហើយសូមអរគុណបងប្អូនដែលបារម្ភ និងជូនពរខ្ញុំ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល​ សូមអំពាវនាវ​ អ្នកដែលលក់ម៉ាស់​ (mask) ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា​ សូមចូលរួមទប់ស្កាត់ការចម្លងវីរុសកូរ៉ូណាថ្មី​ (2019-nCoV) ដោយសុំកុំតម្លេីងថ្លៃ​ម៉ាស់​ ទុកលទ្ធភាពឲ្យបងប្អូនប្រជាពលរដ្ឋយេីងដែលមានតម្រូវការប្រេីម៉ាស់​ អាចទិញប្រេីបានផង​ ដេីម្បីជាកិច្ចចូលរួមការពារសុខភាពផ្ទាល់ខ្លួនលេីការចម្លងជំងឺនេះ​ និងជាបុណ្យកុសលសម្រាប់លោកអ្នកជាអ្នកលក់ម៉ាស់នេះផង។ ទន្ទឹមនឹងនោះ​ សូមបងប្អូនប្រជាពលរដ្ឋយល់ដឹងថា​ ប្រសិនបេីមិនមានម៉ាស់ទេនោះ​ ក៏អាចប្រេីកន្សែង​

  • តៃវ៉ាន់ពិន័យបុរសម្នាក់ជិត១ម៉ឺនដុល្លារ ដោយសារមានមេរោគកូរ៉ូណាវីរុស ហើយមិនរាយការណ៍ទៅអាជ្ញាធរ
    សង្គម
    January 27, 2020 SAM

    យោងតាមប្រភពព័ត៌មាន focustaiwan បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុង Kaohsiung បាននិយាយកាលពីថ្ងៃសៅរ៍ថា អាជ្ញាធរនឹងផាកពិន័យបុរសតៃវ៉ាន់ម្នាក់ពីបទមិនរាយការណ៍ពីជំងឺរបស់គាត់ បន្ទាប់ពីវិលត្រឡប់មកពីផ្ទះវិញពីទីក្រុង Wuhan ដែលជាតំបន់ផ្ទុះមេរោគកូរ៉ូណាវីរុស។ បុរសជាអ្នកជំនួញម្នាក់ ដែលបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Kaohsiung (Kaohsiung International Airport) កាលថ្ងៃទី ២១ ខែមករា កន្លងទៅ នឹងត្រូវពិន័យជាប្រាក់ ៣០០,០០០ ដុល្លារតៃវ៉ាន់ (ប្រហែល៩,៩៨៧ ដុល្លារ) ពីបទរំលោភច្បាប់គ្រប់គ្រងការឆ្លងជំងឺ នេះបើយោងតាមការបញ្ជាក់ពីលោក Pan Chao-ying អ្នកឯកទេសនៅមន្ទីរសុខាភិបាល។ លោក Pen បានិយាយថា បុរសម្នាក់ក្នុងចំណោមករណី៣

  • ចូលឆ្នាំចិន០៣ថ្ងៃ ភ្ញៀវទេសចរសំរុកទៅលេងខេត្តព្រះសីហនុជិត៩ម៉ឺននាក់
    សង្គម
    January 27, 2020 SAM

    យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២០នេះ ខេត្តព្រះសីហនុបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកកំសាន្តយ៉ាងច្រេីនកុះករ ដែលនេះជាចំនួនកើនឡើងវិញ បន្ទាប់ពីមានការថយចុះនារយៈពេលកន្លងមក បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ ក្នុងកំឡុងពេល៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី២៤ រហូតដល់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នេះ មានភ្ញៀវទេសចរប្រមាណ ៨៧ ៧៦៥នាក់ កើនឡើង ២៤.៥២%( ឆ្នាំ ២០១៩ មាន ៧០ ៤៨០នាក់)។ ភ្ញៀវជាតិប្រមាណ ៧៤.៤៩៥នាក់ កើនឡើង៦៧.១៧%(ឆ្នាំ ២០១៩ មាន ៤៤.៥៦០នាក់) ចំណែកឯភ្ញៀវអន្តរជាតិប្រមាណ

  • អ្នកលក់ខ្លះកំពុងឆ្លៀតឱកាសលក់ម៉ាស់តំឡើងថ្លៃ តែបងប្រុសម្នាក់នេះប្រកាសលក់ម៉ាស់បញ្ចុះតំលៃវិញ កាលមុន1 ប្រអប់ 1.2$ ឥឡូវសល់តែ 1$ វិញ ព្រោះមិនចង់ឃើញខ្មែរយើងឆ្លងមេរោគ
    សង្គម
    January 27, 2020 បក្សីចាំក្រុង

    មេរោគថ្មីកំពុងតែផ្ទុះ អ្នកលក់ម៉ាស់មួយចំនួន បានឆ្លៀតឱកាសតំឡើងថ្លៃរហូតតម្លៃខ្លះទទួលយកមិនបាន ជាធម្មតាម៉ាស់ ១ ប្រអប់ ២ $ លក់រហូតដល់ទៅ ៦ $ឯណោះ។ ឥឡូវងាកគណនីហ្វេសបុករបស់បងប្រុសឈ្មោះ Khim Kimchheang បានបង្ហោះនៅលើទំព័រហ្វេសបុករបស់គាត់ពីការបញ្ចុះតំលៃម៉ាស់វិញម្តង ដោយគាត់បង្ហោះថា៖ សេចក្តីជូនដំណឹង ! ជាទូរទៅ ខ្ញុំលក់ម៉ាស់តំលៃ 1.2$/box តែដោយសារឃើញបងប្អូនយើងកំពុងត្រូវការខ្លាំង ខ្ញុំលក់ជូនតែ1$/Box តែប៉ុណ្ណោះ ទីតាំងបូរីកសិកម្មចំការដូង 098 540 647 សំរាប់បងប្អូនលក់បន្តខ្ញុំចែកជូនតែ 50 boxទេ សូមមេត្តាយោគយល់ ថ្ងៃ 2/2/2020

  • ក្រសួងសុខាភិបាលអំពាវនាវ អ្នកដែលលក់ម៉ាស់ទាំងអស់ កុំតម្លេីងថ្លៃម៉ាស់​
    សង្គម
    January 27, 2020 SAM

    រាជធានីភ្នំពេញ៖​ ក្រសួងសុខាភិបាល​ សូមអំពាវនាវ​ អ្នកដែលលក់ម៉ាស់​ (mask) ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា​ សូមចូលរួមទប់ស្កាត់ការចម្លងវីរុសកូរ៉ូណាថ្មី​ (2019-nCoV) ដោយសុំកុំតម្លេីងថ្លៃ​ម៉ាស់​ ទុកលទ្ធភាពឲ្យបងប្អូនប្រជាពលរដ្ឋយេីងដែលមានតម្រូវការប្រេីម៉ាស់​ អាចទិញប្រេីបានផង​ ដេីម្បីជាកិច្ចចូលរួមការពារសុខភាពផ្ទាល់ខ្លួនលេីការចម្លងជំងឺនេះ​ និងជាបុណ្យកុសលសម្រាប់លោកអ្នកជាអ្នកលក់ម៉ាស់នេះផង។ ទន្ទឹមនឹងនោះ​ សូមបងប្អូនប្រជាពលរដ្ឋយល់ដឹងថា​ ប្រសិនបេីមិនមានម៉ាស់ទេនោះ​ ក៏អាចប្រេីកន្សែង​ ឫក្រដាសជូតមាត់​ សម្រាប់ទប់មាត់នៅពេលក្អកកណ្តាស់បាន​ ហេីយត្រូវលាងដៃភ្លាមក្រោយពេលក្អកកណ្តាស់ជាមួយសាប៊ូនិងទឹកស្អាត។ ខាងក្រោមនេះជាសារអប់រំសុខភាព​ ដែលលោកអ្នកអាចទាញយកមកប្រេីប្រាស់បានសម្រាប់កិច្ចការពារសុខភាពលោកអ្នកពីការចម្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី​ (2019-nCoV) នេះ​ ៖

  • Update: គិតត្រឹមព្រឹកនេះ ចំនួនអ្នកស្លាប់ដោយសារកូរ៉ូណាវីរុសកើនដល់៨០នាក់ ឯអ្នកឆ្លងវិញមានជាង ២ ៧០០នាក់
    សង្គម
    January 27, 2020 SAM

    ចិន៖ យោងតាមប្រភពព័ត៌មាន The Japan Times បានឲ្យដឹងថា ប្រទេសចិនបានចាប់ផ្តើមពង្រីកការរឹតត្បិតការធ្វើដំណើរយ៉ាងខ្លាំងកាលពីថ្ងៃច័ន្ទ ទី២៧ ខែមករានេះ ហើយបានពន្យារថ្ងៃឈប់សម្រាកសាធារណៈដើម្បីទប់ទល់នឹងការរាតត្បាតនៃមេរោគកូរ៉ូណាវីរុស។ គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នេះ ចំនួនអ្នកស្លាប់ដោយសារមេរោគកូរ៉ូណាវីរុសបានកើនឡើងដល់៨០នាក់ ចំណែកអ្នកឆ្លងជំងឺនេះនៅទូទាំងពិភពលោកបានកើនឡើងដល់ ២ ៧៤៤នាក់ហើយ។ គណៈកម្មាធិការសុខភាពជាតិបាននិយាយថា ខណៈពេលដែលគ្មានអ្នកស្លាប់ថ្មីត្រូវបានបញ្ជាក់នៅក្រៅខេត្ត Hubei នោះ ចំនួនអ្នកឆ្លងរោគដែលបានបញ្ជាក់បានកើនឡើង ៧៦៩ នាក់ ដោយខ្ទង់ប្រហែលពាក់កណ្តាលនៃពួកគេជាអ្នកខេត្ត Hubei។ ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា ៤៦១ នាក់នៃអ្នកដែលឆ្លងជំងឺនោះកំពុតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕

  • ម៉ាសចំនួន១លានម៉ាស ត្រៀមចែកជូនមន្ត្រី និងភ្ញៀវជាតិ-អន្តរជាតិនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីការពារជំងឺឆ្លងថ្មីកូរ៉ូណាវីរុស
    សង្គម
    January 26, 2020 SAM

    យោងតាមប្រភពព័ត៌មានពីលោក ផែង វណ្ណៈ បានឲ្យដឹងថា ប៉ុស្តិ៍​នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ​ប៉ោយប៉ែត នឹងធ្វើការចែកម៉ាសចំនួន ១លានម៉ាស ជូនមន្រ្តីនគរបាលច្រកទ្វារ និងភ្ញៀវជាតិ-អន្តរជាតិ ដើម្បីការពារការចម្លងមេរោគថ្មី ដែលបង្កឡើងពីកូរ៉ូណាវីរុស​ ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០ស្អែកនេះតទៅ។ ពិធីចែកម៉ាសចំនួន១លាននេះ នឹងធ្វើឡើងក្រោមអធិបភាពឧត្តមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ​ប៉ោយប៉ែត និងមន្រ្តីក្រោមឱវាទទាំងអស់។ ក្រៅពី​ការចែកម៉ាសនេះ​ ក្រសួងសុខាភិបាល​ក៏បានដាក់​ម៉ាស៊ីន​ស្គេន​អ្នកដំណេីរ​ផងដែរ​៕