Category: The Voice

លង់ហើយ! អ្នកណាមិនស្រលាញ់បើច្រៀងពិរោះ ហើយស្អាតយ៉ាងនេះ

ក្មេងស្រីវ័យ ១៤ឆ្នាំមួយរូបបានធ្វើឲ្យកម្មវិធី The Voice រដូវកាលទី១៦របស់ទូរទស្សន៍ NBC ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងវគ្គ Blind Auditions សប្ដាហ៍ទី៥នេះ​។ គួរបញ្ជាក់ផងដែរថា​ក្មេងស្រីស្រស់ស្អាតរូបនេះមានឈ្មោះថា Mikaela Astel មកពីទីក្រុង New York បានធ្វើឲ្យគ្រូបង្វឹកនិងទស្សនិកជនពេញចិត្តចំពោះសមត្ថភាពរបស់នាងយ៉ាងខ្លាំងបើទោះបីជាមានការបង្ហាញសមត្ថភាពល្អៗពីសំណាក់បេក្ខភាពដែលចូលរួមប្រកួតយ៉ាងណាក៏ដោយ។ យ៉ាងណាមិញនៅក្នុងការប្រកួតនេះដែរ Mikaela Astel ត្រូវបានជ្រើសរើសយកមកធ្វើជាកូនក្រុមដោយអ្នកនាង Kelly Clarkson និង​លោក ​John Legend ​ដែលជាគ្រូបង្វឹកក្នុងរដូវកាលនេះដោយសារតែមានការពេញចិត្តចំពោះបច្ចេកទេសក្នុងការបកស្រាយចម្រៀងបានពិរោះដែលមិនធ្លាប់មានបេក្ខជនរូបណាអាចធ្វើបាន​ជាពិសេសសម្លេងដែលកម្រមាន រួមផ្សំជាមួយនិងការលេងហ្គីតាក៏បានល្អពោរពេញទៅដោយភាពជឿជាក់និងទំនុកចិត្តលើខ្លួនឯងយ៉ាងខ្លាំងក្នុងការបកស្រាយបទ “Electric …

បានទាំងព្រមតែម្ដង! បេក្ខជនកម្មវិធី The Voice អាមេរិកសង្ហាហើយច្រៀងពិរោះទៀត

នៅក្នុងឆ្នាំ ២០១៩នេះ​គេសង្កេតឃើញថាកម្មវិធីលំដាប់ថ្នាក់ពិភពលោកជាច្រើនហាក់ទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រិយមិត្តយ៉ាងខ្លាំង ក្នុងនោះក៏មានកម្មវិធីលំដាប់ថ្នាក់ពិភពលោក​ The voice USA របស់ស្ថានីយ៍ទូរទស្សន៍ NBC ផងដែរ។ តួរយ៉ាងកម្មវិធី The voice USA រដូវកាលទី១៦ នេះ​បានផ្ដល់ឪកាសឲ្យបេក្ខជនដែលមានសមត្ថភាពល្អៗបានបញ្ចេញសមត្ថភាពរបស់ខ្លួន ដោយមានការចូលរួមពីសំណាក់គ្រូបង្វឹកដ៏ល្បីៗដូចជា​ លោក Blake Shelton អ្នកនាង Kelly Clarkson លោក John Legend និង​លោក Adam Levine ថែមទៀតផង។ …