Category: The Voice

មិនសរសើរមិនបាន! ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យរបស់ ​Beth និង​ Jej ធ្វើឲ្យ Kelly Clarkson ជាគ្រូបង្វឹកមានមោទកភាពយ៉ាងខ្លាំង

នៅក្នុងសប្ដាហ៍ថ្មីនេះកម្មវិធី The Voice រដូវកាលទី១៦ របស់ទូរទស្សន៍ NBC បានឈានចូលមកដល់វគ្គ Battles ដោយមានការបង្ហាញនូវសមត្ថភាពពីបេក្ខជនជាច្រើនរូប របស់គ្រូបង្វឹកទាំងបួនដើម្បីធ្វើការជម្រុះយកជើងខ្លាំងទៅប្រកួតនៅវគ្គបន្ទាប់។ នៅក្នុងវគ្គ Battles នេះដែរបេក្ខភាពពីររូបគឺ Beth Griffith-Manley និង Jej Vinson កូនក្រុមរបស់ Kelly Clarkson ហាក់ទទួលបានការចាប់អារម្មណ៍ជាខ្លាំងជាមួយនិងការបកស្រាយបទ “Jealous” របស់តារាចម្រៀង Labrinth បានយ៉ាងពិរោះ ធ្វើឲ្យគ្រូបង្វឹកទាំងបួន ជាពិសេស Kelly …

អស់ទាស់! បេក្ខនារី The Voice ម្នាក់នេះទាំងស្អាត ទាំងក្លាហាន ទាក់ទាញចិត្ត Kelly​ និង ​​John មួយទំហឹងតែម្ដងក្នុងវគ្គ Blind auditions សប្ដាហ៍ចុងក្រោយនេះ

បេក្ខនារីស្រស់ស្អាតមួយរូបមកពី រដ្ឋ Florida បានទាញយកការចាប់អារម្មណ៍ពីសំណាក់ប្រិយមិត្ត និងគ្រូបង្វឹកយ៉ាងខ្លាំងកាលពីសប្ដាហ៍កន្លងទៅនេះ ក្នុងវគ្គ Blind Auditions សប្ដាហ៍ចុងក្រោយរបស់កម្មវិធី The Voice សហរដ្ឋអាមេរិករដូវកាលទី១៦។ ជាមួយគ្នានេះដែរបេក្ខនារីរូបនេះមានឈ្មោះថា Kayslin Victoria អាយុ ១៦ឆ្នាំ បានបង្ហាញសមត្ថភាពពោរពេញទៅដោយទេពកោសល្យ និងភាពក្លាហានធ្វើឲ្យគ្រូបង្វឹកព្រមទាំងទស្សនិកជនមានការភ្ញាក់ផ្អើលខ្លាំងមែនទែន។ យ៉ាងណាមិញនូវក្នុងការសម្ដែងនេះដែរបេក្ខនារីវ័យ ១៦ឆ្នាំរូបនេះបានធ្វើការបកស្រាយបទ ” Feel It Still ” របស់ក្រុម The Man …

គួរឲ្យសរសើរណាស់! បេក្ខភាព The Voice Kids អាល្លឺម៉ង់ស្អាតហើយ ច្រៀងពិរោះទៀតធ្វើឲ្យ Lena និង BossHoss ដណ្ដើមគ្នាមកធ្វើជាកូនក្រុម

នៅក្នុងសប្ដាហ៍ថ្មីនេះកម្មវិធី The Voice Kids​ របស់ប្រទេសអាល្លឺម៉ង់កាន់តែទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗ ពីសំណាក់ប្រិយមិត្តគ្រប់ស្រទាប់មិនថាចាស់ ឬ​ក្មេងដែលតែងតែនិយមតាមដានទស្សនាកម្មវិធីនេះ ដោយការបង្ហាញនូវសមត្ថភាពរបស់បេក្ខភាពដែលចូលរួមប្រកួតក៏កាន់តែពិសេសពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ផងដែរ។ យ៉ាងណាមិញក្មេងប្រុសវ័យ ១៤ឆ្នាំមួយរូបមានឈ្មោះថា Dio បានធ្វើទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបញ្ចេញសមត្ថភាពរបស់ខ្លួនក្នុងវគ្គ Blind Auditions កាលពីយប់មិញនេះ។ ជាមួយគ្នានេះដែរក្មេងប្រុសស្រស់សង្ហារូបនេះបានជ្រើសរើសការបកស្រាយចម្រៀងរបស់ John Legend មានចំណងជើងថា ” Ordinary People ” បានទាញយកការចាប់អារម្មណ៍ពីគ្រូបង្វឹក Lena និង BossHoss ធ្វើការគោះបូតុងបែរកៅអីទៅរកខ្លួនដោយការប្រើប្រាស់បច្ចេកទេសសម្លេងបានល្អ ធ្វើឲ្យការបកស្រាយចម្រៀងមួយបទនេះបានយ៉ាងពិរោះរណ្ដំ …

បេក្ខនារីស្រស់ស្អាតមួយរូបរបស់កម្មវិធី The Voice អាមេរិកធ្វើឲ្យ Adam ស្ដាយក្រោយដែលមិនបានគោះបូតុងបែរកៅអីទៅរកនាង

កាលពីសប្ដាហ៍កន្លងទៅនេះបេក្ខនារីមួយរូបមកពីតំបន់ Carolina មានឈ្មោះថា Cecily Hennigan ហាក់ទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តដែលនិយមតាមដានទស្សនាកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice របស់សហរដ្ឋអាមេរិកនារដូវកាលថ្មីនេះ។ ក្នុងនោះផងដែរបេក្ខនារីវ័យ ១៦ឆ្នាំរូបនេះបានធ្វើឲ្យគ្រូបង្វឹក ព្រមទាំងទស្សនិកជនដែលទស្សនាផ្ទាល់នៅទីនោះមានការពេញចិត្តជាខ្លាំងក្នុងការបកស្រាយបទចម្រៀងរបស់ Jewel មានចំណងជើងថា ” Foolish Games ” បានយ៉ាងពិរោះជាមួយនិងសម្លេងដ៏ស្រទន់ ព្រមទាំងការប្រើប្រាស់បច្ចេកទេសក្នុងការស្រែកបានល្អ ដែលជាហេតុធ្វើឲ្យគ្រូបង្វឹក Adam មានការសោកស្ដាយដែលមិនបានចុចបូតុងបែរកៅអីទៅរកនាង។ យ៉ាងណាមិញ Cecily Hennigan ត្រូវបានគ្រូបង្វឹក Blake Shelton …

មួយបទរបស់បេក្ខជនស្រស់សង្ហារូបនេះពិតជាពីរោះ ធ្វើឲ្យ Adam និង Kelly Clarkson គោះបូតុងបែរកៅអីរកភ្លាមៗ

ការបង្ហាញសមត្ថភាពរបស់បេក្ខជននៅក្នុងវគ្គ Blind Auditions កម្មវីធី The Voice របស់ទូរទស្សន៍ NBC ក្នុងសប្ដាហ៍នេះរឹតតែពិសេសជាងសប្ដាហ៍មុនៗទៅទៀតដោយប្រជុំទៅដោយជើងខ្លាំងជាច្រើនរូប មកបង្ហាញសមត្ថភាពរៀងៗខ្លួនធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ យ៉ាងណាមិញនៅក្នុងការសប្ដាហ៍នេះដែរបេក្ខជនវ័យ ២៥ឆ្នាំមួយរូបមានឈ្មោះថា Andrew Jannakos បានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ប្រិយមិត្តនិងទស្សនិកជនយ៉ាងច្រើននៅក្នុងការបង្ហាញសមត្ថភាពរបស់លោកផងដែរ។ ដោយនៅក្នុងការសម្ដែងនេះបេក្ខជន Andrew Jannakos បានជ្រើសរើសយកការបកស្រាយបទ “Beautiful Crazy” របស់តារាចម្រៀង Luke Combs បានយ៉ាងពិរោះធ្វើឲ្យគ្រូបង្វឹក Adam Levine និង Kelly …

អស្ចារ្យណាស់! ក្មេងស្រីរូបនេះធ្វើអោយគ្រូបង្វឹកដល់ទៅ២រូប ស្ដាយឡើងបោកខ្លួនដោយសារតែមិនបានចុចបូតុងជ្រើសរើសយកនាង

ក្មេងស្រីមួយរូបបានធ្វើឲ្យទស្សនិកជន និងគណៈកម្មការរួមទាំងប្រិយមិត្តដែលនិយមតាមដានកម្មវិធី The Voice Kids ប្រទេសអាល្លឺម៉ង់មានការងឿងឆ្ងល់យ៉ាងខ្លាំងនៅពេលដែលក្មេងស្រីរូបនេះធ្វើការបង្ហាញសមត្ថភាពនៅក្នុងវគ្គ Blind Audition កាលពីយប់មិញនេះដោយបាំងវាំងននអាថកំបាំងនៅពេលដែលនាងបកស្រាយបទចម្រៀងហាក់ដូចជាឲ្យទស្សនិកជននិងគណៈកម្មការធ្វើការទស្សន៍ទាយ។ យ៉ាងណាមិញក្មេងស្រីរូបនេះមានឈ្មោះថា Miracle អាយុ ១១ឆ្នាំបានជ្រើសរើសយការបកស្រាយចម្រៀងបទ ” Alles Leuchtet ” របស់តារាចម្រៀង Joy Denalane បានយ៉ាងពិរោះដោយការដាក់អារម្មណ៍នៅក្នុងបទចម្រៀងបានយ៉ាងល្អ រួមផ្សំជាមួយនិងការស្រែកក៏បានខ្ពស់មិនធម្មតា ធ្វើឲ្យចម្រៀងមួយបទនេះហាក់មានភាពពិរោះប្លែកម្យ៉ាង រហូតគ្រូបង្វឹក Bosshoss និង Mark ចុចបូតុងជ្រើសរើសយករូបនាងមកធ្វើជាកូនក្រុម។ ហើយអ្វីដែលរឹតតែទៅទៀតនោះក្មេងស្រីដែលពោរពេញដោយសមត្ថភាពរូបនេះបានធ្វើអោយគ្រូបង្វឹក …

ពីរោះណាស់! មួយបទរបស់បេក្ខនារីរូបនេះធ្វើឲ្យគ្រូបង្វឹកពេញចិត្តជាខ្លាំងរហូតទ្រាំមិនបានចុចបូតុងព្រមៗគ្នាតែម្ដង

បេក្ខនារីមួយរូបមកពីទីក្រុង New Yrok ហាក់ទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ប្រិយមិត្តដែលនិយមទស្សនាកម្មវិធី The Voice រដូវកាលទី១៦ របស់ទូរទស្សន៍ NBC​​ យ៉ាងខ្លាំងក្នុងវគ្គ Blind Auditions កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ជាមួយគ្នានេះដែរបេក្ខនារីរូបនេះមានឈ្មោះថា Celia Babini​ មានអាយុ ១៧ឆ្នាំ ជាតារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងហើយចម្រៀងរបស់នាងក៏បានចេញនូវនៅលើ Music app កាលពីឆ្នាំ២០១៧ផងដែរ។ យ៉ាងណាមិញនៅក្នុងការប្រកួតបេក្ខនារីវ័យក្មេងរូបនេះបានបង្ហាញសមត្ថភាពដ៏កម្រមានធ្វើឲ្យគ្រូបង្វឹកទាំងបួនចុចបូតុងបង្វែរកៅអីមករករូបនាងភ្លាមៗមិនបង្អង់យូរ ដោយការបកស្រាយបទ ” idontwannabeyouanymore” របស់តារាចម្រៀង Billie …

គួរឲ្យសរសើរមែន! សំលេងពិរោះហើយ ការស្រែកបានល្អទៀតស្ទើរតែដូចម្ចាស់បទទៅហើយ

កាលពីរាត្រីថ្ងៃព្រហស្បតិ៍កន្លងទៅនេះកម្មវិធី The Voice kids រដូវកាលទី៧ របស់ប្រទេសអាល្លឺម៉ង់ធ្វើឲ្យប្រិយមិត្តមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការបង្ហាញសមត្ថភាពរបស់ក្មេងៗជាច្រើនរូប ដែលសុទ្ធសឹងតែមានសមត្ថភាពល្អៗនៅក្នុងការប្រកួតវគ្គ Blind Auditionsn នេះ។ ដោយក្នុងនោះផងដែរធ្វើឲ្យគ្រូបង្វឹកទាំងអស់ពិបាកក្នុងការដណ្ដើមយកពួកគេមកធ្វើជាកូនក្រុមរបស់ខ្លួនដើម្បីក្លាយជាម្ចាស់ពានរង្វាន់នៅក្នុងរដូវកាលនេះផងដែរ។ នៅក្នុងការប្រកួតនេះក្មេងស្រីវ័យ ១៥ឆ្នាំមួយរូបមានឈ្មោះថា Eske បានបង្ហាញសមត្ថភាពដ៏អស្ចា្យក្នុងការបកស្រាយចម្រៀងបទ ” Run ” របស់តារាចម្រៀង Leona Lewis បានយ៉ាងពិរោះទោះបីជាបទនេះមានភាពលំបាកក្នុងការច្រៀងដោយតម្រូវអោយមានការស្រែកខ្ពស់ និងការប្រើប្រាស់ដង្ហើមវែង តែក្មេងស្រីស្រស់ស្អាតមួយរូបនេះអាចបកស្រាយបានយ៉ាងល្អថែមទាំងពិរោះទៀតផង។ គួរអោយដឹងផងដែរថា Eske ត្រូវបានគេស្គាល់ច្រើនតាមរយៈស្នាដៃនិពន្ធបទចម្រៀរបស់នាង​ដែលនិយាយរៀបរាប់អំពីការ “ប្រឆាំងនិងការគំរាមកំហែង” ដែលទទួលបានគាំទ្រយ៉ាងខ្លាំងនៅលើបណ្ដាញ …